តើអ្នកទាំងអស់គ្នាចង់អានវគ្គពេលអូនតួនៅពីតូចឲ្យបានច្រើឬមួយក៏ចង់កាត់ឲ្យដល់ធំតែម្ដង? ព្រោះថាខ្លាចអ្នកទាំងអស់គ្នាអានយូរៗទៅកើតជាអារម្មណ៍ធុញចង់ចូលសាច់រឿងឲ្យលឿនៗអីចឹងណា៎ នឹងបានឆាប់ចប់😅(មិនទាន់បានអីផងគិតដល់ភាគបញ្ចប់បាត់ហា៎)
#គ្រងស្នេហ៍ (ភាគ07)ណាមជូនមើលមុខនាងតូចបន្តិចមុននឹងចាប់ផ្ដើមនិយាយម្ដងទៀត៖
“អ៊ុំជូននោះអី!ឯងភ្លេចអ៊ុំហើយ?”“អ៊ុំជូនណា?ឆេមិនដែលស្គាល់អ៊ុំជូនអ៊ុំអីនោះទេ-ឆេស្គាល់តែអ៊ុំកុហក" នាងនិយាយទាំងព្រមមើលមុខណាមជូន។
“ឆេ!ខឹងអ៊ុំ?” ណាមជូនបានយកដៃទៅបម្រុងប៉ះនាងតែនាងក៏បានវាសចេញទាំងធ្វើមុខប៉ោងគួរឲ្យក្នាញ់។
“កុំចង់មកប៉ះឆេ ប្រយត្ន័ឆេឲ្យអាបីនាក់មកវៃអ៊ុំទៅ" នាងបានស្រមូតខ្លួនចុះពីលើកៅដោយមានណាមជូនជួយទប់កុំឲ្យដួល។
“ហ៊ឺយ!ថាកុំប៉ះ កុំប៉ះហ្នឹងហើយនៅតែប៉ះទៀត" នាងយកដៃជ្រាត់ចង្កេះដាក់ណាមជូន។ ដៃតូចៗរបស់នាងជ្រាត់ចង្កេះទាំងមិនសមធ្វើឲ្យណាមជូនសើចចេញមក។
“ឆេ!ធ្វើមិចទើបអាចលើកទោសឲ្យអ៊ុំ" គេព្យាយាមនិយាយទាំងទប់សើច។“ធ្វើអីក៏បាន!ឲ្យតែធ្វើឲ្យឆេពេញចិត្ត" នាងនិយាយហើយក៏បែរខ្នងចេញទៅតែសុនខបីក្បាលរបស់នាងក៏ដើចូលមកដោយទឹកមុខកាចព្រោះតែឃើញមានមនុស្សចម្លែកនៅក្បែរម្ចាស់ស្រី។
វូសៗ> ពួកវាព្រូសណាមជូនព្រមគ្នា។ នាងតូចឃើញហើយក៏រត់ចូលទៅរកពួកគេព្រមទាំងហៅឈ្មោះម្ដងមួយៗ។
“ប៊ីប៊ី អាទីន អាតូន!”“ថាមិច?” ណាមជូនពោលឡើងទាំងបើកភ្នែលធំៗមុននេះគេស្ដាប់ច្រឡំទេឬយ៉ាងមិច សព្វនាមដែលនាងហៅឆ្កែហេតុអីស្រដៀងនឹងអ្វីម្យ៉ាងបែបនេះ។
នាងតូចបានឱនទៅខ្សឹបសុនខទាំងបីមិនឲ្យណាមជូនឮថានាងនិយាយអ្វីឡើយ៖
(នោះជាប៉ាៗពួកឯងឆាប់ទៅស្វាគមន៌គាត់ទៅគាត់នឹងឲ្យផ្លែប៊ោមពួកឯង)បន្ទាប់ពីនាងនិយាយចប់សុនខទាំងបីក្បាលៗធំបានរត់មករកណាមជូនដែលមើលទៅពួកវាដូចជាមិនមែនមកខាំនោះទេតែដូចជាមករាក់ទាក់ច្រើនជាង។
![](https://img.wattpad.com/cover/324279594-288-k733555.jpg)
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"