chapter:14+15+16

1.3K 23 2
                                    

ផុសម្ដងពីរបីភាគចឹងតែម្ដងទៅឆាប់ចប់( រាងវែងបន្តិចហើយណា៎🪶)
#គ្រងស្នេហ៍
ភាគ14+15+16
......
ភាគ14
      រាងតូចកំពុងតែអង្គុយនៅតុអាហាររងចាំលោកអ៊ុំជាទីស្រលាញ់លើកម្ហូបមកឲ្យទាំងញញឹមបិទមាត់មិនជិត។
“នេះញ៉ាំទៅនឹងបានទៅគេង" ណាមជូនបានដាក់ចាបម្ហូបនៅមុខនាងមុននឹងនិយាយ។
“អរគុណ!” នាងញញឹមដាក់គេមុននឹងចាប់ផ្ដើមចាត់ការម្ហូបដែលមានទាំងប៉ុន្មាននៅលើតុទាំងមានក្ដីសុខ។ តែចង្រៃអីសក់ដែលវែងហើយមិនបាបចងក៏ធ្លាក់ចុះមកសាងការពិបាកដល់នាង។ ណាមជូនទើសភ្នែកពេកក៏ដើរទៅឈរនៅពីក្រោយនាងរួចចាប់វែកសក់ទាំងអស់មកក្រោយ។
“អ៊ុំ!មិនចាច់ទេ" នាងងើយមើលមុខរបស់គេព្រមទាំងទាញសក់មកវិញទាំងខ្លាចចិត្ត។
“ញ៉ាំទៅ" គេក៏បះដៃនាងចេះហើយបង្ហាញទឹកមុខឲ្យនាងទៅញ៉ាំបាយវិញ។
“អ៊ុំឈរកាន់សក់ឲ្យខ្ញុំអ៊ីចឹងមែនទេ?”
“អ្ហឹម!” គេគ្រាន់តែគ្រហឹមដើម.កបន្តិច។
     ឆេយ៉ុងវិញក៏លួចញញឹមហើយឱនមកញ៉ាំបាយវិញ ទាំងដួសម្ហូបចូលមាត់យឺតៗដូចមិនចង់ឲ្យបាយក្នុងចានអស់អញ្ចឹង។
[អ៊ុំជាអ្នកចង់កាន់សក់ខ្ញុំខ្លួនឯងទេណា] ឆេយ៉ុងលួចសើចក្នុងចិត្តបន្ទាប់ពីគិតឃើញរឿងប្លែកៗហើយ។
     ណាមជូនវិញឈរកាន់សក់ឲ្យនាងដោយអង្អែលវាលេងថ្នមៗ មើលទៅកាយវិការគេដូចជាពេញចិត្តនឹងសក់នាងណាស់ចឹង។
“ឆេកុំកាត់សក់ឮទេ"
“???” សំដីរបស់គេធ្វើឲ្យឆេយ៉ុងបញ្ឍប់ការញ៉ាំអាហារភ្លាម។
“ហេតុអីទៅបានជាមិនឲ្យឆេកាត់សក់?” នាងទម្លាក់ស្លឹកព្រាចុះហើយបែរមករកណាមជូន ធ្វើឲ្យសក់របស់នាងមានសេរីភាញពីការចាប់កាន់ភ្លាម។
“សក់របស់ឯងស្អាតហើយវែងអ៊ុំចូលចិត្ត" ណាមជូននិយាយបែបនេះក៏មានន័យថាគេចូលចិត្តសក់វែងនិងរលូតមែនហើយ។
“ចុះបើឆេកាត់វិញ"
“អ៊ុំនឹងខឹងឯង" គេនិយាយទាំងមុខស្មើបញ្ជាក់ថាគេមិនបានលេងសើច។
“ហាសៗ!អ៊ុំលេងសើចទេដឹងសក់ឆេនៅនឹងខ្លួនឆេ ហើយអ៊ុំមកហាមមិនឲ្យឆេកាត់" នាងងាកទៅម្ខាងសើចខ្លាំងៗព្រោះថាខែក្រោយនាងមានបំណងចង់កាត់សក់ បើគេនិយាយបែបនេះតើឲ្យនាងកាត់យ៉ាងមិចបានទៅ។
“អ៊ុំនិយាយមែនបើឯងកាត់អ៊ុំនឹងខឹងហើយខឹងខ្លាំងទៀតផង"
    ឮបែបនេះឆេយ៉ុងក៏ងើបឡើងហើយឱបចង្កេះគេជាប់។
“នែ៎!នាងច្រម៉ក់កុំមកឱបស្និតស្នាលបែបនេះ" គេបានបេះដៃនាងចេញរួចរក្សាគម្លាតពីនាងបន្តិច។
“កំណាញ់ខ្លួនម្លេះ?” នាងសម្លក់គេបន្តិច។
“នៅក្បែរឯងដូចជានៅក្បែរភ្នំភ្លើងអ៊ីចឹង-បានហើយបើញ៉ាំរួចហើយក៏ឡើងទៅគេទៅ" គេនិយាយហើយក៏ប្រញ៉ាប់ឡើងទៅបន្ទប់វិញយ៉ាងលឿន។
“ភ្នំភ្លើងយ៉ាងមិច?” ឆេយ៉ុងធ្វើមុខឆ្ងល់ រួចក៏ប្រញ៉ាប់រៀបចំចានបាយយកទៅទុកវិញមុននឹងឡើងទៅខាងលើដែរ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now