Part32:ទទួលស្គាល់

1.8K 104 0
                                    

ងាក់មកមើលខាងវិមានចនវិញម្ដង ពេលនេះជុងហ្គុកនិងថេយ៍នៅមិនទាន់គេងនៅឡើយបន្ទាប់ពីចុះទៅរកអីញាំហើយក៏ឡើងមកងូតទឹកសម្អាតខ្លួនដាក់ខ្លួនគេងតែនៅមិនទាន់គេងលក់ដោយសារតែរាងតូចចេះតែមានសំណួរចេះតែនិយាយជាមួយគេមិនឈប់
«ជុង...ថ្ងៃស្អែកនេះអ៊ុនវូនិងយកសពលោកដូយុនមកធ្វើពិធីហើយ បងទៅចូលរួមដែរទេ?»ថេយ៍អោបនាយក្រាស់ត្បុលខ្លួនចូលប្រអប់ទ្រូងនាយចំនែកឯជុងហ្គុកក៏ស្រវាអោបវិញយ៉ាងណែនដូចគ្នា
«មិនចង់ទៅទេ»ជុងហ្គុក
«អ៊ុនវូបានប្រាប់អូនថាគាត់និងយកក្រុមហ៊ុនដែលប៉ារបសគាត់ធ្លាប់យកពីប៉ាបងនិងមិត្តៗគាត់យកមកប្រគល់អោយបងនិងគ្រប់គ្នាវិញ»ថេយ៉ុង
«...»ជុងហ្គុកជ្រួញចិញ្ចើមបន្តិចពេលលឺបែបនោះ បើគេមិនយកតើគេបានអីទៅបើរាល់ថ្ងៃដូយុនរស់នៅស្រួលចាយលុយដូចក្រដាស់ក៏ព្រោះតែក្រុមហ៊ុនទាំងអស់នេះហើយ សំអាងលើសមត្ថភាពផ្ទាល់របស់គេគ្មានអ្វីឡើយ
«អូនប្រាប់បងធ្វើអី ទោះគេប្រគល់អោយបងឬមិនប្រគល់បងក៏លេងចង់បានហើយ»ជុងហ្គុក
«អូនគ្រាន់តែចង់អោយបងពិចារណា គឺហេតុផលដដែលៗនិងហើយអូនចង់អោយបងនិងអ៊ុនវូ ស្រលាញ់គ្នារាប់អានគ្នាជាបងប្អូន អូនជៀថាអ៊ុំស្រីសូជូនដឹងគាត់ក៏គិតដូចជាអូនដែរ»ថេយ៍ងើយសម្លឹងមុខនាយភ្លឹសៗបំណងបន្ទន់ចិត្តនាយ ព្រោះពួកគេលេងសល់អ្នកណាហើយក៏មានតែបងប្អូនពីរអ្នកទោះមិនមែនបងប្អូនប៉ាជាមួយក៏គួតែរាប់គ្នាដែរ
«បងដឹង តែបងទទួលយកមិនបាន ការឈឺចាប់ដែលដូយុនបន្សល់ទុកអោយបងគឺវាលើសពីអ្វីដែលបងទទួលយកបានណាស់ អូនមិនបាច់គិតឬបញ្ចុះបញ្ចូលបងទេ គេរស់ដោយគេបងរស់ដោយបង កន្លងមកពួកយើងក៏រស់នៅរៀងៗខ្លួនស្រាប់ទៅហើយ ពេលនេះចឹងទៀតក៏វាមិនអីដែរ អូនគេងចុះព្រឹកនេះបងជូនអូនទៅលេងប៉ាម៉ាក់»ជុងហ្គុកក្រសោបក្បាលរាងតូចអោយត្បុលចូលដើមទ្រូងកក់ក្ដៅកាន់តែខ្លាំងទើបអង្អែលសក់នាយតូចថើៗ
«បងសាកគិតម្ដងទៀតក៏បានដែរណា ជាបងប្អូននិងគ្នាមិនត្រូវរស់នៅម្ខាងជើងមេឃម្នាក់ឡើយណាមួយក្ដីសុខរបស់អ៊ុំស្រីសូជូនអាចជាទំនាក់ទំនងរបស់ពួកបងក៏ថាបាន ទោះយ៉ាងណាក៏អ៊ុនវូបានជួយបង អ្ហឹមអូនគេងហើយ»ថេយ៍និយាយហើយក៏រើឈ្មុះឈ្មុលទៅក្នុងរង្វង់ទ្រូងនាយបន្តិចទើបបិទភ្នែកគេងតាម បន្សល់ត្រឹមទឹកមុខមិនច្បាស់លាស់របស់ជុងហ្គុក មើលទៅនាយដូចជាគិតនៅសម្ដីរបស់ថេយ៍គឺពិតមែន តែនាយក៏ដក់ដង្ហើមវែងបញ្ចេញខ្យល់ដង្ហើមធុញថប់ចេញបន្តិចទើបអោនថើបថ្ងាស់
នាយតូចមួយដង្ហើមហើយក៏បិទភ្នែកគេងទៅ

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now