បន្ទាប់ពីធ្វើដំណើរអស់ពេលជាច្រើននាទីពេលនេះអ៊ុនវូបានជូនយូនហ្គីមកដល់ផ្ទះរបស់គេហើយ អូ!មិនមែនជាផ្ទះទេជាវាំងទើបត្រូវ បើវាធំវិសេសវិសាលយ៉ាងនេះ កន្លងទៅជាង20ឆ្នាំហើយដែលយូនហ្គីមិនបាននៅក្នុងផ្ទះមួយនេះ វាមានហេតុផលដែលនាយទៅបរទេស
មិនសូម្បីតែខលមកលេងអ្នកផ្ទះនេះសោះ សូម្បីតែអ្នកជាប៉ា...
«មិនចូលខាងក្នុងសិនទេហេ៎?»យូនហ្គី
«បាទបង»អ៊ុនវូ
សូហ្គាដើរអូសវ៉ាលីចូលទៅខាងក្នុងផ្ទះទាំងមុខស្មើរ ដូចជានាយមិនចង់ត្រឡប់មកយ៉ាងមិចមិនដឹងទេ
«អ៎ លោកជា...»អ្នកបម្រើវ័យចំណាស់ម្នាក់បានឃើញយូនហ្គីដើរចូលមកក៏រៀងនឹកបន្តិចព្រោះមានអារម្មណ៍ដូចជាធ្លាប់ស្គាល់
«យូនហ្គីនោះអីអ៊ុំ»យូនហ្គីបន្ទាបខ្លួនទៅនិយាយជាមួយនិងអ៊ុំម្នាក់នោះដោយទឹកមុខញញឹម
«យូនហ្គី អ្នកប្រុសរបស់អ៊ុំៗនឹកខ្លាំងណាស់ ហ្ហឹកៗៗ...»
«អ្នកណាមកនិងម៉ែដោះ»
«គឺអ្នកប្រុសយូនហ្គីណាអ្នកស្រី»
«ក្មួយយូន...បងៗបងហ៎ាក្មួយយូនកូនរបស់បងគេមកហើយបង...»លោកស្រីម្នាក់នោះគ្រាន់តែបានឃើញយូនហ្គីភ្លាមក៏រហ័សរត់ចូលទៅខាងក្នុងវិញដើម្បីហៅលោកមីនភ្លាមទាំងក្ដីរំភើបចិត្ត។ មួយសន្ទុះក៏យើងបានឃើញថាមានបុរសវ័យចំណាស់ បានជិះរទេះរុញចេញមកដោយលោកស្រីអំបាញ់មិញជាអ្នករុញមក
«កូន...យូនហ្គី ហ្ហឹកៗ...»លោកមីនជាឪពុកគាត់ជិះរទេះរុញដោយមិនអាចដើរបាដោយសារតែ
ឧប្បត្តិវេហេតុកាលពីប៉ុន្មានឆ្នាំមុន គ្រាន់តែឃើញកូនភ្លាមលើកដៃត្រដាងមានបំណងចង់អោបអ្នកជាកូន តែមើលទៅយូនហ្គីវិញគេហាក់ឈរស្ងៀមមិនមាត់មិនករ គេនៅមានអារម្មណ៍ថាស្អប់ប៉ាគេនៅឡើយទេ...
«ជម្រាបសួ អ៊ុំមីន ជម្រាបសួអ្នកមីងវ៉ាលិ»អ៊ុនវូ
«ជម្រាបសួរ...ខ្ញុំសុំឡើងទៅសម្រាកសិនហើយធ្វើដំណើរយូដូចជាអស់កម្លាំងណាស់»ថាហើយអ្នកកម្លោះសរស្លេកក៏បានអូសវ៉ាលីរបស់ខ្លួនឡើងទៅខាងលើបាត់ទៅ បន្សល់ត្រឹមទឹកមុខមិនល្អរបស់លោកមីនជាប៉ា នេះកូនមិនទាន់ឈប់គិតនៅរឿងថ្ងៃនោះទៀតឬ តើនៅខឹងជាមួយគាត់ទៀតឬ វាក៏រំលងទៅជាង20ឆ្នាំហើយ
« ផាវ ឯងទៅរៀបចំបន្ទប់អ្នកប្រុសឯងទៅ»វ៉ាលិ
«ចាស៎អ្នកស្រី»
«អ៉ើ...បើចឹងខ្ញុំសុំឡើងទៅខាងលើសិនណាអ៊ុំប្រុសអ្នកមីង»អ៊ុនវូ
«បង កុំគិតច្រើនអី ក្មួយយូនហ្គីអាចជាហត់នឿយនិងការធ្វើដំណើរ ណាមួយក្មួយមីនត្រឡប់មកវិញបែបនេះអូនគិតថាគេប្រហែជាចិត្តទន់ជាមួយបងវិញហើយក៏ថាបាន ចាំអោយកូនបាត់ហត់សិនចាំអូននាំបងអោយទៅនិយាយជាមួយគេណា អីលូវនេះបងទៅសម្រាកសិនទៅ អូននិងសម្រួលសសៃអោយបង»ថាហើយលោកមីនគាត់ក៏ងក់ក្បាលបន្តិច ទើបអូសរទេះនាំយករាងកាយអ្នកចំណាស់ចូលទៅបន្ទប់វិញ
#បន្ទប់យូនហ្គី
«បងយូន នេះបងនៅមិនទាន់និយាយគ្នាជាមួយលោកអ៊ុំវិញទេហេ៎?»អ៊ុនវូ
«ក៏ ដូចឃើញ»យូនហ្គីនិយាយកំបុតកំបុយមុននិងយកវ៉ាលីទម្លាក់ដាក់ក្បែរទូទើបប្រះខ្លួនគេងទៅលើគ្រែទាំងអស់កម្លាំង
«ខ្ញុំមិនចង់លូកមាត់រឿងបងទេ តែជាង20ឆ្នាំមកនេះអ៊ុំមីនរងទុក្ខមកច្រើនណាស់ នេះបងមិនអាណិតគាត់ខ្លះទេហេ៎?»អ៊ុនវូ
«ក៏សមហើយតើ តែវានៅមិនទាន់ស្មើរនូវអ្វីដែលម៉ាក់បានជួបនោះទេ...ហ្ហឹមកុំនិយាយទៀតអីបងចង់សម្រាកបន្តិច»យូនហ្គី
«ចុះបងត្រឡប់មកទីនេះវិញធ្វើអី?»មួយសំណួរបស់អ៊ុនវូពិតជាចាក់ដោតចិត្តយូនហ្គីខ្លាំងណាស់ បើនាយមិនទាន់លើកលែងអោយប៉ានាយទេហេតុអ្វីក៏ត្រឡប់មក ឬមួយបារម្ភព្រោះដឹងថាប៉ាខ្លួនកំពុងតែឈឺធ្ងន់ដើរមិនបាន
«....»យូនហ្គីមិនឆ្លើយតែភ្លាមនោះនាយក៏បានដើរទៅដក់វ៉ាលីយកអ្វីចេញមក តែក៏ចាប់ភ្លឹកនិងវ៉ាលីដូចជាចម្លែក
«បងកើតអី?»អ៊ុនវូ
«ហ្ហឺយ!!...នេះជាស្អី?»យូនហ្គីរ៉ឺតវ៉ាលីបើកមើលព្រះអើយឃើញខោខ្លីយ៉ាងតូចញេបៗបត់ដាក់នៅពីខាងលើតែម្ដង សំខាន់ពណ៌ផ្កាឈូកខ្ចីទៀតផង សាយនេះវាតូចណាស់ មិនមែនរបស់នាយទេ ឬក៏ច្រឡំវ៉ាលីគ្នា?នាយលើកគ្រវីសម្លឹងហើយសម្លឹងទៀតទើបប្រញាប់ទុកហើយក៏រកមើលរបស់ផ្សេង នៅតែមិនមានឃើញរបស់នាយឡើយ ច្បាស់ខ្លាំងណាស់...
«មិនមែនជារបស់បងទេ»យូនហ្គី
«បើចឹងប្រាកដជាបងច្រឡំជាមួយនិងក្មេងនិងហើយ»អ៊ុនវូក៏បាននឹកឃើញដល់ពេលដែលគីជូប្រតាយប្រតប់និងខ្លួននោះ ប្រាកដជានាងតូចច្រឡំយកទៅហើយ
__________________
#វិមានចន
ពេលល្ងាចក៏បានចូលមកដល់ហើយថ្ងៃនេះជុងហ្គុកហាក់ចេញពីធ្វើការលឿន ព្រោះមិនចង់អោយកូនខ្លាដែលមកជាមួយនោះត្រូវចាំខ្លួន
ដោយធុញថប់
«ថេយ៍ អូនកើតអីឃើញមិនស្រួលតាំងពីនៅក្រុមហ៊ុនម្ល៉េះ?»ជុងហ្គុក
«មិនដឹងទេ មានអារម្មណ៍ដូចជាល្ហល្ហេវយ៉ាងមិចមិនដឹង ដូចជាបារម្ភពីលោកប៉ាអ្នកម៉ាក់ចម្លែក»ថេយ៉ុងដើរឡើងកាំជណ្ដើរតែដូចជាភ្លឹកភ្លាំង នាយតូចមានរឹកពារបែបនេះតាំងពីនៅក្រុមហ៊ុនម្ល៉េះ ជួនកាលកាន់កែវទឹកដោះគោក៏កំពុបថែមទៀត
«កុំគិតច្រើនអី អីលូវចេះពេលងូតទឹករួចយើងខលទៅលេងគាត់ល្អទេដើម្បីកុំអោយអូនបារម្ភ»ជុងហ្គុកដើរពីខាងក្រោយទម្លាក់ដៃលើស្មានាយតូចថ្នមៗ គេឃើញថេយ៉ុងមិនសប្បាយចិត្តបែបនេះនាយមិចនិងសប្បាយចិត្តបានទៅ
«អ្ហឹម...អរគុណណា»ថេយ៉ុងក៏រំសាយអារម្មណ៍បន្តិចរួចក៏នាំគ្នាឡើងទៅខាងលើបាត់ទៅ
ជាង10នាទីរាងតូចងូតទឹកយ៉ាងលឿនព្រោះគេពិតជាចង់ដឹងពីសុខទុក្ខរបស់ប៉ាគេខ្លាំងណាស់ ទើបងូតយ៉ាងប្រញាប់ហើយក៏មកអង្គុយរង់ចាំជុងហ្គុកនៅកណ្ដាលគ្រែ រង់ចាំប្រុសចាស់ងូតទឹក យូនោះយូមើលតែស្រីក្រមុំទៅកើត
ទ្រើង~~ទ្រើង~~
សម្លេងទូរស័ព្ទរបស់ជុងហ្គុកបានរោទ៍ឡើងនៅឯតុក្បាលគ្រែ រាងតូចសម្លឹងមើលទៅទូរស័ព្ទទាំងចិត្តចង់លើកបន្តិចអត់បន្តិចព្រោះខ្លាចថាលើកទៅជុងហ្គុកនិងបន្ទោស ម្ដងជាពីរដងហើយរោទ៍មកមិនឈប់ ចំនែកឯជុងហ្គុកក៏មិនលឺទាល់តែសោះ
«ជុងហ្គុកហ៎ា...ទូរស័ព្ទរបស់លោករោទ៍ច្រើនដងហើយណា...»ថេយ៍អើតឡើមៗសម្លឹងទៅកាន់ទូរស័ព្ទ លូកដៃទៅបម្រុងនិងលើក តែចិត្តមួយក៏វាហាម គឺខ្លាចថាត្រូវទទួលទោសនិងណា
ទ្រើង~~ទ្រើង~~
«អ្ហឹស...យ៉ាងច្រើនក៏សន្លប់តែប៉ុន្នឹង លើកហើយណា...»ថេយ៉ុងទ្រាំមិនបានក៏យកទូរស័ព្ទមកចុចលើក ទាំងមិនភ្លេចប្រាប់នាយជាមុន គ្រាន់តែគេចុចលើកភ្លាមក៏ឃើញជាវីដេអូខលភ្លាម
សម្លេង សើចសមចិត្តរបស់បុរសចំណាស់ រួមទាំងសម្លេងស្រែកយំអង្វរកររបស់ស្រីចំណាស់ ដែលថេយ៍លឺហើយក៏ដឹងច្បាស់ថាជាសម្លេងម៉ាក់របស់គេ
«ហ្ហឹកហ្ហឺៗៗ...សុំអង្វរដូយុនលោកលេងប្ដីខ្ញុំទៅឈប់វាយគាត់ទៀតទៅណា...ហ្ហឹកហ្ហឺៗៗ...បងៗ...បើលោកនៅតែវាយទៀតគាត់និងស្លាប់ហើយ...ដូយុនសុំអង្វរ...»លោកស្រីអ៊ុននីបង្ហើរសម្លេងល្វើយៗលឺចេញពីវីដអូមួយនោះ ដោយសារតែទូរស័ព្ទគឺកាន់ដោយដូយុនហើយលោកស្រីអ៊ុននីគឺឈរអង្គុយរៀងឆ្ងាយបន្តិចដែរព្រោះត្រូវកូនចៅដូយុនចាប់ជាប់
«ហ្ហឹស...ហាសហា...ឯងមានលឺទេចន ជុងហ្គុក!!»ដូយុនក៏ស្មានថាជាជុងហ្គុកព្រោះមិនបានឃើញថេយ៉ុងកាន់ទុរស័ព្ទឡើយ ចំនែកឯថេយ៍ក៏បានឃើញរូបភាពប៉ារបស់ខ្លួនកំពុងតែត្រូវគេវាយ ដងខ្លួននិងមុខសុទ្ធតែឈាម គ្រាន់តែថេយ៍បានឃើញភ្លាមក៏ស្រែកយំភ្លាមៗ កាន់ទូរស័ព្ទទាំងញ័រដៃទទ្រើក ស្រឡាំងកាំង គេដូចជាកំពុងតែគាំង គ្រប់សសៃឈាមតែម្ដង ស្របនិងពេលនោះជុងហ្គុកបានដើរចេញមកល្មមនាយបានទាញអាវគេងយប់មកពាក់រួចទើបរហ័សរត់មកមើលថេយ៍ដែលកំពុងតែយំនាយភ័យយ៉ាងលោះព្រលឹងគិតថាថេយ៍មានរបួសឬក៏កើតអី
«ថេយ៍...ថេយ៍...អូនកើតអីមិចក៏អូនយំថេយ៍...»ជុងហ្គុករហ័សទាញរាងតូចមកសួនាំយកដៃមើល ៗសព្វរាងកាយគិតថាថេយ៍ទៅត្រូវស្អីមក...តែភ្លាមនោះថេយ៍ក៏ស្រែកសួឡើង
«ហ្ហឺកហ្ហឺៗៗ...ប៉ា...ប៉ាកើតអី...ឯងជាអ្នកណាហេតុអីក៏មកវាយប៉ាយើង...ហ្ហឹកៗៗ...»ថេយ៍យំដង្ហក់ខ្លាំងៗកាន់ទូរស័ព្ទក្ដាប់ម្រាមសឹងដាច់ គេឃើញរូបភាពប៉ារបស់ខ្លួនកំពុងតែត្រូវគេវាយនិងមុខនៅមានឈាមនិងស្នាមយ៉ាងច្រើនទៀត ចិត្តកូនសឹងតែប្រេះបេះដូង ជុងហ្គុកលឺបែបនោះទើបរហ័សយកទូរស័ព្ទពីដៃរបស់ថេយ៉ុងយកមកមើល
«ដូយុន...ឯងធ្វើអីលោកគីម»សម្លេងមាំទាំងមានកំហឹងអាចសម្លាប់មនុស្សបានពេលដែលសម្លឹងឃើញពីភាពព្រៃផ្សៃរបស់ដូយុនធ្វើទៅលើលោកគីមហើយ ខួក្បាលរបស់គេក៏ចាប់ផ្ដើមរវើរវាយ គេកំពុងតែគិតឃើញដល់ថ្ងៃដែលដូយុនធ្វើបាបគេ រួមទាំងប៉ាម៉ាក់គេផងដែរ ជុងហ្គុកហាក់មានសុបិន្តអាក្រក់យ៉ាងខ្លាំង គេឃើញទឹកមុខសើចបែបរោគចិត្តរបស់ដូយុន គេចាំច្បាស់ក្នុងថ្ងៃនោះថ្ងៃដែលនាយហ៊ានលើកដៃធ្វើបាបមិត្តដែលមានគុណ ផ្ដល់ទីជំរកអោយគេ ប្រពន្ធដែលនាយដេកអោបហើយប្រាប់ថាស្រលាញ់ និងពេលនេះនាយដូយុនកំពុងតែមកធ្វើបាបប៉ាម៉ាក់ថេយ៉ុង មនុស្សដែលនាយក្រាស់ស្រលាញ់ទាំងប៉ុន្មានកំពុងតែត្រូវដូយុនធ្វើបាបទាំងអស់ ឬ
«ហឹសហាសហា...សប្បាយណាស់វើយ ឯងឃើញមែនទេថាយើងអាចធ្វើអីឯងបានខ្លះ...ទោះយើងមិនអាចទៅបាញ់បំបែកក្បាលឯង តែយើងក៏កំពុងតែច្របាច់ឈ្លីបេះដូងរបស់ឯងម្ដងបន្តិចៗហើយ ហាសហា...សប្បាយណាស់ ឌឹបៗ...ហាសហា»ដូយុននិយាយដោយដៃម្ខាងកាន់ទុរស័ព្ទចំនែកឯម្ខាងក៏បោចសក់លោកគីមឡើងលើបង្ហាញអោយឃើញមុខបែកឈាមរបស់លោកសាន់យុកពេញៗភ្នែករបស់ថេយ៍ គេឈឺចាប់ស្ទើរតែបែកបេះដូងជាជំរៀកទៅហើយ មិនត្រឹមតែប៉ុន្នឹងដូយុននៅលើកដៃដាល់ពោះគាត់ពីរដៃខ្លាំងៗទាំងសើចយ៉ាងខ្លាំងតែម្ដង មិនដឹងថាគ្រួសាររបស់ថេយ៉ុងទៅមានគំនុំអ្វីជាមួយនិងនាយដូយុននោះខ្លាំងប៉ុណ្ណានោះទេបានជាដល់ថ្នាក់នេះ តែមនុស្សដែលមានភាពលោភលន់មិនចេះឆ្អែតឆ្អន់ដូចដូយុន ប្រហែលមិនចាំបាច់ទាល់តែមានគំនុំនោះទេ គេក៏អាចធ្វើរឿងដ៏អាក្រក់ជូជាតិស្មោគគ្រោកបែបនេះបានដែរ
«ឯងត្រូវការអី...ដូយុនឆាប់និយាយមកហើយកុំវាយលោកគីមទៀត»ជុងហ្គុកស្រែកខ្លាំងៗទៅកាន់ដូយុន ដៃម្ខាងក្រសោបកាយល្អិតជាប់គេឃើញថេយ៉ុងឈឺចាប់បេះដូងរបស់នាយក៏ឈឺមិនចាញ់គេដែរ វាឈឺខ្លាំងណាស់ បើអាចគេពិតជាចង់ទៅបាញ់ក្បាលអាអ្នកដែលធ្វើបាបថេយ៍អោយស្លាប់ទាំងវេទនាណាស់
«ឯងដឹងហើយថាយើងត្រូវការអី»ដូយុននិយាយទាំងញញឹមដៃក៏ចាប់បោចសក់របស់លោកសាន់យុកខ្លាំងៗបង្ហាញអោយអ្នកម្ខាងបានឃើញពីប្រព័ន្ទទូរស័ព្ទVideo Callហើយ
ក៏ស្រែកខ្លាំងៗជាពិសេសគឺថេយ៉ុងព្រោះដូយុនកំពុងតែចាប់ធ្វើបាបប៉ាម៉ាក់របស់គេនៅនិងមុខពេលនេះមុខមាត់របស់លោកគីមពិបាកមើលណាស់មានឈាម មានជាំ
«ឯងចង់បានJ-Car Group តើមែនទេបានឯងដោះលេងគេទាំងពីទៅ ហើយមកតទល់ជាមួយយើងបើឯងជាកូនប្រុស»ជុងហ្គុក
«យើងប្រាប់ហើយ ថាបើយើងទាល់ច្រក់នៅពេលណា យើងនិងធ្វើរឿងដែលឯងស្មានមិនដល់ J-Car Groupតែមួយមិនសមជាមួយការដោះដូរនោះទេ យើងចង់បានប្រពន្ធឯង»ដូយុននិយាយទាំងញញឹមសមចិត្ត រឿងអីដែលជុងហ្គុកព្រមនោះ ប៉ុន្តែថេយ៉ុងមិនប្រាកដនោះទេ ព្រោះគេស្រលាញ់ប៉ាម៉ាក់របស់គេខ្លាំងណាស់ បើបានលឺបែបនេះទៀតប្រាកដណាស់ថេយ៍និងយកខ្លួនមកដូរជាមួយសេរីភាពម៉ាក់ប៉ាគេជាមិនខានឡើយ
«ឌឹប...អួយ..ហ្ហឹកហ្ហឺៗ...កូនថេយ៍ៗកូនមិនបាច់មកទេកូន...អួយ»លើកនេះគឺពួកវាបានវាយលោកស្រីអ៊ុននីតែម្ដង ពិតជាគម្រក់ខ្លាំងណាស់ សូម្បីតែមនុស្សស្រីក៏នាយហ៊ានលើកដៃវាយដែរថោកទាបបំផុត
«ឯងៗកុំវាយម៉ាក់យើង...ហ្ហឹកហ្ហឺៗ...ម៉ាក់ៗដោះលេងប៉ាម៉ាក់យើងទៅ យើងយល់ព្រមទៅជាមួយឯង...ដោះលេងគាត់ទៅ...»ថេយ៉ុងកញ្ឆក់ទាញទូរស័ព្ទពីដៃជុងហ្គុកងាកមកនិយាយអោយឆ្ងាយដើម្បីចង់យកខ្លួនទៅប្ដូជាមួយនិងម៉ាក់ប៉ារបស់គេ ៗមិនអាចទ្រាំមើលប៉ាម៉ាក់ខ្លួនឯងត្រូវគេវាយធ្វើបាបនៅនិងមុខបានទេTo Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...