ត្របក់ភ្នែកស្អាតចាប់ផ្ដើមកម្រើកឡើង ព្រិចខ្ញាំៗកែវភ្នែកក៏រេទៅប៉ះជាមួយនិងដំបូលផ្ទះហាក់ចម្លែកក្នុងចិត្តទើបរេភ្នែកទៅឆ្វេងស្ដាំក៏សម្លឹងទៅឃើញរូបរាងបុរសម្នាក់ដែលមើលពីខ្នងគេពិតជាសង្ហាណាស់ រូបរាងខ្ពស់ស្រឡះ
«អ្ហឹម...»ថេយ៉ុងច្រត់ដៃនិងពូកកម្រាស់ស្ដើងល្មមក្រោកឡើងក៏ចាប់នឹកភ្ញោចនៅហេតុការណ៍កាលពីប៉ុន្មានម៉ោងមុន សម្លេងក្រហឹមដើមកររបស់ថេយ៍ក៏បានលឺដល់អ៊ុនវូដែលឈរដុតសាន់វិចនៅឯផ្ទះបាយបានលឺទើបបង្ហើយដៃកាន់ចានសាន់វិច និងទឹកក្រូចច្របាច់មកជាមួយផង
«ថេយ៍អូនភ្ញាក់ហើយហេ៎ ក្រោកមកញាំសាន់វិចសិនណា »អ៊ុនវូដើរកាន់ចានសាន់វិចមកទាំងញញឹមទាំងមិនបានចាប់អារម្មណ៍និងទឹកមុខរបស់នាយតូចសោះឡើយ
«បងអ៊ុនវូ!..បងដាក់ថ្នាំងងុយគេងក្នុងទឹកក្រូចមែនទេ?ហើយបងនាំខ្ញុំមកទីនេះ?ទីនេះជាកន្លែងណាខ្ញុំចង់ទៅវិញបងនាំខ្ញុំត្រឡប់ទៅវិញអីលូវនេះ»ពាក្យសម្ដីដាច់ម៉ាត់ដែលរាងតូចនិយាយម៉ោ ធ្វើអោយអ៊ុនវូកាន់តែកាត់ដឹង ថេយ៍របស់នាយមិនធ្លាប់បែបនេះពីមុនមកឡើយ គេមិនដែលសម្ដីគម្រោះគម្រើយដាក់ខ្លួនដូចជាពេលនេះនោះទេ ហេតុអីពេលវេលាពិតជាកែប្រែចរិកមនុស្សពិតមែន
«ថេយ៍ បងធ្វើសាន់វិចដោយផ្ទាល់ដៃណាទឹកក្រូចនេះទៀត អូនញាំដើម្បីអោយមានកម្លាំងណា ពួកយើងបានមកនៅកន្លែងស្ងៀមស្ងាត់តាមអ្វីដែលអូនចង់បានហើយអូនចាំទេ ញាំអោយឆ្អែតចាំបងជូនអូនទៅដើរលេង
»អ៊ុនវូធ្វើជាមិនខ្វល់បែរជានិយាយផ្សឹងទៅកាន់រាងតូចទៅវិញ នាយដឹងទាំងដឹងថាថេយ៍ពេលនេះប្រែប្រួលតែគេមិនទាន់អាចទទួលយកបាន មានតែនិយាយបង្វែបង្វៀងបែបនេះ ហើយក៏រៀបនិងដើរចេញក៏ត្រូវថេយ៍ចាប់ដៃជាប់
«បងអ៊ុនវូ បងមិនអាចធ្វើបែបនេះបានទេ ពួកយើងត្រូវត្រលប់ទៅវិញ ពេលនេះប៉ាម៉ាក់អូនប្រាកដជាបារម្ភពីអូនមិនខាន»ថេយ៍ចាប់ដៃអ៊ុនវូប្រើសម្លេងទន់ភ្លន់
«រួមទាំងអាជុងហ្គុកដែរមែនទេ?»អ៊ុនវូនិយាយឈ្មោះនាយក្រាស់ទាំងសង្កត់សម្លេងនិយាយដល់ត្រឹមនេះនាយសែនខឹងខ្លាំងណាស់ ព្រោះតែជុងហ្គុកទាំងអស់ នាយងាក់មកចាប់ដៃរាងតូចក្ដាប់ករដៃយ៉ាងណែនដែលរាងតូចទ្រាំនិងឈឺមិនបានទើបស្រក់ទឹកភ្នែកភ្លាមៗ
«បងអ៊ុនវូ...លេងអូនៗឈឺ»ថេយ៍
«ប្រាប់មកថេយ៍...ថេយ៍ទៅស្រលាញ់វាហើយមែនទេ ថេយ៍ឆ្លើយភ្លាមម៉ោ»អ៊ុនវូ
«ហ្ហឹកៗ...អ៊ុនវូលេងដៃអូនឈឺ...អូនឈឺហ្ហឹកៗៗ»ថេយ៍ស្រវាចាប់ដៃនាយម្ខាងអោយលែងព្រោះគេឈឺត្រង់កន្លែងនាយខ្ញាំជាខ្លាំង
«បងសុំទោស ថេយ៍ឈឺខ្លាំងទេ»អ៊ុនវូដឹងស្មារតីឡើងវិញក៏ព្រលែងដៃចេញទើបសួនាយតូចដោយក្ដីបារម្ភ
«ហ្ហឹកៗ...ជូនអូនទៅផ្ទះ»ថេយ៍យំខ្សឹកៗនៅដើមករ និយាយពាក្យមួយម៉ាត់យ៉ាងខ្លីនិងកំបុតទៅកាន់អ៊ុនវូរឹតតែធ្វើអោយនាយកាន់តែយល់
«ហេតុអីថេយ៍?អូនឈប់ស្រលាញ់បងហើយមែនទេ?មួយម៉ាត់ណាក៏ចង់ទៅតែផ្ទះ អូនខ្លាចអាជុងហ្គុកវាស្ទះខ្យល់ស្លាប់មែនទេ?»អ៊ុនវូ
«មែន...អូនឈប់ស្រលាញ់បងហើយ...ពួកយើងមិនអាចដូចពីមុនទេ អូនកំពុងតែមានប្ដីអូនចុះអេតាសិវិលរួចហើយ ពួកយើងមិនអាចដូចដើមទេអ៊ុនវូ»ថេយ៍និយាយរ៉ាវៗទាំងមិនដឹងថាអ្នកម្ខាងស្ដាប់ហើយស្ទើរតែស្ទះទ្រូង អារពាក្យដែលថាឈប់ស្រលាញ់និងវាឈឺៗខ្លាំងណាស់កន្លងមកគេល្អនិងថេយ៍មិនដែលលូកលាន់ជាប្រុសដែលស្មោះត្រង់ហេតុអីក៏ថេយ៍ផ្ដល់អោយមកវិញនៅពាក្យថាឈប់ស្រលាញ់បែបនេះវាមិនងាយពេកទេហេ៎
«ចុះអេតាស៉ីវិលហើយក៏អាចលេងលះគ្នាវិញបានដែរ ថេយ៍នៅទីនេះជាមួយបងចាប់ពីពេលនេះទៅយើងនិងរួមស្នេហាជាមួយគ្នា បងនិងធ្វើជាប្ដីល្អមើលថែការពារថេយ៍ណា នៅទីនេះជាមួយបងណា»អ៊ុនវូងាក់មកចាប់ដៃលួងលោមនាយតូចនិយាយដោយសម្លេងទន់ភ្លន់ ដែលថេយ៍ក៏ប្រញាប់បេះដៃចេញពីនាយដូចគ្នាទើបនិយាយយ៉ាងដាច់ម៉ាត់ថា
«វាមិនដូចពីមុនទេ...អូនឈប់ស្រលាញ់បងហើយ...អូនសុំទោសតែអូនពិតជាអស់អារម្មណ៍ស្នេហាជាមួយនិងបងពិតមែន អូនស្រលាញ់ជុងហ្គុកហើយ គាត់គឺជាប្ដីរបស់អូន អូនសុំទោសអ៊ុនវូ»នាយតូចនិយាយទាំងគ្មានស្រណោះ ការពិតបេះដូងរបស់ថេយ៍បានអោយទៅជុងហ្គុកកាលពីក្មេងអស់ទៅហើយដែលជាឃុកឃីនោះ ស្នេហាដែលមានអោយអ៊ុនវូវាប្រៀបបីដូចជាស្នេហាដែលកើតចេញពីអារម្មណ៍មួយឆាវ អារម្មណ៍ដែលរំជើបរំជួល ត្រូវហើយ អាចនិយាយបានថាគេជាមនុស្សសាវ៉ាក៏អាចថាបាន ប៉ុន្តែគេមិនអាចក្បត់អារម្មណ៍ខ្លួនឯងបានឡើយ
«មិនពិតថេយ៍ស្រលាញ់បងណាស់ត្រូវទេ ហ្ហឹកៗ...»អ៊ុនវូយកដៃទាំងគូមកក្រសោបក្បាល អង្គុយចុះផ្ទាល់និងរនាបឥដ្ឋមុននិងបង្ហូរទឹកភ្នែកជាបុរសចុះមកជាច្រើនតក់ គេអាចនិយាយថាគេស្រលាញ់ថេយ៍ខ្លាំងៗដល់ថ្នាក់អ្វីៗក៏អាចប្រគល់អោយថេយ៍បានដែរ ពេលឃើញអ៊ុនវូបែបនោះនាយតូចក៏សម្រូតជើងចុះយកដៃទៅដាក់លើស្មាអង្អែលថ្នមៗដោយការលួងលោម ទោះខ្លួនមិនអាចដូចជាពីមុនជាមួយនិងអ៊ុនវូក៏សុំត្រឹមជាបងប្អូនឬក៏ជាមិត្តក៏បាន មិនបាច់ត្រូវខឹងស្អប់គ្នានោះទេ
«អ្នកដែលធ្លាប់ស្រលាញ់បងពិត ពេលនេះគេកំពុងតែទៅចោលបងម្ដងម្នាក់ៗហើយ សូម្បីតែអូនមនុស្សដែលបងស្រលាញ់ខ្លាំងបំផុត បងធ្លាប់គិតថាថ្ងៃណាមួយពួកយើងនិងអាចមករស់នៅតែពីរអ្នកកន្លែងដែលគ្មានអ្នកស្គាល់គឺមានតែបងនិងអូននិងមនុស្សថ្មីៗ ថេយ៍ដឹងទេគ្រាន់តែបងគិតក៏ធ្វើអោយបងញញឹមចេញដែរ...ហ្ហឹក»អ៊ុនវូអង្គុយផ្ទាល់និងរនាបនិយាយដោយទឹកភ្នែក មនុស្សដែលគេថានិងស្រលាញ់ខ្លាំងកំពុងតែចង់ទៅចោលគេអស់ហើយមែនទេ
«អ៊ុនវូ អូនសុំទោស...ហ្ហឹកៗ»ថេយ៍
«រាល់ថ្ងៃជីវិតបងមិនខុសពីក្មេងកំព្រាទេ មានប៉ាក៏ដូចជាគ្មាន...ក្រៅពីម៉ាក់ទៅគ្មានអ្នកណាដែលស្រលាញ់បងស្មោះម្នាក់ឡើយរួមទាំងអូន ថេយ៍បងស្រលាញ់ថេយ៍ណា កុំចាក់ចោលបងអី ពួកយើងទាក់ទងគ្នាលួចលាក់ក៏បានមិនបាច់ប្រាប់ជុងហ្គុកទេ បងសុំណាថេយ៍យើងកុំបែកគ្នាអី»អ៊ុនវូនិយាយដោយសសៀអោនមកទ្រោបរាងតូច ដោយដៃក៏លូកមកស្រាក់ដៃរាងតូចលើកយកទៅផ្អឹបនិងរនាប
«អ៊ុនវូ កុំធ្វើបែបនេះអី...»ថេយ៍រើបម្រាស់និងនាយមិនចង់អោយប្រុសដ៏ទៃមកប៉ះឬចាប់សាច់របស់ខ្លួនឡើយទោះយ៉ាងណាក៏មិនអាច
«ហេតុអីក៏មិនអាច...សល់តែអូនម្នាក់ដែលល្អនិងបងៗមិនចង់បែកពីអូនឡើយថេយ៍»អ៊ុនវូនិយាយស្របនិងខ្លួនក៏ប្រុងអោនទៅថើបមាត់នាយតូចតែថេយ៍ក៏និយាយកាត់
«តែបងអ៊ុនវូនៅសល់ម៉ាក់...»គ្រាន់តែថេយ៍និយាយដល់ត្រឹមនេះអ៊ុនវូក៏លើកចិញ្ចើមឆ្ងល់នាយមិនយល់នៅអ្វីដែលថេយ៍និយាយមុននេះទេ
«ថេយ៍និយាយអី?»អ៊ុនវូ
«គឺ អូននិយាយថាបងអ៊ុនវូមិនមែនជាក្មេងកំព្រានោះទេ បងអ៊ុនវូមានម៉ាក់ដែលស្រលាញ់បងខ្លាំង»ថេយ៍
«បងបាននិយាយហើយមិនចឹងហ្អី ម៉ាក់បងបានស្លាប់តាំងពីបងនៅក្មេង..ថេយ៍កុំលើករឿងម៉ាក់មករំលឹក»អ៊ុនវូ
«អូននិយាយពិតមែន...ម៉ាក់បងនៅមិនទាន់ស្លាប់ទេ លោកស្រីសូជូននៅរស់នៅឡើយ ពេលនេះគាត់កំពុងតែសម្រាកនៅក្នុងមន្ទីពេទ្យបងត្រូវតែជឿអូន...»ថេយ៍និយាយដល់ត្រឹមនេះភ្លាមអ៊ុនវូក៏នឹកឃើញថាហេតុអីក៏ថេយ៍និយាយបែបនេះឬក៏មានបំណងលួងលោមខ្លួនមិនអោយឈឺឬ តាមដែលដឹងគេបានឃើញថាម៉ាក់គេបានស្លាប់បាត់ទៅហើយតើ
«អ៊ុនវូបងត្រូវតែជឿអូនណា »ថេយ៍បម្រះខ្លួនបាននៅពេលដែលនាយក្រោកចេញតិចៗគេកំពុងតែស្លុងអារម្មណ៍ព្រោះកំពុងតែគិតពីពាក្យសម្ដីដែលថេយ៍បាននិយាយអំបាញ់មិញនិង
«ថេយ៍កំពុងតែនិយាយអោយបងកាត់ចិត្តពីថេយ៍មែនទេ?»អ៊ុនវូ
«មើលភ្នែកអូន...ហើយឆ្លើយមកថាអូនធ្លាប់កុហកបងរឿងអីខ្លះកន្លងមក»ថេយ៍
៚Skip
បន្ទាប់ពីឈរនៅផ្ទះអ៊ុនវូអស់ពេលជាច្រើនម៉ោងជុងហ្គុកនៅតែមិនដឹងថាត្រូវតាមរកថេយ៍នៅឯណា ព្រោះគេកំពុងតែស្វែងរកតំរុយនៅក្បែរៗផ្ទះក្រែងលោមានអ្វីអាចបញ្ជាក់ថាអ៊ុនវូកំពុងតែនាំថេយ៍ទៅទីណា
_____________
#មន្ទីពេទ្យ(ក្រុងសេអ៊ូល)
អ៊ុនវូនិងថេយ៉ុងកំពុងតែនាំគ្នាដើរមកដល់ខាងមុខបន្ទប់សម្រាកព្យាបាលជាVIPមួយនៅក្នុងមន្ទីពេទ្យដែលល្បីបំផុតនៅក្នុងប្រទេសកូរ៉េនេះអ៊ុនវូឈរធ្មឹងសម្លឹងទៅកាន់ស្លាកបន្ទប់ទាំងទឹកភ្នែករមៀលស្រក់អារម្មណ៍ដែលបែកបាក់មនុស្សជាទីស្រលាញ់ អារម្មណ៍ឈឺចាប់មកក្នុងពេលក្នុងកន្លែងតែមួយ ដែលជំនួសដោយក្ដីនឹករលឹកជាខ្លាំងដៃរញីរញ័រលើកទៅដាក់លើបង្កាន់ដៃទ្វា មុននិងធ្វើចិត្តដក់ដង្ហើមយ៉ាងវែង ដោយងាក់មកសម្លឹងជាមួយថេយ៍បន្តិច ដែលថេយ៍ញញឹមស្ងួតជាការផ្ដល់កម្លាំងចិត្ត គេនៅមិនទាន់ប្រាកដចិត្តទេថាបន្ទប់នេះនាយចូលទៅបានឃើញម៉ាក់របស់គេនៅឬក៏អត់ប៉ុន្តែគេមានអារម្មណ៍ដឹងគ្រាន់តែឈានជើងមកដល់មុខបន្ទប់បេះដូងវាចាប់ផ្ដើមលោតញាប់ខុសធម្មតាហាក់ដូចជាភ័យអរៗ
«អេ៎ ពួកលោកជាអ្នកណា មកទីនេះមានការអីឈប់ៗភ្លាម គ្រូពេទ្យហៅសន្តិសុខមកទីនេះជាប្រញប់»គ្រូពេទ្យដែលដើរបម្រុងមកមើលអាការះរបស់ម្ចាស់បន្ទប់នេះដាក់ភ្នែកបានឃើញអ៊ុនវូបម្រុងរុញចូលទៅខាងក្នុងគេក៏ស្រែកហៅទាំងភ្លាត់សម្លេង
<ក្រាក~~~
សម្លេងទ្វារុញចូលដោយដៃមាំរបស់អ៊ុនវូ ជំហ៊ានមួយៗយឺតៗសំដៅទៅរកខាងក្នុងដោយភ្នែកចាប់ផ្ដើមរេសម្លឹងទៅកាន់លើគ្រែ ដែលយើងមើលឃើញថាស្រ្តីវ័យចំណាស់ដែលកំពុងតែគេងលក់នៅលើគ្រែពេទ្យ ដៃម្ខាងជាប់និងម្ជុលសេរ៉ូម ច្រមុះក៏មានដាក់ជំនួយនៅអុកស៉ីសែនផងដែរ រូបរាងស្គមកំព្រឹងៗ ស្ថិតនៅពីក្រោមភួយដែលដណ្ដប់ត្រឹមទ្រូង គ្រាន់តែអ៊ុនវូបានឃើញភ្លាមនាយក៏ដឹងច្បាស់បេះដូងចាប់ផ្ដើមកម្រើកលោតញាប់ៗ មនុស្សដែលគេស្រលាញ់ខ្លាំងបំផុត ដែលគេតែងតែគិតថាគាត់ស្លាប់ចោលពេលនេះកំពុងតែនៅពីខាងមុខរបស់គេ គេងលក់នៅក្នុងបន្ទប់ពេទ្រទៅវិញ
«ហ្ហឹកៗ....ម៉ាក់...ម៉ាក់...ហ្ហឹកៗៗ»អ៊ុនវូគ្រាន់តែឃើញក៏ច្បាស់ជាក់តែម្ដងគឺជាម៉ាក់ដែលផ្ដល់ក្ដីស្រលាញ់អោយគេខ្លាំងបំផុតមុននិងបោះកាយញាប់ៗមករកនិងលើកដៃអោបដោយក្ដីនឹករលឹកជាពន់ពេក គេនឹកៗខ្លាំងបំផុត សម្លេងយំខ្សឹកខ្សួលខ្លាំងៗក៏បណ្ដាលអោយអ្នកដែលគេងនៅលើគ្រែពេទ្យនោះភ្ញោចដឹងខ្លួនឡើង គាត់រេភ្នែកសម្លឹងមកជុំវិញព្រោះប្រហែលជាគិតថាជាកូនប្រុសច្បង មុននិងអោនសម្លឹងមកខាងក្រោមក៏ប្រទះភ្នែកនិងសក់រលោងដែលម្ចាស់វាកំពុងតែគេងអោបជើងរបស់គាត់
«អ៊ុ....អ៊ុ...អ៊ុនៗ...អ៊ុន...ហ្ហឹកៗៗ...អ»គ្រាន់តែឃើញញៀនជាម្ដាយក៏ចាប់ផ្ដើមដឹងភ្លាមថាអ្នកដែលកំពុងតែអោបគាត់គឺជាអ៊ុនវូកូនពៅមុននិងបន្លឺសម្លេងចេញមករួមនិងទឹកភ្នែក ដែលការនិយាយទាំងពិបាកគាត់ពិតជាចង់អោបកូនចង់និយាយថានឹកកូនខ្លាំងៗកន្លងទៅជ្រើនឆ្នាំគាត់មិនដែលសូម្បីតែលឺសម្លេងកូននេះជាលើកទីមួយហើយតែគាត់មិនអាចធ្វើបានសូម្បីតែជើងឬដៃក៏មិនអាចកម្រើកបានគឺបានតែបន្លឺសម្លេងបែបរដាក់រដុបបែបនេះ
________________
«ថាមិច!!..មានគេសម្រុកចូលទៅបន្ទប់ម៉ាក់ហេ៎...ហេតុអីក៏បំបង់បាយបែបនេះ...»គ្រាន់តែទទួលបានទូរស័ព្ទហើយលើកនិយាយភ្លាមក៏ត្រូវបានលឺពាក្យដែលស្ដាប់ហើយខឹងបំផុតហេតុអីក៏កើតរឿងចំពេលតែមួយបែបនេះ
«ត្រលប់ទៅមន្ទីពេទ្យ ហើយពួកឯងត្រលប់ទៅចាំយើងនៅវិមានរង់ចាំបញ្ជាពីយើង លីឆាប់ទៅ»ជុងហ្គុកTo Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...