ភាគ51
[ស្លាប់]
នៅក្នុងអគារចាស់នោះគ្មានអ្វីឡើយនៅផ្នែកខាងក្នុងសូម្បីតែបន្ទប់អ្វីក៏គ្មាន និយាយឲ្យចំគឺមានវាលថ្មនិងសរសរ ហើយជញ្ជាំងអគារក៏គ្មានដែរចាប់ពីជាន់ពី៤មក ។ ណាមជូនដើរឡើងទៅលើពីមួយជាន់ទៅមួយជាន់រហូតដល់ជាន់ពីប្រាំគេក៏ប្រទះឃើញហារ៉ានៅលើរទះរុញ ។
ណាមជូនឈរមើលមុខប្អូនស្រីទាំងញ័រជើងទទ្រឺត លើកទីមួយហើយដែរគេបានមើលមុខនាងចំបែបនេះ នាងជាប្អូនរបស់គេហេតុអីគេមិនដឹង មិនស្គាល់ គេពិតជាបងអាក្រក់ណាស់ ។
“ណាស៊ី!” ណាមជូនហៅឈ្មោះពិតនាងតិចទាំងដើរទៅរកនាង ។
ភឹបៗ>មនុស្សជាច្រើនប្រហែលដប់នាក់ជាងបានស្ទុះមករកណាមជូននិងថូហ្វៃពីក្រោយព្រមទាំងមានកាំភ្លើងគ្រប់ដៃភ្ជង់មកគេទៀតផង ។ វត្តមានរបស់លោកហារុក៏ផូសចេញមក ។ គាត់បានដើរកាត់កូនចៅរបស់គាត់តម្រង់មករកណាមជូន ។
“ឮថាឯងចង់ចាប់យើងដាក់គុគត្រូវទេ?” គាត់សួរបែបចំអកណាមជូន ។
“មែន!តែលោកខ្លាចក៏លេចល្បិចស្មោគ្រោគ" ណាមជូនតបទៅវិញទាំងមិនខ្លាច ។
“ក្មេងឈ្លើយដូចជាឯងយើងគួរធ្វើយ៉ាងមិចជាមួយល្អ!” លោកហារុបានទាញកាំភ្លើងពីកូនចៅគាត់ម្នាក់មកកាន់ ។
ពេលដែលណាមជូនកំពុងតែនិយាយជាមួយលោកហារុថូហ្វៃក៏ចូលមកជិតហារ៉ានិងអង្រួននាងតិច ។
“អ្នកនាងៗ!” ហារ៉ាឮសម្លេងហៅល្វើយក៏បើកភ្នែកឡើងយឺតៗ គ្រាន់តែឃើញមុខថូហ្វៃភ្លាមនាងក៏ញញឹមទាំងទឹកភ្នែក តែនាងកាន់តែរំភើបបន្ទាប់ពីបានឃើញខ្នងរបស់ណាមជូន ។
“អូហ៍!ប្អូនឯងដឹងខ្លួនហើយតើ" លោកហារុនិយាយពេលក្រលេកឃើញហារ៉ាបើកភ្នែក ។
“ណា!” ណាមជូនស្ទុះទៅរកហារ៉ាទាំងរំភើប ។
“បងប្រុស!” ហារ៉ាយំនិងហក់ទៅឱបណាមជូននិងហៅសព្វនាមបងប្រុស រាល់ថ្ងៃនាងអាចនិយាយបានគ្រាន់តែនាងមិននិយាយរហូតដល់គ្រប់គ្នាគិតថានាងជាមនុស្សគរ ។
“បងមកជួយឯងហើយកុំខ្លាច" គេអង្អែលខ្នងប្អូនស្រីទាំងរលីងរលោង វាពិតជារំភើបណាស់ដែលបានឱបប្អូនស្រីម្ដងទៀតបែបនេះ ។
“កុំធ្វើអីពួកយើងណា៎!” ហារ៉ានិយាយទៅកាន់លោកហារុក្នុងន័យអង្វរក ។
“ហាសៗ!” លោកហារុសើចខ្លាំងៗ “បើយើងមិនសម្លាប់បងប្រុសនាងដូចទុកឱកាសឲ្យគេមកសម្លាប់យើងចឹង” ណាមជូនបានក្រោកឈរឡើងមើលទៅលោកហារុ
“ខ្ញុំដូចជាមិនចង់សម្លាប់លោកនោះទេ-ខ្ញុំគ្រាន់តែចង់ឲ្យលោកទៅវេទនាក្នុងគុគប៉ុណ្ណោះ"
“ហ៊ឹស…វាមិនងាយនោះទេដែលចង់ចាប់យើងដាក់គុកនោះ"
“បើមិនចូលគុគស្លាប់ទៅ!” សម្លេងគ្រលរបស់ជីមីនបានបន្លឺឡើងមុននឹងគ្រាប់កាំភ្លើងកូនចៅរបស់ជីមីនបានបាញ់សុះសាយ ។
ណាមជូនឃើញបែបនេះក៏បញ្ជាឲ្យថូហ្វៃនាំប្អូនរបស់គេចាកចេញតាមជន្ដើរខាងក្រោយឯគេក៏ព្យាយាមតាមចាប់លោកហារុដែលរត់គេចទៅមុនននេះ ។
“លោកចង់ទៅណា" ណាមជូនចាប់ដៃលោកហារុចាប់ រុញគាត់ផ្អឹបនឹងជញ្ជាំងតែចៃដ្យណាមជូនបានឃើញគ្រាប់បែកនៅជាប់លើជញ្ជាំងដែលវាកំពុងតែលោត១០នាទីថយក្រោយ ។
“ជីមីនទីនេះមានគ្រាប់បែក!!” ណាមជូនស្រែកខ្លាំងៗប្រាប់ជីមីនតែដោយសារតែសម្លេងកាំភ្លើងលាន់ខ្លាំងពេកទើបជីមីនមិនបានឮ ។ ណាមជូនក្រលេកឃើញខ្សែនៅជិតជើងក៏រើសយកវាមកចង់ដៃលោកហារុភ្ជាប់ជាមួយបង្គោលដែក ។
“អាចក្មេងង្រៃឯងធ្វើស្អី?” លោកហារុចាប់ផ្ដើមស្លេកមុខ និងព្យាយាមរើចេញពីចំណង។
“លោកមិនព្រមចូលគុគចឹងនៅជាមួយគ្រាប់បែកវិញទៅ" ណាមជូននិយាយហើយក៏រត់បកក្រោយទៅប្រាប់ជីមីនវិញ ។
“ជីមីនទីនេះមានគ្រាប់បែកឆាប់មក" គេបានរត់ទៅចាប់ដៃជីមីនឲ្យគេបញ្ឃប់ការបាញ់ ។
“ពិតមែន?” ជីមីនខាំមាត់រួចស្រែកប្រាប់ទៅកូនចៅដែលនៅរស់ឲ្យចាកចេញជាប្រញ៉ាប់ ។ តែពេលរត់ចេញមកគេក៏ដើរកាត់លោកហារុជាលើកចុងក្រោយ ។
“សេចក្ដីស្លាប់វាមិនគួរឲ្យខ្លាចនោះទេ តែអ្វីដែរគួរឲ្យខ្លាចគឺការគ្មានមេត្តាចំពោះគ្នា" ណាមជូនញោចស្នាមញញឹមចុងមាត់មុននឹងគេចាកចេញទៅយ៉ាងលឿន ។
ប៊ូម!!!!>សម្លេងផ្ទុះគ្រាប់បែកឮឡើងទ្រហឹងអគារទ្រុឌទ្រោមស្រាប់រស្រុតចុះមកក្រោម ។ ហារ៉ាអង្គុយមើលទៅភ្លើងដែលកំពុងតែឆេះ ដែលមានលោកហារុនៅក្នុងនោះដែរ ។
“ណាស៊ី!” ណាមជូនឱបនាងម្ដងទៀតដោយក្ដីនឹករលឹក
“បងមិននឹកស្មានថាបានឱបឯងម្ដងទៀតនោះទេ”
“រឿងចប់ហើយបងប្រុស-ពួកយើងអាចនៅជាមួយគ្នាវិញបានហើយ…តែ" ដំបូងនាងនិយាយទាំងមានក្ដីសុខតែចុងក្រោយនាងហាក់មានអ្វីក្នុងចិត្ត
“តែអ្វី?”
“តែហារីសគេនឹងធ្វើបែបណាទៅ-ខ្ញុំអាណិតគេណាស់គេគ្មានម៉ាក់ ប៉ារបស់គេក៏មិនដែលខ្វល់តែពេលនេះគេក៏បាត់បង់ប៉ាម្នាក់ទៀត!” ពេលដែលនាងនៅផ្ទះនោះហារីសតែងតែមើលថែនាងគេល្អដាក់នាងខ្លាំងណាស់ ។
“រឿងនេះទុកឲ្យគេជាអ្នកគិតខ្លួនឯងហើយ!”
**
រឿងថ្ងៃនេះត្រូវបានបញ្ចប់ទៅដោយរលូននិងងាយបំផុតស្ទើរតែមិនគួរឲ្យជឿថាវាចប់ទៅដោយបែបនេះ ។
ណាមជូនបាននាំហារ៉ាទៅផ្ទះណែនាំឲ្យគ្រប់គ្នាស្គាល់ ។ តែពេលធ្វើដំណើរតាមផ្លូវជីមីនបានសុំទៅធ្វើការងាររបស់គេវិញ មុននេះចៃដន្យគេមកផ្ទះរបស់ថេយ៉ុងបានដឹងដំណឹងក៏ស្នើខ្លួនសុំទៅជួយណាមជូន ។
ឆេយ៉ុងបានឈរចាំណាមជូននៅមុខផ្ទះរួចជាស្រេចគ្រាន់តែឃើញឡានរបស់គេឈប់ភ្លាមនាងក៏ប្រញ៉ាប់ដើរទៅដែលធ្វើឲ្យណាមជូនបុលពោះស្ទុះវឹងរត់មករកនាងយ៉ាងលឿន ។
“ឆេអូនដើរលឿនម្លេះ?” ណាមជូនឱបនាងជាប់នឹងទ្រូង ។ ត្រចៀករបស់នាងក៏ផ្អឹបនឹងទ្រូងមាំអាចឲ្យនាងបានស្ដាប់ពីចង្វាក់បេះដូងគេបាន ។
“ជូន!បេះដូងបងលោតលឿនម្លេះ?” នាងងើយមុខសួរគេទាំងដៃឱបចង្កេះគេជាប់ បានឃើញមុខគេនាងក៏អស់បារម្ភទៀតដែរ ។
“បើអូនដើរលឿនបែបនេះឲ្យនេះដូងបងលោតមួយបានយ៉ាងមិច-ថ្ងៃក្រោយកុំដើរម្នាក់ឯងបែបនេះទៀត ពេទ្យប្រាប់ថាសុខភាពអូនខ្សោយ កូនយើងក៏ខ្សោយអូនត្រូវតែប្រយត្ន័យល់ទេ"
ឆេយ៉ុងមិននិយាយអ្វីបានត្រឹមតែញញឹមដាក់គេ ពេលខ្លះគេខ្វាយខ្វល់ពីនាងជាងខ្លួនឯងទៅទៀត ។ ឆេយ៉ុងងាកទៅក្រោយក៏បានឃើញនារីម្នាក់អង្គុយលើរទះរុញបើនាងចាំមិនខុសទេនារីម្នាក់នោះជាហារ៉ា ។
“អ៊ឹម….”
“ចូលក្នុងទៅបងនឹងប្រាប់អូន!” ណាមជូនងក់ក្បាលដាក់ថូហ្វៃឲ្យគេនាំហារ៉ាចូលក្នុង ។
នារីអង្គុយលើរទះក៏ញញឹមបានឃើញបងប្រុសខ្លួនមានក្ដីសុខនាងក៏មានក្ដីសុខដែរ ។ បងនាងមានក្ដីសុខទៅហើយវត្តមានរបស់នាងអាចជាបន្ទុករបស់គេក៏ថាបានដែរ ។
ណាមជូនបានរៀបរាប់ការពិតដែលអ្នកគ្រប់គ្នាមិនដឹងពីគេឲ្យរាល់គ្នាស្ដាប់ តែរឿងរបស់ណាមជូនមិនមែនជាអាថ៌កំបាំងចំពោះឆេយ៉ុងនោះទេព្រោះនាងបានដឹងមុនហើយ ។
អេនឌីដែលនៅតំបន់ភ្នំមើលថែអាន់យ៉ាងទាំងយប់ទាំងថ្ងៃដើម្បីឲ្យនាងឆាប់ជាអាចធ្វើជាសក្សីបានតែមកបានដំណឹងថារឿងត្រូវបញ្ចប់គេក៏អស់សំណើចបន្តិចដែរ ។ តែក៏អាចនិយាយបានថាជាសំណាងរបស់អាន់យ៉ាងដែរបើគ្មានអេនឌីនាងមិនអាចរស់បន្តទៀតបានឡើយ ។
បន្ទាប់ពីថ្ងៃផ្ទុះរឿងលោកហារុស្លាប់ នៅអគាររដ្ឋសភាកំពុងតែជ្រួលច្របល់គ្មានអ្នកកាន់អំណាចបន្តទើបគេរៀបចំការបោះឆ្នោតជាថ្មី ដោយគេបានឲ្យណាមជូនចូលជាតំណាងរាស្ត្រតែណាមជូនបានបដិសេធ គេរកពេលមើលថែប្រពន្ធមិនគ្រប់ផងតើឲ្យគេធ្វើការអ្វីទៀតទៅ ។
លីស៊ីក៏បានជួយឆេយ៉ុងជាច្រើនដែរ អ្វីដែលនាងទទួលបាមនៅចុងបញ្ចប់នេះការរស់នៅជាមួយឪពុក ម្ដាយជុំគ្នាវិញ ម្ដាយរបស់នាងបានទទួលយកឪពុករបស់នាងវិញដោយការសុំអង្វរពីនាង ។ មិនត្រឹមតែប៉ុណ្ណឹងទេនាងក៏ទទួលបានបងប្រុសដែលតែងតែស្អប់នាងឲ្យត្រឡប់មកស្រលាញ់ចូលចិត្តនាងវិញ ។ នេះហើយជាក្ដីសុបិន្តរបស់លីស៊ីតាំងពីដើម ។
បើនិយាយពីប្អូនប្រុសរបស់ឆេយ៉ុងវិញចរឹកកែមិនឡើងនោះទេដើរលេងដាច់យប់ តែគេរៀនពូកែទើបឪពុកគេមិនសូវជាក្ដៅក្រហាយជាមួយ ។ ចរឹកមួយនេះគ្មានអ្នកណាអាចបង្គ្រាបគេបានឡើយប្រហែលជាទាល់តែគេបានជួបនឹងអ្នកដែលអាចមកបំពេញចន្លោះប្រហោងរបស់ជីវីតគេហើយមើលទៅ ។

YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"