ចង់មកសួរថាភ្លេចអ៊ុំជូនឬនៅ....មុនដំបូងថារត់ទៅឲ្យយូរបន្តិចតែបងអ្នកអានបានទៅសួរសុខទុក្ខក៏សម្រេចចិត្តថាត្រឡប់មកវិញ🤣🙏 ហើយក៏សូមអរគុណដល់បងស្រី Kanha Ret ដែលបានជូនខូវីរឿងដ៏ស្រស់ស្អាតសម្រាប់ភាគនេះ🙏
#គ្រងស្នេហ៍
ភាគ45-ព្រលានយន្តហោះ……
នៅក្នុងព្រលានយន្តហោះមានមនុស្សមិនក្រោមមួយរយនាក់ទេដែលកំពុងតែដើរទៅដើរមកច្រើនកុះករ គ្រាន់តែមើលក៏វិលមុខដែរ ។ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះវិញក៏ដូចគ្នាដែរ ពួកគេទាំងពីរកំពុងតែតម្រង់ជួរដើម្បី check in សម្រាប់ការហោះហើរក្នុងពេលបន្តិចទៀតនេះ ។ ទោះត្រូវឈរយូយ៉ាងណាក៏ឆេយ៉ុងនៅតែរក្សាស្នាមញញឹមដដែល តែណាមជូនវិញគឺអត់នោះទេ ។“បងញញឹមខ្លះបានទេ?” បន្ទាប់ពីការឆែកសំបុត្រនិងយកវ៉ាលីទៅទុករួចរាល់ឆេយ៉ុងក៏ងាកមកនិយាយជាមួយស្វាមីកំពូលមុខស្អុយ ។
“ញញឹមអីទៅគ្មានអីគួរឲ្យញញឹមផង!” ណាមជូននិយាយហើយក៏ដឹកដៃស្រីតូចឡើងលើយន្តហោះដោយមានមនុស្សជាច្រើនកំពុងតែឡើងទៅដូចគ្នា ។
“បងមិនពេញចិត្តនឹងទៅមែនទេ?” នាងធ្វើឫកងក់ងររួចក៏ដើរចេញពីគេយ៉ាងលឿនទៅរកកន្លែងអង្គុយខ្លួនឯងដោយនាងជ្រើសយកកៅអីដែលនៅក្បែរបង្អួច ។
“ឆេ!អូនកើតអី?មួយព្រឹកនេះរកតែរឿងឈ្លោះជាមួយបងតែម្ដងហើយតាំងពីនៅតាមផ្លូវម្លេះ" ណាមជូនចូលទៅអង្គុយក្បែរនាងហើយសួរទាំងសម្លេងស្រទន់ ។
នាងតូចក៏ងាកមកមើលមុខគេវិញទាំងជ្រួញចិញ្ចើមចូលគ្នាមិននឹងតប៖
“មកពីបងហ្នឹង!ចូលចិត្តធ្វើមុខធុញៗ" សម្ដីរបស់នាងចប់បុរសសង្ហាក៏ទាញនាងមកឱបជាប់នឹងទ្រូងមាំ ។
“បងគ្រាន់តែធុញព្រោះមនុស្សច្រើនវាធ្វើឲ្យបងឈឺក្បាល-បងមិនបានធុញព្រោះនៅក្បែរអូននោះទេ-" គេនិយាយចប់ក៏ថើបថ្ពាល់ទន់រលោងយ៉ាងយូរ ល្មមតែដាច់ចិត្តដកចេញវិញ ទង្វើបែបនេះក៏ធ្វើឲ្យនាងបង្ហាញស្នាមញញឹមដ៏ស្រស់ស្អាតដាក់គេ ការអន់ចិត្តមុននេះក៏រលាយអស់គ្មានសល់ ។“ឈប់ខឹងហើយមែនទេ?” គេសួរនាងបញ្ចាក់បន្ទាប់ពីឃើញស្នាមញញឹមរបស់នាង ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Lãng mạnរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"