Chapter:02

1.4K 22 0
                                    

#គ្រងស្នេហ៍
ភាគ០២៖
.............
     នៅពេលដែលនាងតូចកំពុងតែដើរតេះតាស់ៗទៅរកណាមជូននោះគេឈរមើលនាងទាំងញញឹម។ នាងតូចម្នាក់នេះមានសាច់មានឈាមត្រលុកត្រលន់គួរឲ្យចង់ឱប មើលទៅថ្ពាល់នាងចុះឡើងហ៊ារពោរពេញដោយសាច់។
   “ហ៊ិៗៗ-" នាងតូចសើចចេញអញ្ចេញធ្មេញដែលទើបនឹងមានពន្លកធ្មេញសដុះមកតិចៗ។ នាងដើរមកជិតដល់កាំជន្ដើរក៏ចាប់ផ្ដើមនិយាយទាំងសម្លេងស្រួយ៖
  “បងអ៊ុំ"
  “??” ណាមជូនឮនាងតូចនិយាយហើយគេក៏ជ្រួញចិញ្ចើមរួចក៏ដើរទៅចាប់លើកនាងមកពរ។
“និយាយថាមិចមុននេះ!ស្រីម៉ាប់" ណាមជូនលើកចិញ្ចើមម្ខាងរងចាំចម្លើយតែនាងតូចរបស់យើងក៏យកដៃតូចៗម៉ាប់របស់នាងវាយមុខរបស់ណាមជូនមួយដៃ។
“ណាៗ!ស្រីម៉ាប់" នាងតូចក៏សម្លក់ណាមជូនរួចក៏ធ្វើជាងាកឆ្វេងងាកស្ដាំយ៉ាងគួរឲ្យខ្នាញ់។
  ណាមជូនក៏ងាកទៅមើលមុខថេយ៉ុងដែលកំពុងតែអង្គុយសើច។
  “ថេយ៉ុងឯងបង្រៀនកូនឯងយ៉ាងមិចមើលចារឹកនាងចុះ" ណាមជូនដើរមកអង្គុយជិតថេយ៉ុងដោយដាក់ឲ្យនាងតូចអង្គុយលើភ្លៅរបស់ខ្លួន។
  “ខ្ញុំមិនដឹងទេ!” ថេយ៉ុងញាក់ស្មាទាំងសើចតិចៗ។
  “បងអ៊ុំហា៎" នាងតូចឆេយ៉ុងដែលកំពុងតែផ្អែលលើទ្រូងរបស់ណាមជូនក៏និយាយឡើងធ្វើឲ្យណាមជូនឱនទៅមើលមុខនាង។
  “អ្នកណាបង្រៀនឯងហៅបែបនេះ?” គេសួរនាងវិញទាំងធ្វើមុខមាំ។
  “បង!!” នាងពេបមាត់ចង់យំពេលគេធ្វើមុខកាចៗបែបនេះ។ ពេលខ្លះក្នុងចិត្តនាងចង់និយាយជាមួយគេច្រើនៗដោយសារតែវ័យរបស់នាង ទើបធ្វើឲ្យនាងមិនអាចនិយាយបានតែក្នុងចិត្តនាង-នាងគឺដឹងច្បាស់ណាស់។
  “នែ៎ៗៗ!បើហ៊ានយំអ៊ុំចាប់បោះឯងចេញក្រៅហើយ" ណាមជូនគម្រាមនាងតូចបង្កាមុនកុំឲ្យនាងយំទាន់តែអ្វីដែលមិនគួរឲ្យជឿបានកើតឡើង។ នាងតូចបានរើ ចេញពីខ្លួនរបស់ណាមជូនរួចក៏យកខ្លួនឯងទៅបោកនឹងសាឡុងក្បែរគេហើយស្រែកយំខ្លាំងស្ទើរតែបែកផ្ទះ។
  “ហ្ហឹកៗ!ហ្ហា៎ៗៗ" សម្លេងនាងស្រែកដូចជាកញ្ចែ រួចក៏យកក្បាលបោកនឹងសាឡុងបន្ថែមទៀត។
  “មើលៗកូនឯងចុះថេយ៉ុង" ណាមជូនស្ទុះក្រោកឈរជ្រាត់ចង្កេះមើលទៅនាងតូចទាំងហួសចិត្ត។ ថេយ៉ុងឃើញបែបនេះក៏ទៅរកកូនតែនាងមិនព្រមឲ្យថេយ៉ុងប៉ះឡើយ។ ឯថាឈិៈកូនចៅជំនិតរបស់ថេយ៉ុងវិញមិនបង្អង់យូរក៏ទាញទូរសព្ទដើម្បីថតសកម្មភាពទុកទៅប្រាប់រ៉ូស តែថេយ៉ុងក៏ក្រលេកទៅឃើញទាន់ហើយក៏ស្រែកជេរគេ៖
“អាចង្រៃឯងថតយកងាប់ទៅណា៎" ថេយ៉ុងចាប់ផ្ដើមមួម៉ៅកូនក៏យំ ឯកូនចៅក៏ថតទុកទៀត។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now