Part42:ផុតពីគ្រោះថ្នាក់

1.4K 88 0
                                    

ក្រោយពីនាំគ្នារួចផុតពីគ្រាប់កាំភ្លើង ពេលនេះពួកគេក៏ចេះតែដើរៗមិនដឹងជាធ្លាយមកដល់តំបន់ណាឬកន្លែងណាមួយឡើយ។
    «ឯងយ៉ាងមិចហើយលី?»ជុងហ្គុក
    «ខ្ញុំមិនអីទេលោកចន»
    «មើលទៅឯងដូចជាទៅមុខលេងរួចហើយ សម្រាកសិនទៅ»ជុងហ្គុក
    «ខ្ញុំមិនអីពិតមែន ខ្ញុំអាចបន្តដំណើរទៀតបាន»នាយលីនិយាយស្របនិងកម្លាំងដើរស្ទើរតែមិនរួចបិះនិងដួលម្ដងៗទៅហើយ
    «លោកមេបញ្ជាការខ្ញុំដូចជាលឺសូរសម្លេងឡានបើក នេះបានន័យថាជិតដល់ផ្លូវធំហើយ»ប៉ូលីស
    «ពិតមែនហើយ បើចឹងយើងគួតែធ្វើដំណើរទៅនៅខាងក្រៅអាចជាមានសេវាទូរស័ព្ទយើងអាចទាក់ទងគ្នារបស់ពួកយើងបាន»ណាមជូន
      បន្ទាប់មកពួកគេក៏ធ្វើដំណើរទៅរកផ្លូវធំ ហើយមិនយូពួកគេក៏បានមកដល់ផ្លូវដែលក្រាលកៅស៊ូ ដែលវាមិនធំប៉ុន្មានឡើយ តែវាក៏មានម៉ូតូឡានមួយៗដែលឆ្លងកាត់ដែរ។
     «ឯងយ៉ាងមិចហើយលី?»មកដល់ថ្នល់ភ្លាម នាយលីក៏ទន់ជង្គង់គ្រឹបអុកនិងថ្នល់ដែលគ្រប់គ្នាសែនបារម្ភជាខ្លាំង ក្រែងនាយត្រូវគ្រាប់ឆាកស្មាមែនទេមិចក៏ត្រូវដួលភ្លាមៗបែបនេះ?
      «បងលី...»ឆៃ
      «ខ្ញុំមិនអីទេ»នាយឆ្លើយតបទាំងសម្លេងខ្សាវៗ បបូមាត់ចាប់ផ្ដើមគ្រៀមដូចមនុស្សខ្វះជាតិទឹកច្រើនថ្ងៃ ថេយ៉ុងស្រាប់តែគ្រលះភ្នែកទៅប៉ះនិងពោះរបស់នាយគឺមានឈាមជ្រានចេញជាមួយនិងអាវដែលមានពណ៌ក្រម៉ៅ
     «ឈាម បងលីត្រូវគ្រាប់ត្រង់ពោះមែនទេ?»ថេយ៉ុង
ណាមជូនឃើញបែបនោះនាយក៏បារម្ភពីនាយលីដែរទើបដើរទៅកណ្ដាលផ្លូវចាំកាក់ឡានដែលកំពុងតែបើក ព្រោះមើលតាមអាការះរបស់នាយលីហើយគឺមិនអាចទុកយូបានទេ នេះនាយជាអង្គរក្ស នាយហ្វឹកហ្វឺនគ្រប់ភារកិច្ចពិបាកៗអស់ច្រើនហើយ ទើបបានជាអាចទ្រាំបានរហូតជាង2ម៉ោង បើតាមមនុស្សធម្មតាមុខជាពិបាកឬអាចស្លាប់បាន។
      «ពួកលោកកើតអ្វីឬ?»ក្រោយពីកាក់ឡានជាច្រើនគ្មានអ្នកឈប់ឡានមួយគ្រឿងនេះក៏បានឈប់ប្រៀបដូចជាព្រះចុះមកប្រោស ណាមជូនប្រញាប់និយាយរៀបរាប់គ្រប់រឿងទៅអោយម្ចាស់ឡាននោះបានដឹង។
     «មិនអីទេ ឆាប់យកគេដាក់ឡានខ្ញុំមក មន្ទីពេទ្យនៅមិនឆ្ងាយប៉ុន្មានឡើយ ឆាប់ឡើង»លោកម្ចាស់ឡានក៏ចិត្តល្អ ក្រោយពីស្ដាប់ដំណើររឿង ណាមួយក៏បានឃើញឯកសណ្ឋាន និងប័ណ្ឌរបស់ណាមជូនហើយគេក៏អាចទុកចិត្តបាន មិនបាច់ត្រូវភ័យខ្លាចថាជាជនអាក្រក់ឡើយ។ ពួកគេក៏នាំគ្នាជួយគ្រានាយលីឡើងឡាន ហើយអ្នកដែលទៅតាមនាយលីក៏មាន ជុងហ្គុក ថេយ៉ុង ឆៃនិងណាមជូន
      «ពួកលោកឆាប់រកវិធីទាក់ទងទៅក្រុមរបស់ពួកយើង ហើយទៅជួយរកគីជូ ជីមីនប្អូនរបស់ខ្ញុំផង ខ្ញុផ្ញើរផងណា»ណាមជូនឡើងឡានហើយទើបងាកមកនិយាយទៅកាន់ប៉ូលីសក្រោមបញ្ជា មានគ្នា5អ្នកអោយត្រឡប់ទៅរកឡាន កន្លែងដំបូងដែលគេចុះមក
       «បាទមេបញ្ជាកា»ក្រោយពីផ្ដាំផ្ញើរហើយឡានក៏បានបើកចេញទៅរកមន្ទីពេទ្យខេត្តបាត់ទៅ។
_____________
បន្ទាប់ពីជេស្ដីថាអោយអ្នកខាងក្រោមបញ្ជាអស់ចិត្តហើយ លិកស៉ីនិងកូនចៅរបស់នាងព្រមទាំងនីអូក៏បានធ្វើដំណើរមករកឃ្លាំងវិញ ដោយសារតែនាងមានកូនចៅដែលជាព្រាន ទើបគេស្គាល់ផ្លូវក្នុងព្រៃច្បាស់ទើបអាចនាំគ្នាចាកចេញពីព្រៃបានលឿនបែបនោះ។
        «ពួកយើងគិតធ្វើយ៉ាងមិចបន្តទៅលិកស៉ី?»នីអូបញ្ចេញទឹកមុខរឹកពាររបៀបភ័យៗក្រោយពីបានស្ដាប់លិកស៉ីនិយាយពីចរិកជុងហ្គុកហើយ នាយហាក់ខ្លាចជុងហ្គុកជាខ្លាំង ទាំងដែលមុននិងទាញកាំភ្លើងដេញបាញ់គេពេញព្រៃសោះ អាចថានាយចាញ់ពាក្យលួងលោម
របស់លិកស៉ីក៏ថាបាន មិនបានគិតច្រើនក៏មកជួយនាង ដូចជារកផ្លូវចូលទៅនរកច្បាស់
ក្រឡែត។
       «ពេលនេះយើងត្រូវប្រញាប់ឡើងទៅសេអ៊ូលវិញ យើងមិនអាចនៅទីនេះបានទៀតទេ អាថេយ៉ុងប្រាកដជាប្រាប់បងជុងអោយដឹងរឿងនេះហើយ»លិកស៉ីប្រញិបប្រញាប់យកកាបូបរៀបចំខ្លួនអោយស្រួលនិងឡើងឡានតែម្ដង តែឡនរបស់កូនចៅព្រោះឡានរបស់នាងត្រូវបានឆេះចោលដោយស្នាដៃរបស់អ៊ុនវូបាត់ទៅហើយ
      «ពួកយើងទៅអង់គ្លេសណា នីអូទៅផ្ទះរបស់បងនោះអី ក្រែងបងចង់ផ្ដើមស្នេហាពួក
យើងជាថ្មីមែនទេ? ពេលនេះគឺស័ក្ដសមហើយពួកយើងទៅផ្ទះបង និងគ្មានអ្នកណាមកតាមរារាំងស្នេហារបស់ពួកយើងឡើយ»លិកស៉ីក្រោយពីឡើងឡាន ដោយមាននីអូឡើងមកជាមួយនាងក៏ស្រាប់តែប្រើកល់មាយាស្រ្តីទៅកាន់នីអូតែម្ដង ព្រោះនាងក៏ដឹងថានីអូល្ងង់និងងប់ងល់ជាមួយនាងកម្រិតណា គ្រាន់តែនិយាយបន្តិចនាយក៏ចិត្តទន់បាត់ទៅហើយ
      «ពិតមែនហេ៎ បងសប្បាយចិត្តណាស់...ឆាប់បើកឡានចេញទៅ»នីអូក្ដោបដៃលិកស៉ីជាប់ទាញកាយនាងយកមកអោបទាំងក្នុងចិត្តនៅភ័យនៅឡើយ តែក៏សប្បាយចិត្តពេលដែលគិតដល់ថ្ងៃដែលនាយអាចផ្ដើមស្នេហាជាថ្មីជាមួយលិកស៉ីម្ដងទៀត។ បន្ទាប់ពីឡានរបស់ចៅហ្វាយស្រីចេញហើយ ឡានរបស់កូនចៅមួយគ្រឿងទៀតក៏បានចេញតាមក្រោយដែរ។
___________
         #មន្ទីពេទ្យ
បន្ទាប់ពីនាំនាយលីមកដល់មន្ទីពេទ្យពេលនេះនាយក៏ស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅ
ឡើយម្នាក់នៅខាងក្រៅកំពុងតែអន្ទះសារយ៉ាងខ្លាំងបារម្ភចំពោះសុវត្ថភាពរបស់នាយ។ ជាងមួយម៉ោងក្រោយមកគ្រូពេទ្យរូបសង្ហា បានចេញមក អេ៎រូបស្អាតច្រើនជាងមើលទៅសមជាមនុស្សស្រីជាងប្រុសទៅទៀត។
       «លោកគ្រូពេទ្យតើកូនចៅខ្ញុំគេយ៉ាងមិចហើយគេផុតគ្រោះថ្នាក់ហើយមែនទេ?»ជុងហ្គុក
       «បាទ អ្នករបួសគឺផុតគ្រោះថ្នាក់ហើយ
សំណាងដែលគ្រាប់កាំភ្លើងគ្រាន់តែឆាកពោះមិនបានត្រូវចំនុចសំខាន់»
       «ចុះពេលនេះបងលីដឹងខ្លួនហើយឬនៅបាទគ្រូពេទ្យ»ឆៃ
       «ពេលនេះនៅមិនទាន់ដឹងខ្លួនទេ ទាល់តែអស់ជាតិថ្នាំប្រហែលល្ងាចបន្តិច បើអស់អីហើយខ្ញុំសុំទៅមើលអ្នកជម្ងឺផ្សេងទៀត ហើយបាទ»គ្រូពេទ្យរូបស្អាតក៏បានអោនបន្តិចជាការគួសមទើបដើរចាកចេញទៅ បន្សល់នៅទឹកមុខញញឹមរបៀបមនុស្សមានក្ដីសុខដែលឈរនៅជ្រុងម្ខាង បន្ទាប់ពីសម្លឹងឃើញវង់ភ័ក្ដដ៏ស្រស់ស្អាតរបស់ដុកទ័រប្រុសនោះហើយ អីយ៉ា! លោកប៉ូលីសណាមជូន មិនគិតថាកំពុងលង់ស្នេហ៍ដុកទ័រទេឬ បើលង់ក៏ញ៉ែទៅដើម្បីបានទ្រព្យមូល ប្ដីជាប៉ូលីសប្រពន្ធជាដុកទ័រ អីយ៉ាល្អៗ ហិហិ។
       
          «នាយលី យើងអរគុណណាស់ អរគុណឯងដែលលះបង់គ្រប់យ៉ាងដើម្បីការពារយើង រហូតដល់ខ្លួនឯងមានរបួសបែបនេះ យើងអរគុណនៅទឹកចិត្តដ៏ល្អស្មោះត្រង់របស់ឯងខ្លាំងណាស់»ជុងហ្គកអង្គុយជិតគ្រែរបស់នាយលីយកដៃទៅទំលាក់លើដៃនាយថ្នមៗ ជាការដឹងគុណ និយាយរួមទៅនាយលីមកនៅជាអង្គរក្សផ្ទាល់ខ្លួនជា លេខា ជាអង្គរក្ស ជាអ្នកប្រឹក្សា និយាយរួម នាយលីតែងតែនៅក្បែរជុងហ្គុកគ្រប់ពេល នៅពេលដែលនាយក្រាស់ត្រូវការ នេះកម្ររកបានខ្លាំងណាស់។
        «បងលី ពួកយើងអរគុណបងខ្លាំងណាស់ ខ្ញុំសូមអោយបងឆាប់ដឹងខ្លួនណា»ថេយ៉ុង
        «កម្រមានមនុស្សល្អលះបង់គ្រប់យ៉ាងដូចជាអង្គរក្សលោកណាស់ ខ្ញុំអត់និងសសើរមិនបានពិតមែន ខ្ញុំជូនពរអោយគេឆាប់ដឹងខ្លួនឆាប់ជារឹងមាំឡើងណា នាយលី»ណាមជូន
        «ហ្ហឹកៗ...បងលី...ហ្ហឹកៗ...»អៅ! នេះគឺជាឆៃហេតុអីក៏យំចឹង នាយបារម្ភពីនាយលីដល់ម្លឹងឬ ត្រូវតែចឹងហើយព្រោះតែទាំងពីរអ្នកក៏ធ្លាប់ហែលឆ្លងរឿងលំបាក់មកជាមួយគ្នាច្រើន ណាមួយពួកគេមកផ្ទះត្រកូលចន ដំណាលគ្នាទៀតទើបឆៃគេបារម្ភដល់យំមិនខុសទេ តែអេ៎ មើលទៅនាយឆៃដូចជាបារម្ភជាពិសេសឬមានអ្វី
       «អ៉ើ! ថេយ៍ លោកណាមជូនខ្ញុំថាពួកយើងគួតែចេញទៅខាងក្រៅសិនណា»ជុងហ្គុកសម្លឹងមើលទៅកូនចៅជំនិតរបស់នាយហើយក៏ដឹងភ្លាមថាគេចង់នៅតែពីរអ្នក នាយលី រឿងអីដែលថាជុងហ្គុកមិនដឹងនោះ ឆៃស្រលាញ់លីលើសពីពាក្យថាមិត្ត ព្រោះវាស៉ីជម្រៅលើសនិង។
        «ហេតុអីទៅជុង អូនចង់នៅមើលថែបងលីសិនណា»ថេយ៍
        «អោយគ្នាគេនៅមើលថែគ្នាចុះ អូនក៏មានរបួស បងនាំអូនទៅអោយពេទ្យលាងរបួសអោយសិន មកតាមបងមក»ជុងហ្គុករហ័សដឹកដៃថេយ៍ចេញសិន មើលតាមទឹកមុខនាយឆៃហើយ គេមិនចង់អោយអ្នកណាមកឃើញទឹកភ្នែកគេទេ ប៉ុន្តែវាមិនអាចទប់បាន ការពិត
នាយឆៃជាBottom ឬ?
ជុងហ្គុកក៏បាននាំរាងតូចមកអោយគ្រូពេទ្យលាងរបួសដើម្បីកុំអោយជាប់មេរោគឬក៏ក្លាយ ពេលបានឃើញមុខរបួសត្រូវកាំបិតរបស់ថេយ៍ម្ដងទៀតជុងហ្គុកនាយខឹងខ្លាំងចង់ចេញផ្សែងតាមច្រមុះតាមត្រចៀកទៅហើយ រាងកាយតូចមួយនេះ គេថ្នាក់ថ្នមដូចជាកែវមិនហ៊ានទះឬវាយផងតែមើលនាងធ្វើចុះ ហ៊ានលើកដៃយកកាំបិតឆូតមុខអោយក្លាយជាមានស្នាមមួយរំពេច គិតថានាយក្រាស់អាចទប់កំហឹងបានឬ?
         «អូយ សឺត...»ថេយ៍ទប់ដៃខ្ញាំករដៃជុងហ្គុកទ្រាំនិងគ្រូពេទ្យកំពុងតែលាងរបួសមុខអោយគេ វាឈឺ វាផ្សាណាស់ ។
         «ទ្រាំបន្តិចណា លោកវាផ្សាតែបន្តិចទេបន្តិចទៀតខ្ញុំនិងលាបថ្នាំត្រជាក់ៗអោយ»
         «ថេយ៍ អូនក្ដាប់ដៃបងមកបងមិនឈឺទេ»
         «រួចហើយបាទ»
         «អរគុណណាស់គ្រូពេទ្យស្អាត ហិហិ»ថេយ៉ុងងាក់ចេញក៏ប្រទះភ្នែកនិងកែវភ្នែកស្រទន់របស់គ្រូពេទ្យទើបនិយាយបែបនេះទាំងញញឹមខឹល ភ្លេចឈឺអស់
         «អ៊ុស...ហឹស...បាទ លោកក៏ស្អាតដែរ»
         «អរគុណលោកដុកទ័រហើយដែលសសើរប្រពន្ធខ្ញុំ ថេយ៍យើងឆាប់ទៅ ដុកទ័រខ្ញុំនាំប្រពន្ធខ្ញុំទៅហើយ អ៎លោកដុទ័រកុំភ្លេចរៀបចំបន្ទប់អោយកូនចៅខ្ញុំផងយកវីអាយភីមកតោះថេយ៍»ជុងហ្គុក
        «ហីយ៉ា នេះគេប្រច័ណ្ធប្រពន្ធនិងខ្ញុំហ្អេ?ចំមែនហើយ នេះមើលមិនដឹងទេហេ៎ ថាខ្ញុំក៏ជាប្រពន្ធគេដែរ ហឹសៗ»គ្រូពេទ្យរូបស្អាតគ្រវីក្បាលបណ្ដេញគំនិតចេញមុននិងចេញទៅបញ្ជាអោយកូនចៅទៅរៀបចំនាំនាយលីទៅកាន់បន្ទប់វីអាយភីតាមការសុំរបស់ជុងហ្គុក
        «អូន ទៅសសើរគេថាស្អាតមុខបងមិនដឹងថាបងអន់ចិត្តទេហេ៎»ជុងហ្គុកចេញមកក្រៅភ្លាមក៏ងរភ្លាមចំមែនប្រុសម្នាក់នេះ
        «អូ៎ ជុង គេក៏ជាប្រពន្ធគេដូចជាអូនចឹង បងចេះប្រច័ណ្ធទៅកើតដែរ ជុប ឈប់ខឹងទៅយ៉ាងណាអូនក៏ស្រលាញ់តែបងម្នាក់ដែរ ប្រុសចាស់របស់អូន ហឹស»និយាយថែមទាំងលួចឆ្មក់ថើបថ្ពាល់នាយក្រាស់មួយខ្សឺតហើយក៏ដើរចេញទៅតែម្ដង បានមួយខ្សឺតប៉ុណ្នេះហើយក៏បាត់ខឹងភ្លាម
  
យើងមកមើលឆៃវិញម្ដង ក្រោយពីពេទ្យបានផ្លាស់ លីទៅបន្ទប់វីអាយភីហើយ គ្រប់គ្នាចេញអស់ ទុកពេលអោយឆៃនិយាយអ្វីដែលគេចង់ទៅកាន់លីដែលដេកនៅមិនទាន់ដឹងខ្លួននោះនាយនៅអង្គុយបង្ហូរទឹកភ្នែកក្បែរនាយលីមិនឈប់ ដៃក៏ចាប់ដៃនាយលីយ៉ាងជាប់យកមកផ្អឹបនិងទ្រូង។
         «បង...លី...ឆាប់ដឹងខ្លួនណា ខ្ញុំបារម្ភពីបងណាស់...ប្រុសឆ្គួតបងនេះ ហេតុអីក៏ត្រូវគ្រាប់ហើយមិនប្រាប់ខ្ញុំចឹង បងចង់ស្លាប់ណាស់ឬ បងមិនទាន់ស្ដាប់ពាក្យសារភាពចេញពីមាត់ខ្ញុំនៅឡើយទេ បងចង់ទៅណា»ឆៃ
        «ហ្ហឹម បើចឹងឆៃឆាប់ប្រាប់បងអីលូវនេះមក»លី ស្រាប់តែបើកភ្នែកឡើងភ្លាមៗ ធ្វើអោយឆៃញញឹមយ៉ាងសប្បាយចិត្តទើបអោនទៅស្រវាអោបនាយយ៉ាងណែនមិនប្រយ័ត្នដៃក៏ប៉ះនិងរបួសរបស់នាយលី
        «ហ្ហឹម សឺតត៎...»លី
        «អូ ខ្ញុំសុំទោសបងលី សុំទោសបងមានឈឺត្រង់ណាទេ បងឈឺរបួសមែនទេ ខ្ញុំសុំទោស អ៎ាយ! បងលី»ឆៃភ័យនិងការស្រែករំអួយរបស់លី នាយតូចក៏អោនមុខទៅសម្លឹងរបួស ក៏ធ្វើអោយបុរសដែលស្រែកថ្ងូរនោះមានឧកាស់អោនឆ្មក់ស្នាមថើបលើថ្ពាល់ក្រពុំមួយខ្សឺតបណ្ដាលអោយអ្នកខាងណុះរហ័សយកដៃទៅទប់ថ្ពាល់ត្រង់កន្លែងដែលនាយថើបនោះ
        «ត្រជាក់ចិត្តណាស់ បែបនេះបងនិងឆាប់ជា»នាយលី
        «ចំមែនហើយ ខ្ញុំទៅប្រាប់លោកចនសិនថាបងដឹងខ្លួនហើយ»ឆៃបម្រុងនិងក្រោកទៅហើយតែ លីក៏ស្រវាចាប់ដៃជាប់
        «អំបាញ់មិញឯងចង់ប្រាប់អីដល់បង ប្រាប់បងអីលូវនេះបានទេ?»លី
        «គ្មានអីទេ»ឆៃប្រកែកទាំងអៀនប្រៀន មិនដែលដឹងសោះថាអ្នកជាអង្គរក្សវាយកាប់ចាក់បាញ់បោះយ៉ាងរហ័សរហួនដូចជាឆៃបែជាក្លាយជាBottomបែបនេះសោះការពិតជាប្រពន្ធរបស់បងលីសោះ ហិហិ
       «បងសន្លប់វិញទៀតហើយបើាៃមិនប្រាប់បង»លី
        «អេ៎ បងឆ្គួតទេហេ៎ មិចក៏សន្លប់ចាំប្រាប់ដែរ»ឆៃ
        «បងស្រលាញ់ឯង»
       «ហ៎ាស...បងនិយាយអី»
       «បងដឹងថាឆៃក៏ស្រលាញ់បង ស្រលាញ់មិនមែនជាមិត្ត ឬក៏បងប្អូនឡើយពិតទេ?»លី
       «មិនដឹងទេ អួយបងលីថើបខ្ញុំទៀតហើយ»
       «បើឌឺដាក់បងបងថើប»
       «អួយ បងលី»

       «អាហ៊េម...យើងចូលមកកាត់ចង្វាក់ឬអត់នៀក...»ជុងហ្គុក
       «លោកចន/លោកចន»លីឆៃ
       «ហេ៎ មិនដែលដឹងសោះថាបងឆៃនិងបងលី ក៏នេះដែរ ហិហិ »ថេយ៉ុង
       «ឯងយ៉ាងមិចហើយលី មាននៅឈឺរបួសទៀតទេ យើងអរគុណឯងណាស់ដែលការពារយើងសូកចិត្តឈឺខ្លួនឯងបែបនេះ»ជុងហ្គុក
       «ខ្ញុំអត់សូវឈឺទេលោកចន ៗកុំមានប្រសាសន៍បែបនោះអី បើកុំតែបានគ្រួសារលោកចន មិនដឹងថាពេលនេះខ្ញុំរសាត់អណ្ដែត
ដល់ទីណាទេ ខ្ញុំមិនអាចសងគុណអ្វីបានក្រៅពីស្មោះត្រង់និងការពារលោកចន នេះជាអ្វីដែលខ្ញុំអាចធ្វើបាន»លី
      «អ្ហឹម ថេយ៍អូននៅនិយាយលេងជាមួយលីសិនទៅបងចេញទៅមានការមួយភ្លែត»
      «បាទ»ថេយ៍និយាយហើយក៏ទាញកៅអៅមកអង្គុយក្បែរលីដែរ
__________
ជុងហ្គុកចេញមកក្រៅគឺមកដើម្បីពិភាក្សារឿងជាមួយនិងណាមជូន គេសម្រេចចិត្តហើយថាគេនិងមិនកាត់ទោសលិកស៉ីដោយខ្លួនឯងទេ
(ច្បាប់ព្រៃ)ព្រោះអាចឈឺតែមួយភ្នែកនិងស្លាប់វាមិនសមនិងអ្វីដែលនាងធ្វើមកលើថេយ៍សោះ គឺមានតែប្រគល់អោយណាមជូនចាប់នាងយកទៅដាក់ទោសអោយសម នៅក្នុងគុកវិញវាសមជាង។
        «ខ្ញុំមាន មិត្តម្នាក់គេអាចជួយពួកយើងក្នុងរឿងនេះបាន»ថាហើយជុងហ្គុកក៏បានដក់ទូរស័ព្ទខលទៅអ្នកណាម្នាក់
_______________
To Be Continue...
Jeon Larisa 🐻🐰

Next episode:
«😄😎🔫⛓»ជុងហ្គុក

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now