♡ឈុតបន្ថែម♡
ភាគបន្ថែមដើម្បីងាយស្រួលក្នុងការអាន នូវវគ្គបន្ត🌷
៧ឆ្នាំ កន្លងផុតទៅ…..ធ្មិចបើកៗ ជីវីតអាពាហ៍ពិពាហ៍ របស់ណាមជូននិងឆេយ៉ុង បានកន្លងទៅ ៧ឆ្នាំ បាត់ទៅហើយ មើលទៅវាហាក់បីដូចជាលឿនណាស់ ។ តែពេលកន្លងមកនេះគ្មានអ្នកនរណាមកជ្រែតជ្រែក មកបំបែកបំបាក់ គេជាមួយនឹងឆេយ៉ុងទៀតឡើយ រហូតដល់ពេលនេះ គ្រួសារថ្មីថ្មោងមានកូនដល់ទៅ៣នាក់ គិតៗទៅនេះជាចំណងដៃមួយដ៏ពិសេសបំផុតសម្រាប់ពួកគេ ។ ដឹងដែរទេរាល់ថ្ងៃនេះ គេបារម្ភជាងគេគឺអនាគតកូនៗទាំងបី តែមើលទៅឆេយ៉ុងចុះ នាងហាក់បីធ្វើដូចធម្មតា នាំកូនដើរលេងបាត់ៗ ទុកឲ្យណាមជូននៅធ្វើការតែម្នាក់ឯងទៅវិញ មិនសូម្បីតែក្បែរដើម្បីលើកទឹកចិត្តអីបន្តិចសោះ ។
“លោកប្រុសធំ!” សម្លេងត្រហេបត្រហប របស់ថូហ្វៃដែលទើបនឹងចូលមកនេះ អាចទាយ៍ដឹងបានថាច្បាស់ជាមានរឿងមិនល្អជាមិនខាន ។
“មានអីថូហ្វៃ?”
“អ្នកស្រីឆេយ៉ុង បើកឡានបុកគេនៅតាមផ្លូវមកផ្ទះ”
“ស្អីគេ?” បេះដូងគេសឹងធ្លាយទៅហើយ ពេលឮប្រពន្ធមានគ្រោះ ទើបធ្វើឲ្យជើងទាំងគូ ត្រូវទប់ខ្លួនឲ្យក្រោកឡើង ទម្លាក់ការងារទាំងអស់ចោលសិន ។
“អ្នកស្រី និងអ្នកប្រុសតូចមិនអីទេ…តែពេលនេះកំពុងតែឈ្លោះគ្នាជាមួយនឹងគេនៅកន្លែងកើតហេតុ មិនព្រមសម្រួលគ្នាឡើយ!” ថូហ្វៃ បានរៀបរាប់ តែមើលទៅទឹកមុខគេវិញ ដូចពិបាកចិត្តណាស់ ។
“ឆាប់យកឡានទៅរកអ្នកស្រីឯងភ្លាម!” ណាមជូន ឡើងក្រហមមុខ ខឹងក៏ខឹង បារម្ភក៏បារម្ភ នាងពិតជាចូលចិត្តលេងអ្វីដែលគ្រោះថ្នាក់ណាស់តាំងពីកើតមក ។ ជើងវែងៗទាំងគូបានបោះទៅមុខ ចាកចេញពីបន្ទប់ធ្វើការដរញ៉េរញ៉ៃនេះ ដោយមានថូហ្វៃនៅពីក្រោយ កំពុងតែទាក់ទងទៅសូហ្វ័រឡាន ឲ្យរៀបចំចេញទៅដំណើរ ក្នុងពេលបន្តិចទៀតនេះ ។
……….
នៅតាមដងផ្លូវ ពោរពេញដោយចំហាយក្ដៅ ក៏មានមនុស្សជាច្រើន កំពុងតែចោមរោម ដូចស្រមោច តែបន្តិចក៏មានសម្លេងចេចចាយ របស់មនុស្សប្រកែកគ្នា ទាំងសម្លេងក្មេង និងមនុស្សធំ ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Любовные романыរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"