បន្ទាប់ពីញាំអាហារពេលព្រឹករួចរាល់អ្នកបម្រើក៏បានឡើងមកយកចានទៅទុកដាក់វិញដោយថេយ៍នៅតែអង្គុយគិតពីរឿងដែលកើតឡើងនោះមិនឈប់ដដែល ក្រែងថាស្អប់គេមែនទេហេតុអ្វីក៏ចូលចិត្តគិតរឿងរបស់គេខ្លាំងម្ល៉េះ
តុក~~តុក~~
«អ្នកណា?»ថេយ៍
«ខ្ញុំទេ»
«ចូលមក»ថេយ៍
«គឺលោកចនបានអោយខ្ញុំយកមកអោយអ្នកប្រុស»ឆៃ
«ជាស្អីទៅ»ថេយ៍
«ខ្ញុំមិនដឹងដែរបាទ អ្នកប្រុសបើកមើលខ្លួនឯងទៅបាទ»ឆៃ
«អ្ហឹម ចេញទៅវិញទៅ»ថេយ៍
«បាទ»ឆៃ
«ជាស្អីទៅនៀក»ថេយ៍និយាយហើយក៏បក់ស្គុតដែលជាប់និងកេសនោះថ្នមៗ គេបក់ទាំងផ្ទៀងស្ដាប់ក្រែងលោជាគ្រាប់បែកអីទៅមិនវីវរទៅហើយទេហ្អេ
«នេះជា...?»ថេយ៍ក្រោយពីបានបក់ស្គុតរួចរាល់ទើបភ្ញាក់ផ្អើលនិងរបស់ដែលនៅក្នុងកេសតូចនោះយ៉ាងខ្លាំង នេះនាយដឹងមកពីណាថាខ្លួនចូលចិត្តអ្វីនោះនាយតូចលើកប្រដាប់លេងក្មេងចេញមកមើលទាំងងឿងឆ្ងល់នៅក្នុងចិត្តតែក៏មិនគិតច្រើនបើគេទិញអោយហើយក៏លេងទៅ ណាមួយគ្រាន់តែរបស់តិចប៉ុន្នឹងមិនអាចលប់លាងកំហុសដែលនាយ យកខ្លួនមកធ្វើរឿងអាក្រក់ៗជាច្រើនលើកបាននោះឡើយ តែក៏លួចអរគុណដែរមិនមែនជាមនុស្សមិនដឹងគុណបុណ្យឡើយ
«ស្អាតណាស់...»រាងតូចយកប្រដាប់លេងនោះមកលេង ដែលគេលេងបណ្ដើរគិតទៅនាយបណ្ដើរ
«បើសិនជាលោកត្រឡប់មកវិញ លោកមិនរំលោភធ្វើបាបខ្ញុំ ប្រហែលជាល្អ»រាងតូចគិតទាំងស្មុកស្មាញ ពេលដែលទាញអារម្មណ៍មកវិញបានទើបរហ័សបណ្ដាញអាគំនិតឆ្គួតៗនោះចេញ
«ហ្ហើយ ហេតុអ្វីក៏ត្រូវគឹតចឹង គេជាមនុស្សអាក្រក់មិនត្រូវចិត្តទន់ទេ»រាងតូចនិយាយហើយក៏បានលេងរបស់នោះជាបន្តទៀត
#នៅខាងក្រោម
ពេលវេលានេះគឺម៉ោង9ព្រឹកហើយ ដែលនៅក្នុងវិមានគឺមានសភាពស្ងាត់ស្ងៀមធម្មតា ព្រោះអ្នកបម្រើក៏នាំគ្នាធ្វើកាងាររបស់ពួកគេរៀងៗខ្លួន ភ្លាមនោះសម្លេងចាប់ហ្រ្វាំងឡានបានបន្លឺឡើង មួយសន្ទុះក៏លេចនារីរូបស្អាតសំបុរសរ ស្លៀកពាក់ស៉ិចស៉ី ពាក់ស្បែកជើងកែងចោទខ្ពស់ជិតមួយចំអាម ដែលនាងមានឈ្មោះថា រីកាមានអាយុ23ឆ្នាំជាស្រីដែលតែងតែតាមទៀមជុងហ្គុករាល់ថ្ងៃ នាងចង់ចាប់ជុងហ្គុកណាស់តែអ្វីដែលសំខាន់ជុងហ្គុកមិនដែលប៉ហនាងទេ សូម្បីតែអោបក៏អត់ដែរ បែបនេះហើយជាហេតុដែលនាងតូចតែងតែតាមមិនឈប់ ចង់បានគេមកធ្វើប្ដី នាងដើរចូលមកដល់ខាងក្នុងក៏តាំងខ្លួនដូចជាលោកស្រីប្រចាំវិមាននេះតែម្ដង
«បងជុង...បងជុង...បាត់មនុស្សទៅណាអស់ហើយ កញ្ជះផ្ទះនេះមានដែរទេ »នារីរូបស្រស់អង្គុយចុះលើសាឡុងលើកជើងគងអន្ទាក់ខ្លាទាំងសំដែងរឹកពារដូចជាលោកស្រីក្រោយពីស្រែកសួររកជុងហ្គុកពីបីម៉ាត់ហើយមិនបានលឺតប ទើបនាងសំញែងរឹកសួរកអ្នកបម្រើវិញ
«អ្នកនាង...អ្នកនាង រីកាគឺលោកចនមិននៅទេចាស៎ ទាល់តែល្ងាចបន្តិចទើបគាត់ត្រឡប់មកវិញ»អ្នកបម្រើម្នាក់ដើរមករកនាងសម្ដែងចេញនៅការភិតភ័យជាខ្លាំង
«បងជុងទៅណា?»រីកា
«គឺគាត់ធ្វើដំណើរទៅតាមខេត្ត»
«អ្ហឹម...យកទឹកក្រូចច្របាច់ស្រស់ៗត្រជាក់ៗមកអោយយើងមួយកែវមក»រីកា
«ចាបាន»ថាហើយអ្នកបម្រើក៏បានដើរចេញទៅ ដែលរីកាអង្គុយនៅតែឯងនាងក៏សម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ទាំងមូល ពេលដែលយូបន្តិចនាងក៏មានគំនិតថ្មីមួយលេចឡើងពេញខួក្បាល ទើបនាងបានដើរគឺតម្រង់ទៅរកខាងលើដែលជាបន្ទប់របស់ជុងហ្គុកនិងតែម្ដង
«បន្ទប់នេះ ប្រាកជាបន្ទប់របស់បងជុងហើយ...ទ្វាមិនបិទទេ ហឹស ល្អណាស់យប់នេះអូននិងនៅគេងរង់ចាំបង»ថាហើយនាងក៏រុញទ្វាតិចៗដើរចូលទៅ ទាំងមិនភ្លេចទាញទ្វាបិទជាមុន ពេលដែលដើរចូលទៅដល់ខាងក្នុងនាងក៏សម្លឹងឃើញថេយ៉ុង ដែលជាមនុស្សចម្លែកកំពុងតែអង្គុយនៅលើគ្រែធំទូលាយលេងអ្វីដែលនាយក្រាស់ទិញអោយនោះទាំងរីករាយដែលសម្លឹងពីចម្ងាយរាងតូចមិនខុសពីមនុស្សស្រីនោះឡើយ នាងក៏បានស្រែកភ្លាមៗតែម្ដង
«អ៎ា!!!..ឯងជាអ្នកណា?»រីកា
«អូយ!!..អ្នកនាងឈប់ថ្លង់ណាស់»ថេយ៍
«ហ្ហឺៗ...ឯងៗជាអ្នកណាហេតុអ្វីក៏មកនៅក្នុងបន្ទប់បងជុងរបស់យើងឆាប់ក្រោកចេញទៅ»រីកា
«នេ៎...ឆ្គួតទេហេ៎ មកដល់ភ្លាមក៏ស្រែកៗដូចជ្រូកចាក់ករ ឬនាងជារៃហ៎ា នាងរៃ»ថេយ៍ទំលាក់ឧបករណ៍ដាក់លើពូកហើយក៏ងាក់មកនិយាយជាមួយរីកា គ្មានបាត់មួយម៉ាត់ទេ
«ហ្ហឺយៗ...អាក្មេងឆ្គួត ឯងហ៊ានថាយើងជាសត្វរៃហ្អី ឯងនិងឆាប់ក្រោកចេញពីគ្រែភ្លាមទៅ នេះឯងជាប់ច្រវ៉ាក់ហេ៎»រីកា
«អ៎ សង្ស័យជាអ្នកទោសរបស់បងជុងហើយ ហេតុអ្វីក៏ហ៊ានម្ល៉េះមកនៅអង្គុយលើគ្រែបងជុង
»រីកាសម្លឹងបានឃើញខ្សែច្រវ៉ាក់ នាងក៏គិតឃើញភ្លាមថាថេយ៍គឺប្រហែលជាអ្នកទោសព្រោះមានមនុស្សជាធម្មតាឯណា មកជាប់ច្រវ៉ាក់នោះមែនទេ
«នាងជាសង្សារបស់លោកជុងហ្គុកតើមែនទេ?»ថេយ៍មិនបានខឹងនិងរីកាផ្ទុយទៅវិញគេគិតធម្មតាសង្សាគឺត្រូវតែប្រច័ណ្ធនិងសង្សាជារឿងធម្មតា ដែលឃើញអ្នកដ៏ទៃមកគេងឬមកនៅក្នុងបន្ទប់សង្សារបស់ខ្លួនឯងនោះ
«អើ ខ្ញុំជាសង្សាគាត់ ឯងជាអ្នកណា?»រីកា
«ខ្ញុំជាគូរ...អើខ្ញុំជាបុក្កលិករបស់លោកចន ខ្ញុំបានធ្វើខុសតិចតួចទើបលោកចនឃុំខ្ញុំទុក ហ្ហឹកហ្ហឺៗៗ...»នាយតូចក៏ស្រាប់តែបញ្ចេញទឹកភ្នែកក្លែងក្លាយចុះមកនៅចំពោះមុខរីកាភ្លាមតែម្ដង
«នេ៎ៗ...ឈប់យំភ្លាមទៅឯងយំអី»រីការឈរភាំងពេលបានឃើញថេយ៉ុងស្រាប់តែយំឡើងភ្លាមៗបែបនោះ នាងហាក់ធ្វើអ្វីមិនត្រូវសោះ នាងមិនបានជាមនុស្សចិត្តអាក្រក់ឃោឃៅអ្វីណាស់ណាទេគឺគ្រាន់តែមាត់វាអាក្រក់ប៉ុណ្ណោះឯង
«ហ្ហឹៗ...គឺខ្ញុំលឺមកថា ពេលដែលយប់នេះលោកចនវិលមកវិញ...ហ្ហឹកៗ...លោកចននិង...ហ្ហឹៗៗ...លោកចននិង»រាងតូចគិតតែពីយំមិនឈប់មិនដឹងថាយំនេះសំដែងឬយ៉ាងណាទេ តែថាអ្នកដែលមើលឃើញហើយក៏អត់និងអាណិតមិនបានដែរ
«បងជុងស្អីឯងនិយាយមកយើងមិនចង់ស្ដាប់ឯងយំទេ»រីកា
«ខ្ញុំលឺថាលោកចន និងចាប់ខ្ញុំរំលោភ...ហ្ហឹកៗៗ...ខ្ញុំខ្លាច»ថេយ៍
«ហ៎ា នេះឯងនិយាយស្អីបងជុងនិងហ្អីទៅរំលោភប្រុសដូចគ្នានោះ...»រីកាមិនចង់ជឿនៅអ្វីដែលនាងនិយាយឡើយតែថេយ៍ក៏យំកាន់តែខ្លាំងឡើងហើយក៏បន្តនិយាយអោយនាងជឿឡើង
«នាងមិនឃើញថាគេឃុំខ្ញុំនៅក្នុងបន្ទប់របស់គេទេហេ៎ នោះជាស្រោមនៅលើតុក្បាលគ្រែ នាងឃើញទេ ហ្ហឹកៗប៉ុន្នឹងហើយនាងមិនជឿទៀតហេ៎...ហ្ហឹកហ្ហឺៗ....ខ្ញុំមិនចង់ទេ ខ្ញុំស្រលាញ់មនុស្សស្រី បើនាងពិតជាសង្សារបស់
លោកចនពិតមែន នាងជួយខ្ញុំបន្តិចទៅនាងប្រាកដជាមិនចង់អោយសង្សារបស់នាងមកប្រឡូកប្រឡាក់និងប្រុសគ្នាឯងទេមែនទេ?បើចឹងជួយខ្ញុំទៅ...ហ្ហឹកហ្ហឺៗ...ណា»ថេយ៉ុង
«អោយខ្ញុំជួយឯងយ៉ាងមិច បើជើងជាប់ច្រវ៉ាក់បែបនេះ»រីកា ចាប់រិះគិតបន្តិចក៏ត្រូវដូចជាថេយ៍និយាយដែរ អ្នកទោសធម្មតាប្រាកដជាមានកន្លែងសម្រាប់ដាក់ហើយណាមួយម៉ាហ្វៀម្នាក់ៗមិនអត់ទេបន្ទប់ធ្វើទារុណកម្មរបស់មនុស្សធ្វើខុសនោះចាំបាច់អីត្រូវនាំមកកន្លែងគេងផ្ទាល់ខ្លួនចឹងទៅវិញ ណាមួយសភាពរាងតូចពេលនេះក៏គួគិតដែរ អាវរលុងមានតែខោខ្លី ជាមួយនិងស្រោមអនាម័យមួយបន្ទះដែលដាក់នៅលើតុក្បាលគ្រែនោះ នាងក៏ចង់ជួយថេយ៍ភ្លាមតែម្ដង
«បានណាអ្នកនាង គឺខ្ញុំបានឃើញលោកចនដាក់សោចាក់ខ្នោះនៅខាងលើទូខ្ពស់នោះ អ្នកនាងជួយយកមកហើយក៏ចាក់តែប៉ុន្នឹងខ្ញុំក៏អាចរួចខ្លួនបានហើយ»ថេយ៍បានឃើញជុងហ្គុកឧស្សាហ៍ទុកសោនៅត្រង់នោះ ដែលវាឆ្ងាយពីគ្រែគេង(បន្ទប់ធំគិតមើលទៅថាយ៉ាងមិច)ហើយទូនោះក៏ខ្ពស់ខ្លាំងដែរ យកពិបាកណាស់
«អ្អឹម ខ្ញុំនិងទៅយកមកចាក់អោយ តែធ្វើបែបណាទៅនៀកវាខ្ពស់ណាស់»នាងតូចសម្លឹងទៅជុំវិញក៏បានឃើញកៅអី នាងក៏បានយកមកដាក់លើគ្នា ដែលថេយ៍បានត្រឹមតែឈរមើលប៉ុណ្ណោះព្រោះតែ ច្រវ៉ាក់គេមិនដល់ទូនោះឡើយ
«ជួយយកអោយបានណាអ្នកនាង»ថេយ៍
រីកាឡើងតាមកៅអីដែលត្រួតគ្នានោះដៃលើកទៅស្រវារកសោ ទាំងផាត់ផើយ កៅអីក៏វារង្គើរដែរ ពេលដែលនាងប៉ះសោ
«ហ្ហើយរកឃើញហើយ តែពិបាកយកណាស់»រីកាស្រវាប៉ះនិងសោតែថាគេពិបាកក្នុងការចាប់យកណាស់ព្រោះដៃវានៅមិនទាន់ដល់ល្អទេ ពេលដែលប្រឹងអស់មួយទំហឹង តុក៏ធ្លាក់ចុះហើយនាងក៏ធ្លាក់ចុះមកដូចគ្នា
«អូយសឺតៗ...»រីកាធ្លាក់មកប៉ះនិងការ៉ូដោយក្ដីឈឺចាប់ ពេលនោះថេយ៍បានដើរមកជិតតែមិនដល់ ចង់ជួយក៏ពិបាកព្រោះជាប់ច្រវ៉ាក់
«នាងយ៉ាងមិចហើយ មានរបួសទេ »ថេយ៍
«មិនអីទេ...តែសោ នេះខ្ញុំយកបានហើយ»រីការំភើបចិត្តជាខ្លាំងពេលនេះនាងបានយកសោនោះបានជោគជ័យហើយដែលថេយ៍ឃើញហើយក៏សប្បាយចិត្តខ្លាំងតាមដែរ
«បើចឹងឆាប់ចាក់ដោះអោយលឿនទៅ ថ្ងៃបន្តិចគេនិងឡើងយកអាហារមកអោយខ្ញុំហើយ»ថេយ៍
«ចាំតិច»រីកានិយាយហើយនាងក៏បានយកសោនោះមកចាក់អោយរាងតូចពេលដែលចាក់រួចខ្លួនរួចរាល់ ថេយ៍គេសែនសប្បាយចិត្តជាខ្លាំងទីបំផុតគេក៏អាចចាកចេញពីកន្លែងមួយនេះបានហើយ កន្លែងដែលគេជួបតែរឿងភ័យខ្លាចរហូត តែគេមិនភ្លេចអរគុណនាងនោះឡើយ
«ខ្ញុំអរគុណនាងណាស់ ខ្ញុំនិងមិនភ្លេចគុណនាងឡើយ »ថេយ៍
«ឯងប្រុងទៅទាំងចឹងមែនទេ? តិចលោអ្នកខាងក្រោមបានឃើញទៅ ខ្ញុំចុះទៅមុន ខ្ញុំនិងអោយអ្នកបម្រើទៅកន្លែងខ្ញុំពេលនោះលោកអាចចុះចេញទៅបានហើយ ត្រូវតែចេញទៅអោយស្ងាត់ស្ងៀម ហើយអោយលឿន ប្រយ័ត្នគ្រប់គ្នាដឹងរឿង»រីកា
«ពិតមែនហើយ ខ្ញុំរំភើបខ្លាំងពេក ភ្លេចគិត»ថេយ៍និយាយហើយរីកាក៏បានចុះចេញទៅមុន អ្វីៗដូចជាគម្រោងរបស់ពួកគេគិតមែនហើយ5នាទីក្រោយថេយ៍ក៏បានចុះចេញទៅដោយស្រវាយកអាវខ្មៅមួយមកពាក់គ្របដណ្ដប់ខ្លួនប្រាណ ហើយក៏ចុះចេញទៅ ដំណើរយឺតៗមួយៗ តែក៏ល្វះ នាយតូចដើរគេចចាក់ចេញពីវិមានបានសម្រេចទើបរីកាគេហាក់ធូទ្រូងទើបដើរមកអង្គុយនៅលើសាឡុងវិញ ញាំទឹកក្រូចយ៉ាងសប្បាយចិត្ត
«អ្នកនាងអំបាញ់មិញទើបតែមកពីណាដែរទៅ ខ្ញុំយកទឹកក្រូចមកមិនឃើញអ្នកនាង»
«គឺយើងទៅបន្ទប់ទឹក អើ បងជុងមិននៅបើចឹងយើងក៏គ្មានអីត្រូវនៅទៀតដែរ យើងទៅវិញហើយ»ថាហើយរីកាក៏បានទុកកែវទឹកក្រូចចុះនាងដើរតម្រង់ទៅរកឡានយ៉ាងលឿន។ រីកាបើកឡានចេញទៅទាំងប្រញាប់ ពេលដែលបើកដល់តាមផ្លូវគេក៏បានជួបនិងថេយ៍ដែលកំពុងតែដើរថ្មើរជើងនោះនាងក៏បានឈប់ឡាន
«ឯងឡើងឡានមក»រីកា
«...»ថេយ៍ក៏ឃើញថាពេលនេះក៏រៀងថ្ងៃហើយ បើអ្នកបម្រើចូលទៅយកបាយទៅអោយខ្លួនមិនបានឃើញខ្លួននៅទេនោះប្រាកជាបែកការហើយចឹងក៏ឡើងឡានរបស់រីកាតែម្ដងទៅ
«អរគុណហើយ»ថេយ៍
«ឯងចង់ទៅណាបន្ត»រីកា
«ទៅផ្ទះរបស់ខ្ញុំ នាងបើកទៅចាំខ្ញុំប្រាប់ផ្លូវ»ថេយ៍
ការធ្វើដំណើរគឺស្ងាត់រហូតបានទៅដល់ផ្ទះវិញ គ្មានអ្នកណានិយាយសួនាំអ្នកណាទៀតទេព្រោះរីកាឃើញថេយ៍ដូចជាល្វើយៗក៏អោយគេសម្រាកចុះ
«អរគុណនាងហើយដែលបានជួយខ្ញុំ»ថេយ៍ដើរចុះចេញពីឡានទាំងមិនភ្លេចនិយាយពាក្យអរគុណទៅកាន់រីកាឡើយ
«មិនអីទេ ខ្ញុំគ្រាន់តែជួយខ្លួនឯងប៉ុណ្ណោះ អ៎ ឯងត្រូវប្រយ័ត្នផង ព្រោះខ្ញុំជឿថាបងជុងនិងមកតាមឯងប្រាកដណាស់ខ្ញុំទៅហើយ»រីកានិយាយហើយក៏បានបើកឡានចេញទៅតែម្ដង ចំនែកឯរាងតូចវិញ រាងកាយដែលស្លេកៗ បបូមាត់សរស្លេកស្លាំង ខ្លួនប្រាណពោពេញទៅដោយស្នាមបោះត្រាពីធ្មេញរបស់ជុងហ្គុកគេបោះដំណើរទាំងខ្សោយៗគ្មានកម្លាំងកំហែងក្នុងខ្លួននោះទាំងត្រដាប់ត្រដួស ដើរចូលមកក្នុងផ្ទះរបស់ខ្លួនវិញ នាយតូចអស់កម្លាំងស្ទើតែដើរដួលទៅហើយ ដំណើរទ្រេតទ្រោតដើររហូតទៅដល់មុខវិមានក៏
«ម៉ាក់!!...ប៉ា!!...ព្រូស...»គ្រាន់តែបន្លឺបានមួយប្រយោគនាយតូចក៏ដួលព្រូសទៅនិងការ៉ូ ដោយអ្នកជាប៉ានិងម៉ាក់ក៏បានសម្លឹងឃើញកូនខ្លួនក៏នាំគ្នារត់ចេញមកមើល លោកស្រីជាម៉ាក់ឃើញកូនក្នុងសភាពនេះគាត់ពិតជាអាណិតកូនខ្លាំងណាស់
«កូនថេយ៍ ហ្ហឹកហ្ហឺៗ»លោកស្រីជាម៉ាក់យំយ៉ាងខ្លាំងរត់តាមកូនខ្លួនដែលត្រូវអ្នកជាប៉ាបីឡើងទៅខាងលើបន្ទប់នោះ
ភឹប...កាយល្អិតត្រូវអ្នកជាប៉ាដាក់អោយគេងថ្នមៗដោយម៉ាក់របស់ថេយ៍ក៏បានលូកដៃទៅដោះអាវរាងតូចចេញដើម្បីកុំអោយវាហប់ពេក តែពេលដែលដោះចេញហើយ គាត់សឹងតែស្លុតពេលដែលបានឃើញសុទ្ធតែស្នាមធ្មេញ និងកន្ទួលៗនៅពាសពេញដងខ្លយនកូនបែបនោះ គាត់ជាប៉ាម៉ាក់ក៏ដឹងណាស់ទៅហើយថាកូនពិតជាឈឺចាប់និងរងទុកខ្លាំងណាស់
«ហ្ហឹក...កូនថេយ៍កូនប្រហែលជាឈឺខ្លាំងណាស់មែនទេកូន?...ម៉ាក់សុំទោស...ហ្ហឹក»លោកស្រីលូកដៃស្ទៀបលើស្នាមនោះទាំងទឹកភ្នែកប្រដេញស្រក់មិនឈប់ ទោះបីគាត់ចាស់តែឃើញស្នាមច្បាស់ៗបែបនេះគាត់ដឹងច្បាស់ខ្លាំងណាស់ទៅហើយថាជាស្នាមអ្វីនោះ
«មកពីបងនិងហ្ហឹកៗ ទើបកូនយើងក្លាយជាបែបនេះ...ហ្ហឹកៗ...»
«អូនគិតថាបងចង់មែនទេ...បងក៏ឈឺចាប់មិនចាញ់អូនដែរ តែបងធ្វើអ្វីមិនបាន បងគ្មានអំណាចគ្រប់គ្រាន់សម្រាប់ជួយកូនថេយ៍បានឡើយ ទោះថេយ៍រត់រួចខ្លួនបានក៏លោកចន មិនទុកអោយថេយ៍រស់នៅទីនេះបានដែរគេនិងមករកកូនយើងទាល់តែជួប ហើយក៏នាំត្រឡប់ទៅវិញនិងឯង»លោកគីម
«អូនមិនព្រមទេ លើកនេះទោះត្រូវស្លាប់ក៏អូនមិនអោយគេយកកូនអូនទៅរងទុក្ខចឹងទៀតដែរ អូននិងការពារកូន»លោកស្រីអ៊ុននី
«....»លោកគីមធ្វើអ្វីមិនបាននិយាយអ្វីមិនចេញគាត់ក៏បានដើរចេញទៅសម្ងំយំតែម្នាក់ឯងនៅខាងក្រៅបាត់ទៅ
#បូសាន
ជុងហ្គុកមកធ្វើការប្រញាប់នៅទីនេះគឺនាយមកដើម្បីបញ្ជូនទំនិញនិងឯងតែវាមិនែនខុសច្បាប់ឡើយគ្រាន់តែថានេះជាអតិថិជនពិសេសហើយក៏ជាការមកចរចាការួមហ៊ុនផងទើបនាយមកដោយផ្ទាល់ ពេលដែលរួចរាល់នាយក៏ដក់ដង្ហើមបញ្ចេញភាពធុញថប់ចេញពីខួក្បាលបន្តិច
«លោកចនមានទូរស័ព្ទខលពីវិមានមកបាទ»លី
«ហិលឡូ»ជុងហ្គុក
«ថាមិច...នេះមនុស្សមួយផ្ទះគ្រាន់តែការពារមើលតែមនុស្សម្នាក់ក៏បណ្ដោយអោយរត់រួចខ្លួនបានចឹងឬ...បំបង់បាយណាស់...យើងនិងទៅដល់អីលូវនេះ...អូនខ្លាំងពេកហើយដែលហ៊ានរត់គេចពីបង»ជុងហ្គុកដាក់ទូរស័ព្ទចុះទាំងសង្រ្គឺតធ្មេញ កែវភ្នែកដែលបង្ហាញពីភាពខឹងជាខ្លាំងនោះសឹងតែអាចធ្វើអោយកូនចៅក្បែរខ្លួនខ្លាចរអាបាន
«ត្រឡប់ទៅសេអ៊ុលវិញពេលនេះ»ជុងហ្គុកTo Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Roman d'amour«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...