ភាគ31
“ល្បែង”
បន្ទាប់ពីឡានរបស់ណាមជូនចេញទៅបាត់អេនឌីក៏បែរមករកលីស៊ីទាំងដៃគេនៅជាប់ដៃនាងដដែល។
“នាងកើតអីមែនទេលីស៊ី" ទឹកមុខព្រួយបារម្ភក៏បានបង្ហាញឡើង។
“គ្មានអីទេខ្ញុំ-ខ្ញុំឈឺក្បាលបន្តិចបន្តួច-"
លីស៊ីនិយាយមិនទាន់ចប់ផងអេនឌីក៏ទាញនាងមកឱបជាប់នឹងទ្រូងកក់ក្ដៅរបស់គេភ្លាម។
“នាងមិនពូកែកុហក់ទេលីស៊ីមានរឿងអីនិយាយប្រាប់ខ្ញុំមក" គេអង្អែលសក់នាងថ្នមៗក្នុងន័យលួងលោម។
“ខ្ញុំខ្លាច-ហ្ហឹកៗខ្ញុំខ្លាចណាស់អេនឌី" នាងក៏ទ្រហរយំខ្លាំងៗទាំងឱបគេណែន។
“អង្គុយចុះ សម្រួលអារម្មណ៍ហើយប្រាប់ខ្ញុំមក" អេនឌីដឹកដៃលីស៊ីមកអង្គុយកន្លែងដើមវិញទាំងគេឱបស្មានាងជាប់។
**
ក្រឹប!!> ណាមជូនបានមកដល់ផ្ទះផ្ទាល់ខ្លួនគេភ្លាមគេក៏ចាប់ឱបនាងពីចំហៀងរួចក៏ដើរទៅចូលក្នុង។
“អ៊ុំជូនខ្ញុំមិនមែនបាវស្រូវឲ្យអ៊ុំកន្ដៀតទេ" នាងស្រែកផង វាយគេផងតែគេមិនសូម្បីតែកម្រើក។
ភឹប>ចុងក្រោយគេក៏បោះនាងទៅលើសាឡុងមុននឹងដើរទៅបិទទ្វាផ្ទះវិញ។
“អ៊ុំខ្មោចចូលមកពីណាបានជាចូលចិត្តតែប្រើហិង្សាបែបនេះ” នាងជ្រួញចិញ្ចើមមិនយល់ពីណាមជូន ទន់ភ្លន់សុខៗបែរជាមកឃោឃៅវិញ។
“ហេតុអីមិនប្រាប់អ៊ុំ?” គេដោះអាវគ្រ័រសេចេញព្រមទាំងមូលដៃអាវឡើងនិងបន្ធូរក្រវ៉ាត់កបន្តិច។
“អ៊ុំនិយាយស្អីគ្មានក្បាល គ្មានកន្ទុយអ្នកណាស្ដាប់បាន"
នាងប្រុងងើបពីសាឡុងវិញតែណាមជូនសង្កត់ស្មានាងចុះហើយគេក៏ឡើងមកសង្គប់នាងដោយឲ្យនាងនៅចន្លោះជើងរបស់គេ។
“ហេតុអីមិនប្រាប់ថាឯងញ៉ាំក្រូចមិនបាន" សំណួររបស់គេធ្វើឲ្យនាងហួសចិត្តជាខ្លាំងគ្រាន់តែរឿងប៉ុណ្ណឹងធ្វើដូចជាមានរឿងធំដុំណាស់ចឹង។
“រឿងហួសហើយឲ្យវាហួសទៅ"
“ហួសយ៉ាងមិចឆេ!ឯងគិតថាវាមិនសំខាន់សម្រាប់ឯងតែរឿងនេះជារឿងសំខាន់សម្រាប់អ៊ុំណាស់ដឹងទេបើឯងមានគ្រោះថ្នាក់គិតយ៉ាងមិច គិតដល់រឿងនេះអ៊ុំបន្ទោសខ្លួនឯងមិនទាន់បាត់ផង" គេស្រែកឲ្យនាងខ្លាំងៗ
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Любовные романыរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"