ភាគ37
រាងក្រាស់ណាមជូននៅតែបន្តពរឆេយ៉ុងនៅក្នុងដៃដើរចូលទៅក្នុងហាងក្រោមការសង្កេតមើលរបស់បុគ្គលិកជាច្រើននាក់។ ពួកគេបង្ហាញមុខឆ្ងល់ៗព្រោះតាមពត៌មាននិយាយបែបនោះតែជាក់ស្ដែងអ្នកនាងក្នុងត្រូកូលយ៉ាម៉ាហ្សាគិៈបែរជាមកលឈុតរៀបការជាមួយអ៊ុំប្រុសខ្លួនឯងទៅវិញ។
ឆេយ៉ុងអាចមានអារម្មណ៍ដឹងពីក្រសែភ្នែកដែលមើលមកនាងទាំងនោះនាងដឹងថាពួកគេកំពុងតែគិតអ្វីតែដូចដែលនាងធ្លាប់បាននិយាយចឹងអ្នកណាគិតអ្វីគិតទៅសូមកុំឲ្យអ៊ុំរបស់នាងគិតមិនល្អមកលើនាងដែរទៅវាគ្រប់គ្រាន់ហើយ។
“សួរស្ដីលោក!រ៉ូបខាងនេះជារ៉ូបដែលទើបនឹងយកមកថ្មីៗ" បុគ្គលិកស្រីម្នាក់បានដើរមកបង្ហាញណាមជូនឲ្យមើលមករ៉ូបមួយដែលជាម៉ូតចោមពុងប៉ោងអូសដីនិងមានត្បូងតូចៗដាំនៅពីលើយ៉ាងស្រស់ស្អាត។
“ដាក់អូនចុះទៅ" ឆេយ៉ុងវាយដើមដៃណាមជូនបន្តិចទើបគេងក់ក្បាលនិងទម្លាក់នាងចុះ។
“អូនដើរបានវិញហើយ?” គេសួរទាំងមិនប្រាដកចិត្តព្រោះចុងដៃនាងនៅត្រជាក់នៅឡើយ។ ប្រអប់ដៃក្រាស់ក៏ច្របាច់ដៃម្ខាងរបស់ឆេយ៉ុងតិចៗដើម្បីផ្ដល់កម្ដៅ។
“អត់អីទេអូនចង់មើលរ៉ូបនោះ" នាងចង្អុលទៅរ៉ូបដែលបុគ្គលិកស្រីបង្ហាញមុននោះ។
“វាវាលពេកទេដឹង!” ណាមជូនជ្រួញចិញ្ចើមពេលដែលមើលទៅរ៉ូបនោះ។
“រ៉ូបមួយនេះមិនអីទេលោកព្រោះពួកយើងនៅមានស្បៃបាំងត្រង់កដែរ" បុគ្គលិកស្រីប្រញ៉ាប់បដិសេធនឹងគំនិតរបស់ណាមជូន។
ណាមជូនក៏ដើរទៅមើលរ៉ូបនោះឲ្យកាន់តែកៀកនិងចាប់ប៉ះសាច់ក្រណាត់នោះក្រែងពេលដែលនាងស្លៀកវាអាចនឹងមានផលរំខានដល់នាង។
“វាធ្ងន់ពេកហើយអាចនឹងពិបាកដល់អូនពេលដែលពាក់វា" ណាមជូនគ្រវីក្បាលមិនព្រមឲ្យនាងយករ៉ូបមួយនោះជាដាច់ខាតទោះវាស្អាតយ៉ាងណាក៏ដោយ។
“តែអូនស្រលាញ់ម៉ូតនេះ" ឆេយ៉ុងពេបមាត់ចង់យំ។
“ក្មេងឆ្លាត…” ណាមជូនអង្អែលសក់នាងថ្នមៗ
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"
