គម្រោងការណ៍សុំរាងតូចរៀបការវាជារបស់ជុងហ្គុក
ដែលដំបូងនាយគិតថានិងសុំរាងតូចរៀបការនៅថ្ងៃខួបកំណើតរបស់ថេយ៍តែម្ដង តែចៃដន្យនាយក៏ជួបរឿងនៅបរទេសក៏មកមិនទាន់ ទើបនាយប្ដូគម្រោងមកធ្វើនៅថ្ងៃនេះវិញ ហើយគ្រប់គ្នាក៏បាន
ដឹងដែរ ហើយពេលនេះពួកគេកំពុងតែប្រញាប់ប្រញាល់រៀបចំខ្លួនទៅចូលរួមPartyនោះដែរ។
«អូនសម្លាញ់ហ៎ាអោយឆាប់ឡើងណា»ប្រុសៗក្នុងនាមជាតួថបកំពុងតែនាំគ្នាឈរចាំប្រពន្ធៗនិងសង្សារបស់ពួកគេមើលចុះនាំគ្នាធ្វើខ្លួនស្អីខ្លះទេយូនោះយូ នាយកម្លោះយូនហ្គី ណាមជូន ជេហ៊ុបរួមជាមួយនិងអ៊ុនវូកំពុងតែឈរចាំរឹកពារប្រញាប់ប្រញាល់ជាខ្លាំង។
«ជិតរួចហើយ អូននៅធ្វើខ្លួនបង្ហើយអោយគីជូនិងស៉ីនអាសិនណា»ជីមីនឆ្លើយពីខាងក្នុងផ្ទះមកល្វើយៗ ព្រោះគេរួមជាមួយនិងជីនក៏រួចរាល់ហើយនៅឡើយតែស្រីៗទេទើបពួកគេនៅថែមថយអោយស្អាតទើបអោយគេចេញបានមិនអាចចេះតែចេញមកទាំងមុខមិនស្អាតចឹងទេ។
«រួចហើយណា...ស្អាតទេ»ជីននិយាយស្របជាមួយនិងដំណើររបស់គីជូនិងស៉ីនអាចេញពីក្នុងបន្ទប់ ធ្វើអោយគូរបស់គេឃើញហើយឡើងភ្លឹកចំហរមាត់តែម្ដង ទើបទាំងអ៊ុនវូនិងជេហ៊ុបក៏នាំគ្នាក្រោកឈរដើរទៅរកម្ចាស់បេះដូងរបស់គេរៀងខ្លួន
«ពួកយើងចំណាយពេលយូប៉ុន្នឹងយ៉ាងមិចដែរ លោកហ៊ុបប៊ី និងលោកអ៊ុនវូ?»ជីមីន
«ពួកអូនមិនបាច់សួរទេឃើញភ្លឹកបែបនេះ
ហើយនោះ»ណាមជូនក៏មិនធម្មតាដើរទៅរកគូរបស់គេដូចគ្នា ចំនែកយូនហ្គីគេក៏ដើរទៅរកជីមីនទៅដល់ភ្លាម ច្រមុះកំហូចឈ្លៀតទៅថើបថ្ពាល់ទន់ៗដូចនំម៉ូឈីមួយខ្សឺតទាំងម្ចាស់ខ្លួនមិនទាំងបានដឹង។
«ពួកកូនឆាប់នាំគ្នាទៅៗ អំបាញ់មិញលោកគីមបានខលមកហៅអោយពួកកូនទៅអោយលឿន»លោកផាក
«បាទប៉ា តោះពួកយើងឆាប់ទៅប្រយ័ត្នគេបិទទ្វា ហឹសៗៗ...»ណាមជូននិយាយហើយគ្រប់គ្នាក៏បានលាលោកផាកចេញដំណើរទៅតែម្ដង ដែលពេលនេះគឺមានចំនួនបួនគូ ពេលចេញទៅដល់ក្រៅផ្ទះ ពួកគេក៏បានឃើញរឿងដែលគួអោយរំភើបភ្លាម គឺ...
«អាហ៊េម...»យូនហ្គីបានកាហ៊េមនៅពេលដែលចេញមកខាងក្រៅនៅក្បែរឡានក៏បានឃើញគូស្នេហ៍របស់នាយលីនិងឆៃមួយគូដែរ ដែល
ពេលនេះពួកគេកំពុងតែស្អិតរមួតដោយលីអោប
កាយនាយល្អិតជាប់ហើយនូវយកច្រមុះទៅត្រដុះជាមួយនិងច្រមុះរបស់នាយឆៃទៀតផង។
«លី លេងអូន»ឆៃ
«លោកយូនហ្គី គឺលោកចនបញ្ជាអោយខ្ញុំមកទទួលអ្នកទាំងអស់គ្នា»លី
«ហ្ហឹម ពួកឯងនេះក៏មិនធម្មតាដែរណា ពេលណាទើបរៀបការ ហ្ហឹម?»ជេហ៊ុបដឹកដៃស៉ីនអាជាប់តែក៏មិនភ្លេចងាក់មកចំអន់អោយនាយលីថែមទេ
«ផ្អែមល្ហែមបានគ្រប់កន្លែងតែម្ដងហើយណ៎ តោះអូនសម្លាញ់»ណាមជូនក៏ដូចគ្នា នាយងាក់មកញោះនាយលីនិងឆៃបន្តិចទើបក្រសោបអោបស្មានាយតូចជីនអោយចូលទៅខាងក្នុងឡាន ចំនែកឯឆៃវិញគេយ៉ាងរឹងខ្លួនអស់ទៅហើយ ទម្រាំតែចៅហ្វាយៗចូលឡានអស់ គេឡើងអៀន
«តោះប្រពន្ធ...សឺតត៎»នាយលីក្រោយពីបានឃើញថាគ្រប់គ្នាចូលឡានអស់ហើយនាយក៏ដើរចូលតាមក្រោយ ទាំងអោនមុខទៅថើបថ្ពាល់អ្នកដែលគាំងស្ងៀមនោះរឹតតែធ្វើអោយឆៃគាំងលើសដើម តែក៏ត្រូវភ្ញាក់ស្មារតីវិញនៅពេលដែលអ៊ុនវូបានហៅពីក្នុងឡានមក។
«មនុស្សឆ្គួត»
______________
#សណ្ឋាគា
គ្រប់គ្នាបានមកដល់កន្លែងជួបជុំជាមួយនិងគ្រួសារថេយ៍និងជុងហ្គុកហើយ ពោលគឺទាំងម៉ាក់របស់ជុងហ្គុកក៏នៅទីនេះគឺពួកគេកំពុងតែសម្លឹងមើលទៅសកម្មភាពរបស់ជុងហ្គុកនិងថេយ៉ុងកំពុងតែញាំនំខេកខ្វែងដៃគ្នានោះឯង។
«សួស្ដីលោកពូអ្នកមីង សួស្ដីបងប្រុសបងស្រីសួស្ដីឯង»កូនស្រីម្ចាស់សណ្ឋាគាដែលត្រូវជារូសាគេជាមិត្តរបស់ថេយ៍រួមទាំងគីជូផងនោះបានមកដល់កន្លែងនោះដូចគ្នា
«ថ្វាយព្រះក្មួយ...»
«អ៉ើ រូសាថ្ងៃនេះស្អាតប្លែកណាស់ឯង»
«ឯងវិញរឹតតែស្អាត អ៉ើ ខ្ញុំមកនេះគឺចង់មកបញ្ជាក់ពីគម្រោងស៊ុបប្រាយនៅពេលបន្តិចទៀតនេះលោកអ៊ុំ»រូសាក៏បាននិយាយពីគម្រោងការក្រៅផែនការរបស់ជុងហ្គុកបន្ត ដែលត្រូវស៊ុបប្រាយពួកគេបន្តគឺនៅពេលបន្តិចទៀតនេះ វាមិនមែនអស្ចារ្យទេ តែក៏ពញ្ញាក់អារម្មណ៍តិចតួចដែរ។ ពេលដែលនិយាយរួចគ្រប់គ្នាក៏បានសម្លឹងមើលនៅសកម្មភាពរបស់ពួកគេបន្តទៀត(មើលតាមLED)
___________
ក្រោយពីថេយ៉ុងបានឃើញចិញ្ចៀនហើយជុងហ្គុកក៏បានដើរទៅក្បែរដក់យកចិញ្ចៀននោះយកទៅសម្អាតទើបអ្នកបម្រើការយកមកអោយនាយវិញ
«បងអាចជាប្រុសដែលមិនល្អគ្រប់គ្រាន់សម្រាប់អូន បងធ្លាប់ធ្វើអោយអូនឈឺ តែបងសុំសិទ្ធមើលថែអូនប៉ះប៉ូវរឿងមិនល្អកន្លងមក អោយពេញមួយជីវិតរបស់អូនតើបានទេ? ពួកយើងល្មមបញ្ឈប់ឈ្មោះជាគូរដណ្ដឹងនិងគ្នាត្រឹមនេះបានហើយ...រៀបការជាមួយបងណា គីមថេយ៉ុង!!..»ជុងហ្គុកលត់ជង្គង់ចុះនៅក្បែររាងតូចដែលពេលនេះថេយ៍កំពុងតែអង្គុយលើកៅអី គេខ្ទប់មុខសសឹកយំ គេដឹងថាថ្ងៃណាមួយពួកគេក៏ត្រូវតែរៀបការ តែគេមិនដឹងថាជុងហ្គុករៀបចំអោយគេដល់ថ្នាក់នេះ ពេលនេះគេចាប់ផ្ដើមដឹងហើយថា ជុងហ្គុកកក់មួយកន្លែងតែម្ដងសម្រាប់ពិធីស៊ុបប្រាយមួយនេះ។
«ហ្ហឹកៗ...ជុង...»ថេយ៍ណែនទ្រូងយំព្រះតែរំភើបពេក មិនថាអ្នកណាទេ បើជួបរឿងបែបនេះខ្លួនឯងប្រាកដជារំភើបខ្លាំងបែបនេះជាមិនខានឡើយ វាមិនខុសគ្នាពីថេយ៉ុងនៅពេលនេះដែរ
«អូនឆ្លើយបែបណាដែរថេយ៍? ពួកយើងរៀបការជាមួយគ្នាណា»
«ជុង...បងព្រមកាន់ដៃគ្នាជាមួយអូនដើរទៅជាមួគ្នា ឆ្លងកាត់ឧបសគ្គទៅជាមួយគ្នាពិតមែនហេ៎? បងនិងមិនខ្មាស់គេទេហេ៎? ដែលមានប្រពន្ធជាមនុស្សប្រុសដូចអូន ហ្ហឹកៗ...ហើយអូនក៏មិនអាចបង្កើតកូនបន្តពូជពង្សវង្សត្រកូលអោយបងបានដែរ បើអីញ្ចឹង បងមិនស្ដាយក្រោយទេហេ៎?ហ្ហឹកៗៗ...»ថេយ៉ុងយំខ្សឹកខ្សួល កន្លងមកគេដឹងពីនាយច្បាស់ណាស់ទៅហើយ នាយស្រលាញ់គឺច្បាស់លាស់ តែគេគ្រាន់តែចង់បញ្ជាក់អោយវាបានច្បាស់ប៉ុណ្ណោះជុងហ្គុកលឺបែបនោះ នាយក៏បានសើចញឹមៗបន្តិចទើបនិយាយឡើងតែខ្លីបន្តិចតែធ្វើអោយអ្នកដែលអង្គុយស្ដាប់លឺហើយ អាចនិយាយបានថាលើសពីរំភើបទៅទៀត
«បងប្រាកដជាស្ដាយក្រោយ ប្រសិនជាបងមិនបាន អូនមករួមជីវិតគ្រួសារជាមួយនិងបង»
«ស្ដាប់ណាថេយ៍ ទោះអូនជាប្រុសឬស្រីមានកូនឬគ្មានកូនអោយបង ក៏បងនូវតែជ្រើសយកអូន ព្រោះអូនគឺជាខ្យល់ដង្ហើម ជាជីវិត ជាអ្វីៗគ្រប់យ៉ាងដែល
បងមាន ត្រឹមមានអូនម្នាក់បងយល់ថាជីវិតបងគឺគ្រប់គ្រាន់ហើយ»ជុងហ្គុក
«ហ្ហឹកៗៗ...អ្ហឹមៗៗ...អូនព្រម អូនយល់ព្រមរៀបការ...អូននិងបន្តធ្វើជាខ្យល់ដង្ហើម ធ្វើជាអ្វីៗគ្រប់យ៉ាងអោយបងរហូតដល់អូនអស់ជីវិត»ថាហើយកម្លោះតូចក៏ក្រោកឈរ ទាំងទាញនាយអោយក្រោកដែរ មុននិងជុងហ្គុកស៊កចិញ្ចៀនចូលម្រាមដៃនាយតូចរួច ថេយ៍ក៏បានអោបនាយយ៉ាងណែន ជុងហ្គុកក៏អោបតបតរវិញយ៉ាងណែនដូចគ្នា ដៃលើកទៅអង្អែលសក់នាយតូចតិចៗស្រាលៗ
«ឈប់យំណាថេយ៍ អូនយំយ៉ាងហើមភ្នែកអស់ទៅហើយណា»ជុងហ្គុកអោបនាយតូចជាប់ដដែល តែសម្លេងសសឹកយំលឺសូរស្អកៗនៅក្នុងរង្វង់ដៃនាយ
«ហ្ហឹកៗ...អូនរំភើបពេក បងធ្វើអោយអូនរំភើបចង់ហោះទៅហើយដឹងទេ អូនអរគុណណាជុងអរគុណ
អូនស្រលាញ់បងខ្លាំងណាស់ លោកគូដណ្ដឹងរបស់អូន»ថេយ៍
«បាទ...បងក៏ស្រលាញ់អូន បងស្រលាញ់អូនខ្លាំងបំផុត»ជុងហ្គុក
ភីង~~ភីច~~~
«អេ!!...អា៎!!...ជេយោៗៗ..!...»សម្លេងហ៊ោកញ្រ្ជាវរបស់គ្រប់គ្នា បន្ទាប់ពីបានបាញ់ស្រ្ពាយអបងររួចហើយគ្រប់គ្នាក៏បាននាំគ្នាចូលមករក ទាំងម្នាក់ៗ សើចចង់រហែចមាត់អស់ទៅហើយ ក្ដីសុខវាមិនចេះតែកើតឡើងនោះទេ បើជួបហើយក៏ត្រូវតែចេះរក្សាទុកមែនទេ?
«ទីបំផុតអាកម្លោះចាស់បានប្រពន្ធហើយហេ៎...!!»ជេហ៊ុបដៃកាន់ស្រ្ពាយបាញ់បណ្ដើរស្រែកបណ្ដើរ
«រីករាយផងណាឯង ទីបំផុតមិត្តយើងលក់ដាច់ហើយ...ហ៊ោមួយ យេ៎.!!..»គីជូបានស្រែកឡើង ក៏មានអ្នកបន្ទោរតាមក្រោយផងដែរ
«គ្រប់គ្នាដឹងហេ៎?»
«ថីមិនដឹង គម្រោងការនេះកូនកម្លោះរបស់ថេយ៉ុងខំរៀបចំឡើងយ៉ាងធំណា ពិតមែនទេគ្នាយើង»យូនហ្គី
«ជុង.!!..បងមិនប្រាប់អូនអោយដឹងសោះ»
«បើប្រាប់មិចក៏ហៅថាស៊ុបប្រាយ មែនទេ ទាំងអស់គ្នា ហឹសៗ...អីលូវមកជុំគ្នាហើយ ត្រូវធ្វើជាសក្សីអោយពួកយើងណា ពេលនេះ គីមថេយ៉ុង មិននៅក្រមុំទៀតទេ គេមានប្ដីហើយ ហាៗ....ហើយចាប់ពីថ្ងៃនេះទៅក៏គ្មានគីមថេយ៉ុងទៀតដែរ គឺមានតែ!!...»
«ចន ថេយ៉ុង!!...»សម្លេងគ្រប់គ្នាស្រែកឡើងអោយទ្រហឹង ថេយ៍អៀនសឹងស្លាប់ទៅហើយ ជាពិសេសមកហៅខ្លួនថាក្រមុំស្អីនៀក គេប្រុសសោះ ថេយ៍ក៏លូកដៃទៅក្ដិចពោះនាយក្រាស់ បន្តិចទាំងគ្រឺតខ្នាញ់
«ហ៊ូ!!...»
«ម៉ាក់ ប៉ាទាំងសងខាងកូនសុំអនុញ្ញាត្តិសុំថេយ៍ធ្វើជាប្រពន្ធរបស់កូនហើយណាបាទ!!...ពីពេលនេះទៅថេយ៉ុងគឺជាប្រពន្ធសែនស្អាតរបស់ ចនជុងហ្គុកហើយ ហេ៎!!..»ជុងហ្គុកដូចជាត្រូវស្រាចឹង នាយស្រាប់តែស្រែកឡើង ខ្លាំងៗ ព្រោះមានមនុស្សមកលើនេះបណ្ដើរៗហើយ នាយចង់អោយគ្រប់គ្នាបានលឺនិងដឹងថាពួកគេគឺជាប្ដីប្រពន្ធគ្នា ហើយសម្លេងស្រែកហ៊ូរកងរំពងលាន់លឺសូរខ្លាំងៗមែនទែន
វាលាយឡំជាមួយនិងសម្លេងតន្រ្តីផងនោះ មើលចុះបង្ករអោយកន្លែងនេះនាពេលនេះពោពេញទៅដោយភាពសប្បាយរីករាយយ៉ាងអនែកតែម្ដង
«ជុងបងស្រែកធ្វើអីខ្មាស់គេណា»
«ប្ដីទាំងសង្ហា ទាំងមានខ្មាស់ធ្វើអ្វីទៅ មែនទេទាំងអស់គ្នា»
«ហ៊ូ....មែនហើយៗ»សម្លេងអបអរលាន់លឺឡើងធ្វើអោយបរិយាកាស់កាន់ែសប្បាយរីករាយលើសមុន គ្រប់គ្នាក៏បានចូលទៅរកគូរៀងៗខ្លួន ចំនែកឯពេលនេះតន្រ្តីក៏ចាប់ផ្ដើមប្រគុំឡើងដូចគ្នាដែរ
ម៉ាក់ៗក៏ជាមួយប៉ាៗ ចំនែកឯលោកស្រីសូជូនឃើញកូនៗមានក្ដីសុខគាត់ក៏អង្គុយលើរទេះទាំងយំព្រោះតែរំភើប នេះជាអ្វីដែលគាត់ចង់ឃើញបំផុត ពេលដែលឃើញរូបភាពបែបនេះគាត់ពិតជានឹកដល់ស្វាមីរបស់គាត់ខ្លាំងណាស់គឺលោកហេដាំង តែគាត់ក៏មានជូរីដែលកំពុងតែអង្គុយបន្ទន់ជង្គង់ចុះជួយលួងលោមគាត់ដូចគ្នា ចំនែកឯពេលនេះពួកគេកំបុងតែនាំគ្នាឡក់តាមចង្វាក់ភ្លេង មើលទៅតើមួយជីវិតមានដប់ឆ្នាំប៉ុន្មានដងទៀតដែលអោយពួកគេជួបរឿងដែលសប្បាយៗបែបនេះ?
______________
#ម៉ោង10យប់
គ្រប់គ្នាក្រោយពីបានកម្សាន្តរាំលេងអស់ច្រើនម៉ោង ផឹកស៉ីរាំច្រៀងរួចរាល់ ពេលនេះក៏នាំគ្នាបើកបន្ទប់សណ្ឋាគានៅទីនេះស្នាក់មួយយប់តែម្ដង ពេលនេះមិនថាចៅហ្វាយឬកូនចៅទេ ម្នាក់ៗទន់លោមអស់ហើយ
ពួកគេក៏ចូលទៅតាមបន្ទប់នីមួយៗ តាមគូរបស់គេរៀងខ្លួន តែដោយសារស្រីៗគេជាស្រីមិនអាចទៅគេងឡូកឡំជាមួយប្រុសៗបានទេ រឹតតែស្រវឹងបែបនេះទៀតរឹតតែមិនអាច គឺគីជូនិងស៉ីនអាត្រូវគេងបន្ទប់ជាមួយគ្នា ចំនែកឯអ៊ុនវូនិងជេហ៊ុបពួកគេក៏គេងរួមគ្នា មួយបន្ទប់ពីរអ្នក។
#យូនមីន
មួយគូនេះវិញគេចែកខ័ណ្ឌកន្លែងគេងគ្នារួចរាល់ហើយ ដំបូងគិតថាជាប្រុសដូចគ្នា ត្រឹមតែគេងអោបគ្នាវាគ្មានស្អីទៅខូចខាតនោះទេតែអ្នកណាទៅទុកចិត្តយូនហ្គីនោះ អីលូវកំពុងស្រវឹងផងចាប់គេឃ្លេមិនខូចខាតទទេៗទៅហើយទេហេ៎ ទើបជីមីនត្រូវដាក់ខ្នើយអោយនៅប្រឡោះកណ្ដាល។(ខ្នើយអោបបងស្លេកលើកដៃរំលងអត់ផុតមែនមីនៗ🤦♀️)
«គេងទៅ»ជីមីន
«បងអោបអូនបន្តិចមិនបានទេហេ៎?»
«អត់គឺអត់ហើយឆាប់គេងទៅ បើសិនជាបងរំលងខ្នើយអោបនេះ ដឹងគ្នាជាមួយអូនមិនខានទេ»និយាយហើយជីមីនក៏បែរទៅម្ខាងបិទភ្នែកគេងតែម្ដង ចំនែកឯយូនហ្គីអង្គុយសម្លឹងមកជីមីនទាំងទឹកមុខអន់ចង់ តែប៉ឌៃបន្តិចក៏អត់ផង មើលទៅថាគូដណ្ដឹងរបស់គេម្នាក់នេះកំណាញ់ខ្លួនប៉ុណ្ណា ពិតជាគួអោយខឹងមែន។
«ខ្សឺតត៎!!...ហ្គូតណាយអូបសម្លាញ់»ថាហើយនាយមិនព្រមទេ ត្រូវតែលួចឆ្មក់ថើបថ្ពាល់នាយមួយខ្សឺតទើបនាយបែរមកគេងវិញ
«ហ្ហើយ...យូនហ្គីបងថើបអូនហេ៎...»ជីមីនបើកភ្នែកសម្លឹងនាយទាំងគ្រឺតខ្នាញ់ តែមិនដឹងថាធ្វើយ៉ាងមិចគេបានគឺមានតែសម្ងំគេងវិញទៅ។
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...