49+50

1K 16 0
                                    

ភាគ49

[អារម្មណ៍ចម្លែក]

អេនឌីបានធ្វើដំណើរមកតំបន់ភ្នំដែលអាន់យ៉ាបានរស់នៅទាំងយប់ ។ គេក៏បន្តធ្វើដំណើរទៅកាន់ផ្ទះដែលគេធ្លាប់ស្គាល់ថាជាផ្ទះរបស់អាន់យ៉ា ។ អ្វីដែលគេឃើញនោះគឺមុខផ្ទះរបស់នាងរញេរញ៉ៃ របស់របរធ្លាក់បែក ។ អេនឌីទម្លក់ការតាបចោលរួចរត់ចូលទៅក្នុងយ៉ាងលឿនបំផុត ។ កាយតូចកំពុងតែដេកក្នុងថ្លុកឈាមក្រហមច្រាល ។

“អាន់យ៉ាៗ!” អេនឌីចាប់លើកនាងឲ្យផ្ងារឡើងទើបគេបានដឹងថានាងមិនទាន់ស្លាប់គ្រាន់តែសន្លប់ប៉ុណ្ណោះ ។ គេក៏បីអាន់យ៉ាងសំដៅទៅរកមន្ទីពេទ្យដែលអាចជួយសង្គ្រោះនាងបាន ។

**

ឆេយ៉ុងបានដើរចេញមកខាងក្រៅទាំងគេចពីកូនចៅរបស់ណាមជូនដែលនៅខាងក្រោម រហូតមកដល់របងខាងក្រៅ ។ លីស៊ីឃើញមិត្តខ្លួនចេញមកក៏ប្រញ៉ាប់ចុះពីលើឡានមកជួយគ្រានាង ។

“ឆេយ៉ុង!”

“លីស៊ីឯងបានឡានមកពីណា?” ឆេយ៉ុងសួរទាំងជ្រួញចិញ្ចើមចូលគ្នា ។

“រឿងវែងឆ្ងាយណាស់ចាំខ្ញុំនិយាយឲ្យស្ដាប់តែពេលនេះឯងមានរបួសឆាប់ទៅពេទ្យសិនទៅ" លីស៊ីគ្រាឆេយ៉ុងចូលទៅក្នុងឡានតែនាងក៏បានឃើញនារីប្លែកមុខម្នាក់នៅអង្គុយកន្លែងអ្នកបើក ។

“អ្នកណា?” ឆេយ៉ុងងាកមកសួរលីស៊ីម្ដងទៀត

“ខ្ញុំនឹងប្រាប់ឯងបន្ទាប់ពីឯងលាងរបួសហើយសិន"

ឆេយ៉ុងក៏ងក់ក្បាល ពេលលីស៊ីមិនប្រាប់នាងភ្លាមៗបែបនេះច្បាស់ជាមានរឿងសំខាន់ជាមិនខាន ។

“ទៅផ្ទះរបស់ពួកយើងវិញទៅមិនបាច់ទៅពេទ្យទេ" នាងនិយាយខណៈដែលឡានចេញដំណើរ ។

“តែឯងមានរបួស!”

“គ្រាន់តែឆ្កូតបន្តិចបន្តួចលាបថ្នាំបន្តិចក៏អស់អីហើយណាមួយខ្ញុំមកដោយមិនប្រាប់អ្នកផ្ទះខ្ញុំខ្លាចពួកគាត់បារម្ភ-ហើយខ្ញុំក៏ចង់ទៅអ៊ុំរបស់ខ្ញុំដែរគាត់ត្រូវរបួសធ្ងន់ណាស់" នាងទម្លាក់ទឹកមុខចុះពេលដែលនាងនឹកដល់ណាមជូន ។

-ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ….

អ្នកនៅក្នុងផ្ទះទាំងមូលកំពុងតែចលាចលព្រោះតែបាត់កូនស្រីទាក់ទងមិនបាន ហើយកូនប្រសារក៏ទាក់ទងមិនបានទៀត ។ ក្នុងអ្នកជាម្ដាយឪពុកស្ទើរតែប្រះទ្រូងទៅហើយ ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now