Part15:អតីតកាលដែលឈឺចាប់

2.3K 131 2
                                    

ក្រាក~~
ទ្វាបន្ទប់វីអាយភីនៃមន្តីពេទ្យក៏បានរបើកឡើងលេចមុខកម្លោះចាស់ចន ជុងហ្គុកដើរចូលទៅញាប់ៗ គ្រាន់តែគ្រលែកភ្នែកទៅបានឃើញអ្នកដែលចូលរុករានកន្លែងម៉ាក់របស់គេភ្លាមនាយមិនចាំមើលសួនាំឬនិយាយអ្វីច្រើនគឺទាញមុខមកដាល់យកតែម្ដង
ឌឹបៗៗ~~~
បីដៃខ្លាំងៗទៅលើមុខរបស់អ៊ុនវូបណ្ដាលអោយមុខស្រស់សង្ហាលេចចេញនៅឈាមជ្រាបតាមគែមមាត់មកភ្លាម
«លោកអ៊ុនវូ!!..»លី
«ឯង អាអ៊ុនវូឯងចូលមកបន្ទប់ម៉ាក់របស់យើងធ្វើអី?»មួយឃ្លារបស់ជុងហ្គុកគ្រាន់តែអ៊ុនវូលឺភ្លាមថាជុងហ្គុកគឺជាកូន នាយក៏ទន់ដៃទន់ជើងលើកមកតរទល់គ្នាវិញជាមួយនិងជុងហ្គុកលេងបាន នេះមែនទេ គេជាបងប្អូនជាមួយសត្រូវបេះដូងរបស់គេឬ
«ឆាប់ចេញទៅវិញភ្លាមទៅ»មិនត្រឹមតែដេញធម្មតាទេជុងហ្គុកក៏ចូលមកទាញអ៊ុនវូទីណាត់ទីណែង ចំនែកឯអ៊ុនវូហាក់អស់កម្លាំងរសេះរសោះគេធ្វើអ្វីមិនត្រូវ ព្រោះបានមកជួបម៉ាក់ខ្លួននៅក្នុងសភាពមនុស្សរុក្ខជាតិបែបនេះ នាយឈឺចាប់ខ្លាំងណាស់ទៅហើយ
«ជុង!..ឈប់ៗភ្លាម...លេងអ៊ុនវូទៅ»ថេយ៍ដែលដើរចេញពីបន្ទប់ទឹកមកក៏បានឃើញថាជុងហ្គុកកំពុងតែមកចាប់ទាញករអាវរបស់អ៊ុនវូអោយចាកចេញនាយតូចក៏ចូលទៅចាប់ដៃអោយជុងហ្គុកព្រលែង ទាំងអ្នកម្ខាងហាក់មិនរង្គោះរង្គើរព្រោះគេគ្មានកម្លាំងតបតរអ្វីឡើយ គេមានតែចិត្តចង់នៅក្បែរម៉ាក់ទេពេលនេះ
«ថេយ៍!..ហេតុអីក៏អូនមកនៅទីនេះ...»ជុងហ្គុក
«...»ថេយ៍ហាក់មិនដឹងនិយាយយ៉ាងណាតែគេភ្លេចខ្លួនមិនដឹងថាពេលនេះដៃរបស់គេកំពុងតែកាន់ដៃអ៊ុនវូយ៉ាងណែន ដែលទង្វើរនេះសាងជាការមិនពេញចិត្តដល់ជុងហ្គុកយ៉ាងខ្លាំង នាយដូចជាកម្រោលចូលភ្លាមៗ លេងខ្វល់ថាទីនេះជាបន្ទប់អ្នកឈឺអីទៀតហើយនាយលូកកញ្ឆក់ដៃអ៊ុនវូមកដល់ក៏ដាល់ថែមទៀតបានមួយដៃ
«ឌឹប...ឯងៗមែនទេដែលនាំថេយ៍ចេញពីផ្ទះឯង ឌឹប»ជុងហ្គុក
«ឈប់ភ្លាម!..ចនជុងហ្គុកជាបងប្អូននិងគ្នាហេតុអ្វីក៏វាយគ្នាដូចជាឆ្កែបែបនេះ!!..»មួយប្រយោគចេញពីមាត់របស់ថេយ៉ុងដូចជាគេទះកំភ្លៀងបីដៃជុងហ្គុកគាំងឈរនៅមួយកន្លែងព្រលែងករអាវរបស់អ៊ុនវូបណ្ដាលអោយនាយដួលខ្ពកទៅនិងការ៉ូមុខមាត់ពោពេញទៅដោយឈាមជ្រាបចេញ ចំនែកឯជុងហ្គុកក៏ងាក់មកសួនាំរាងតូចពីអ្វីដែលគេនិយាយអំបាញ់មិញនោះតើជាអ្វីអោយប្រាកដដែរទៅ?
«ថេយ៍...អំបាញ់មិញអូននិយាយអី?អ្នកណាជាបងប្អូនអ្នកណា?»ជុងហ្គុក
«បងអ៊ុនវូ គឺជាប្អូនប្រុសរបស់លោក»ថេយ៉ុង
«នេះអូននិយាយស្អីថេយ៍ អូនមានដឹងខ្លួនទេ?ថេយ៍»ជុងហ្គុកមកអង្រួនស្មានាយតូចស្ទើរតែរឡេះករ គេមិនចង់អោយវាក្លាយជាការពិតនោះឡើយហេតុអ្វីក៏ទៅជាបែបនេះទៅវិញ?
«កូ...កូន...កូ...កុ...កូន!!...ហ្ហឹកៗៗ....អ៊ុ...អ៊ុនវូ...»សម្ដីរដាក់រដុបរបស់អ្នកដែលគេងនៅលើគ្រែបានបន្លឺជាសម្លេងធ្វើអោយជុងហ្គុកដែលឈរស្ងៀមនោះត្រូវស្រឡាំងកាំង ព្រោះម៉ាក់របស់គេមិនដែលបែបនេះឡើយពោលគឺគាត់មិនធ្លាប់និយាយច្បាស់បានប៉ុន្នឹងឡើយ
«ម៉ាក់...ហ្ហឹកៗ...ខ្ញុំនៅទីនេះហើយម៉ាក់កូនមករកម៉ាក់ហើយ...ហ្ហឹកៗអ៊ុនវូណាម៉ាក់»អ៊ុនវូគ្រាន់តែលឺម៉ាក់ខ្លួននិយាយបានប៉ុន្នឹងគេក៏ក្រោកទៅស្រវាអោបម្ដាយ ដែលទង្វើរនេះជុងហ្គុកឃើញហើយក៏ច្បាស់ៗលាស់ពេញភ្នែក មិនអាចនិយាយអ្វីបានក្រៅតែពីឈរស្ងៀមសម្លឹងមើលទៅកាន់ម៉ាក់និងកូនជួបគ្នា ដោយឈរយូទៅគេមានអារម្មណ៍ថាគេដូចជាមនុស្សដែលគ្មានបានការសោះគេក៏បានរត់ចាកចេញទៅខាងក្រៅទាំងទឹកភ្នែក
«កូន...កូន...ជុ...ជុ...ជុង...ជុងហ្គុក...កូន...ហ្ហឹកៗ»លោកស្រីសូជូនបានឃើញជុងហ្គុករត់ចេញគាត់ក៏សម្លឹងទៅកាន់កូនដោយទឹកភ្នែកក៏ស្រក់ហូរតាមកន្ទុយភ្នែករឹមៗ ពេលនោះថេយ៍ដែលឈរបានឃើញគេក៏យល់ពីចិត្តរបស់អ្នកជាម៉ាក់
«បងអ៊ុនវូ បងនៅជាមួយម៉ាក់បងចាំខ្ញុំទៅនិយាយជាមួយជុងហ្គុក»ថេយ៉ុងនិយាយហើយក៏បានរត់ចាកចេញទៅរកជុងហ្គុកគ្រាន់តែរត់ចេញមកក៏បាត់មិនឃើញនាយបាត់ទៅហើយ រត់លឿននោះលឿន
#ដំបូលអាគារមន្ទីពេទ្យ
នាយក្រាស់មិនបានរត់ទៅណាឡើយគឺគេមកសម្ងំយំតែម្នាក់ឯងយ៉ាងស្ងាត់ស្ងៀមនៅលើដំបូល ដែលពេលស្មើរនេះមឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងៗហើយ នាយមកលើនេះព្រោះគេមិនចង់អោយមានអ្នកណាម្នាក់បានឃើញទឹកភ្នែកនោះឡើយដែលថេយ៍បានឃើញបែបនោះគេក៏ដើរមួយៗយឺតៗ ខួក្បាលហាក់កំពុងតែរកនឹកវិធីដើម្បីលួងលោមនាយកុំអោយរាងក្រាស់ឈឺចាប់ខ្លាំងពេក។ ពេលទៅដល់នាយតូចក៏បន្ទន់ជង្គង់ចុះអង្គុយស្របនិងនាយពីជំហ៊ាងក៏ដាក់ដៃលើស្មានាយក្រាស់ថ្នមៗ បំណងចង់អង្អែលស្មានាយដើម្បីបន្លប់
«ជុងហ្គុក...»ថេយ៍
«ហ្ហឹកៗ...»ជុងហ្គុក
«លោក!..មិនអីទេមែនទេ?»ថេយ៍
«រឿងនេះវាកើតឡើងយ៉ាងមិច?ថេយ៍ទៅដឹងរឿងនេះពីណាមក?ថាអា...អ៊ុនវូគឺជាកូនរបស់ម៉ាក់បងនោះ»ជុងហ្គុក
«គឺខ្ញុំបានមើលសៀវភៅកំណត់ហេតុរបស់ម៉ាក់លោក...ក្នុងនោះគាត់សរសេររៀបរាប់គ្រប់យ៉ាងទាំងអស់ រួមទាំងបងអ៊ុនវូផងដែរ»ថេយ៉ុង
«ថ្ងៃនេះខ្ញុំចេញពីផ្ទះមករកបងអ៊ុនវូក៏ដើម្បីតែសួរពីរឿងនេះដែរ...»ថេយ៍
«អូនបានដឹងរឿងអីខ្លះអូននិយាយអោយបងស្ដាប់ទាំងអស់បានទេ?»ជុងហ្គុក
«លោកស្រីសូជូន មានលោកបាន10ឆ្នាំគាត់ក៏មានទម្ងន់បងអ៊ុនវូជាមួយ...ជាមួយលោកពូដូយុន»ថេយ៍
«ចង្រៃយ៍...ឌឹបៗៗ»នាយក្រាស់គ្រាន់តែលឺបែបនោះគេសែនខឹងៗខ្លាំងបំផុត ព្រោះគេដឹងថាដូយុនគឺជាពួកម៉ាក់របស់ប៉ាគេស្លាប់រស់ ប៉ុន្តែក៏លួចលាក់លួចមានអីៗជាមួយប្រពន្ធមិត្តរហូតដល់មានកូនចឹងឬ ពិតជាអាក្រក់ជូជាតិណាស់ មិនត្រឹមតែលួចសាហាយស្មន់ជាមួយម៉ាក់ខ្លួន ដូយុននៅធ្វើរឿងដែលអាក្រក់ៗបំផុតដែលជុងហ្គុកពិបាកនិងទទួលយកកូនលោកដូយុនដែលជាអ៊ុនវូធ្វើជាប្អូនបានណាស់
«ឈប់ដាល់ទៅៗ ហ្ហឹកៗ...លោកមានរឿងអីអាចនិយាយវាអោយខ្ញុំស្ដាប់បានទេ...និយាយអោយខ្ញុំស្ដាប់...ហ្ហឹកៗ...ខ្ញុំនិងនៅទីនេះមិនទៅណាទេ យើងគឺជាប្ដីប្រពន្ធនិងគ្នាខ្ញុំមិនបណ្ដោយអោយលោកឈឺចាប់រ៉ាប់រងរឿងតែម្នាក់ឯង
នោះទេ ជុងហ្គុក»ថេយ៉ុងយកដៃទាំងគូក្រសោបស្មានាយទម្លាក់ចង្កាលើស្មាទូលាយដោយនិយាយលួងលោមដោយសម្ដីផ្អែមល្ហែម
«បងធ្វើចិត្តទទួលយកវាធ្វើជាប្អូនមិនបានទេ...ប៉ារបស់វាបានបំផ្លាញគ្រួសាររបស់បង...ហ្ហឹកៗៗ...បងទ្រាំទទួលយកអ្នកដែលធ្លាប់បំផ្លាញបងគឺមិនបានទេថេយ៍...អ្ហឹកហ្ហឺៗៗ...»និយាយដល់ត្រឹមនេះជុងហ្គុកក៏បានបន្លឺសម្លេងយំកាន់តែខ្លាំងមុននិងថេយ៍លូកដៃក្រសោបអោបនាយពីខាងក្រោយចន្លោះករមកពោះ គេអោបយ៉ាងណែន ព្រោះគេបាននិយាយហើយថាគេនិងមិនទៅណាចោលជុងហ្គុកដាច់ខាតគេនិងនៅទីនេះ
«ខ្ញុំយល់ហើយៗ...លោកមិនចាំបាច់គិតអីទេ...ជុង...ហ្ហឹកៗ»ថេយ៍
«ហ្ហឹកៗ...បងស្អប់វាណាស់វត្តមានរបស់គេបានធ្វើអោយក្រុមគ្រួសារដែលពោពេញទៅដោយក្ដីសុខត្រូវបានបំផ្លាញអស់...ហ្ហឹកៗៗ...»ជុងហ្គុក

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now