Chapter:04

1.5K 24 0
                                        

#គ្រងស្នេហ៍
ភាគ04.....
..........
       មន្ទីពេទ្យនៅជាយក្រុងវាមិនសូវជាសម្បូរបរិក្ខាពេទ្យប៉ុន្មាននោះឡើយ។ អ៊ុំស្រីដែលឈ្មោះអៃនោះក៏មិនដឹងថាយ៉ាងមិចដែរ។ មានក្នេងស្រីម្នាក់វ័យប្រហែល14ទៅ15ឆ្នាំដែលកំពុងតែអង្គុយយំសស្រាក់នៅមុខបន្ទប់ពេទ្យមើលទៅនាងប្រហែលជាកូនស្រីរបស់គាត់ហើយ។
តឹបៗ!> សម្រឹបជើងធ្ងន់ៗបានដើរសំដៅមកនាងក្មេងស្រីនោះ។

“អាន់យ៉ា!ម្ដាយរបស់នាងយ៉ាងមិចហើយ” ណាមជូននិយាយទៅក្មេងម្នាក់នោះមើលទៅគេដូចជាស្គាល់គ្នារួចទៅហើយ។

“អ្នកប្រុស!ហ៊ឹកៗ” នាងក៏ងើបឡើងហើយថ្ងួចថ្ងរយំ។ មុខមាត់ស្រទន់កែវភ្នែកខ្មៅ រាងកាយស្គមស្គាំង ធ្វើឲ្យណាមជូនឃើញហើយក៏កើតកូនចិត្តអាណិតអាសូរឡើងមក។

“បើនិយាយមិនបានមិនអី!អង្គុយចុះវិញទៅ" ណាមជូនមើលទៅនាងបន្តិចរួចក៏និយាយ។

“ចា៎ៗ" មើលទៅនាងដូចជាព្យាយាមជូតទឹកភ្នែកចេញតែវានៅតែហូរមកផ្ទួនទើបណាមជូនយកកូនកន្សែងពីក្នុងអាវធំរបស់ឲ្យទៅនាង៖
“យកវាទៅ”

“អរគុណ" នាងក៏ទទួលយកកន្សែងនោះមកជូតទឹកភ្នែកចេញ។

“ថូហ្វៃ!គ្មានអ្នកដែលនៅរស់ផ្សេងទៀតទេ?” ណាមជូនងាកមកនិយាយជាមួយថូហ្វៃដែលឈរនៅក្រោយខ្នងគេ។

“បាទ!គ្រប់គ្នាស្លាប់អស់ហើយលើកលែងតែអ៊ុំស្រីម្នាក់នោះប៉ុណ្ណោះ"

“ហ៊ឹម!” ណាមជូនក៏ងក់ក្បាលរួចក៏ដើរទៅអង្គុយក្បែរអាន់យ៉ាហើយសួរសំណួរខ្លះៗទៅនាង៖
“នាងដឹងមែនទេថាអ្នកណាជាអ្នកធ្វើរឿងទាំងអស់នេះ"

អាន់យ៉ាក៏ជូតទឹកភ្នែកចេញមុននឹងនិយាយ៖
“ចា៎!ខ្ញុំដឹងពួកគេជាកូនចៅរបស់លោកនាយករដ្ឋមន្ត្រីហារុ ពួកគេចង់បានដីម្ដុំនោះដើម្បីធ្វើរោងចក្រតែខ្ញុំមិនដឹងទេថាជារោងចក្រអ្វីនោះ" នាងនិយាយទាំងមិនហ៊ានមើលមុខរបស់ណាមជូននោះទេ។

“មិនអីទេ!ថ្លៃព្យាបាលម្ដាយរបស់នាងយើងជាអ្នកចាត់ចែងមើលថែគាត់ឲ្យល្អមានការអ្វីទាក់ទងមកយើងបាន" ណាមជូនងើបឈរពេញកម្ពស់រួចក៏ហុចនាមបណ្ណ័ឲ្យនាងមុននឹងដើរចេញទៅ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now