39+40

1.1K 15 0
                                    

មិនថានៅក្នុងស្ថានភាពអ្វីទេក៏នៅតែអាចផ្អែមល្ហែមបានដែរ🌻
#គ្រងស្នេហ៍
ភាគ39

     បន្ទាប់ពីណាមជូនចាត់ការថូហ្វៃរួចរាល់គេក៏ដើរចេញមកក្រៅវិញទាំងឫកពារធម្មតាដូចគ្មានស្ដាយស្រណោះ ឬឈឺចាប់អ្វីឡើយផ្ទុយទៅវិញគឺមានតែភាពរីករាយដែលអាចកម្ចាត់មនុស្សដែលតែងតែធ្វើឲ្យគេមានបញ្ហាកន្លងមក។   
“ឆេ!” ណាមជូនស្ទុះទៅរកអ្នកជាទីស្រលាញ់យ៉ាងលឿនបន្ទាប់ពីឃើញនាងអង្គុយស្លេកមុខ។
“បង-បងមិនអីទេមែនទេ?” ឆេយ៉ុងបានហក់ឱបណាមជូនយ៉ាងណែន។
“បងមិនអីទេៗ" ណាមជូនបិទភ្នែកដកដង្ហើមធូរទ្រូងដែលនាងមិនកើតអី។
“ឆាប់ចេញពីទីនេះទៅ" ណាមជូនលើកនាងតូចឲ្យក្រោកឡើងតែនៅជុំវិញគេក្រៅពីកន្លែងដែលគេឈរគឺងងឹតឈឹងនិងសុទ្ធតែព្រៃ។
“ពួកយើងត្រូវទៅណា៎?” អេនឌីដើរមកជិតឆេយ៉ុងព្រមទាំងសួរ។
“ពិតមែនហើយមេឃងងឹតណាស់" ឆេយ៉ុងនិយាយបន្ថែម។
    ណាមជូនងាកមើលជុំវិញខ្លួនក៏ឃើញថាវាងងឹតពិតមែន។ ហើយម្យ៉ាងទៀតគេមិនដឹងថាទីនេះជាកន្លែងណានោះទេ ។
   ភ្លាមៗនោះក៏ស្រាប់តែមានភ្លើងចាំងឆ្វេចឆ្វាចនៅក្នុងព្រៃឆ្ងាយពីពួកគេបន្តិច។
“អ្នកទាំងអស់គ្នរកកន្លែងពួនសិនទៅខ្លាចអ្នកដែលមកនោះជាគ្នីគ្នាពួកគេដែលនៅសល់" ណាមជូនងាកមកមើលអេនឌីនិងលីស៊ីមុននឹងងាកមកចាប់ដៃឆេយ៉ុងវិញ។
“អូនចាំបងទីនេះសិនណាបងទៅមើលខាងនោះមួយភ្លែត"
ឆេយ៉ុងចាប់ដៃណាមជូនជាប់ទាំងគ្រវីក្បាល។ នាងឃើញដៃដែលត្រូវទឹកអាស៊ីតនោះវាកាន់តែក្រហមទៅៗហើយនាងមិនចង់ឲ្យគេទៅណាទៀតនោះទេ។
“បងទៅតែមួយភ្លែតប៉ុណ្ណោះ!អូនថែរក្សាខ្លួនផងណា៎" ណាមជូនគោះប្រអប់ដៃនាងបន្តិចរួចក៏ចេញចេញទៅ។
-
    រាងក្រាស់បានដើរទៅរកភ្លើងនោះកាត់ស្បៃងងឹតតែម្នាក់ឯង ។ គេបានចូលទៅពួននៅក្រោយដើមឈើធំមួយដើមដើម្បីរងចាំមើលសកម្មភាពរបស់មនុស្សទាំងនោះ។

“លោកហៃគី!មើលទៅរបស់ដែលចៅហ្វាយឲ្យរកគឺមិនឃើញទេ" បុរសម្នាក់បាននិយាយជាមួយនឹងបុរសម្នាក់ទៀតដែលទំនងជាមេរបស់ពួកគេ។
“មិនថាជ្រែកដី ជ្រែកមេឃយ៉ាងណាទេត្រូវរកឲ្យឃើញត្រូវតែរកខ្សែកនោះឲ្យឃើញ" សម្លេងគ្រលធំរបស់ហៃគីបានធ្វើឲ្យណាមជូនភ្ញាក់ក្រញ៉ាង។ គេជាហៃគី ស៊ូគីមី កូនចៅរបស់ជីមីន។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now