Chapter:03

1.3K 22 0
                                    

#គ្រងស្នេហ៍
ភាគ03
..........
     បន្ទាប់ពីទិញកូនឆ្កែហើយណាមជូនបានមកអង្គុយចាំថូហ្វៃនៅក្នុងឡានជាមួយនឹងឆេយ៉ុង។ ចាត់ទុកថាថ្ងៃនេះជាថ្ងៃល្អរបស់គេដែលឆេយ៉ុងមិនស្រែកឡូឡាបើមិនចឹងទេច្បាស់ណាស់ថាគេនឹងត្រូវខ្មាស់ជាក់ជាមិនខាន។

“បងអ៊ុំ!គីគី” នាងធ្វើមុខស្អុយហើយសម្លឹងមើលទៅហាងនោះមិនដាក់ភ្នែក។

“បន្តិចទៀតពូហ្វៃនឹងយកមកឲ្យហើយ" ដើម្បីការពារការបែកក្រដាស់ត្រជៀកគេត្រូវតែបកស្រាយឲ្យហើយ។
………
    “ហ៊ឹកៗៗ!លោកៗកុំយកប្លង់ដីខ្ញុំទៅអីលោកខ្ញុំនឹងរកប្រាក់មកសងលោកវិញ" ស្ត្រីចំណាស់ម្នាក់បានក្រាបសំពះអង្វររកក្ដីមេត្តាទៅកាន់បុរសពីរនាក់ដែលកំពុងតែយកប្លង់ដីរបស់គាត់។ បុរសចំណាក់ម្នាក់ដែលកំពុងតែនៅក្នុងឡានពណ៌ខ្មៅក្រឹបបានបើកកញ្ចក់មើលទៅដីដែលនៅជុំវិញនោះ ដែលវាអំណោយផល ក្នុងការសាងសង់រោងចក្រ ព្រោះតែវាស្ថិតនៅជិតទន្លេ។
“ដីនៅម្ដុំនេះល្អ" គាត់ញញឹមយ៉ាងពេញចិត្ត។
“គ្មានល្អអីត្រង់ណាទេ! កខ្វក់សឹងស្លាប់" ក្មេងប្រុសអាយុប្រហែល15ឆ្នាំដែលជាកូនរបស់បុរសម្នាក់នោះបាននិយាយ។
“ហារីស!បើមិនដឹងអីទេកុំនិយាយអត់ប្រយោជន៍" អ្នកជាឪពុកក៏ងាកទៅបន្ទោសកូនប្រុស។

“លោកនាយករដ្ឋមន្ត្រីប្លង់ដីបានមកហើយ" បុរសម្នាក់ក៏រត់មករកគាត់ហើយហុចប្លង់ដីតាមកញ្ចក់ឲ្យទៅគាត់។
“ធ្វើការបានល្អ! បើស្រ្តីនោះមិនព្រមចប់ឯងក៏បញ្ចប់ទៅ" កញ្ចក់ឡានខ្មៅក៏បិទវិញមុននឹងឡានខ្មៅនោះចេញពីតំបន់នោះ។ ហារុ ហូតូ ជានាយករដ្ឋមន្ត្រីដែលបានកាន់ដំណែងជាច្រើនជំនាន់មកហើយហើយប្រវត្តិមុននឹងបានក្លាយទៅជានាយករដ្ឋមន្ត្រីនេះក៏មិនធម្មតាដែរ។
ប៉ាំងៗ!> សម្លេងផ្ទុះអាវុធក៏បន្លឺពីបីដង។ គ្រប់យ៉ាងក៏ស្ងាត់ឈឹង ផ្ទះតូចនៅតំបន់នោះក៏មានត្រាក់ទ័រមកឈូសចោលម្ដងមួយ។ ផ្សែងខ្មៅក៏បានហោះឡើងពាសពេញអាកាសដោយសារតែការដុតបំផ្លាញវាលស្រូវវាលស្រែ។
…….
វូសៗៗ> កូនឆ្កែនៅក្នុងទ្រុងក៏ព្រុសខ្លាំងៗ ។ ឆេយ៉ុងឮហើយក៏អើតទៅមើលនៅគូទឡានតែណាមជូនក៏ទាញនាងមកវិញ។
“ហ៊ឺ!!” នាងធ្វើមុខបែបមិនសុខចិត្ត តែគេធ្វើជាមិនខ្វល់ជាមួយនាងដោយឲ្យថូហ្វៃបើកពត៌មានស្ដាប់ធ្វើមិនដឹង។
*(នៅតំបន់តាក់កុត្រូវបានភ្លើងឆេះដោយសារតែការធ្វេសប្រហែលរបស់ប្រជាជនក្នុងការបោះកន្ទុយបារីចោលដែលបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់)
  ក្រោយពីពត៌មានផ្សាយចប់ណាមជូនក៏ក្ដាប់ដៃណែន។
“ថូហ្វៃ!បើកទៅផ្ទះថេយ៉ុង” ណាមជូនប្រឲ្យថូហ្វៃទៅផ្ទះថេយ៉ុងព្រោះគេត្រូវយកនាងតូចម្នាក់នេះទៅវិញដើម្បីគេអាចធ្វើការងារខ្លះ។
“ឆេ!” គេបានហៅនាងដោយសម្លេងស្រាល។
“ចាស៎" នាងក៏ងាកទៅមើលណាមជូនវិញទាំងញញឹម។
“ពេលអ៊ុំមិននៅកុំខូច កុំចចេសឮទេ” គេអង្អែលសក់នាងថ្នមៗដោយក្ដីស្រលាញ់។
“ចាៗ" នាងបានត្រឹមតែងក់ក្បាលនិងឆ្លើយខ្លីៗ។
  បន្តិចក្រោយមកគេក៏បានមកដល់ផ្ទះរបស់ថេយ៉ុងវិញ។
“ចាំអ៊ុំពរ" គេបានលើកនាងពីពរមុននឹងចុះពីក្នុងឡាន។ ថូហ្វៃក៏ជញ្ជូនរបស់ដែលទិញបានចូលទៅក្នុងផ្ទះ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now