ម្សិលមិញមិនបានផុស🤧ដូច្នេះថ្ងៃនេះផុសសងវិញ❤
#គ្រងស្នេហ៍
ភាគ19+20
ឆេយ៉ុងបានចេញមកក្រៅក៏ឃើញអ្នកគ្រប់គ្នា ដែលមានគូកំពុងតែរាំ នៅក្រោមពន្លឺភ្លើង។
“ហ៊ឹសៗ!មើលពួកគាត់ចុះ" នាងខ្ទប់មាត់សើចពេលដែលឃើញម៉ាក់ប៉ារបស់នាងរាំយ៉ាងផ្អែមល្ហែម។ ក្រលេកទៅម្ខាងទៀតក៏ឃើញលោកតាលោកយាយរបស់នាងកំពុងតែអង្គុយមើលមកកូនៗរបស់ពួកគាត់ទាំងញញឹម។
“ឯងចង់រាំដែរទេ?” ពេលឮណាមជូនសួរបែបនេះនាងក៌ងើយមើលទៅមុខគេទាំងគ្រវីក្បាល។
“ឆេ!អត់ចេះរាំទេ"
“អ៊ុំនឹងបង្រៀន” គេអូសដៃនាងចូលទៅហ្វូងមនុស្សដែលកំពុងតែរាំ។
“ម្ចាស់ខួបមកហើយ" ជីស៊ូនិយាយពេលដែលឃើញនាងតូចចូលមក។ ឆេយ៉ុងវិញមិនដឹងជានិយាយអ្វីទេបានតែញញឹមទាំងមិនសម។
“សម្លឹងទៅណាគូរាំនៅទីនេះ" ណាមជូនសើចដាក់នាងមុននឹងទាគដៃនាងឲ្យមកដាក់លើស្មាខ្លួន ឯដៃទាំងគូរបស់គេវិញក៏ឱបចង្កេះតូចច្រឡឹង ធ្វើឲ្យគេអាចប៉ះស្បែករលោងៗរបស់នាងបាន។
“បើឆេជាន់ជើងអ៊ុំ-អ៊ុំកុំខឹងឮទេ" នាងប្រាប់បង្កាឲ្យហើយបើនាងជាន់ជើងគេកុំឲ្យខឹងនាងឲ្យសោះព្រោះគេជាអ្នកអូសនាងមករាំទេ។
“បាទ!!មិនខឹងទេ" គេឆ្លើយយ៉ាងពិរោះមកកាន់នាង។
“កុំនិយាយជាមួយឆេពិរោះពេកព្រោះ…” និយាយបានបណ្ណឹងនាងក៏ឈប់រួចក៏បន្តនិយាយក្នុងចិត្តវិញ៖
[ព្រោះខ្ញុំខ្លាចហាមចិត្តមិនឲ្យស្រលាញ់អ៊ុំមិនបាន]
“ព្រោះអី?” ណាមជូនជម្រិតសួរនាង។
“ព្រោះឆេមិនចូលចិត្តមនុស្សប្រុសសំដីផ្អែម” នាងញាក់ចិញ្ចើមដាក់គេ។
“បងប្រុសហា៎!ឱបកូនខ្ញុំបានតែហាមអង្អែល" ថេយ៉ុងបានស្រែកមកពីចម្ងាយពេលដែលឃើញដៃរបស់ណាមជូនអង្អែលសាច់ខ្នងរបស់ឆេយ៉ុង។
“ហាសៗ" អ្នកគ្រប់គ្នាក៏នាំគ្នាសើចលើកលែងតែរ៉ូស មើលទៅទឹកមុខនាងដូចជា….ដឹង!!
“លោកប៉ា!ខ្ញុំក៏អង្អែលគាត់ដែរ-ហាសៗ" ឆេយ៉ុងនិយាយទាំងបង្ហាញដៃដែលនៅលើស្មារបស់ណាមជូន។
“បើបែបនេះស្អែកបងនាំបណ្ដាការមកដណ្ដឹងកូនខ្ញុំតែម្ដងល្អទេ-ហាសៗ" ថេយ៉ុងនិយាយលេងសើចតែក៏ធ្វើឲ្យណាមជូនងាកមកមើលឆេយ៉ុងដែលនៅក្នុងដៃគេវិញ៖
[ប្រសិនបើអាច…]
“ថេ!យើងថាបណ្ដាការនោះយើងនាំមកតែប្រហែលជាបណ្ដាការចងដៃមង្គលការឆេយ៉ុងច្រើនជាង" ណាមជូននិយាយទាំងសើចមិនសម។
“ពិតមែន?កូនឆេឆាប់រៀបការដើម្បីបានចំណងដៃពីអ៊ុំរបស់កូន" ថេយ៉ុងសួរបញ្ជាក់ទាំងតបទៅវិញដោយមិនបានដឹងទេថាក្នុងចិត្តរបស់ឆេយ៉ុងយ៉ាងមិចទោះមុខនាងញញឹមមិនប្រាកដថាចិត្តនាងញញឹមនោះទេ។
“បានៗណាលោកប៉ា-ខ្ញុំនឹងរកអនាគតស្វាមីឲ្យឃើញនឹងឆាប់ដើម្បីបានចំណងដៃពីអ៊ុំជូន" ឆេយ៉ុងនិយាយទាំងមើលមុខណាមជូនជាប់។
“អ៊ុំនឹងរងចាំថ្ងៃនោះ" គេតបទៅវិញទាំងមើលមុខនាងដូចគ្នា។
****
ល្មមតែកម្មវិធីបញ្ចប់ក៏ដល់ម៉ោង1យប់ល្មម។ អ្នកគ្រប់គ្នាក៏ចូលគេងរៀងៗខ្លួនអស់។ ឯឆេយ៉ុងវិញនៅតែបន្តអង្គុយនៅមុខកុំព្យូទ័រនិយាយជាមួយនឹងលីស៊ីនៅឡើយ។
(ថ្ងៃកំណើតរបស់ឯងយ៉ាងមិចដែរ?សប្បាយដែរទេ?ហើយអ៊ុំរបស់ឯងទិញអ្វីជាការដូដល់ឯងទៅ) សំណួរជាច្រើនបានបន្លឺឡើង។
“លីស៊ីសួរច្រើនម្លេះ!យើងមិនឆ្លើយទេ-" នាងធ្វើមុខស្អុយដាក់អេក្រង់កុំព្យូរទ័រដែលមានលីស៊ីនៅលើនោះ។
(មុខឯងស្អុយដូចជាជំពាក់អ្នកណា)
“មែនហើយ!យើងជំពាក់លុយគេ"
(ឯងជំពាក់អ្នកណាបានទៅធ្វើដល់កូនមហាសេដ្ឋីទៅហើយ) លីស៊ីហាក់អស់សំណើចពេលឮពាក្យនេះចេញពីមាត់កូនអ្នកមានដូចនាង។
“ប៉ាយើងជាសេដ្ឋី តែយើងមិនមែនជាសដ្ឋីទេយល់!”
(ចុះឯងជំពាក់អ្នកណា?)
“ជំពាក់លុយថ្លៃផ្ទះដែរយើងបានទិញនោះអីយើងនៅខ្វះលុយពាក់កណ្ដាលទៀត-លុយដែលយើងបានមកក៏យកទៅទិញសម្ភារៈខ្លះៗ ដើម្បីទុករកស៊ីជាផ្លូវការក្នុងពេលឆាប់ៗនេះ”
(Wow!ឯងគិតរកស៊ីអ្វី? មានត្រូវការបុគ្គលិកទេ?យ៉ាងមិចៗឯងជួយសណ្ដោងយើងមួយផងព្រោះម៉ាក់យើងជំពាក់គេច្រើនណាស់-វ៉ើយ!)
“បើឯងមកយើងនឹងស្វាគមន៍ជានិច្ច"
តុកៗ“ឆេ!គេងឬនៅ"
“លីស៊ីប៉ុណ្ណឹងបានហើយអ៊ុំយើងហៅ" និយាយតែប៉ុណ្ណឹងនាងក៏ចុចបិទភ្លាមហើយនិងបើកវីដេអូតុក្កតាមកមើលវិញ។
ក្រាក!! “មានការអ្វីមែនទេអ៊ុំជូន" នាងបើកទ្វារួមនិយាយទាំងញញឹមស្ញេញ។
“អ៊ុំមានការដូរចង់ឲ្យឯង-"
“មានកាដូមែនទេ?អ៊ុំចូលក្នុងសិនមកឈរនិយាយបែបនេះមិនសមទេ" គ្រាន់តែឮការដូភ្លាមនាងក៏អូសដៃគេចូលក្នុងភ្លាម។
“អ៊ុំអង្គុយសិនមក" នាងធ្វើជាយកដៃបោសសាឡុងមុននឹងរុញណាមជូនឲ្យអង្គុយចុះ។
“អ៊ុំចង់ពិសារទឹកដែរទេ?” បន្ទាប់ពីអង្គុយចុះហើយនាងក៏សួរភ្លាម។
“អត-"
“ចាំបន្តិចៗឆេទៅចាក់ទឹកមកឲ្យអ៊ុំ" ណាមជូននិយាយមិនទាន់ចប់ផងនាងក៏រត់ទៅយកទឹកដែលមាននៅក្នុងបន្ទប់ស្រាប់មកឲ្យគេ។
“នេះ-ចាំឆេបញ្ចុកអ៊ុំណា" នាងថែមទាំងអង្គុយជិតគេនិងយកទឹកបញ្ចុកគេបន្តិចមុននឹងទុកវិញ។
“ចាំឆេជូតមាត់ឲ្យ" នាងថែមទាំងយកដៃទៅផ្ដិតៗលើមាត់របស់គេទៀតផង។
“ឈប់ៗឆេ មិនចាំបាច់ធ្វើដល់ថ្នាក់នេះក៏បានណា៎" ណាមជូនបានចាប់ដៃនាងជាប់មិនឲ្យនាងកម្រើកបាន។
“ហីយ៉ា!! មិនឲ្យឆេធ្វើបែបនេះមិចនឹងបានបើ18ឆ្នាំហើយឆេមិនដែលទទួលបានកាដូរពីអ៊ុំទេ" នាងនិយាយទាំងសើចដូចជាអស់សំណើចនឹងអ្វីដែលនាងនិយាយ។
“អ៊ុំចង់ប្រាប់ឯងថាអ៊ុំចង់ឲ្យកាដូរដល់ឯងតែអ៊ុំបានធ្វើឲ្យវាជ្រុះបាត់ទៅហើយ"
សំដីមួយនេះវាអាចធ្វើឲ្យបេះដូងនាងឈប់ដើរបាន។ ហេតុអីលេងសើចជាមួយអារម្មណ៍នាងបែបនេះ។
“ឆេធំហើយនៅមើលតុក្កតាទៀត?” គេបានងាកទៅឃើញវីដេអូដែលកំពុងតែលេងទើបគេសួរ។
“ហ៊ឹស!” ឆេយ៉ុងងើបចេញហើយដើរទៅបិទតុក្តតាវិញទាំងមុខក្រម៉ូវ។
“អ៊ុំទៅវិញប្រយត្ន័ផងខាងក្រៅងងឹតណាស់" នាងឈរនៅជិតគេព្រមទាំងឱបដៃហាក់ដូចជានាងចង់ដេញគេឲ្យចេញទៅវិញអ៊ីចឹង។
“ឆេកំពុងតែដេញអ៊ុំមែនទេ?”
“ខ្ញុំមិចនឹងហ៊ានដេញអ៊ុំទៅ" នាងបានទាញយកទឹកលើកតុមកផឹកក្អឹកៗព្រមទាំងទម្លាក់វាមួយទំហឹង។
ផាំង!!
“អ៊ុំថាកាយវិការបែបនេះដេញច្បាស់ណាស់" ណាមជូនគ្រវីក្បាលហួសចិត្តនឹងនាង។
“អ៊ុំលែងខ្ញុំ" ដៃក្រាស់ក៏ចាប់ទាញចង្កេះនាងឲ្យមកអង្គុយលើភ្លៅរបស់ខ្លួនភ្លាមៗទាំងមិនឲ្យម្ចាស់កាយបានដឹងមុនឡើយ។
“នៅឲ្យស្ងៀមទៅ" គេបានប្រើកម្លាំងទាំងអស់ចាប់នាងជាប់មុននឹងនិយាយក្បែរត្រចៀកនាង។
“លែងឆេទៅ" នាងព្យាយាមរើចេញតែយ៉ាងណាក៌មិនឈ្នះនឹងកម្លាំងរបស់គេដដែល។
“ឈប់សិន" គេបានចាប់ដៃនាងហើយបំពាក់ខ្សែដៃមួយខ្សែដែលដាំត្បូងតូចៗពណ៌ខៀវ ជុំវិញ។
“វាសាកសមនឹងឯងបំផុតហើយឆេ"
“អ៊ុំអាយុប៉ុន្មានហើយ" នាងងាកមកមើលមុខណាមជូនទាមទារចម្លើយ។
“សួរធ្វើអី?”
“អ៊ុំលេងដូចកូនក្មេង" នាងនិយាយហើយក៏ឱបកគេទាំងលួចញញឹមពេញចិត្តនឹងខ្សែនេះ។
“ជិតចូលក្បាល៤ហើយទេដឹង-ហ៊ឹសៗ" គេសើចតិចៗ ពេលគិយដល់អាយុគេកាន់តែមានអារម្មណ៍ថាគេមិនសាកសមនឹងនាង។
“អ៊ុំអាយុជិត40ហើយ?តែឆេមើលទៅអ៊ុំនៅតែសង្ហាដដែល" នាងយកដៃដាក់លើមុខគេទាំងពិនិត្យមើលចុះឡើងក្រែងឃើញស្នាមជ្រួញខ្លះ។
“ល្មមគេងឬនៅម៉ោងជិត2ហើយ"
“ឆេរៀបចំគេងហើយ" ថាហើយនាងក៏ចុះពីលើភ្លៅណាមជូនវិញ។
“អរគុណសម្រាប់កាដូរណាអ៊ុំជូន" នាងក៏ឱបទៅថើបថ្ពាល់គេយ៉ាងយូរល្មមតែដកចេញមកវិញ។
“គេងទៅអ៊ុំទៅវិញហើយមិនរំខានឯងទេ" គេក៏ក្រោកឡើងទាំងញញឹមរួចក៏ដើរទៅរកទ្វា។
ក្រឹប! គ្រាន់តែចេញមកដល់ក្រៅភ្លាមគេក៏យកដៃស្ទាបត្រង់កន្លែងដែលនាងថើបមុននេះទាំងញញឹមបិទមាត់មិនជិតសោះឡើយ។
“តើខ្ញុំនឹងឃាត់បេះដូងមួយនេះដោយរបៀបមិច?”
***
ព្រឹកមិនទាន់នោះទេណាមជូនក៏ប្រញ៉ាប់ចាកចេញពីផ្ទះនេះទៅផ្ទះផ្ទាល់ខ្លួនរបស់គេដែលនៅកណ្ដាលក្រុងជាមួយនឹងថូហ្វៃ។
“បងថ្លៃមិនញ៉ាំអាហារពេលព្រឹកសិនទេ?” រ៉ូសដើរមកជូនដំណើរបងថ្លៃតាមទម្លាប់តែក៏មិនភ្លេចសួរនាំនោះទេ។
“អត់ទេ!ខ្ញុំនឹងញ៉ាំនៅខាងក្រៅ"
“ចា៎"
ណាមជូនបានដើរចេញទៅក្រៅទាំងឫកពារប្រញ៉ាប់ប្រញ៉ាល ដោយមានថូហ្វៃតាមទៅពីក្រោយ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"
