#គ្រងស្នេហ៍
ភាគ08
បន្ទាប់ពីនាងតូចឲ្យសុនខទាំងបីចេញទៅហើយនាងក៏ដើរមកពូករបស់ណាមជូនរួចតោងឡើងទៅអង្គុយធ្វើមិនដឹង។ឯណាមជូនបន្ទាប់ពីចូលទៅបានមួយស្របក់គេក៏ចេញមកវិញដោយលើខ្លួនរបស់គេមានតែខោជើងវែងពណ៌ខ្មៅមួយប៉ុណ្ណោះ។
“ឆេ?” ណាមជូនជ្រួញចិញ្ចើមពេលដែលនាងមិនទាន់ចេញទៅទៀត។
“អ៊ុំជូនទ្រូងអ៊ុំកើតអីហេតុអីមានរបួសវែងយ៉ាងនេះ" នាងតូចពេបមាត់មើលទៅរបួសក្រហច្រាលនោះដែលស្នាមរបស់វាដូចជាត្រូវឆូតនឹងកាំបិត។
“គ្មានអីទេបន្តិចបន្តួចប៉ុណ្ណោះ" គេនិយាយហើយក៏ដើរមកអង្គុយជិតនាងតូចទាំងទាញប្រអប់ថ្នាំដែលរ៉ូសបានរៀបចំឲ្យមុននេះ។
“អ៊ុំឈឺទេ" នាងឡើងមកអង្គុយលើភ្លៅរបស់ណាមជូនរួចរកយកដៃទៅប៉ះលើរបួសនោះ។
“អួយ!” ណាមជូនស្រែកព្រោះតែដៃនាងតូចនេះធ្ងន់គួរសមប៉ះមិនថ្នមអីសោះ។
“ឆេ-ឆេសុំទោសអ៊ុំឈឺខ្លាំងទេ"
“លាងដៃចេញកខ្វក់ណាស់" ណាមជូនមិនឆ្លើយនឹងនាងបែរជាទាញសំឡីនិងទឹកអាកុលយកមកជូតដៃនាងវិញ។
“អ៊ុំ-ជូតដៃឆេធ្វើអី?” នាងឆ្ងល់ព្រោះតែនាងមិនបានមានរបួសអីទេ។
“មកពីឯងប៉ះរបួសកខ្វក់វាអាចឆ្លងមេរោគដល់ឯងបាន" ណាមជូននិយាយបណ្ដើរជូតដៃឲ្យនាងបណ្ដើរ។
“អ៊ុំឆេចង់ដឹងថាហេតុអីបានជាអ៊ុំមានរបួសនេះ" នាងតូចមើលមុខគេឡេឡង់បែបមិនដឹងអី។
“ធំឡើងឯងនឹងយល់ថាមកពីហេតុអីបានជាមនុស្សមានរបួស"
“បើអ៊ុំមិនប្រាប់ឆេទោះធំក៏មិនដឹងដែរ" នាងតូចបកទៅវិញ។
“កុំចង់ដឹងអី" ណាមជូនក៏គេចវេសមិនព្រមប្រាប់។
“ឆេចង់ដឹងប្រាប់តិចមកណាៗៗ" នាងអង្រួនដៃគេតិចៗចង់ឲ្យគេប្រាប់។
“ណា៎ៗ" ឃើញណាមជូនមិនមាត់នាងក៏ពេបមាត់ចង់យំ។“បានៗ!អ៊ុំប្រាប់" ចុងក្រោយគេក៏ចុះចាញ់នាង។
“មនុស្សមានរបួសក៏មកពីមានបញ្ហាជាមួយមនុស្ស"
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romantizmរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"