យើងងាក់មកមើលណាមជូននិងយូនហ្គីដែលនៅខាងក្រៅវិញម្ដង ដែលពួកគេកំពុងតែគិតរកផ្លូវចូលដែលមិនអាចអោយគ្នាពួកដូយុនបានឃើញ
«យើងគិតថា ដូយុនអាចនិងប្រើវិធីស្មោគគ្រោកគេអាចនិងបាញ់សម្លាប់ជុងហ្គុកនិងលោកគីមក្រោយពីបានខ្លួនចំណាប់ខ្មាំងនិងឯកសាផ្ទេរហើយ ដូច្នេះនៅពេលដែលយើងទទួលបាន
សញ្ញាហើយ យើងមិនអាចបង្អង់បានទេ»ណាមជូននិយាយពេលដែលកាន់កែវយ៉ឺតសម្លឹងមើលចូលទៅខាងក្នុង តែគេរេចុះរេឡើងក៏បានឃើញដូយុនកំពុងតែកាន់កែវយឹតសម្លឹងមកកាន់សកម្មភាពរបស់ជុងហ្គុកដូចគ្នាដែរ
«ឯងឃើញអី»យូនហ្គី
«ឯងមើលទៅ»ណាមជូនហុចវាទៅអោយយូនហ្គីហើយនាយក៏បានយកដៃទៅផ្ទប់និងត្រចៀក ដើម្បីនិយាយទាក់ទងទៅកាន់ជុងហ្គុក
(ជុងហ្គុកលោកប្រយ័ត្នខ្លួនផង ដូយុនវាកំពុងតែសម្លឹងលោកពីរបៀងបន្ទប់ ខ្ញុំថាធ្វើយ៉ាងណាលោកត្រូវចាកចេញពីទីនោះអោយបានលឿនបំផុត ព្រោះវាអាចជាមានផែនការទុកកំចាត់ពួកយើង»ណាមជូន
(យើងយល់ហើយ...យើងលឺពួកវានិយាយថានិងមានបំផ្ទុះគ្រាប់ដែរ នៅពេលដែលបានខ្លួនថេយ៉ុងហើយ ឯងធ្វើតាមផែនការBទៅ»ជុងហ្គុកកុំឆ្ងល់អីជុងហ្គុកគេមានបំពាក់គ្រឿងស្រូបសម្លេងរឿងអីដែលពួកគេនិយាយគ្នាល្មមៗគេក៏អាចស្ដាប់បានធម្មតា ។
«Okប្រាំនាទីទៀតយើងនិងចូលគម្រោងការណ៍Bហើយ»ណាមជូននិយាយហើយក៏ងាក់មកសញ្ញូគ្នាជាមួយនិងកូនចៅប៉ូលីសរបស់នាយនិងយូនហ្គីអោយចូលទៅតាមកន្លែង
ដែលពួកគេបានរៀបចំហើយជាស្រេចនោះយើងងាក់មកមើលជុងហ្គុកវិញម្ដង នាយដើរទៅរកកន្លែងលោកគីមទាំងអារម្មណ៍ចាប់ផ្ដើមមិននៅនិងខ្លួន ព្រោះតែគេកំពុងតែដើរគៀកទៅដល់បន្ទប់មួយដែលជាបន្ទប់ដែលដូយុនបានឃុំខ្លួនរបស់គេកាលពីក្មេងៗនោះឯង ញើសក៏ស្រក់មកដូចជាទឹកទាំងដែលពេលនេះគឺនៅព្រឹកព្រលឹមនៅឡើយទេ ចំនែកឯជំហ៊ានក៏ចាប់ផ្ដើមញ័រ ខួក្បាលក៏ភ្ញោចឃើញ
នៅរឿងកាលពីអតីតកាលភ្លាមៗ សម្លេងយំសោកខ្លាំងៗរបស់ក្មេងប្រុស ដែលធ្វើអោយត្រចៀករបស់គេឡើងហឹងភ្លាមៗ
«ហ្ហឺ!!...យើងត្រូវតែធ្វើអោយបាន...ថេយ៍ជូនពរបងពីចម្ងាយមកណា...»ជុងហ្គុកនិយាយឡើងក្នុងចិត្តទាំងដក់ដង្ហើមវែងបន្ធូរអារម្មណ៍ទាំងលើកដៃញ័រៗនោះរុញទៅទ្វាបន្ទប់ដាក់អីវ៉ាន់ដើម្បីច្រានចូលទៅខាងក្នុង
«មិចក៏មិនចូលទៅ»ជុងហ្គុក
«អស់កាងារយើងហើយឯងចូលទៅរកពួកគេខ្លួនឯងទៅ»កូនចៅរបស់ដូយុនជូនជុងហ្គុកមកដល់មុខបន្ទប់ដាក់អីវ៉ាន់ចាស់នោះហើយក៏ប្រាប់អោយជុងហ្គុកចូលទៅខាងក្នុង គិតហេ៎ថាជុងហ្គុកល្ងង់នោះ បើហ៊ានតែចូលទៅពេលនេះពួកវាក៏បិទទ្វាចាក់គន្លិះមិនស្រេចទៅហើយទេហេ៎
«ឯងនាំយើងចូលទៅសិនទៅព្រោះ យើងនៅមិនឃើញលោកគីមនៅឡើយ»ជុងហ្គុក
«...»កូនចៅដូយុនមិននិយាយគេធ្វើរឹកពារបែបមិនពេញចិត្ត តែក៏ត្រូវទៅតាមជុងហ្គុកភ្លាមនោះក៏...ដឹប~~~
នាយម្នាក់នោះក៏ត្រូវជុងហ្គុកដាក់មួយកៃកាំភ្លើងសន្លប់បាត់ ដោយជុងហ្គុកក៏ដើរទៅរកលោកគីមបន្តទៀត តែក៏ត្រូវទន់ជើងដួលទៅនិងនិងដីភ្លាមៗ នៅពេលបានឃើញរំពាត់ដែលវាយគេកាលពីតូចវានៅទីនេះនៅឡើយ រួមទាំងខ្សែទៀតផង
«លោកចន...លោកចនយ៉ាងមិចហើយ»លោកស្រីអ៊ុននីដែលបានងាក់មកឃើញថាជាជុងហ្គុកគាត់ក៏ស្រែកហៅព្រោះនៅពេលនេះជុងហ្គុកបានដួលតែភ្នែកគេនៅបើក ជម្ងឺរបស់នាយហាក់កំពុងតែរើឡើងហើយ គេមិនអាចកម្រើកខ្លួនបានឬនិយាយអ្វីបានព្រោះភាពភ័យខ្លាចហាក់កំពុងតែបុកចូលទៅក្នុងប្រស័យប្រសាទខួក្បាលបញ្ជាអោយរឹងគ្រប់សសៃទឹកភ្នែកនាយក៏ស្រក់ហូរមកដោយមិនដឹងខ្លួន
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...