បន្ទាប់ពីឃើញគ្នានៅផ្ទះរបស់អ្នកជម្ងឺផ្ទាល់ខ្លួនរបស់គេបែបនោះធ្វើអោយជីមីនហាក់ភាំង ព្រោះលឺមកថាលោកមីនមានតែកូនប្រុសម្នាក់ ហើយក៏ថែមទាំងចោលម្សៀតថែមទៀត(សម្ដីនេះជីមីនគេគិតខ្លួនឯងតាមអ្វីដែលលោកមីនបាននិយាយប្រាប់)
ហើយពេលនេះដែរនាយតូចក៏មិនបាននៅនិយាយឬសួនាំយូនហ្គីច្រើនដែរគេក៏បាននាំលោកមីនទៅមន្ទីពេទ្យ។
_ធ្លាមន្ទីពេទ្យ
ក្រោយពីពិនិត្យរួចរាល់ហើយជីមីនក៏បាននាំរាងតូចមកអង្គុយលេងសិន
«លោកអ៊ុំណេះទឹកបាទ»
«អរគុណហើយក្មួយ»
«អ្ហឹម...ខ្ញុំអាចសួរអីលោកអ៊ុំបានទេ?»
«សួបាន»
«តើយូ..យូនហ្គីគឺជាកូនប្រុសរបស់លោកអ៊ុំឬ?»
«ត្រូវហើយ គេជាកូនបង្កើតរបស់អ៊ុំជាមួយប្រពន្ធដើមរបស់អ៊ុំ»
«ចុះ មើលទៅលោកយូនហ្គីដូចជាមិន...»
«រឿងនេះក៏ប្រហែលមកពីអ៊ុំ គេមិននិយាយរកអ៊ុំតាំងពីអ៊ុំយកប្រពន្ធថ្មីមកម្ល៉េះ ព្រោះគេគិតថាអ៊ុំមិនគប្បីជាមួយនិងម៉ាក់របស់គេ»
«តែអ្នកមីងដូចជាមិនបានស្អប់កូនប្រុសរបស់លោកអ៊ុំទេ»
«គេអគតិជាមួយនាងតាំងពីថ្ងៃដែលអ៊ុំយកនាងចូលមកផ្ទះថ្ងៃដំបូងមកម្ល៉េះ ប្រពន្ធដើមរបស់អ៊ុំស្លាប់បានទើបតែមួយខែអ៊ុំក៏មាននាង ទើបយូនហ្គីគេខឹងស្អប់ហើយក៏ទៅរស់នៅឯបរទេសអស់ច្រើនឆ្នាំ គេទើបតែត្រឡប់មកវិញប៉ុន្មានអាទិត្យនេះទេ ដំបូងអ៊ុំស្មានថាគេឈប់គិតរឿងចាស់ហើយព្រមលើកទោសអោយអ៊ុំហើយ តែគេនៅតែមិននិយាយរកអ៊ុំដដែល អ៊ុំពិតជាចង់អោបកូន ចង់និយាយថាសុំទោសកូន តែគេមិនដែលទុកឧកាសអោយអ៊ុំនោះទេ»លោកមីន
«ហ្ហឹម...អ៉ើបើចឹងខ្ញុំជូនលោកអ៊ុំត្រឡប់ទៅវិញតោះបាទ»ជីមីននិយាយស្របនិងគេបានរុញរទេះរបស់លោកមីនដើម្បីយកគាត់ឡើងឡាន។
______________
#បូសាន
ក្រោយពីធ្វើការវះកាត់រួចរាល់ហើយស៉ីនអាក៏បានជាស្រួលបួលពេលនេះគេអាចដើរបានរត់ក៏បាន ហើយជីនក៏បានអោយគេបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាបន្តដូចគ្នា។
«ប៉ាបងជីនខ្ញុំមកវិញហើយ»នាងតូចស៉ីនអាដើរចូលមកដោយញញឹមដាក់ទៅគ្រប់គ្នា
«អៅ បងថ្លៃ»
«សុខសប្បាយទេនាងតូច»ណាមជូន
«ចាស៎ សុខខ្លាំងៗចុះបងថ្លៃវិញ»
«បងក៏សុខទុកធម្មតា»
«ស៉ីនអាឆាប់ទៅផ្លាស់ខោអាវនិងអាលមកញាំបាយ ពួកយើងចាំ»
«លោក!!..»ស៉ីនអាដើរចូលទៅខាងក្នុងក៏ប្រទះភ្នែកជាមួយនិងជេហ៊ុបដែលទើបតែចុះមកដូចគ្នាទំនងមកពីបន្ទប់ទឹក
«ឈប់សិន»ជេហ៊ុបឃើញនាងភ្លាមក៏មិនចាំយូដែរប្រុងចូលទៅសួរនាំនាង ព្រោះនាងស្រាប់តែគេចមុខពីគេចឹងវាក៏ចម្លែក
«ខ្ញុំត្រូវឡើងទៅផ្លាស់ខោអាវ លេងដៃខ្ញុំ»
«ខ្ញុំសុំទោស ស៉ីនអាអាចមានពេលវេលាបន្តិចនិយាយជាមួយខ្ញុំបានទេ?»
«គ្មានទេ...អួយនែ៎នេះផ្ទះខ្ញុំលេងទៅ»នាងតូចរើញ្រ្ជោលព្រោះនាយស្រាប់តែទាញគេមកអោប មិនដឹងទេហេ៎ថាបើនាងស្រែកតែបន្តិចនាយប្រាកដជាបែកក្បាលមិនខាន។ តែដែលនាយហ៊ានព្រោះតែនាយបានប្រាប់រឿងខ្លះទៅប៉ានិងបងប្រុសរបស់ស៉ីនអារួចហើយ។
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...