សួរស្ដីអ្នកទាំងអស់គ្នា......ចង់និយាយថាតួស្រីធំហើយ
#គ្រងស្នេហ៍
ភាគ12-១០ឆ្នាំក្រោយមក……
ទឹបៗ> ក្មេងស្រីម្នាក់ដែកស្ថិតក្នុងឈុតសិស្សសាលាដើរចុះមកពីជាន់ខាងលើដោយ ដំណើរទន់ភ្លន់ល្វត់ល្វន់តែបង្កប់ដោយភាពឆ្នាស់ឆ្នើម មុខមាត់ក៏ស្រទន់ដែលធ្វើឲ្យអ្នកដែលបានគយគន់ហើយចង់គយគន់ម្ដងទៀត ដែលម្ចាស់កាយនោះមានឈ្មោះថាឆេយ៉ុង ក្នុងឆ្នាំនេះនាងមានអាយុ15ឆ្នាំ ហើយក៏ជាសិស្សវិទ្យាល័យនៅសាលាល្បីប្រចាំប្រទេសជប៉ុនមួយកន្លែងផងដែរ។ បើប្រៀបធៀបនាងកាលពី10ឆ្នាំមុនវិញគឺនាងពិតជាប្លែកខ្លាំងណាស់ សក់ដែលធ្លាប់តែខ្លីត្រឹម.កប្រែជាវែងហួសស្មា រាងកាយដែលធ្លាប់តែមានសាច់ក៏ប្រែជាស្គមស្អាត ក្បាលពោះរាបស្មើ។“កូនឆេ!មកញ៉ាំបាយសិននឹងបានទៅរៀន" ពេលនាងចុះមកដល់ក្រោមក៏ឮសម្លេងអ្នកម្ដាយបន្លឺឡើងធ្វើឲ្យនាងញោចនូវស្នាមញញឹមឡើងភ្លាម។
“ថ្ងៃនេះឆេមិនបាននៅញ៉ាំបាយទេម៉ាក់ព្រោះប្រញ៉ាប់បន្តិចការងារនៅសាលាច្រើនណាស់” នាងធ្វើមុខស្អុយរួចក៏ដើរទៅឱបម្ដាយ។
“ចុះលោកប៉ានៅមិនទាន់ចុះមកទៀតឬម៉ាក់?”
“មិនទាន់ទេ-និយាយអ៊ីចឹងម៉ាក់បានរៀបចំអាហារខ្ចប់ឲ្យកូននិងអូស្ការួចហើយ"
“ម៉ាក់ថ្ងៃនេះអូស្កាមិនស្រួលខ្លួនគេមិនបានទៅសាលាទេម៉ាក់" ពេលឮរ៉ូសនិយាយពីប្អូននាងក៏ប្រញ៉ាប់ប្រាប់ទៅវិញតាមអ្វីដែលអូស្កាផ្ដាំមក។
“អូស្កាមិនស្រួលខ្លួន?ម៉ាក់មិនដឹងរឿងនេះសោះ" រ៉ូសភ្ញាក់ផ្អើលពេលឮថាកូនមិនស្រួលខ្លួន រួចក៏ប្រញ៉ាប់ឡើងទៅមើលកូនដោយមិនបង្អង់យូរ។
“ខ្ញុំបាបដែរទេដែលជួយកុហកឯង" ឆេយ៉ុងហាក់អស់សំណើចតាមពិតទៅអូស្កាគេចមិនទៅសាលាដោយសារតែគ្រូរបស់គេនឹងឆែកកិច្ចការផ្ទះ និងហៅឲ្យធ្វើលំហាត់លើក្ដាខៀន។
រឺងៗៗ>ទូសរព្ទដែលនៅក្នុងកាបូបរបស់នាងក៏រោទិ៍ឡើង។ ទឹកមុខធុញទ្រាន់ក៏បង្ហាញចេញមកខណៈដែលនាងកំពុងតែទាញទូរសព្ទ័មកមើល។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"