Part10: បីខ្ញុំទៅងូតទឹកបន្តិចទៅ...

2.7K 159 0
                                    

នៅពេលដែលជុងហ្គុកចេញផុតនាយតូចនៅអង្គុយដក់ដង្ហើមធុញថប់តែម្នាក់ឯងនៅលើពូកព្រោះវាដូចជារាល់លើកនិងជាប់ច្រវ៉ាក់ដូចជាអ្នកទោសពិតជាធុញទ្រាន់និងជីវិតណាស់ ហើយអ្វីដែលនាយក្រាស់និយាយថាធ្វើគ្រប់យ៉ាងដើម្បីខ្លួននោះវាជាស្អីទៅក៏ឃើញតែម្យ៉ាងទេគឺឃុំឃាំងគេរហូតនិងឯង
«យើងត្រូវដឹងអោយបានថាហេតុអ្វីក៏គេខ្លាចភាពងងឹត»ថេយ៍និយាយហើយក៏បានដើរចុះពីគ្រែដើរតម្រង់ទៅទូដែលដាក់ប្រអប់រូបថតនោះតែថាវារៀងស្ទើរបន្តិចនាយតូចខំចំតិតចំតូងប្រទាញប្រទង់ដក់ដៃទៅយកប្រអប់នោះ ព្រោះលើកនេះខ្សែច្រវ៉ាក់គឺខ្លីជាងមុនមិនវែងនោះទេ
«ហីច...អ្អឹស...ទម្រាំយកបាន...»រាងតូចបើកប្រអប់នោះដក់រូបថតមកមើលលើកនេះគេតាំងចិត្តមើលជាពិសេសមិនមែនមើលអោយតែរួចនោះឡើយ នាយតូចមើលម្ដងមួយសន្លឹកមើលដោយការយកចិត្តបំផុត រួចក៏បានឃើញរូបថតគ្រួសាររបស់ជុងហ្គុកដែលមានប៉ាម៉ាក់ហើយនិងកូន ដែលកាលពីជុងហ្គុកនៅក្មេងៗប៉ុន្តែពេលថេយ៍លើករូបថតមួយសន្លឹកទៀតមកមើលក៏ឃើញថាមានប៉ាជុងហ្គុកនិងម៉ាក់ជុងហ្គុកព្រមនិងបុរសម្នាក់សរុបរួមគឺបួនអ្នកដែលប្រុសម្នាក់ដែលឈរថតក្បែរលោកចនដែលត្រូវជាប៉ាបង្កើតរបស់ជុងហ្គុកនោះគឺជា លោកដូយុននេះឯងតើវាជាអីដែរទៅ?
តុក~~តុក~~
រាងតូចកំពុងតែសញ្ជឹងគិតទាំងងឿងឆ្ងល់ក៏ស្រាប់តែសម្លេងគោះទ្វាបន្ទប់ក៏បានបន្លឺឡើងដោយមានអ៊ុំចំណាស់ស្រែកសួរពីខាងក្រៅ
«អ្នកប្រុសអ៊ុំសុំចូលទៅបានទេ?»ម៉ែដោះ
«បាទបាន»ថេយ៍ប្រញប់ប្រមូលគ្រប់យ៉ាងដាក់ក្នុងប្រអប់ហើយក៏ស៊កវាចូលទៅក្រោមសាឡុងក្បែរខ្លួននោះ
«អ៊ុំមានការអ្វីមែនទេ?»ថេយ៍និយាយទាំងលួចដៀងភ្នែកទៅប្រអប់នោះក្រែងលោអ៊ុំម៉ែដោះបានឃើញ
«គឺ...អ៊ុំចង់មកនិយាយរឿងអ្នកប្រុស»ម៉ែដោះនិយាយដល់នេះថេយ៍ក៏ស្រាប់តែត្រេកអរភ្លាមៗព្រោះគេកំពុងតែចង់ដឹងល្មមដែរ
«បាទ...អ៊ុំឆាប់និយាយមកខ្ញុំចាំស្ដាប់»ថេយ៍
«អ៊ុំមករស់នៅទីនេះតាំងពីជំនាន់លោកតារបស់អ្នកប្រុសមកម្ល៉េះ ហើយអ៊ុំក៏ដឹងគ្រប់រឿងរបស់អ្នកប្រុសព្រោះអ៊ុំនេះហើយដែលមើលថែអ្នកប្រុសបន្ទាប់ពីលោកស្រីសូជូនគាត់!!....»និយាយដល់ត្រឹមនេះម៉ែដោះក៏ចាប់ផ្ដើមរលីងរលោងទឹកភ្នែកក៏ស្រក់ហូរមកដោយឯកឯង រំលឹករឿងនេះពេលណាគាត់ក៏គិតថាខ្លួនគាត់មានចំនែកដែលខុសចំពោះអ្នកមានគុណរបស់គាត់មករហូតគឺជាលោកតារបស់ជុងហ្គុកនេះឯង ដែលគាត់មើលថែគ្រួសារនេះមិនបានល្អ
«អ៊ុំ...អ៊ុំកើតអ្វីទៅលើលោកស្រីសូជូនដែរ?»ថេយ៍ឃើញបែបនោះក៏រហ័សយកដៃទៅអង្រួនខ្លួនគាត់ថ្នមៗ ដើម្បីអោយគាត់បាននិយាយតរទៀតព្រោះពេលនេះគេពិតជាចង់ដឹងខ្លាំងណាស់ តើវាជាអ្វីអោយប្រាកដ
«ហ្ហឹកៗ...ចាប់តាំងពីថ្ងៃដែលគាត់យកសត្វប្រឡាំងកាស់មកនៅក្នុងផ្ទះគ្រប់យ៉ាងក៏ប្រែទៅទាំងអស់ លោកចនហេដាំង ក៏ត្រូវស្លាប់ លោកស្រីសូជូនក៏មិនអាចក្រោកមកបាន ចំនែកឯ...អ្នកប្រុសក៏...អ្នកប្រុសក៏មានរោគភ័យខ្លាចជាប់ខ្លួនមកតាំងពីតូច...អ្ហឹកៗ»ម៉ែដោះនិយាយដល់ត្រឹមនេះគាត់ពិតជាអាណិតដល់ជុងហ្គុកខ្លាំងណាស់ នាយត្រូវមកក្លាយជាមនុស្សរស់នៅដោយការភ័យខ្លាចនៅពេលដែលងងឹត
«បើចឹងបានន័យថា ម៉ាក់បស់ជុងគាត់នៅរស់មែនទេអ៊ុំ»ថេយ៍
«លោកស្រីនៅរស់ក៏ប្រៀបដូចនិងមនុស្សស្លាប់ចឹង រាល់ថ្ងៃគាត់ធ្វើអ្វីមិនបានៗត្រឹមតែគេងលើគ្រែពេទ្យប៉ុណ្ណោះ...»ម៉ែដោះ
«អ៊ុំ តើខ្ញុំអាចដឹងពីអតីតកាលរបស់គ្រួសារប្ដីខ្ញុំលំអិតជាងនេះបានដែរទេ?ថេយ៍
«...»ម៉ែដោះមិននិយាយតែគាត់ក៏បានក្រោកដើរចេញទៅរកទូរដាក់សៀវភៅមើលទៅទំនងជារកអ្វីមួយសម្លឹងចុះសម្លឹងឡើងក៏មិនឃើញថេយ៍ឃើញគាត់ដូចជាកំពុងតែរកអ្វីផងទើបគេក៏សួរទៅ
«អ៊ុំរកមើលអ្វីទៅ?»ថេយ៍
«អ៊ុំរកមើលប្រអប់ចាស់មួយដែលនៅសៀតម្ដុំនេះ»ម៉ែដោះក៏លើកដៃជាសញ្ញាលើពីទំហំរបស់វាផងដែរ
«អ៊ុំជាប្រអប់នេះមែនដែរទេ?»ថេយ៍ក៏សម្រេចថាដក់យកប្រអប់ដែលខ្លួនលាក់ទុកនៅក្រោមសាឡុងនោះបង្ហាញម៉ែដោះ
«ចាស៎ ពិតមែនហើយ»ម៉ែដោះពេលឃើញហើយគាត់ក៏បានដើរត្រឡប់មកវិញទាំងលើកដៃទទួលប្រអប់នោះពីថេយ៍ហើយគាត់ក៏បានដក់នៅកូនសៀវភៅតូចមួយប្រហែលទំហំពីបាតដៃ មានពណ៌ក្រហមក្រម៉ៅដក់យកមកទាំងលើកដៃបោសលើសៀវភៅនោះផ្លំអោយធូលីដែលនៅជាប់នោះចេញទើបគាត់ហុចវាទៅអោយរាងតូច
«នេះជាសៀវភៅកំណត់ហេតុរបស់លោកស្រីសូជូន មុនពេលដែគាត់ចូលមន្ទីពេទ្យវាមានគ្រប់រឿងទាំងអស់ដែលអ្នកប្រុសចង់ដឹង»ម៉ែដោះ
«ហេតុអ្វីក៏អ៊ុំអោយវាមកខ្ញុំ»ថេយ៍សួរគឺបានន័យថា គាត់ទុកចិត្តអោយខ្លួនដឹងរឿងក្នុងគ្រួសារគាត់មិនខ្លាចថេយ៍យករឿងនេះទៅបើកកកាយទេឬ
«អ្នកប្រុសជុង គាត់ជាមនុស្សល្អ តែជីវិតរបស់អ្នកប្រុសវិញរស់នៅប្រៀបបាននិងព្យះយ៉ាងចឹង ត្រូវប៉ាស្លាប់ចោលតាំងពីក្មេង ចំនែកឯម៉ាក់ក៏ត្រូវធ្លាក់ខ្លួនគេងមិនអាចក្រោកបាន...ហើយជីវិតរាល់ថ្ងៃក៏ត្រូវមកតរតាំងជាមួយនិងមនុស្សដែលប៉ងចង់បានជីវិតយកទៅទៀត ខ្ញុំឃើញថាអ្នកប្រុសជុងបានសើចសប្បាយទឹកមុខស្រស់បស់នៅពេលដែលនៅក្បែរអ្នកប្រុសថេយ៍ ខ្ញុំពិតជាចង់អោយអ្នកប្រុសរបស់អ៊ុំបែបនេះរហូតទៅណាស់...»ម៉ែដោះនិយាយក៏ចង់អោយថេយ៍គិតថា ជុងហ្គុកស្រលាញ់និងមានបំណងល្អលើរាងតូចប៉ុណ្ណាដូច្នេះហើយកុំបក់មកធ្វើបាបដល់នាយអី ព្រោះឃើញនាយរឹងមាំបែបនេះតែរាល់ថ្ងៃនាយក៏ជាមនុស្សដែលគួអោយអាណិតដែរ
«អេ៎!!..នេះឈ្មោះឃុកឃីតើ?»ថេយ៍ស្ដាប់ម៉ែដោះនិយាយបណ្ដើរគេក៏បើកសៀវភៅនោះមើលបណ្ដើរគឺឃើញថានៅក្នុងសៀវភៅនេះគឺមានឈ្មោះឃុកឃីគឺជាឈ្មោះមនុស្សដែលគេបាត់ទៅជាយូ គេពិតជានឹកម្ចាស់ឈ្មោះខ្លាំងណាស់
«ឈ្មោះឃុកឃីគឺជាឈ្មោះរបស់អ្នកប្រុសជុងកាលនៅពីក្មេងៗ អ៊ុំបានលឺអ្នកប្រុសជុងប្រាប់ថា មានក្មេងប្រុសតូចម្នាក់បានហៅគាត់ថាឃុកឃី គាត់រអ៊ូទៀតថាគាត់បានលុងស្នេហ៍ក្មេងនោះបាត់ទៅហើយ»បន្ទាប់ពីអ៊ុំម៉ែដោះនិយាយរឿងប្រាប់ថេយ៍រួចក៏ដល់ពេលដែលថេយ៍ត្រូវញាំអារហារថ្ងៃត្រង់ ពេលរួចរាល់ថេយ៍ក៏អង្គុយគិតពីពាក្យសម្ដីនិងមុខមាត់រឹកពាររបស់ជុងហ្គុកមកផ្គួបចូលនិងបងឃុកឃីរបស់គេកាលពីតូចៗ ទើបថេយ៍ចាប់ផ្ដើមគិតឃើញភ្លាមៗថាពីរអ្នកនេះគឺមានចំនុចដែលដូចគ្នា ហេតុអ្វីបានជាគេមិនចាំសំណព្វចិត្តរបស់គេចឹង គេរង់ចាំអស់ជាច្រើនឆ្នាំឃុកឃីគឺជាស្នេហាដំបូងរបស់គេវាកើតឡើងមកតាំងពីតូចៗវាជាការចង់ចាំដែលល្អខ្លាំងណាស់ តែហេតុអ្វីក៏ខ្លួនឯងបែរជាមិនចាំទៅវិញ មនុស្សដែលខ្លួនតាមរកបែរជាមកសម្ងំក្បែរខ្លួនទៅវិញ ហើយទៅមកៗក៏ក្លាយមកជាប្ដីប្រពន្ធអេតាស៉ីវិលនិងគ្នាបាត់ទៅហើយ ព្រំលិខឹតឬជាព្រេងវាសនាទៅវិញដែរ ។

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now