ទីបំផុតឆៃនៅតែមិនអាចឃាត់រាងតូចបានដដែលគឺយ៉ាងណាថេយ៍នៅតែជំនះអោយឆៃជូនខ្លួនមករកអ៊ុនវូទាល់តែបាន
#គេហដ្ឋាន អ៊ុនវូ
«បងឆៃបងត្រឡប់ទៅចាំខ្ញុំនៅផ្ទះលោកប៉ាសិនទៅ ពេលខ្ញុំនិយាយកាងាររួចថ្ងៃបន្តិចចាំបងមកទទួលណាខ្ញុំទៅជួបបងអ៊ុនវូតែមួយភ្លែតទេ»ថេយ៍ចុះពីលើឡានមុននិងឈានជើងចូលទៅខាងក្នុងផ្ទះរបស់អ៊ុនវូក៏ងាក់មកផ្ដាំឆៃជាមុនក្រែងនាយទៅពិបាកនិយាយគ្នាណាស់
«មិនបានទេអ្នកប្រុស លោកចនផ្ដាំអោយខ្ញុំតាមអ្នកប្រុសគ្រប់ជំហ៊ាន»ឆៃ
«បើបងឆៃមិនធ្វើតាមខ្ញុំទេខ្ញុំនិងប្រាប់លោកចនថាបងវាយធ្វើបាបខ្ញុំ តាមពិតខ្ញុំគ្រាន់តែរំអួយដាក់ចៅហ្វាយបងតែបន្តិច បងឆៃច្បាស់ជាទទួលទោសធ្ងន់មិនខាន»ថេយ៍ងាក់មកនិយាយគម្រាមដាក់នាយឆៃវិញ ក៏ត្រូវហើយឆៃមិចនិងហ៊ានជំទាស់ទៅ បើជុងហ្គុករាល់ថ្ងៃស្រលាញ់ហួងហែងខ្លួនប្រាណថេយ៍យ៉ាងណានាយគួតែដឹង បើថេយ៍ទៅទូលពិត និងរំអួយដាក់ជុងហ្គុកទៀតនោះនាយឆៃអាចស្លាប់ក្រោមដៃជុងហ្គុកមិនខាន
«អ្នកប្រុស ឆៃសូមអង្វរណាបាទ»ឆៃទាល់តម្រិះអោនមុខបន្តិចលើកដៃសំពះ តើអោយធ្វើបែបណា បើបណ្ដោយអោយថេយ៍នៅតែពីរអ្នកអ៊ុនវូបើជុងហ្គុកដឹងក៏ត្រូវ តែបើមិនអោយថេយ៍ទៅតាមការសុំរបស់នាយតូចទេអានេះរឹតតែធ្ងន់ជាងមុនទៅទៀត
«ធ្វើតាមនិងទៅ»ថេយ៍ញញឹមបានចិត្តស្របឃើញឆៃដូចជាខ្លាចក៏រត់ចូលទៅខាងក្នុងផ្ទះរបស់អ៊ុនវូបាត់
«អត់ទោស តើបងអ៊ុនវូនៅទេ?»ថេយ៍ដើរចូលទៅដល់ខាងក្នុងក៏បានឃើញអ្នកដែលនៅជាមួយអ៊ុនវូទើបនាយតូចសួរឡើង
«អ្នកប្រុសអ៊ុនវូ?ចា៎នៅ តែលោកជាអ្នកណាដែរមករកអ្នកប្រុសមានការអី»
«គឺខ្ញុំ!..អ៊ុសប...បងអ៊ុនវូ»ថេយ៍ឆ្លើយមិនសមមិនដឹងថាត្រូវប្រាប់ថាខ្លួនត្រូវជាអ្វីនិងអ៊ុនវូឡើយ ស្របនិងសម្ដីអ៊ុនវូមកពីអង្កាល់ណាក៏មិនដឹងមកដល់ក៏មកអោបរាងតូចយ៉ាងណែនធ្វើអោយថេយ៍ឈរធ្មឹង គេចង់លើកដៃទៅអោបតបតរក៏ដូចជាមិនហ៊ាន គេនិងអ៊ុនវូដើរខុសផ្លូវគ្នាមកឆ្ងាយហើយ
«ថេយ៍បងនឹកអូនណាស់ អូនយ៉ាងមិចហើយគេធ្វើអីអូនឬអត់ ថេយ៍»អ៊ុនវូ
«ថេយ៍!!...»អ៊ុនវូនឹកឆ្ងល់មកភ្លាមនៅពេលឃើញរឹកពារបស់សង្សាខ្លួនហាក់ប្លែក គេមិនបានមានអារម្មណ៍ថាកក់ក្ដៅដូចមុន ហើយថេយ៍ក៏មិនបានលើកដៃអោបតបតរ បែបនេះ ទើបលែងពីការអោបហើយក៏អោនសម្លឹងមុខរាងតូចទើបបន្លឺហៅឈ្មោះទាំងមិនយល់
«បងអ៊ុនវូសុខសប្បាយដែរទេ?»ថេយ៍បែរជានិយាយបង្វែរអារម្មណ៍នាយ ញញឹមទៅកាន់អ៊ុនវូដោយទឹកមុខមិនសម គេកំពុងតែដឹងខ្លួនខុសៗដែលក្បត់អារម្មណ៍ខ្លួនឯង ទោះបីគេស្រលាញ់អ៊ុនវូខ្លាំងក៏នៅតែមិនអាចភ្លេចឃុកឃីរបស់គេបានសោះ
«បងនឹកថេយ៍ មិចនិងអាចសុខសប្បាយបានទៅតែពេលបានឃើញថេយ៍បងក៏សុខសប្បាយហើយថេយ៍អូនឈឺឬមួយក៏វាធ្វើអីអូនទើបអូនមិនស្រស់បោះបែបនេះ»អ៊ុនវូនៅតែបន្តបារម្ភទៅកាន់ថេយ៍ទោះបីជាមានអារម្មណ៍ថាថេយ៍កំពុងតែប្រែប្រួលក៏ដោយ
«គ្មានអ្នកណាធ្វើអីអូនទេ...អ៉ើបងអ៊ុនវូអូនមានរឿងសួរបង»ថេយ៍
«មានរឿងអី?»អ៊ុនវូ
#សាឡុងនៅក្បែរមាត់ទឹក
ថេយ៉ុងកំពុងតែអង្គុយនៅលើសាឡុងបាញ់ក្រសែភ្នែកសម្លឹងទៅកាន់ទឹកនៅកាន់កន្លែងដែលគេធ្លាប់មានអនុស្សាវរីយ៍ជាមួយនិងអ៊ុនវូ នឹកឃើញហើយក៏អង្គុយញញឹមតែម្នាក់ឯង មួយសន្ទុះអ៊ុនវូក៏បានដើរចូលមក ដោយ
មានកាន់នៅទឹកក្រូចច្របាច់មួយកែវមកផង
«ថេយ៍ទឹកក្រូចច្របាច់ស្រស់ៗ»អ៊ុនវូ
«អរគុណបងហើយ»ថេយ៍ទទួលយកទឹកក្រូចមកទុកនៅលើតុទាំងញញឹមបន្តិចហើយក៏និយាយទៅកាន់អ៊ុនវូ
«បងអ៊ុនវូគឺ...»ថេយ៍
«បងថាថេយ៍ញាំទឹកក្រូចសិនទៅ»អ៊ុនវូឃើញថេយ៍មិនទាន់ញាំថែមទាំងមកសួរគេបែបនោះទើបនាយអោយថេយ៍ញាំសិន ណាមួយថេយ៍ក៏ដូចជាហត់នឿយផង
«បា...បាទ»ថេយ៍និយាយហើយក៏លើកកែវទឹកក្រូចមកញាំរហូតដល់អស់ទើបទម្លាក់កែវដាក់លើតុមុននិងញញឹមដាក់អ៊ុនវូបន្តិចទើបផ្ដើមសួរទៅកាន់នាយថា
«បងអ៊ុនវូប៉ារបស់បងមានឈ្មោះអីទៅ?»ថេយ៍
«ហេតុអីក៏ថេយ៍សួរឈ្មោះប៉ាបង»អ៊ុនវូជ្រួញចិញ្ចើមមុននិងសួរបក់ទៅវិញសង្សានិងគ្នាយូខែឆ្នាំថេយ៍មិនដែលសួរផងសុខៗក៏នឹកឃើញចង់ស្គាល់ទៅវិញ
«អ៉ើ...យើងក៏ស្រលាញ់គ្នាយូហើយអូនមិនដែលស្គាល់ឈ្មោះប៉ាម៉ាក់បងទើបអូនចង់ដឹង»ថេយ៍ឆ្លើយទាំងរដាក់រដុបរួចក៏ញឹមៗមិនហ៊ានប្រសព្វមុននាយ
«បងគ្មានប៉ាទេ មានតែម៉ាក់តែម៉ាក់គាត់បានស្លាប់ហើយ ម៉ាក់បងឈ្មោះសូជូន»អ៊ុនវូ
«អូនសុំទោសផងណាអ៊ុនវូ ការពិតអូនមិនដឹងអូនសុំទោសណាដែលសួរនាំបង»ថេយ៉ុង
«មិនអីទេ ថេយ៍ពេលនេះដូចជាស្រស់បោះច្រើនណាស់ ថេយ៍រាល់ថ្ងៃនៅជាមួយគេ?»អ៊ុនវូសួរនាំទាំងទម្លាក់ទឹកមុខចុះ គ្រាន់តែឃើញថេយ៍ក៏ដឹងភ្លាមថានាយកំពុងតែគិតអី
«គឺ...អូនមិនចចេសដាក់គេទើប គេមិនសូវធ្វើបាបអូន តែបងកុំបារម្ភអីអូនអាចយករួចខ្លួនបាន បងទៅវិញទេស្គមច្រើនណាស់ បងមិនសូវញាំបាយទេមែនទេ?អ៉ើ...បើចឹងថ្ងៃនេះអូនធ្វើអីអោយបងញាំណា...អ៊ឹឹស»ថេយ៍ញញឹមទាំងមិនសម គេទទួលស្គាល់ហើយថាបេះដូងរបស់គេពេលនេះលេងមានអ៊ុនវូ អារម្មណ៍ដែលមានសល់ត្រឹមអារម្មណ៍អាណិតប៉ុណ្ណោះ ទោះខំបង្ខំយ៉ាងណាក៏មិនអាចនោះដែរ នៅពេលដែលថេយ៍ក្រោកឈរដើរទៅរកផ្ទះបាយ ប្រុងចង់ចំអិនអាហារអោយនោះគេក៏ស្រាប់តែស៉ើៗ ដូចជាចង់ដួលនៅនិងកន្លែង ដែលអ៊ុនវូឃើញបែបនោះក៏ដើរមកជួយទប់
«ថេយ៍ អូនកើតអីនិង?»អ៊ុនវូយកដៃក្រសោបចង្កេះជាប់ដាក់អោយថេយ៍ផ្អែកនិងស្មានាយ
«អូន...អូនដូចជាស៉ើ ងងុយណាស់»ស្របនិង
ប្រយោគត្របក់ភ្នែកក៏បានបិទក៏សរបញ្ជាក់ថាពេលនេះនាយតូចកំពុងតែសន្លប់ហើយ នាយតូចសន្លប់នៅលើដៃនាយ ការពិតទៅអ៊ុនវូចាប់អារម្មណ៍ថាថេយ៍កំពុងតែឈប់ស្រលាញ់ខ្លួនទើបសម្រេចចិត្តដាក់ថ្នាំងងុយគេងអោយថេយ៍លេបហើយក៏ចាប់ជម្រិតយកទៅនៅជាមួយខ្លួនតែម្ដង ព្រោះគេមិនអាចបាត់បង់ថេយ៍បានទេ រឹតតែមិនអាចអោយថេយ៍ទៅនៅជាមួយនិងជុងហ្គុកបានរហូតនោះដែរ នាយធ្វើបែបនេះព្រោះស្រលាញ់ថេយ៍ឬក៏ចង់យកឈ្នះជុងហ្គុកអោយប្រាកដទៅ?
«បងមិនអោយអូនទៅជួបគេវិញទេ»អ៊ុនវូនិយាយហើយក៏លើកបីរាងតូច យកសោឡានចេញពីក្នុងទូក្បែរនោះដើរចេញទៅខាងក្រៅផ្ទះតម្រង់ទៅចំណតឡានក្នុងផ្ទះរបស់គេ នាយលូកសោឡានមកចុចបើកទ្វារួចក៏បានដាក់
អោយរាងតូចចូលទៅក្នុងឡាន ដែលឡាននេះនាយមិនដែលធ្លាប់ប្រើឡើយវាជារបស់ដូយុនទិញអោយទើបនាយមិនរវីរវល់ជាមួយតែពេលនេះវាចាំបាច់ទើបគេដក់យកមកប្រើ ព្រោះឡាននេះវាមានកញ្ចក់រ៉ាយបានពីខាងក្រៅខ្មៅៗទើបនាយយកមកប្រើដើម្បីបិតបាំង
«ជូរ៉ា នាងទុកដាក់ផ្ទះអោយល្អហើយក៏ចាកចេញទៅផ្ទះប៉ាវិញទៅ ខ្ញុំនិងចេញទៅតាមខេត្ត ច្រើនថ្ងៃមិនបានត្រឡប់មកទេ»ថាហើយអ៊ុនវូក៏បានកាន់កាបូបរបស់ខ្លួនចេញដើរមករកឡាន ហើយក៏បានបើកចេញទៅ ចំនែកឯជូរ៉ាក៏ធ្វើគ្រប់យ៉ាងតាមសម្ដីរបស់អ៊ុនវូប្រាប់ទៅ
#វិមានគីម
មួយម៉ោងហើយមួយម៉ោងទៀតនាយឆៃអង្គុយតែផ្ទៀងនាឡិកានិងដៃរហូតគេហាក់នៅមិនសុខក្នុងចិត្តសោះ ហេតុអ្វីពេលនេះហើយថេយ៍មិនមិនខលមកអោយគេទៅយកទៀត
«មកញាំបាយសិនទៅ កុំបារម្ភពីថេយ៍អី អ៊ុនវូមិនធ្វើអីកូនថេយ៍ទេ»លោកស្រីអ៊ុននីឃើញឆៃហាក់ដូចជារសាប់រសល់ គេនៅមិនស្ងៀមទាល់តែសោះទើបហៅអោយនាយមកញាំបាយសិនណាពេលនេះក៏ដល់ម៉ោងអាហារថ្ងៃត្រង់ហើយ គាត់ទុកចិត្តអ៊ុនវូលើសអ្នកណាទាំងអស់ព្រោះតាំងពីស្គាល់អ៊ុនវូមកនាយមិនដែលលូកលាន់ ឬក៏ធ្វើអីអោយថេយ៍ខូចខាតឡើយ
«អ្នកប្រុសប្រាប់ថាអោយខ្ញុំទៅទទួលនៅពេលអាហារថ្ងៃត្រង់ តែនេះម៉ោង12កន្លះហើយនៅមិនឃើញខលមកទៀត បើយ៉ាងមិចទៅលោកចន ដាក់ទោសខ្ញុំងាប់ហើយ»ឆៃកាន់ទូរស័ព្ទដៃក៏ផ្ទៀងនិងនាឡិកាយូៗម្ដងគេរង់ចាំទូរស័ព្ទយ៉ាងអន្ទះសារ
«ចៅហ្វាយឯងស្រលាញ់កូនថេយ៍ខ្លាំងណាស់ហេ៎»លោកស្រីអ៊ុននី
ទ្រើង~~ទ្រើង~~
សម្លេងទូរស័ព្ទរបស់ឆៃបានរោទ៍ឡើងធ្វើអោយនាយឡើងអរភ្លាមប្រញាប់ទាញទូរស័ព្ទប្រុងចុចទទួល តែភ្លាមនោះការត្រេកអរក៏ធ្លាក់ដល់បាតនៅពេលដែលបានឃើញថាលេខដែលខលមកគឺជាចៅហ្វាយរបស់គេសោះសង្ស័យតែចេញមកផ្ទះវិញមិនបានឃើញថេយ៍ហើយទើបខលមកសួរខ្លួនបែបនេះ តើគួឆ្លើយបែបណាទៅ បើប្រាប់ថាថេយ៍នៅផ្ទះជាមួយនិងអ៊ុនវូនោះច្បាស់ណាស់ដឹងតែត្រូវមិនខាន
[Incall]
«ហិលឡូលោកចនបាទ»ឆៃ
«អ្នកណាអោយឯងនាំថេយ៍ចេញក្រៅផ្ទះ»សម្លេងមាំរឹងកំព្រឹសដែលបញ្ជាក់ពីភាពខឹងសម្បា បានបន្លឺឡើងត្រូវធ្វើអោយនាយឆៃទាញទូរស័ព្ទអោយឃ្លាតពីត្រចៀកបន្តិចមុននិងនិយាយតរទៅកាន់ចៅហ្វាយ
«គឺ...អ្នកប្រុសតូចសុំអោយខ្ញុំជូនអ្នកប្រុសមកផ្ទះរបស់លោកគីមសាន់យុកបាទ លោកចន»ឆៃ
«ហើយពេលនេះថេយ៍នៅឯណា?ឆាប់នាំថេយ៍ត្រឡប់មកវិមានវិញពេលនេះ»ជុងហ្គុក
«បា...បាទលោក...លោកចន គឺ អ្នកប្រុសថេយ៍នៅផ្ទះរបស់លោកអ៊ុនវូបាទ»គ្រាន់តែនិយាយថាថេយ៍នៅផ្ទះរបស់អ៊ុនវូភ្លាមកំហឹងដែលមានស្រាប់ក្នុងខ្លួននោះក៏ស្រាប់តែកើនឡើងទ្វេគុណជាពីជាបី ដឹងទាំងដឹងថាគេស្អប់អ៊ុនវូហេតុអីក៏ចេះតែទៅទីនោះ
«ថាមេច បើអាអ៊ុនវូវាធ្វើអីថេយ៍តែបន្តិចឯងងាប់ហើយ»ជុងហ្គុកកាត់ផ្ដាច់ទូរស័ព្ទមុននិងយកដៃលូកទាញកាំភ្លើងចេញពីក្រោមទូកក្បែរនោះហើយក៏បានដើរចុះមកខាងក្រោមទាំងស្រែកបញ្ជាលីអោយនាំកូនចៅបួនទៅប្រាំអ្នកមកតាមខ្លួន
«ងាប់ខ្ញុំហើយអ្នកប្រុសអើយ...លោកស្រីខ្ញុំថាខ្ញុំចេញទៅតាមអ្នកប្រុសថេយ៍ល្អជាងខ្ញុំនៅទីនេះច្បាស់ជាចប់ខ្ញុំលាហើយបាទ»ថាហើយឆៃក៏រូតរះរត់ទៅរកឡានបើកចេញសំដៅផ្ទះរបស់អ៊ុនវូយ៉ាងលឿនស្លេវ___________
យើងងាក់មកមើលអ៊ុនវូវិញម្ដងពេលនេះកំពុងតែធ្វើដំណើរនៅតាមផ្លូវនៅឡើយទេ នាយញញឹមយ៉ាងពេញចិត្តដែលទីបំផុតគេអាចបានទៅនៅកន្លែងដែលឆ្ងាយៗនៅតែពីរអ្នកមនុស្សដែលគេស្រលាញ់ ទីដែលគ្មានអ្នកស្គាល់គេ កន្លែងដែលមានតែអ្នកថ្មីៗនិងរូបគេនិងថេយ៉ុងមនុស្សដែលគេស្រលាញ់បំផុត
«យើងជិតបានទៅនៅកន្លែងដែលអូនចង់នៅហើយ កន្លែងដែលមានតែយើងពីរអ្នកណាថេយ៍»នាយងាក់មើលរាងតូចតាមកញ្ចក់ក្រោយហើយក៏ញញឹម មិននឹកស្មានថាងាយដល់ម្លឹងសោះពេលនេះគេបាននៅក្បែររាងតូចរហូតហើយលេងមានអ្នកណាមករំខានហើយ
និយាយហើយនាយក៏បានបន្ថែមល្បឿនលឿនជាងមុនរហ័សបានទៅដល់ទីនោះ
_____________
#ផ្ទះអ៊ុនវូ
ក្រោយពីជុងហ្គុកធ្វើដំណើរអស់ជាច្រើននាទីបើកឡានលឿនដូចជាហោះគេក៏បានមកដល់ផ្ទះរបស់លោកគីមក្រោយសួរនាំរួចដឹងថាផ្ទះរបស់អ៊ុនវូនៅឯណាគេក៏បានបើកមកមិនដល់10នាទីផង
«លោកចនផ្ទះបិទទ្វាគ្មានមនុស្សនៅទេបាទ»លី
«គឺ...គឺ...មុននេះលោកអ៊ុនវូគឺនៅៗឡើយទេបាទ»ឆៃចាប់ផ្ដើមញ័រមាត់តតាត់ គេភ័យណាស់សុខៗក៏បាត់មនុស្សម៉ាផ្ទះបែបនេះ បើជុងហ្គុកកម្រោលតែបន្តិចបាញ់គេតែមួយគ្រាប់ផ្ដាច់សង្ខាទៅដឹងតែកុនហើយ នាយភ័យសឹងតែលេចនោមទៅហើយ
«បញ្ជាក់ថាឯងមិននៅជាមួយថេយ៍ពិតទេ?»ជុងហ្គុក
«គឺៗ...អ្នកប្រុសតូចសុំអោយខ្ញុំទៅផ្ទះលោកគីម ខ្ញុំៗសុំទោសលោកចន ខ្ញុំខុសហើយដែលការពារអ្នកប្រុសថេយ៍មិនបានល្អបណ្ដោយអោយអ្នកប្រុសថេយ៍រត់ទៅជាមួយលោកអ៊ុនវូបាន»ឆៃ មួយឃ្លាអំបាញ់មិញជុងហ្គុកសឹងែធ្លាក់បេះដូង រត់ចឹងឬនេះបានន័យថាថេយ៍នៅជាមួយខ្លួនរាល់ថ្ងៃនៅតែកាយបេះដូងនៅតែជាមួយអ៊ុនវូៗៗមែនទេ?
«អ្នកប្រុសថេយ៍មិនបានរត់ទៅទេ...ស្បែកជើងម្ខាងរបស់អ្នកប្រុសធ្លាក់នៅទីនេះ ខ្ញុំសង្ស័យថាលោកអ៊ុនវូ ចាប់ខ្លួនអ្នកប្រុសទៅ»លីដែលដើរមើលជុំវិញក៏ប្រទះភ្នែកនិងស្បែកជើងដែលពេលអ៊ុនវូបីរាងតូចដាក់ក្នុងឡានបណ្ដាលអោយស្បែកជើងធ្លាក់មកដីម្ខាង លីក៏បានឃើញក៏ចាប់អារម្មណ៍ភ្លាមព្រោះគេធ្លាប់ឃើញថេយ៍ពាក់វា
«ថ្លើមធំណាស់...បើឯងធ្វើអីថេយ៍ ឯងមិនរស់ទេអាអ៊ុនវូ!!!»ជុងហ្គុក___________
To Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...