Chapter:06

1K 19 0
                                    

#គ្រងស្នេហ៍
ភាគ06......

បីឆ្នាំក្រោយមក………..

    គិតទៅពេលវេលាហាក់ជាដើរលឿនណាស់ គ្រាន់តែបិទភ្នែកមួយភ្លែតក៏កន្លងទៅបីឆ្នាំបាត់ទៅហើយ។ ពេលវេលាមានតម្លែជាងថវិកាតែមនុស្សចូលចិត្តជ្រើសយកថវិកា ឬក៏អំណាចជារបស់មានតម្លៃទៅវិញ។

        នាងតូចដែលនិយាយមិនទាន់ច្បាស់កាលពីបីឆ្នាំក៏ប្រែប្រួលរូប ប្រែរាង ការនិយាយស្ដីក៏កាន់តែចេះដឹង តែអ្វីដែលជាបញ្ហាដ៏ធំបំផុតគឺនាងមិនព្រមចូលរៀនទាំងដែលនាងមានអាយុជិត៥ឆ្នាំទៅហើយ ។

“អាតូន!អាទីន-ប៊ីប៊ី មកនេះលឿនៗ" សម្លេងស្រួចខ្ញោករបស់ក្មេងស្រីបានបន្លឺឡើងនៅសួនច្បារក្រោយផ្ទះ មុននឹងសុនខធំៗបីក្បាលរត់សំដៅទៅរកនាងតូចស្រុះគ្នា។

“អាទីនដេក!” ពេលពួកវាមកដល់នាងក៏បញ្ជាឲ្យសុនខឈ្មោលមួយក្បាលដេកហើយវាក៏ដេកតាមនាងមែន។
“ប៊ីប៊ី ទៅដេកត្រង់នោះ" នាងបានងាកមកនិយាយជាមួយសុនខញីរួចចង្អុលឲ្យទៅដេកនៅក្បែរដើមផ្កាហើយវាក៏បានរត់ទៅយ៉ាងលឿន។
“អាតូន!ឯងខូចជាងគេដើរមកតាមយើងមក" នាងតូចបានដើរនាំមុខសុនខឈ្មោះដែមានឈ្មោះថាតូន។ កម្ពស់របស់ឆ្កែទាំងនោះពេលដែវាដើរមកជិតឆេយ៉ុងគឺស្ទើរតែស្មើរក្បាលនាងទៅហើយព្រោះតែពួកវាជាពូជឆ្កែចចក មានរូបរាងខ្ពស់ ឯទឹកមុខក៏កាចមិនធម្មតាដែរ។
   រាងតូចម៉ាប់ៗសក់ខ្លីត្រឹម.កគ្រងដោយអាវរោមសត្វដែលមានរូតពីមុខពណ៌ផ្កាឈូកស្រាលជាមួយនឹងខោពណ៌ស ពេលដែលនៅលើខ្លួននាងបែបនេះទៅនាងកាន់តែធាត់បន្ថែមទៀត។
   “អាតូនឯកាចជាងចឹងយើងនឹងឲ្យឯងធ្វើរឿងមួយ" នាងតូចដើរបណ្ដើរវាចារជាមួយអាតូនបណ្ដើរ ឯសុនខនោះបានដូចចិត្តនាងដើរតាមនាងពីក្រោកត្រុកៗស្ដាប់បង្គាប់នាងគ្រប់យ៉ាង។ ពេលមកដល់ខាងមុនផ្ទះនាងក៏ឈប់ហើយអាតូនក៏ឈប់តាមនាងដែរ។

  “អាតូន!ឯងឃើញអាល្អិតនោះទេ" នាងតូចបានឱបសុនខជាប់រួចចង្អុលទៅ អូស្ការដែលជាប្អូនប្រុសរបស់នាងដែលគេពេលនេះមានអាយុ២ខួបហើយ។
“ទៅយកពាំទឹកដោះគេមកចាំយើងឲ្យរង្វាន់ឯង" ក្រោយពីបញ្ជារួចហើយអាតូនក៏ដើរវឹងទៅរកអូស្កាដែលកំពុងតែគេងគងអន្ទាក់ខ្លាបៅទឹកដោះគោនៅលើរទះរុញរបស់គេធ្វើព្រងើយ ហើយនៅក្បែរអូស្កាក៏មានថេយ៉ុងកំពុងតែឈរនិយាយទូរសព្ទ។
“ហ៊ិហ៊ិ-" នាងតូចយកដៃខ្ទប់មាត់លួចសើចហើយក៏មកពួននៅកៀនគុម្ពផ្កាជាមួយសុនខទាំងពីរដែលកំពុងតែដេកក្បែរនាង។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now