ថ្ងៃនេះថ្ងៃល្អ post ពីរដងត្រឹមតែរយៈពេល1ម៉ោង🤣
#គ្រងស្នេហ៍
ភាគ17
-៣ឆ្នាំក្រោយមក…..
ខ្យល់បក់រំភើយៗធ្វើឲ្យសក់របស់នារីម្នាក់ដែលឈរនៅមាត់ទន្លេប៉ើងចុះប៉ើងឡើង។
“ឆេយ៉ុង!មិនទាន់ទៅផ្ទះទៀតមែនទេ" អេនឌីដែលទើបនឹងរត់មកពីណាពីណីក៏មកឈរនៅក្បែរនាង។
“យើងចង់នៅទីនេះបន្តិចទៀតសិន” នាងអង្គុយនៅច្រាំងទន្លេមើលទៅទឹកទាំងទឹកមុខស្ងប់ស្ងាត់។
“អេនឌីឯងថាទៅមើល!រលកដែលបក់ទៅហើយតើវានឹងត្រឡប់មកវិញទេ"
“ហាសៗ!!ហេតុអីសួរបែបនេះឆេយ៉ុង ឯងសាកមើលទៅរលកមួយនោះទៅមើលវាបក់ប៉ះច្រាំងហើយវាក៏នឹងត្រឡប់មកវិញ” អេនឌីសង្កត់ដងវែនតារបស់គេបន្តិចមុននឹងឆ្លើយ។
“ខុសហើយរលកដែលបក់ទៅហើយវាមិនដែលត្រឡប់មកវិញទេ-ឯងនៅអង្គុយមើលវាទៅបើមិនជឿយើង" នាងគោះស្មាអេនឌីតិចៗហើយក៏ក្រោកឡើងដើរទៅរកកង់របស់នាងដែលបញ្ឍរចោលនៅជិតនោះ។
“យើងទៅមុនហើយទៅមើលរលកនេះឲ្យបានល្អណា" ឆេយ៉ុងផ្ដាំផ្ញើជាមុននឹង ហើយក៏ជិះកង់ចេញទៅ។
“រលកមិនមកវិញយ៉ាងមិច?ខ្ញុំមើលទៅឃើញថាវានៅតែមានរលកបក់ទៅបក់បកមកដដែលនឹង" សម្ដីរបស់ឆេយ៉ុងធ្វើឲ្យអេនឌីអង្គុយមើលរលកទន្លេទាំងជ្រួញចិញ្ចើម។
**អ្នកសរសេរក៏ឆ្ងល់ដែរណារលកដែលបក់ប៉ះច្រាំងនេះវានឹងត្រឡប់វិញទេ? ហើយរលកដែលបក់មកប៉ះច្រាំងនឹងជារលកដដែលៗ ឬតែមួយឬអត់?**
បក់!>នៅសុខស្រាប់តែមានដបទឹកមួយហោះមកត្រូវក្បាលអេនឌី។
“….” អេនឌីក្រោកឈរឡើងហើយសម្លឹងមើលទៅអ្នកដែលគប់មកមុននេះ។ ពួកគេជាមនុស្សមួយក្រុមដែលតែងតែធ្វើបាបគេនៅក្នុងសាលាកាលពីមុន។
“អេនឌី!យ៉ាងមិចអង្គុយរាប់រលកមែនទេ-ហាសៗ" ពួកគេនាំគ្នាសើចខ្លាំងៗបែបចំអកឲ្យអេនឌីតែគេមិនខ្វល់ក៏ចង់ដើរចេញតែត្រូវពួកវាស្ទាក់មុខជាមុន។
“មិននិយាយគ្នាសិនទេសម្លាញ់" អេនឌីមើលទៅផ្លូវដែលឆេយ៉ុងជិះទៅមុននេះមុននឹងងាកមករកពួកគេវិញ។
“លែងយើង"
ពួកគេនៅតែបន្តចាប់ស្មារបស់អេនឌីទៀត។ អេនឌីបិទភ្នែកមុននឹងចាប់ដៃអ្នកដែលប៉ះស្មាគេហើយក៏ចាប់បោកទៅដីមិនស្ដាយស្រណោះ។
ឌឹបៗៗ> ត្រឹមតែមួយពព្រិចភ្នែកពួកគេក៏ដេកដួលស្អាត។ អេនឌីយកដៃសង្កត់ដងវែនតាបន្តិចទាំងញញឹម ហើយក៏រើសកាតាបដែលគេបោះចោលមុននេះមកកាន់វិញ។
“លាហើយសម្លាញ់" អេនឌីបានដើរគន្លងពួកគេទាំងទឹកមុខស្មើតែក៏ឈ្លាតនិយាយពាក្យមួយឃ្លាទៀត៖
“អេនឌីពីមុនស្លាប់បានហើយសម្លាញ់-បើចង់សុខខ្លួនកុំមករវល់និងយើងទៀតឲ្យសោះ" អេនឌីកាលពីមុនបានផ្លាស់ប្ដូរត្រឹមតែមួយពព្រិចភ្នែកដោយសារតែឆេយ៉ុងជាអ្នកបង្រៀនគ្រប់យ៉ាងដល់គេ។
***
ងឺតៗ!!កង់របស់ឆេយ៉ុងស្ទើរតែជ្រុះទៅបុកនឹងរថយន្តរបស់នរណាម្នាក់ដែលនៅសុខៗមកឈប់នៅកណ្ដាលផ្លូវ។
“នែ៎!ចុះមកភ្លាមមកបើកឡានយ៉ាងមិចឈប់មិនចេះមើលបែបនេះ" នាងទៅគោះកញ្ចក់ឡាននោះខ្លាំងទាំងមិនក្រែងចិត្តអ្នកណាទាំងអស់។
“សុំទោសស្រីស្អាត" រាងក្រាស់បានចុះមកពីលើឡានជាមួយនឹងសម្ដីព្រាន។ មើលទៅគេអាយុមិនជាច្រើនប៉ុន្មានទេ។
[ហារីស ហូតូ កូនប្រុសពៅនាយករដ្ឋមន្ត្រី] គ្រាន់តែឃើញគេភ្លាមនាងស្គាល់គេបាត់ទៅហើយគេម្នាក់នេះជាប្រុសកំពូលព្រានប្រចាំទីក្រុងនេះ។
“សតិលោកមិនគ្រប់ទេយ៉ាងមិចបានជាបើកឡានល្ងង់ៗបែបនេះ" នាងជ្រាត់ចង្កេះសួរទៅគេចំៗមិនខ្លាចក្រែងអំណាចដែលគេមាននោះទេ។
“wow ស្រីស្អាតនិយាយជាមួយបងឲ្យពិរោះបន្តិចមក-អួយ" ដៃរវៀមប្រុងចាប់ដៃនាងនាង ទើបនាងចាប់ដៃគេពន្ធ័ទៅក្រោយរុញផ្អឹបនឹងឡាន។
“កុំព្រហើនជាមួយខ្ញុំ"
“ខ្លួនស្រីស្អាតពិតជាក្រអូបណាស់-ហ៊ឹសៗ" គេមិនត្រឹមតែមិនស្ដាប់នាងទេបែរជាចោលនូវសម្ដីមិនគួរឲ្យស្ដាប់ចេញមកទៀត។
“ឯងលែងចង់រស់មែនទែន" នាងទាត់ជើងគេឲ្យដួសផ្កាប់មុខមុននឹងនាងយកជើងទៅជាន់លើខ្នងរបស់គេ សំណាងដែលថ្ងៃនេះស្លៀកខោទើបនាងមិនលំបាកក្នុងការវាយមនុស្សម្នាក់នេះ។
“បាននៅក្រោមជើងរបស់ស្រីស្អាតបងពិតជាមានក្ដីសុខណាស់"
“អារោគចិត្ត" នាងក៏ទាត់គេមួយជើងមុននឹងដើរចេញទៅទាំងកំហឹងជាប់នឹងទ្រូង នាងស្បត់នឹងខ្លួនឯងថាថ្ងៃណាមួយនាងនឹងកម្ចាត់សម្ដីព្រានរបស់គេឲ្យបាន។
បន្ទាប់ពីឆេយ៉ុងដើរចេញទៅបាត់ហារីស ងើបឡើងជ្រោងសក់ដែលវែងផុតត្រចៀកចេញទាំងញញឹមពេញចិត្តពេលដែលមើលដំណើររបស់ឆេយ៉ុងជិះកង់ចេញទៅ។
“កាច ឆ្នាស់ រឹងមាំខ្ញុំចូលចិត្ត"
****
ឆេយ៉ុងបានជិះកង់មកដល់ផ្ទះទាំងមួម៉ៅក្ដៅក្រហាយ អាកាសធាតុក៏ក្ដៅ ជួបមនុស្សគួរឲ្យស្អប់កាន់តែក្ដៅបន្ថែមទៀត។
“អ្នកនាងតូចលោកប្រុសថេយ៉ុងហៅអ្នកនាងឲ្យទៅជួប” អ៊ុំអ្នកបើកឡានឲ្យឆេយ៉ុងកាលពីមុនក៏បានរត់មករកនាងយ៉ាងលឿន។
“ចា៎!អ៊ុំយូ ខ្ញុំដឹងហើយ" នាងបានប្ដូរទឹកមុខមកជាស្រស់ស្រាយវិញមុននឹងតបទៅគាត់។
គ្រាន់តែនាងឈាមជើងបានបន្តិចក៏មានឡានមួយបរចូលមកក្នុងភូមិគ្រឹះយ៉ាងលឿនស្លេវ។ ឆេយ៉ុងតាមមើលឡាននោះរហូតដល់ម្ចាស់ឡានបានចុះមក។
“អ៊ុំជូន?” ឆេយ៉ុងមើលទៅបុរសនៅចំពោះទាំងភ្ញាក់ផ្អើល។ រយៈពេលបីឆ្នាំហើយដែលនាងមិនដែលឃើញមុខគេ រយៈបីឆ្នាំហើយដែរនាងមិនបានស្ដាប់សម្លេងគេ ។ ពីមួយឆ្នាំទៅមួយឆ្នាំណាមជូនផ្លាស់ប្ដូរច្រើនណាស់ រូបរាងក៏ប្រែប្រួលទៅតាមពេលពេលវេលា តែការប្រែប្រួលរបស់គេមិនអាក្រក់ទេ ផ្ទុះទៅវិញគឺកាន់តែសង្ហា ដូចជាពាក្យដែលគេចែងតែនិយាយចឹង ខ្ញីកាន់តែចាស់ កាន់តែហិល គេនេះហើយជាខ្ញីចាស់។ ឯថូហ្វៃវិញគេនៅតែមុខមាំដដែល មិនប្រែសូម្បីតែបន្តិច។
ណាមជូនដើរមករកនាង ដោយទឹកមុខបង្កប់ដោយចម្ងល់ មើលទៅគេដូចជាមើលឆេយ៉ុងមិនចង់ស្គាល់ទេ។
“ឆេមែនទេ?”
សំណួររបស់ណាមជូនប្រៀបដូចជារន្ទះបាញ់កណ្ដាលមុខរបស់នាងអ៊ីចឹង នេះកុំប្រាប់ណាថាគេមិនចាំនាង។
“អ៊ុំអាយុប៉ុន្មានហើយ?”
“???” គ្រាន់តែឮសម្លេងនាងភ្លាមណាមជូនក៏ទាញនាងទៅឱបយ៉ាងណែន។
ត្រូវហើយរយៈបីឆ្នាំនេះនាងផ្លាស់ប្ដូរច្រើនរហូតដល់គេមើលមិនចង់ស្គាល់ មុខមាត់ស្រទន់ ផ្គួបផ្សំនឹងការផាត់មុខស្ដើងៗបែបធម្មជាតិកាន់តែធ្វើឲ្យនាងស្រស់ស្អាតដូចជាទេពធីតា អ្វីដែលគេចាំមិនភ្លេចនៅលើខ្លួននាងគឺក្លិនសក់របស់នាងវានៅតែក្រអូបដូចដើម។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"
