Part49:បងគ្មានផ្លូវឈប់ស្រលាញ់អូនទេ

1.3K 84 0
                                    

ពេលនេះប៉ូលីសក៏បាននាំពីរអ្នកឪកូនទៅកាន់ប៉ុស
ប៉ូលីស ក្រៅពីនិងក៏ត្រូវទៅផ្ទះវិញ តែហូស៊ុក យូនហ្គីនិងអ៊ុនវូក៏បានចូលខ្លួនទៅប៉ុសប៉ូលីសអោយប៉ូលីសសាកសួរជំនួស ជុងហ្គុក ប៉ុន្តែនាយក៏សុំទៅប៉ុសជាមួយនិងគ្រប់គ្នាដែរ មើលទៅនាយដូចជាកំពុងតែគេចមុខនិងថេយ៍ផងក៏មិនដឹង ក្រោយពីរាងតូចនឹកឃើញនៅរឿងអតីតនោះហើយថេយ៍គេអារម្មណ៍មិននៅនិងខ្លួននោះឡើយ។
      «ថេយ៍!!...»នាយតូចដើរចូលមកក្នុងវិមានដូចជាមនុស្សគ្មានវិញ្ញាណក៏ត្រូវឈប់ងក់ដោយសារជីនហៅពីក្រោយ
     «បាទ»
     «ថេយ៍ មិនស្រួលខ្លួនឬ?»
     «អត់ទេបាទ»
     «ហ្ហឹម...កុំគិតច្រើនអីណាលោកចនអាចជារវល់ឡើងទៅសម្រាកចុះ បងនិងធ្វើស៊ុបអោយញាំ»
ថេយ៍ងក់ក្បាលបន្តិចទើបឡើងទៅខាងលើសំដៅបន្ទប់របស់គេ។
        <ង៉ឺត~~
សម្លេងហ្វ្រាំងឡើងបានបន្លឺឡើងនៅមុខវិមានលេចមុខប៉ានិងម៉ាក់របស់ថេយ៍ចុះមកពួកគាត់ទទួលបានដំណឹងភ្លាមក៏រហ័សមកភ្លាមៗ គាត់បារម្ភពីថេយ៍ខ្លាំងណាស់។
     «លោកពូអ្នកមីង?»ជីនងាក់មកក៏ប្រសព្វជាមួយនិងខ្សែរភ្នែកពីគូរបស់អ្នកចំណាស់
     «អ៉ើ...ពួកយើងជាប៉ាជាម៉ាក់របស់ថេយ៍ពេលនេះថេយ៍នៅឯណាទៅ»
     «អ៎បាទ គឺថេយ៍នៅខាងលើបាទ»
     #ក្នុងបន្ទប់
ថេយ៍កំពុងតែអង្គុយយំនៅក្នុងរង្វង់ដៃរបស់លោកស្រីសូជូន បានគាត់នៅជួយអោបលួងលោម ព្រោះមើលទៅពេលនេះនាយតូចដូចជាទន់ជ្រាយខ្លាំងណាស់ ត្រូវហើយរឿងមួយនេះវាយប្រហាចិត្តរបស់គេខ្លាំងណាស់ គេព្យាយាមបំភ្លេចមករាប់ឆ្នាំគ្នាអ្នករំលឹក គ្មានអ្នកគឹតដល់គ្រប់យ៉ាងវារលូនមកទៅហើយ តែសុខៗក៏មានអ្នកទៅកកោះកកាយវាមកវិញបែបនេះគឹតទៅថាគេមានអារម្មណ៍បែបណា ហើយពេលបែបនេះជុងហ្គុកបែរជាគេចមុខពីគេទៅវិញក៏ធ្វើអោយថេយ៍គិតច្រើនមួយរឿងទៀតហើយ។
      «រួចទុករួចសោកហើយណាកូន តរទៅគ្មានអ្នកណាមកធ្វើបាបកូនទៀតទេ»លោកស្រីសូជូន
      «ហ្ហឹកៗ...អ៊ុំស្រី ហ្ហឹក តើជុងគាត់ស្អប់ខ្ពើមខ្ញុំហើយទេដឹង គាត់គេចមុខខ្ញុំ ណាអ៊ុំស្រី ហ្ហឹកហ្ហឺៗៗ...»ថេយ៉ុង
      «មិនមែនចឹងទេកូន កូនជុងស្រលាញ់កូនណាស់កុំគិតច្រើនអី»

      «កូនថេយ៍»លោកស្រីអ៊ុននី/លោកសាន់យុក
      «ម៉ាក់ ប៉ា...ហ្ហឹកៗៗ...»ថេយ៉ុង
      «បើចឹងម៉ាក់ទៅក្រៅសិនណា ម៉ាក់អោយគេធ្វើស៊ុបប៉ូវទុកអោយកូន ម៉ាក់ទៅសិនហើយ»
      «បាទ»
      «កូនម៉ាក់ កូនមិនអីទេមែនទេកូន ម៉ាក់បារម្ភ
ចំពោះកូនខ្លាំងណាស់»លោកស្រីអ៊ុននី
      «កូនអត់កើតអីទេម៉ាក់ តែ...ហ្ហឹកៗៗៗ...ម៉ាក់ប៉ា»ថេយ៍និយាយមិនចេញបានតែសម្លឹងមុខអ្នកមានគុណហើយក៏យំចេញមករឹតតែខ្លាំង តែសម្រាប់ប៉ាម៉ាក់នាយតូចគាត់គឺបានដឹងរឿងអស់ហើយ ដោយអ៊ុនវូបានខលប្រាប់។
      «កូនមិនអីទេៗ ម៉ាក់និងប៉ានៅត្រង់នេះ កូនកុំយំអីណា»Mrs.Unny
      «ប៉ានៅក្បែរកូនហើយ ឈប់យំណាកូនណា»ហេតុតែជាក្មេង នាយតូចគេទើបតែមានអាយុ19ចូលជិត20គេនៅមានការគិត ចិត្តនិងបេះដូងក្មេងខ្ចី រឿងរ៉ាវដែលឈឺចាប់ បើមានអ្នករំលឹកតែបន្តិចក៏អាចធ្វើអោយគេឈឺបានយ៉ាងងាយស្រួល។

រឿង: ⛓ គូដណ្ដឹង🌸💍  &quot; ចប់ &quot;Where stories live. Discover now