«បងចង់ញាំអូន»ជុងហ្គុក
«បើនៅនិយាយបែបនេះទៀតខ្ញុំនិងត្រឡប់ទៅផ្ទះជាមួយប៉ាម៉ាក់វិញហើយ»ថេយ៍
«អ៎ៗ...បងលលេងទេណាកុំខឹងអី អ្ហឹមបងចង់ញាំបាយ»ជុងហ្គុកប្ដូរទឹកមុខពីជ្រលើមមកជាធម្មតាវិញ ដើម្បីកុំអោយថេយ៍មានអារម្មណ៍ថាខ្លាចខ្លួន វរៗរត់គេចទៅបាត់មិននៅតែឯងហើយទេ
រាងតូចដាក់បាយនិងម្ហូបមកក្នុងចានហើយក៏រុញរទេះមកគៀកនិងជុងហ្គុកទើបខ្លួនមកក្បែរនាយធ្វើតួនាទីជាអ្នកបញ្ចុកនាយដោយផ្ទាល់
«អូនសមជាប្រពន្ធរបស់បងមែនទែន...អួយថេយ៍»ជុងហ្គុកញញឹមខឹលនិយាយញោះនាយតូចក៏ធ្វើអោយថេយ៍វាយដៃនាយផាច់ មកញោះគេគ្រប់ពេល នេះកុំតែឈឺទេកុំអីត្រូវធ្ងន់មិនខាន
«ឆាប់ញាំទៅ»ថេយ៉ុង
«លោក...រឿងរបស់លោកនិងបងអ៊ុនវូនោះ...លោកគិតបែបណាបន្តទៅ?»
ថេយ៉ុងបញ្ចុកបាយនាយក្រាស់សុខៗក៏ផ្ដើមសំណួរឡើងធ្វើអោយនាយក្រាស់ ស្រាប់តែបញ្ឈប់ការនិយាយភ្លាមៗព្រោះតែរំលឹកពីឈ្មោះគេពេលណាគេក៏អស់អារម្មណ៍សប្បាយភ្លាមតែម្ដង
«បងឆ្អែតហើយ អូនយកទុកវិញចុះ»ជុងហ្គុក
«...»ថេយ៍មិនមាត់គេក៏ប្រមូលចានយកទៅទុកដាក់ត្រឹមត្រូវទើបដើរកាន់នៅទឹកយកមកអោយនាយញាំ រួចរាល់ថេយ៍ក៏បានដើរមកក្បែរនាយដោយដាក់គូទអង្គុយនៅលើកៅអីក្បែរគ្រែសម្លឹងទៅមុខនាយទាំងមុខរាបស្មើរ
«អូនចង់បានអីពីបង ទើបមកសម្លឹងមុខបងបែបនេះ?»រៀងយូគ្រាន់ដែលថេយ៍សម្លឹងមុខជុងហ្គុកមិនព្រមនិយាយស្ដីអ្វីសោះនោះទើបធ្វើអោយនាយចាប់ផ្ដើមយល់សាច់ការ
«ខ្ញុំយល់ពីលោកវាជារឿងដែលពិបាកខ្លាំងបំផុតដែលត្រូវទទួលយកកូនរបស់សត្រូវមកធ្វើជាប្អូន»ថេយ៉ុង
«ហ្ហឹម...»ជុងហ្គុកគ្រហឹមដើមករហាក់គិតថាថេយ៍និយាយក៏ត្រូវទើបងាក់មុខមកជាធម្មតាវិញ
«លោកដឹងទេ ថ្ងៃដែលគាត់បានរត់ចូលមករងគ្រាប់កាំភ្លើងជំនួសលោក បើកុំតែបានគាត់ប្រហែលពេលនេះ បើមិនលោកក៏ជាខ្ញុំដែរដែលស្លាប់នោះ»ថេយ៍និយាយដល់ត្រឹមនេះក៏គួអោយគិតដែរ ទោះបីជានាយមានបំណងរងគ្រាប់ជំនួសថេយ៍ក៏ដោយ តែវាក៏ជាចេតនាដែលជួយខ្លួនផងដែរ បើកុំតែបានអ៊ុនវូ ម្ល៉េះសមពេលនេះនាយមិនអាចរស់នោះឡើយ។ តែជុងហ្គុកក៏ជ្រើសធ្វើដូចជាមិនដឹងគេមិនគិតអ្វីទាំងអស់ហើយក៏បែរខ្នងគេងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងចឹងទៅវិញ
«លោកស្អប់បងអ៊ុនវូដែលគាត់គឺជាកូនរបស់
លោកពូដូយុន ឬមួយក៏មានហេតុផលផ្សេង?ឬមួយដោយសារតែគាត់ធ្លាប់ជាសង្សារបស់ខ្ញុំ»ថេយ៍នៅតែបន្តរនិយាយទោះបីជាដឹងក៏ដោយថាជុងហ្គុកមិនរវីរវល់ជាមួយក៏ដោយតែគេក៏នៅតែចង់បញ្ចុះបញ្ចូលអោយពីរអ្នកបងប្អូននេះរាប់អានគ្នាជាបងប្អូនដដែលនិង។
«ខ្ញុំនិងគាត់ស្រលាញ់គ្នាមកយូឆ្នាំគ្រាន់ដែរ តែខ្ញុំមិនដែលមានអីៗជានិងគាត់ទេ...លោកសប្បាយចិត្តបាន ព្រោះមនុស្សដំបូងដែលបានខ្លួនខ្ញុំគឺជាលោកនិង មិនមែនបងអ៊ុនវូឡើយ»
ថេយ៍និយាយដល់ត្រឹមនេះក៏ធ្វើអោយជុងហ្គុកលួចញញឹមបន្តិចដែរតែនៅតែធ្វើខ្លួន
រឹងទទឹងមិនព្រមងាក់មកនិយាយរកថេយ៍ឡើយ គេស្ដាប់មើលថានាយតូចនៅមានអ្វីចង់និយាយទៀតឬអត់ តាមការពិតរឿងនិងគេដឹងណាស់ទៅហើយថាថេយ៍បរិសុទ្ធ។
«តាមពិតខ្ញុំមិនគួរណាធ្វើបែបនិងសោះ ស្រលាញ់គ្នាយូឆ្នាំគួណាតែផ្ដល់អោយគេខ្លះចំពោះរឿងនិង(សំដៅលើខ្លួនប្រាណ) តាមពិតបងអ៊ុនវូគាត់ជាសុភាពបុរសណាស់ គាត់មិនធ្វើអ្វីលើខ្ញុំទេពេលនិងគួតែចាប់គាត់រំ...អ៎ាយយ៎
...លោក»ថេយ៍មើលឃើញថាជុងហ្គុកលួចញញឹម នាយតូចក៏ប្ដូរការនិយាយដើម្បីញោះនាយខ្លះ គ្រាន់តែនិយាយចំចំនុចភ្លាមគេក៏ទាញរាងកាយថេយ៍អោយដួលទៅលើដើមទ្រូងហាប់ណែនរបស់គេភ្លាមតែម្ដងដៃក៏លូកក្រសោបចង្កេះយ៉ាងជាប់ស្អិតដូចជាគេបិតកាវមិនរបេះសោះឡើយ
«ក្រែងចង់គេងមិនចឹង?មកអោបខ្ញុំធ្វើអីលេងទៅ»ថេយ៉ុងរើបម្រាស់តិចៗដើម្បីអោយនាយលេង តែនាយតូចគេចង់ញោះនាយក្រាស់ច្រើនជាង
«អូនផ្គើនបងមែនដែរទេ?»ជុងហ្គុក
«ផ្គើនអី ខ្ញុំនិយាយការពិតតើ»ថេយ៉ុង
«អូនគ្មានសិទ្ធទៅនិយាយបែបនោះជាមួយគេ ក្រៅពីបងតែម្នាក់ប៉ុណ្ណោះយល់ទេ?»ជុងហ្គុក
«មិនយល់ មិនដឹងហើយក៏មិនធ្វើតាម អ៊ុប...»មិនទុកអោយប្រកែកទាន់ជុងហ្គុកក៏ងើយបន្តិចបំបិតមាត់រាងតូចដោយមាត់របស់ខ្លួន ព្យាយាមរុលអណ្ដាលចូលទៅលេងក្នុងក្រអូមមាត់ថេយ៍ ចំលែកដែរព្រោះថេយ៍មិនបានប្រកែកឡើយផ្ទុយទៅវិញគេបែរជាស្របតាមដោយស្រួល
ទៅវិញ ជុងហ្គុកក៏រៀងឆ្ងល់តែពេលបានឃើញថានាយតូចមិនបដិសេធហើយគេក៏ចាប់ផ្ដើមថើបបបោសអង្អែលលួងលោមដោយភាពរោលរាល នេះប្រហែលជាមិនគិតថានិង ញាំមីកញ្ចប់ទាំងមិនទាន់ដោះសេរ៉ុមទេឬអីបងថប តែមើលទៅថានាយតូចគេទាក់ទាញនិងក្រអូបប៉ុណ្ណាតើគេឃាត់ចិត្តទប់អារម្មណ៍បានឬក៏អត់ទៅ?
«អ្ហឹម...»សម្លេងគ្រហឹមដើមកររួមទាំងសម្លេញអណ្ដាតប៉ះគ្នាលឺសូរជីបជុបៗហាក់កំពុងតែពពាក់ពពូនគ្នាយ៉ាងស្វាហាប់ហើយ ពួកគេចេះតែបន្តថើបគ្នាមិនព្រមបញ្ឈប់រហូតទាល់តែថេយ៉ុងមានអារម្មណ៍ដឹងដល់ដៃរវាមរបស់អ្នកខាងក្រោមកំពុងតែលូកជ្រែកចូលតាមចង្កេះខោ ប្រុងដោះកឹបខោចេញទើបនាយតូចលើកដៃរុញនាយ
ចេញបន្តិចហើយក៏ដក់មាត់ចេញពីនាយបានសម្រេច ទាំងហត់គឃូសព្រោះតែថើបអំបាញ់មិញគេស្ទើរតែអស់ខ្យល់។
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...