Admin ផុសបីភាគឲ្យហើយព្រោះស្អែកទៅស្រុកអត់មានអ៊ីធីណេតទេ-ជួបគ្នាថ្ងៃទី25 បើទីនោះមាន internet admin នឹងផុសទៀតថ្ងៃស្អែក✌
#គ្រងស្នេហ៍ (ភាគ09+10+11)ភាគ09
នាងតូចញញឹមដាក់ណាមជូនបែបគួរឲ្យខ្លាចមុននឹងនិយាយ៖
“ឆេចង់បានដង្កូវឥឡូវនេះ!!” ចប់សម្ដីឆេយ៉ុងអ្នកគ្រប់គ្នាមើលមុខគ្នាចុះឡើងទាំងបើកភ្នែកធំៗ។ ក្មេងម្នាក់នេះប្លែកណាស់ចង់បានអ្វីដែលក្មេងគ្រប់គ្នាមិនដែលគិតថាចង់បាន ឬស្រលាញ់។
“ឆេ!វាមិនល្អទេ-វាមិនគួរឲ្យស្រលាញ់ទេ-វាគួរឲ្យខ្លាចឯងមិនខ្លាចវាទេមែនទេ?” ណាមជូនសួរទៅនាងវិញដើម្បីបញ្ជាក់ និងដើម្បីបន្លាចនាងផង។
“ឆេចង់បានវា-ឆេស្រលាញ់ពួកវាបើអ៊ុំមិនទិញឲ្យឆេឥឡូវនេះទេឆេឈប់និយាយជាមួយអ៊ុំទៀតហើយ" នាងតូចងាកមុខចេញហាក់អាក់អន់ចិត្ត។
“បានបើឯងចង់បានអ៊ុំនិងឲ្យពូហ្វៃទិញឲ្យ"
“បងប្រុស!!” ថេយ៉ុងក៏សម្លឹងមើលមុខណាមជូនតែគេក៏គ្រវីក្បាល។
“រៀបចំផ្ទះកញ្ចក់ឲ្យពួកវា និងទ្រុងដាក់ស្លឹកឈើផងណា៎" នាងបន្តប្រយោគរបស់ណាមជូនយ៉ាងលឿនទាំងញញឹមជាប់មាត់។
“ផ្ទះកញ្ចក់យ៉ាងមិចឆេ?” ណាមជូនក៏សួរបញ្ជាក់។ ផ្ទះកញ្ចក់អីទៅនាងទៅដឹងរឿងអ្វីច្រើនម្លេះ។
“ផ្ទះកញ្ចក់ដែលអាចឲ្យឆេមើលឃើញកូនដង្កូវ ហើយធ្វើវាឲ្យធំណា" នាងរៀបរាប់តាមការស្រមើលស្រម៉ៃរបស់ខ្លួន។
ណាមជូនងក់ក្បាលយល់ព្រមជាមួយនាងទាំងមិនសប្បាយចិត្តព្រោះនាងពិតជាចម្លែកណាស់ មិនដឹងថាថ្ងៃមុខនាងចង់បានខ្លា ឬតោមកចិញ្ចឹមឬអត់ទេ។ តែបើនាងចង់បានពួកវាមកមែនពួកគេប្រហែលគ្មានសម្ថភាពឃាត់នាងនោះទេ។បន្ទាប់ពីញ៉ាំអាហារហើយអស់គ្រប់គ្នាណាមជូនក៏នឹកឃើញសំណួរមួយទើបសួរទៅរ៉ូស៖
“រ៉ូស!ឆេរាល់ថ្ងៃចូលរៀនឬនៅ?” សំណួរមួយនេះធ្វើឲ្យរ៉ូសមើលមុខថេយ៉ុងភ្លាម។
“ក្មួយបងខ្ចិលណាស់" ថេយ៉ុងឆ្លើយទាំងមើលទៅឆេយ៉ុងដែលកំពុងតែបញ្ចុកបបរប្អូននៅតុតូចមួយទៀតក្បែរនោះ។
“នាងមិនចង់ទៅរៀនទោះខ្ញុំបង្ខំយ៉ាងណាក៏ដោយ-ខ្វះតែបីខែទៀតនាងអាយុ៥ឆ្នាំហើយតែមើលទៅនាងចុះ" ថេយ៉ុងនិយាយទាំងដកដង្ហើមធំ។
“តែខ្ញុំក៏បានបង្រៀននាងខ្លះៗនៅផ្ទះដែរបងថ្លៃ" រ៉ូសក៏និយាយបន្តពេលមើលទៅមុខណាមជូនជ្រួញ។
“វគ្គសិក្សាថ្មីគួរឲ្យនាងចូលរៀនទៅ-បើនាងមិនព្រមទុកឲ្យយើងជាអ្នកចាត់ការ" ណាមជូននិយាយយ៉ាងជឿជាក់ថាគេអាចធ្វើបាន។
………….
ម៉ោង8ជិត9ទៅហើយតែភូមិគ្រឹះយ៉ាម៉ាហ្សាគិៈទៅតែអ៊ូរអរ។ ម្នាក់ៗកំពុងតែញ៉ាប់ដៃញ៉ាប់ជើងផ្សាកញ្ចក់ឲ្យជាប់គ្នាដើម្បីបង្កើតជាបន្ទប់មួយនៅក្រោយផ្ទះ។
“កូនដង្កូវឯងពិតជាស្អាតណាស់" ស្រីតូចអង្គុយនៅលើកញ្ចុះក្បែរន្លែងគេធ្វើផ្ទះឲ្យដង្កូវ ។ នាងនិយាយជាមួយពួកវាទាំងញញឹម។
“ឆេ!ហេតុអីស្រលាញ់ដង្កូវ" ណាមជូមដែលកំពុងតែអង្គុយឱបនាងក៌សួរ។
“ឆេ!អានរឿងនិទាននោះគេគ្រប់គ្នាស្អប់ដង្កូវណាស់ ព្រោះវាអាក្រក់តែឆេមើលរូបវាគួរឲ្យស្រលាញ់សឹងអី" នាងចាប់កាន់ដង្កូវពណ៌ប៉ៃតងនោះមកលេងធម្មតាហាក់មិនខ្លាចអ្វីទាំងអស់។ វាជាប្រភេទដង្កូវធំៗដែលគេចិញ្ចឹមសម្រាប់លំអដូច្នេះវាមិនរមាស់អ្វីនោះទេ។
“….” ណាមជូនមើលទៅដង្កូវទាំងមានអារម្មណ៍ថានិយាយមិនចេញ គេមិនបានខ្លាចគ្រានតែមានអារម្មណ៍ថារអើម។
“ឆេ!យកវាទុកវិញទៅ” ណាមជូនបានកាន់ដៃឆេយ៉ុងរលាស់ដង្កូវដាក់ក្នុងកែវកញ្ចក់ឲ្យទៅនៅជាមួយគ្នីគ្នាវាផ្សេងទៀត។
“អ៊ុំ!នឹងនៅទីនេះមើលដង្កូវជាមួយខ្ញុំមែនទេ? អ៊ុំនឹងឈប់ទៅចោលឆេហើយមែនទេ?” នាងបានងើយមុខមករកអ៊ុំជាទីស្រលាញ់។
ជុប > គេក្នាញ់នាងពេកក៏ឱបទៅចាប់ថើបថ្ពាល់សុទ្ធតែសាច់បន្តិច។
“អ៊ុំជូន!!ថើបឆេរហូត" នាងយកដៃអង្អែលថ្ពាល់ទាំងញញឹម ឫកពារនាងធ្វើឲ្យណាមជូនកាន់តែក្នាញ់។
“ស្អែកទៅចុះឈ្មោះចូលរៀនជាមួយអ៊ុំ!”
“ចូលរៀន? ឆេចង់រៀននៅផ្ទះ-ម៉ាក់ៗរបស់ឆេក៏បង្រៀនឆេចេះដែរ-ឆេមិនត្រូវការទៅសាលា" នាងធ្វើមុខស្អុយដាក់ណាមជូន។
“ឆេមិនចង់បានមិត្តទេ?”
“មិត្តជាអ្វី?” នាងសួរព្រោះមិនយល់ពាក្យនេះ តើមិត្តជាអ្វី? មិត្តធ្វើឲ្យនាងលំបាកដែរទេ? សំណួរជាច្រើនបានផុសក្នុងខួរក្បាលនាងតូច។
“មិត្តជាមនុស្សម្នាក់ឬច្រើននាក់ដែលយើងអាចពឹងពាក់ ឬទៅណាមកណាជាមួយគ្នាបាន-ពាក្យថាមិត្តគឺមានន័យណាស់បើឯងយល់ឲ្យបានច្បាស់នោះ"
“មិត្តអី!មើលទៅរញ៉េរញ៉ៃណាស់ឆេចូលចិត្តនៅម្នាក់ឯង-ហើយឆេក៏មានប៉ា-ម៉ាក់-ប្អូន-អ៊ុំជូន និងកូនឆ្កែហើយកូនដង្កូវទៀត” នាងនិយាយផងបង្ហាញដៃរាប់ផង។
“ឯងមិនអាចរស់នៅតែម្នាក់ឯងបានទេនៅក្នុងសង្គមនេះ"
“សង្គមនេះយ៉ាងមិចទៅអ៊ុំជូន?”
“សង្គមនេះពោរពេញដោយភាពច្រណែននិងការមើលងាយ បើឯងមិនខ្លាំង មិនពូកែគ្មានអ្នកណាមើលមុខឯងទេ សម្ដីរបស់ឯងនិយាយទាំងប៉ុន្មានសាបដូចជាទឹក" គេដឹងច្បាស់ណាស់ថានាងប្រាកដជាមិនយល់ពីអ្វីដែលគេនិយាយព្រោះនាងនៅក្មេងពេកហើយ។
“ឆេយល់ហើយ! បែបនេះបានជាម៉ាក់ខំបង្រៀនឆេគ្រប់យ៉ាង ហើយប៉ាតែងតែចង់ឲ្យឆេទៅសាលា" ការគិតរបស់ណាមជូនផ្ទុយស្រឡះ ក្មេងម្នាក់នេះបានយល់ពីគេនិយាយគ្រប់យ៉ាង នាងអស្ចារ្យពេកហើយ ឆេយ៉ុង។
“ព្រមទៅរៀនហើយមែនទេ?”
“ចា៎! ឆេនឹងសាកទៅមើលមិត្ត-ចង់ដឹងណាស់ថាពួកគេស្ដាប់បង្គាប់ដូចអាតូនដែរទេ!!”
“ឆេ!ហេតុអីដាក់ឈ្មោះឆ្កែអាតូនឈ្មោះផ្សេងមានច្រើនណាស់ហេតុអីមិនដាក់" ណាមជូនក្ដៅមុខភាយៗពេលនិយាយដល់ឈ្មោះសុនខឈ្មោលមួយក្បាលនោះ។
“ព្រោះវាឆ្លាតដូចអ៊ុំ-កាចដូចអ៊ុំ-គួរឲ្យស្រលាញ់ដូចអ៊ុំ-"
“បានៗ!ឆេយ៉ុងឯងមើលមកអ៊ុំដូចឆ្កែឯងណាស់មែនទេ" ណាមជូនសួរនាងព្រមទាំងដាក់នាងឲ្យអង្គុយលើតុបែរមុនមករកគេ។
“អាតូនមុខមិនដូចអ៊ុំទេ-តែឫកពារវាដូចអ៊ុំពូកែលួងឆេ-ហ៊ិៗៗ" និយាយចប់នាងយកដៃខ្ទប់មាត់សើច។
ភ្លាមនោះថូហ្វៃបានរត់មកដោយឫកពារត្រហេបត្រហប។
“មានរឿងអីថូហ្វៃ" ណាមជូនប្រញ៉ាប់សួរភ្លាម។
“កិច្ចប្រជុំជួញដូរអាវុធត្រូវបានលុបចោល-ដោយសារតែ…” ថូហ្វៃឈប់បន្តិចសម្លឹងមើលមុខចៅហ្វាយខ្លួន។
“ដោយសារតែមានគេកាត់មុខមែនទេ?” ណាមជូនដឹងមុខហើយថាប្រាដកជាមានថ្ងៃនេះ រូបមន្តដែលញេខំរកត្រូវបានចោរលួចកាលពីបីឆ្នាំមុននោះត្រូវបានពួកវាយកទៅផលិតបានសម្រេចហើយ។
“បាទ!” ថូហ្វៃឆ្លើយទាំងឱនមុខចុះ។
“មានដឹងថាជាវាជាអ្នកណា?”
“បានដំណឹងមកថាពួកវាមានក្រុមឈ្មោះ ប្លែកម៉ាជិក (Black Magic)”
“ស៊ើបឲ្យដឹងថាពួកវាជាអ្នកណាឲ្យប្រាកដកុំឲ្យយើងចាត់ខុសគោលដៅ" ណាមជូននិយាយយ៉ាងម៉ឺងម៉ាត់។
“បាទ!-អឺ!”
“មានអ្វីទៀតមែនទេ?” ឫកពារអះអុញរបស់ថូហ្វៃធ្វើឲ្យណាមជូនអត់នឹងសួរមិនបាន។
“អ្នកប្រុសជីមីនចង់ជួបចៅហ្វាយពិភាក្សារឿងរូបមន្តគីមីថ្មី”
“ពេលណា?”
“ឥឡូវនេះបាទ!”
ណាមជូនងាកមកមើលនាងតូចដែលធ្វើមុខមិនដឹងអីបន្តិចមុននឹងលើកនាងពរ។
“ចូលគេងណាអ៊ុំមានការបន្តិច" ណាមជូនពរនាងតូចចូលទៅក្នុងវិញ។
“អ៊ុំនឹងមកវិញទេ?”
“ព្រឹកជួបគ្នា!តែងខ្លួនឲ្យស្អាតណាអ៊ុំនាំទៅចុះឈ្មោះចូលរៀននឹងបានជួបមិត្តថ្មីឆាប់ៗ"
នាងតូចងក់ក្បាល។ ទឹកភ្នែកតូចៗក៏ហូរមក នាងឱប.កណាមជូនជាប់។
“ហេតុអីបានជាយំឆេ?” គេឈានទៅបានប៉ុន្មានជំហានក៏ឈប់វិញដោយសារតែសម្លេងយំនាង។
“ឆេ!ខ្លាចអ៊ុំមិនមករកឆេវិញដូចមុន-ហ៊ឹកៗ"
“ពុទ្ធោ!ឆេ-អ៊ុំសន្យាថានឹងមកវិញនៅព្រឹកនេះ" ក្មេងម្នាក់នេះគិតច្រើនមែន សូម្បីតែគេជាមនុស្សធំគិតមិនដល់នេះផង។
-កាណាហ្សាវ៉ា/ប្រទេសជប៉ុន៖
“ខ្ញុំមិនចង់រំខានបងទាំងយប់បែបនេះតែវាពិតជាសំខាន់ពិតមែន" ជីមីននិយាយទាំងសម្លេងមាំ ខណៈដែលពួកគេកំពុងតែអង្គុយនៅក្នុងបន្ទប់ប្រជុំក្នុងក្រុមហ៊ុនផលិតថ្នាំរបស់ជីមីន។ដែលក្នុងនេះមានត្រឹមតែ ថូហ្វៃ កូនចៅជំនិតរបស់ជីមីនគឺបូតាន និង អៃគីតែប៉ុណ្ណោះ។
“វាសំខាន់យ៉ាងមិច?” ណាមជូនក៏ចោទជាសំណួរ។
“ខ្ញុំថាក្នុងក្រុមរបស់ពួកយើងមានជនបង្កប់ជាមិនខាន គ្រប់សកម្មភាព គ្រប់ផែនការរបស់ពួកយើងតែងតែបែកការជានិច្ចបងគិតថាវាប្លែកទេ-ឯអ្នកដែលនៅពីក្រោយរឿងនេះគឺ ប្លែកម៉ាជិក ទាំងអស់"
“ឈប់សិន!មុនដំបូងយើងក៏គិតដូចឯងតែក្រោយមកយើងក៏ប្ដូរចិត្តវិញវាមិនមែនមានជនបង្កប់ឡើយ” ណាមជូនឈប់បន្តិចរួចសញ្ជឹងគិតរឿងកាលពីបីឆ្នាំមុន៖
“យើងគិតថាវាជាការលួចចូលក្នុងប្រព័ន្ធដោយសម្ងាត់និងលួចយកទិន្ន័យ"
“បើបែបនេះមែនយើងដូចជាយ៉ាប់ហើយ" ជីមីនពោលទាំងមួម៉ៅ។
“តែអៃគី-ឯងក៏ជា hacker ដែរមែនទេ?” ជីមីនងាកទៅមើលអ្នកកម្លោះដែលកំពុងតែអង្គុយស្ដាប់គេ។
“បាទ!” គេឆ្លើយទាំងអង្គុយត្រង់ខ្លួន។
“រឿងនេះមានតែ អៃគី និងថាឈិៈ ទេដែលះឆចជួយយើងក្នុងរឿងនេះបាន" ជីមីនក៏និយាយបន្ត។
“អ្នកទាំងពីរជាក្ដីសង្ឈឹមរបស់ពួកយើងហើយ" ណាមជូនមើលទៅអៃគីទាំងកែវភ្នែកមានក្ដីសង្ឃឹម។ កាលពីជាង10ឆ្នាំមុនអ្នកណាដែលមិនស្គាល់ អៃគី ស៊ូគីមី ជាកំពូល hacker ប្រចាំប្រទេសជប៉ុន ជីមីនចំណាយកម្លាំងគួរសមល្មមតែអាចនាំអៃគីនិងប្អូនស្រីបូតានឲ្យចូលក្រុមបាន។ បូតាននាងក៏មិនធម្មតាដែរព្រោះនាងជាអ្នកវិទ្យាសាស្រ្ត នាងតែងតែស្វែងរក វិធីសាស្ត្រក្នុងការផលិតអាវុធ និងសារធាតុគីមីឲ្យពួកគេរហូតមក។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"