រយះពេលពីរថ្ងៃបានកន្លងទៅទាំងជុងហ្គុកនិងអ៊ុនវូគឺត្រូវចាកចេញពីពេទ្យដូចគ្នាក្នុងថ្ងៃនេះហើយ ទាស់ត្រង់ថាគេចេញទៅផ្សេងគ្នា ដោយអាការះរបស់ជុងហ្គុកបានគ្រាន់បើច្រើនព្រោះគេមិនមានត្រូវគ្រាប់នោះទេ តែរបួសខ្នងក៏នៅឈឺនៅឡើយត្រូវទៅពេទ្យរាល់មួយអាទិត្យម្ដងដើម្បីលាងរបួស ហើយថេយ៉ុងក៏តែងតែទៅជួយរាងក្រាស់រហូត និយាយរួមទៅពីមួយថ្ងៃទៅមួយថ្ងៃថេយ៉ុងធ្វើខ្លួនដូចជាប្រពន្ធរបស់នាយយ៉ាងចឹងទាស់ត្រង់ថាសម្ដីគឺនៅតែបែបនិងមិនពិរោះ។ មួយល្ងាចនេះជុងហ្គុកគេត្រូវនៅផ្ទះស្ងៀមៗរង់ចាំអោយជុងហ្គុកជួយគេគ្រប់យ៉ាងទាំងអស់និង។
«ជុងហ្គុកហ៎ា...»ថេយ៍ដើរចេញពីបន្ទប់ទឹក
ស្លៀកពាក់រួចជាស្រេច ស្មើរនេះម៉ោងទើបតែ3កន្លះប៉ុណ្ណោះ នេះតាមមើលទំនងជាចង់សុំអ្វីនាយម្មងទើបហៅនាយដោយសម្លេងស្រទន់អីបែបនោះ ជុងហ្គុកដែលកំពុងគេងនៅលើគ្រែកាន់ទូរស័ព្ទចុចពីនេះពីនោះឃើញថាថេយ៍ដូចជាផ្អែមប្លែកទើបលើកចិញ្ចើមសួរ
«អូនមានអី?»ជុងហ្គុក
«គឺខ្ញុំចង់សុំលោកទៅមើលលោកប៉ានៅផ្ទះមួយម៉ោងបានទេ?គឺខ្ញុំបារម្ភពីប៉ាគាត់ក៏មានរបួសដែរ»ថេយ៉ុងដើរមកអង្គុយចុងគ្រែបើកភ្នែកម៉ក់ៗសម្លឹងនាយដោយខ្សែរភ្នែកបន្ទន់ចិត្តបំណងអោយនាយព្រមតាមការសុំ
«អ្ហឹម»ជុងហ្គុកញាក់ចិញ្ចើមបន្តិចទើបផ្ចង់មើលទៅទូរស័ព្ទវិញ ធ្វើរឹកពារបែបនេះថេយ៉ុងដូចជាមិនសប្បាយអរជាមួយទេគួតែឃាត់ឬសួនាំមួយម៉ាត់ក៏ល្អ
«អ្ហឹម...និងបានន័យថាមិចអោយទៅឬក៏អត់?»ថេយ៉ុង
«ចង់ទៅក៏ទៅចុះ អោយឆៃគេជូនទៅ»ជុងហ្គុក
«...»ថេយ៍ហាក់ស្ងៀមគេមិនមានអារម្មណ៍ថាល្អសោះនៅពេលដែលឃើញជុងហ្គុកហាក់ដូចជាព្រងើយនិងខ្លួនបែបនេះ ទើបវារឡើងទៅលើពូកមកអង្គុយទ្រឹងបត់ជើងធ្វើមិនដឹងអោនមុខចុះភ្លាម ដែលជាហេតុធ្វើអោយជុងហ្គុកកាន់តែឆ្ងល់
«មិនទៅទេហ្អេ?»ជុងហ្គុក
«អ្ហឹម»ថេយ៍
«អ្ហឹម?កើតអី...»ជុងហ្គុក
«ខ្ញុំធ្វើអីខុសទៅតាំងពីចេញពីមន្ទីពេទ្យមកលោកមិននិយាយផ្អែមជាមួយខ្ញុំទេ នៅព្រងើយសួមួយម៉ាត់ឆ្លើយមួយម៉ាត់ ខ្ញុំមិនស្រួលចិត្តទេដែលឃើញលោកបែបនេះ
»ថេយ៉ុងអង្គុយនៅកណ្ដាលគ្រែធ្វើជាមិនដឹងដដែលគេទួញសោកទុកទៅនាយ និយាយទៅគេធ្លាប់ទទួលបានភាពយកចិត្តផ្អែមពីនាយ យ៉ាងសមទៅហើយសុខៗមកព្រងើយបែបនេះវាដូចជាតឹងទ្រូងណាស់
«បងមិនស្រួលខ្លួនទើបមិនចង់និយាយ»ជុងហ្គុក
«មិនពិតឬលោកឈប់ស្រលាញ់ខ្ញុំហើយ»ថេយ៍
«លោកមិនធ្លាប់បែបនេះទេ»ថេយ៍
ថេយ៍និយាយដល់ត្រឹមនេះជុងហ្គុកក៏
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...