ក្រោយពីចាកចេញពីបន្ទប់របស់អ៊ុនវូហើយថេយ៉ុងក៏បានដើរត្រឡប់ទៅកាន់បន្ទប់របស់ជុងហ្គុកវិញចៃដន្យអីក៏បានជួបរីកានៅតាមផ្លូវ
«ថេយ៉ុងខ្ញុំខំដើររកឯងទើបតែមកពីណានិង»រីកា
«អ៎ គឺខ្ញុំទៅមើលបងប្រុសគាត់សម្រាកព្យាបាលនៅបន្ទប់ខាងណុះ នាងត្រឡប់ទៅវិញហើយហេ៎?»ថេយ៉ុង
«មកតាមខ្ញុំមកខ្ញុំមានរឿងចង់និយាយជាមួយឯង»រីកានិយាយហើយក៏បានចាប់ដៃរាងតូចអូសយកទៅណាក៏មិនដឹងយ៉ាងទីណាត់ទីណែង
_________________
ក្រោយពីនិយាយគ្នារួចរាល់ថេយ៉ុងក៏បានដើរត្រឡប់មកវិញពោលគឺគេចេញមកបន្ទប់ជុងហ្គុកទឹកមុខក៏ញញឹមប្លែក
<ក្រាក~~
សម្លេងរុញទ្វារបើកឡើងថ្នមៗព្រោះលឺរីកាប្រាប់ថាជុងហ្គុកគេគេងពេលនាងចាកចេញមកនោះ
មកដល់ខាងក្នុងនាយតូចក៏បានរៀបចំផ្កាដាក់ក្នុងថូររៀបចំបន្ទប់យ៉ាងស្អាត ដើម្បីអោយមានផាសុកភាព
«ប្រុសចាស់សម្បូរមន្តស្នេហ៍...សម្បូរស្រីស្រលាញ់ណាស់ហ្អេ ចាំមើលណាខ្ញុំនិងឈប់ស្រលាញ់លោក...អ៎ា!!...ជុងហ្គុកធ្វើអីនិងលេង»ថេយ៉ុងមកអង្គុយកៅអីក្បែររាងក្រាស់និយាយទាំងប៉ុន្មានក៏ត្រូវនាយស្ដាប់លឺគេក៏បានក្រសោបទាញដៃអោយនាយតូចឡើងមកទ្រោបពីលើគេ ទើបប្ដូពីកាន់ដៃមកក្រសោបចង្កេះវិញ
«ក្រែងលោកគេងលក់ហ្អី...លោកមិនឈឺទេឬមើសលេងទៅ»ថេយ៉ុងនៅតែព្យាយាមរើបម្រាស់ចេញម្យ៉ាងក៏អៀននិងនាយបើមុខនៅជិតមុខបែបនេះហើយម្យ៉ាងក៏ខ្លាចថាជុងហ្គុកឈឺរបួស តែថានាយនៅតែអោបខ្លួនយ៉ាងជាប់មិនព្រមលេងសោះ
«បើគេងលក់មិចនិងអាចលឺថាអ្នកខ្លះកំពុងតែប្រច័ណ្ឌទៅ...ហេតុអីក៏អូនមិននៅជាមួយបងមុននិង ហ្ហឹម?»ជុងហ្គុក
«ក៏...មិនដឹងថានៅធ្វើអីបើលោកមានអ្នកនាងម្នាក់នោះនៅជាមួយហើយ»ថេយ៉ុងឆ្លើយទាំងគេចមុខពីនាយ មិនហ៊ានប្រសព្វមុខឡើយ
«បែបនេះហើយទើបអូនមិនដឹងថាបងនិងរីកាយើងនិយាយអ្វីជាមួយគ្នា ទើបអូនគិតថាបងអាក្រក់មិនខ្វល់ជាមួយអូនដែលអូនខំមើលថែបងព្រឹកល្ងាចៗមិនហ៊ានញាំបាយ អូនដឹងថាបងនិងនាងនិយាយអីគ្នាឬអត់ ហ្ហឹម?»ជុងហ្គុក
ក្រសោបទាញរាងកាយកាន់តែអឹបនិងខ្លួនថេយ៍វិញគេចមុខពីនាយសឹងវីមើលចុះច្រមុះរបស់នាយប៉ះនិងថ្ពាល់ខ្លួនទៅហើយ ប្រុសម្នាក់នេះឈ្លៀតឧកាសពិតៗ
«ខ្ញុំមិនចង់ដឹងទេ...អ៊ុយលោកមកថើបខ្ញុំធ្វើអី»ថេយ៍
«គឺថើបបង្រ្កាបមនុស្សមាត់រឹងដូចជាអូននិងណា ស្ដាប់ណាថេយ៍ បងនិងរីកាពួកយើងគឺជាបងប្អូនធម៌ប៉ុណ្ណោះ គឺអ្នកម៉ាក់ស្រលាញ់នាងដូចជាកូនបង្កើត ហើយប៉ាម៉ាក់របស់រីកាក៏ជាមិត្តសម្លាញ់របស់ប៉ាម៉ាក់បង នាងមកពេលនេះក៏មានធៀបការមកអញ្ជើញបងដែរណានៀក»ជុងហ្គុក
«ខ្ញុំដឹងហើយ»ថេយ៍
«អៅ បើដឹងហើយហេតុអីក៏នៅខឹងនិងបងទៀត»ជុងហ្គុក
«គឺទើបតែដឹងមុននិងទេ នាងបានប្រាប់ខ្ញុំថានាងចង់អញ្ជើញខ្ញុំអោយទៅចូលរួមពិធីរបស់នាងផង»ថេយ៉ុង រីកាមកអញ្ជើញធៀបកាជុងហ្គុកពេលនេះដោយសារតែនាង ត្រូវទៅបរទេសទម្រាំដល់ថ្ងៃរៀបការទើបនាងត្រឡប់មកវិញទើបមកអញ្ជើញអោយហើយ បងប្អូនគ្នាគេបែកគ្នាយូទើបចង់ជួបនិយាយគ្នាបន្តិចទៅ
«ឃើញទេ តែថាពីមុននាងក៏ធ្លាប់តាមស្រលាញ់បងដែរណា»ជុងហ្គុក
«ហ្ហើយ លេងទៅ»ថេយ៍លឺប្រយោគចុង
ក្រោយគេខឹងសឹងផ្ទុះទៅហើយប្រុសសង្ហាអើយអាយុ32 33ហើយនៅមានស្រីតាមស្នេហ៍គៀជើងទៀត
«តែបងស្រលាញ់តែថេយ៍ម្នាក់ទេ តាំងពីនៅក្មេងអាឡិកអាឡក់ រហូតមកដល់ពេលនេះបងក៏នៅតែស្រលាញ់អូន ថេថេរបស់បង»ជុងហ្គុក
<ក្រាក~~
«កូនថេយ៍ម៉ាក់មកហើយ...អូ...គឺម៉ាក់ៗមិនបានឃើញអ្វីទាំងអស់ មែនទេម៉ែដោះ?»អ្នកស្រីអ៊ុននី
«លោកលេងទៅ...ម៉ាក់មិនដូចជាអ្វីដែលម៉ាក់គិតទេ គឺៗ...លោកសើចអី»ថេយ៉ុងបម្រាស់ខ្លួនចេញពីរង្វង់ដៃរបស់នាយ ទើបរហ័សរៀបរឹករៀបពារអោយធម្មតា ខ្លាចក្រែងប៉ាម៉ាក់របស់គេយល់ច្រឡំ តែថាមើលតាមការបក់ស្រាយរបស់ខ្លួនហើយក៏ដូចជាធម្មតាដដែល គ្មានប្រសិទ្ធភាពសោះឡើយព្រោះតែគ្រប់គ្នាគិតទៅចឹងអស់ហើយ(ចឹងនិងជាអី?🤔)
«លោកចនដឹងខ្លួនយូហើយមែនដែរទេ?»លោកគីម
«ទើបតែមុននិងប្រហែលពីរម៉ោងអីទេ អរគុណណាស់អ្នកទាំងពីដែលបានមកសួរសុខទុក»ជុងហ្គុក(ជុងហ្គុកនៅមិនហ៊ានហៅប៉ាម៉ាក់ថេយ៍ថាប៉ាឬម៉ាក់ទេ នៅហៅថាលោកព្រោះអាយុជុងហ្គុកក៏ចាស់ដែរ ណាមួយគេជាម៉ាហ្វៀពាក្យសម្ដីនាយនៅនិយាយរៀងរឹងឆ្គងៗអីបែបនេះ)
«អ្នកប្រុស អ៊ុំត្រេកអរណាស់ ដែលអ្នកប្រុសដឹងខ្លួន ទម្រាំតែអ្នកប្រុសដឹងខ្លួនវិញ អ្នកប្រុសថេយ៍សឹងតែស្គមទៅហើយ»ម៉ែដោះ
«អ៊ុំ...»ថេយ៍បង្អូសសព្វនាមម៉ែដោះ ព្រោះគេមិនចង់អោយជុងហ្គុកដឹងថាខ្លួនបារម្ភនាយដល់ម្លឹងទេខ្លាចនាយបានចិត្ត
«ខ្ញុំដឹងហើយម៉ែដោះ ថេយ៍មកជិតបងបន្តិចមក»ជុងហ្គុកធ្វើជាយកដៃទាំងពីរក្នុងបំណងអោយថេយ៍មកជិតនាយនិងអោបអីចឹង តែមិនដឹងថាធ្វើបែបនេះហើយថេយ៉ុងរឹតតែអៀនលើសដើមទេឬ ចេះមកធ្វើបែបនិង
នៅចំពោះមុខប៉ាម៉ាក់របស់គេទៅកើតដែរ
«អ៎ា...លោកចនពួកខ្ញុំមិននៅរំខានទៀតទេ សូមទៅមើលអ៊ុនវូសិនហើយ លាហើយតាមសប្បាយចុះកូនប្រុស»លោកគីមនិយាយហើយក៏បានរំអុកភរិយាអោយរុញរទេះគាត់ចាកចេញទៅវិញគាត់មើលដឹងថាពួកគេចង់មានពេលផ្ទាល់ខ្លួន ម៉ែដោះក៏ដឹងគាត់ក៏មិនរំខានពេលរបស់ជុងហ្គុកនោះដែរ។
«លី រយះពេលដែលយើងនៅទីនេះឯងមើលថែក្រុមហ៊ុនជំនួសយើងផង ឯងក៏ចឹងដែរយើងផ្ញើរមើលថែរគ្រប់គ្នាដែលនៅផ្ទះផង »ជុងហ្គុក
«បាទលោកចន»លី/ឆៃ
«ទៅចុះ»ជុងហ្គុក
«អួយលោក...លេង»គ្រាន់តែថេយ៍ភ្លេចខ្លួនមួយភ្លែតជុងហ្គុកក៏បានទាញរាងតូចមកអោបទៀត ដោយទាញរាងកាយមអឹបនិងដើមទ្រូងនាយតែម្ដង លើកនេះលេងខ្លាចឈឺរបួសឈឺអីទៀតហើយអោយតែបានអោបម្ចាស់ចិត្តណែនៗបែបនេះនោះ។
«ថេយ៍ ស្រលាញ់បងទេ ហ្ហឹម?»ជុងហ្គុក
«....»គ្រាន់តែលឺសំណួររបស់នាយភ្លាមថេយ៉ុងក៏គាំងស្ងៀមរកនិយាយអ្វីក៏មិនបានដែរ ព្រោះតែគេកំពុងតែគិតរកវិធីដើម្បីគេចសុខៗក៏មកសួរបែបនេះទៅកើតដែរ
«ខ្សឺតត៎...អួយលោក»ជុងហ្គុកដឹងថានាយតូចដូចជាចង់គេចគេក៏លោមុខទៅថើបថ្ពាល់រាងតូចមួយខ្សឺតភ្លាម
«ឆ្លើយឬមិនឆ្លើយ បើមិនឆ្លើយបងថើប»ជុងហ្គុក
«ខ្សឺតត៎...លោក...»ថាហើយជុងហ្គុកក៏លោមុខទៅថើបថ្ពាល់ម្ខាងទៀតថេយ៍ក៏មិនអាចធ្វើអ្វីកើតព្រោះតែដៃត្រូវនាយអោបជាប់ទៅហើយ ប្រុសម្នាក់នេះដឹងខ្លួនភ្លាមក៏មានកម្លាំងមកគម្រាមគេភ្លាមតែម្ដងកុំអោយតែដល់វេនរបស់គេវិញម្ដងទៅបានហើយនិងយកអោយអស់ថ្លៃ
«ម្ដងនេះបងនិងបឺតមាត់ហើយ ឆ្លើយមកថាស្រលាញ់បងទេ?»ជុងហ្គុកនិយាយហើយក៏
អោនទៅរកបបូមាត់តែថេយ៍ក៏ស្រែកកាត់មុន
«ខ្ញុំព្រមហើយៗ...»ថេយ៍បិទភ្នែកស្រែកឃាត់នាយទាំងភ័យ
«ល្អ ចឹងឆ្លើយមកអូនស្រលាញ់បងខ្លាំងប៉ុណ្ណា»ជុងហ្គុក
«គឺ...ខ្ញុំ...»ថេយ៍រវល់តែរដាក់រដុបជុងហ្គុកក៏បម្រុងអោនមកថើបតែថេយ៍ក៏ឆ្លើយយ៉ាងលឿន
«ខ្ញុំស្រលាញ់លោក...ស្រលាញ់ខ្លាំងណាស់ពេញចិត្តហើយនៅ»ថេយ៍សារភាពទាំងមិនព្រមបើកភ្នែកសម្លឹងមើលនាយក្រាស់នោះឡើយ ពេលនោះជុងហ្គុកគេអស់សំណើចសឹងស្លាប់ទៅហើយដែលលឺពាក្យស្រលាញ់ចេញពីមាត់នាយតូច គេដឹងថាថេយ៍ស្រលាញ់នាយហើយក៏ស្រលាញ់ខ្លាំង តែគេចង់លឺពាក្យនិងចេញពីមាត់វាយល់ថាមានន័យ។
«អ្ហឹម...»ថេយ៉ុងរវល់តែបិទភ្នែកជុងហ្គុកក៏ងើយបន្តិចយកដៃដែលក្រសោបកាយល្អិតមកជាក្រសោបមុខថេយ៍ថើបមាត់នាយតូចភ្លាមៗទាំងអណ្ដាតក៏រុលចូលទៅលេងជាមួយនិងអណ្ដាតរបស់ថេយ៍ដែរភ្លេចខ្លួនមួយភ្លែតក៏ស្រាប់តែថើបតបតរជាមួយគេដែរចំមែនហើយ ពួកគេថើបគ្នារៀងយូគ្រាន់បើដែរម្នាក់ៗហាក់ដូចជានឹករស់ជាតិមួយនេះខ្លាំងណាស់ ថើបចេះតែញៀនញាមទៅៗ
<ក្រាក~~
«អ៊ុយ...គឺយើងអត់បានឃើញអីទេ»ទ្វារបើកឡើងលេចនាយកម្លោះសរស្លេកដើរចូលមកដោយមានកាន់នៅផ្លែឈើមួយកន្រ្តកចូលមកដល់ក៏បានឃើញរូបភាពស្វីតរបស់មួយគូនេះភ្លាមចង់រមួល រហ័សយកផ្លែឈើលើកមកបាំងមុខភ្លាមៗ
«អ៉ើ...លោកនិយាយគ្នាជាមួយគេចុះខ្ញុំសុំចូលបន្ទប់ទឹកមួយភ្លែតសិន»ថាហើយនាយតូចក៏រហ័សដកខ្លួនចេញរត់ចូលទៅបន្ទប់ទឹកយ៉ាងលឿនខ្មាស់គេណាស់ មួយភ្លែតសោះខ្លាស់គេដល់ទៅពីរដងទៅហើយលោកអើយយកមុខទៅទុកឯណាទៅ
«ឯងនេះមកអោយយូជាងនេះតែ10នាទីទៀតមិនបានទេហេ៎...»ជុងហ្គុក
«អ្នកណាទៅដឹង ឯងយ៉ាងមិចហើយតែបើតាមមើលប្រហែលលេងអីហើយបើនៅមានកម្លាំងសង្រ្គប់កូនប្រុសគេបានបែបនេះ ហឹស..»យូនហ្គីនិយាយទាំងដាក់ផ្លែឈើនៅលើតុក្បាលគ្រែនោះហើយក៏ដើរមកអង្គុយនៅលើកៅអី
«ក៏ជាកម្លាំងជំនួយអោយឆាប់ជាអ៉ើនិយាយចឹ
ងរឿងគ្រប់យ៉ាងរលូនហើយមែនទេ?»ជុងហ្គុក
«ណាមជូនគេចាត់ការអស់ហើយ នៅតែរង់ចាំអោយអ៊ុនវូចេញពីមន្ទីពេទ្យនិងយកសាកសពរបស់លោកពូដូយុនមកធ្វើពិធីបុណ្យតាមប្រពៃណីវិញតែប៉ុណ្ណោះឯង»យូនហ្គី
«អ្ហឹម...»ជុងហ្គុកលឺយូនហ្គីនិយាយដល់ឃ្លានេះជុងហ្គុកក៏ប្ដូរទឹកមុខ មិនគួណាដូយុនស្លាប់ងាយៗចឹងទេការពិតគេគួតែជាប់គុកទើបត្រូវអោយគេរង់ទុកអោយយូជាងនេះអោយសមជាមួយនិងការដែលគាត់បានធ្វើរឿងអាក្រក់លើគ្រួសាររបស់មិត្តខ្លួនឯង
«ចុះរឿងរបស់អ៊ុនវូ ឯងគិតយ៉ាងមិច?គេជាប្អូនបង្កើតរបស់ឯងៗមិនគិតសម្រុះម្រួលគ្នាជាមួយគេទេ?»យូនហ្គី
«ឯងចេញទៅយើងចង់សម្រាក»ជុងហ្គុកនៅតែមិនអាចទទួលយកការពិតបានដដែលអោយទទួលយកកូនរបស់ត្រូវសម្លាប់ម៉ាក់ខ្លួនឯងមកធ្វើជាប្អូន គឺនាយមិនអាចធ្វើបានទេនិយាយហើយក៏ទាញភួយមកដណ្ដប់គេងបែខ្នងដាក់នាយ
«ឯងនៅគេចការពិតទៀតឬ...យ៉ាងណាឯងត្រូវតែរស់នៅក្នុងការពិត ឯងគួែតគិតដល់ម៉ាក់របស់ឯងអោយបានច្រើនៗ ព្រោះឯងពេលនេះនៅសល់តែម៉ាក់ម្នាក់ទេ ឯងយកទៅគិតមើលទៅយើងទៅសិនហើយប្រញាប់យកវ៉ាលីទៅដូរផង ទៅហើយវើយ ផ្ដាំលាថេយ៉ុងផង»និយាយហើយយូនហ្គីក៏បានដើរចេញទៅដែលថេយ៉ុងទើបតែដើរចេញពីបន្ទប់ទឹកមកដែរ តែគេមិនបានមកជិតនាយឡើយក្រែងនាយមកកេងចំណេញលើខ្លួនរបស់គេទៀត មិនបានទេតែនៅជិតដឹងតែចាប់ថើបថ្ពាល់គេឡើងសឹកអស់ទៅហើយ។
«លោកចង់ញាំបបរដែរទេ ឬក៏ជាបាយចាំខ្ញុំរៀបចំអោយលោក»ថេយ៉ុង យកអាហារដែលម៉ែដោះបានទ្រាមយកមកអោយនោះឯងព្រោះជុងហ្គុកគេមិនចង់ញាំរបស់មន្ទីពេទ្យទេ
«បងចង់ញាំអូន»ជុងហ្គុក___________
To Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romansa«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...