សួរស្ដីជួបគ្នាជាមួយនឹងសាច់រឿងថ្មីសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត💐🌱
#គ្រងស្នេហ៍
ភាគ១.....
-អតីតកាល…….
ប៉ាំងៗៗ> ស្នូលគ្រាប់កាំភ្លើងបានបន្លឺឡើងនៅក្នុងផ្ទះលំហែរមួយដែលនៅជិតមាត់សមុទ្រ។ ក្មេងប្រុសអាយុ12ឆ្នាំម្នាក់ដែលកំពុងតែអង្គុយលេងខ្សាច់តែម្នាក់ឯងឮហើយក៏ស្ទុះក្រោកឡើងរួចរត់ទៅផ្ទះលំហែរដែលជារបស់ខ្លួនយ៉ាងលឿនជាមួយនឹងទឹកមុខតក់ស្លុត។
“អ្នកប្រុសតូច!កុំទៅ" បុរសវ័យកណ្ដាលម្នាក់បានចាប់ក្មេងប្រុសនោះមកពួននៅកៀនផ្ទះក្បែរគុម្ពព្រៃ។
“ពូដៃគីមានរឿងអីកើតឡើង" ក្មេងតូចសួរទាំងទឹកមុខស្លេកស្លាំង។
“អ្នកប្រុស!!” បុរសម្នាក់ដែលមានឈ្មោះថាដៃគីនោះនិយាយអ្វីមិនចេញឡើយបានត្រឹមតែឱបអ្នកប្រុសរបស់គាត់ជាមួយនឹងកែវរលីងរលោង។
“វានៅមានកូនប្រុសវាម្នាក់ទៀតឆាប់ទៅរកវាហើយសម្លាប់ចោលឲ្យអស់" ភ្លាមនោះបុរសម្នាក់ស្លៀកពាក់ស្អាតបាតបានចុះមកពីផ្ទះលំហែរទាំងស្រែកខ្លាំង។ ក្មេងតូចបានមើលមុខបុរសម្នាក់នោះឆ្លាស់គ្នាជាមួយដៃដែលមានឈាម។
“ប៉ា-ម៉ាក់-ណាស៊ី!” ក្មេងតូចប្រុងស្ទុះទៅរករាងកាយដែលដេកស្ដូកស្ដឹងទាំងបីនាក់ដែលពួកគេបានអូសចុះមកក្រោម។
“អ្នកប្រុស!ហ៊ឹកៗៗ-កុំទៅអី" ដៃគីយកដៃទាញឲ្យក្មេងតូចអង្គុយចុះព្រមទាំងយកដៃខ្ទប់មាត់គេទាំងខ្លួនឯងកំពុងតែហូរទឹកភ្នែក។
មនុស្សមួយក្រុមនោះបានរៀបចំជីករណ្ដៅធំនៅក្រោយផ្ទះលំហែររួចក៏បោះរាងកាយអ្នកទាំងបីចូលទៅក្នុងនោះភ្លាម។
“ឈប់សិន!” បុរសម្នាក់ដែលមើលទៅស្លៀកពាក់សមរម្យបាននិយាយឡើងព្រមទាំងដើរទៅរករណ្ដៅ គេមើលក្នុងនោះបន្តិចមុននឹងនិយាយឡើង៖
“យកក្មេងស្រីម្នាក់នោះឡើងមកវិញនាងមិនទាន់ស្លាប់ទេ" គេនិយាយទាំងញោចស្នាមញញឹមនៅចុងមាត់ដូចជាមានគំនិតអ្វីម្យ៉ាង។ កូនចៅឈុតខ្មៅម្នាក់ក៏លើកនាងតូចនោះឡើងមកតាមបញ្ជា។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"
