Part48:ប្រយ័ត្នយើងបាញ់បំបែកក្បាល

1.2K 73 0
                                    

រយះពេលជាងបីថ្ងៃកន្លងទៅស៉ីនអាក៏បានត្រឡប់មកផ្ទះរបស់ជុងហ្គុកវិញ ហើយពេលនេះនាងក៏បានរៀនដើរបានខ្លះៗហើយដែលមានជំនួយពីជីននិងអ្នកបម្រើ ចំនែកឯថេយ៍ពេលទំនេរពីការរៀននាយតូចក៏តែងតែមកមើលថែរនាងពួកគេក៏ក្លាយជាមិត្តជាមួយគ្នាប្រៀបដូចជាគ្រួសារយ៉ាងចឹង។
         #វិមានកាង
នៅពេលថ្ងៃនេះដែរជេហ៊ុបក៏បានមកលេងផ្ទះរបស់លិកស៉ីមកដើម្បីញាំអាហារពេលថ្ងៃត្រង់ដោយលោកកាងបានហៅមកព្រោះចង់អោយកូនស្រីនិងជេហ៊ុបឆាប់ត្រូវគ្នា លោកកាងគាត់សង្ឃឹមយ៉ាងមោះមុតណាស់ចំពោះហូស៊ុក ចង់បាននាយជាកូន
ប្រសា(ចង់បានគេជាកូនប្រសាButមិនស៉ើបប្រវត្តកូនប្រសារទាល់តែសោះអ៊ុំ)។
      «បងញាំអានេះណាអូនចាប់អោយបង»លិកស៉ី
      «បាទ»
      «ក្មួយជុង ពួកកូនទាំងពីក៏សេពគប់គ្នាមកយូហើយនេះមិនគិតថានិងគឹតគូភ្ជាប់ពាក្យឬនាំលិកស៉ីទៅបរទេសណែនាំអោយលោកហេនីលស្គាល់កូនស្រីពូទេឬ?»លោកកាង
      «ខឹកៗៗ...»
      «បងកើតអីនិងណេះទឹក លោកប៉ានិយាយអីចឹងឃើញគាត់ឈ្លួកបាយទេ បងយ៉ាងមិចហើយ»លិកស៉ី
 
សូមបញ្ជាក់ថានីអូគេបានត្រឡប់ទៅអង់គ្លេសវិញតាំងពីថ្ងៃដែលលិកស៉ីទាក់ទងជាមួយហូស៊ុកច្បាស់ការម្ល៉េះ។ ចំនែករឿងដែលលិកស៉ីមិនបានខ្លាចថាជុងហ្គុកផ្ដឹងអីនោះព្រោះតែ ជុងហ្គុកនិងថេយ៉ុងបាថ្លែងពត៌មាន ដោយមានអ្នកសារពត៌មាន អ្នកកាសែតជាច្រើនសំភាសន៍ នាយក៏និយាយប្រាប់មានគេធ្វើបាបថេយ៍ដែលជាចោធម្មតាប្លន់យកលុយ ពត៌មាននេះក៏ចុះផ្សាយតាមទំព័រកាសែតមុខគេតែម្ដង គ្រប់ទូរទស្សន៍គ្រប់កាសែត បែបនេះហើយលិកស៉ីក៏យល់ថា ថេយ៍អាចជាខ្លាចគេទើបបានជាមិនប្រាប់រឿងនេះទៅជុងហ្គុក ហើយរំលងមកច្រើនថ្ងៃមិនឃើញជុងហ្គុកមករករឿងគេឬចាប់គេទៅដាក់គុកទៀតរឹតតែធ្វើអោយលិកស៉ី បានចិត្តមិនខ្វល់ហើយនាងក៏រស់នៅជាជីវិតដូចជាព្រះនាងរបស់នាងដូចជាសព្វថ្ងៃដែលមានហូស៊ុកតាមថេកឃៀខ្វល់ខ្វាយពីនាងរហូតមក ទើបនាងមិនរវីរវល់ជាមួយនិងជុងហ្គុកបន្តទៅទៀត ដូចជានិយាយចឹងនាងគ្រាន់តែស្រលាញ់លុយប៉ុណ្ណោះ មិនបានខ្វល់និងជុងហ្គុកឬហូស៊ុកឡើយ បើអ្នកណាមានជាងក៏យកអ្នកនោះ រឿងនីអូក៏ចឹង នាងបំផ្លាញនីអូតាំងពីនីអូជាសេដ្ឋីអីលូវក្លាយមកជាសត្វប្រឡាំងកាស់ដែលដើរតាមជាយសំពត់មនុស្សស្រីមិនឈប់រហូតប៉ានាយខឹងបណ្ដេញនាយចេញ តែនេះក៏នៅល្អដែលនីអូចេះភ្ញាក់ខ្លួនរត់ត្រឡប់ទៅវិញ។

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now