47+48

874 16 0
                                    

ភាគ47

[ការពិត]

រយៈពេលបួនថ្ងៃក្នុងទីក្រុងបារីសត្រូវបានបញ្ចប់ត្រឹមថ្ងៃនេះហើយវាក៏ជាពេលដែលឆេយ៉ុងនិងណាមជូន នឹងត្រឡប់ផ្ទះរបស់ពួកគេវិញដែរ ។

អួកៗ> ព្រឹកឡើងមិនទាន់នោះទេណាមជូនបានរត់ទៅក្អួតនៅក្នុងបន្ទប់ទឹក ។ ឆេយ៉ុងដែលភ្ញាក់ដោយសារសម្លេងរបស់ណាមជូនក៏ប្រញ៉ាប់រត់ទៅមើលភ្លាមៗ ។

“ជូន!បងយ៉ាងមិចនឹង" ទឹកមុខភ័យស្លន់ស្លោរបានបង្ហាញឡើងបន្ទាប់ពីឃើញស្វាមីកំពុងតែក្អួតជ្រប់មុខនៅក្នុងចានបង្គន់ ។

“បងមិនអីទេប្រហែលក្រពះធ្វើទុកបន្តិចបន្តួច" គេនិយាយទាំងមុខស្លេក ហើយក៏ក្រោកឡើងដោយមានឆេយ៉ុងជួយទប់ ក្លិនខ្លួនរបស់នាងបានភាយចូលមកក្នុងច្រមុះរបស់គេ ធ្វើឲ្យអារម្មណ៍វិលៗមុននេះក៏បាត់អស់ទើបគេឱនចុះមកជ្រប់មុខនឹង.ករបស់នាងទាំងជើងកំពុងតែដើរចេញទៅក្រៅ។

ឆេយ៉ុងគ្រាណាមជូនឲ្យអង្គុយលើពូកដោយគេនៅតែជ្រប់មុខកញ្ចាំង.កនាងដដែល ។

“បើបងមិនស្រួលចាំស្អែកចាំទៅវិញក៏បានណា៎"

“អត់ទេការងារបងច្រើនណាស់ថូហ្វៃក៏មិននៅគ្មានអ្នកណាសម្រេចការងារជំនួសបងបានទេ" សម្លេងងុលបានតបមកវិញទាំងមិនព្រមងើបមុខមកវិញនោះទេ ។

“អូនប្រាប់ហើយការងារបងចាំអូនជួយអូនបានសុំខាងសាលាឈប់សម្រាករួចរាល់ហើយ-ពេលនេះបងមិនស្រួលខ្លួនទៅក៏មិនបានដែរ" នាងតម្លើងសម្លេងបន្តិចទាំងមួម៉ៅ ។

“បងមិនអីពិតមែន!”

“ចឹងបងទៅពេទ្យសិនទេបើមកពីក្រពះធ្វើទុកនឹងបានលេបថ្នាំហើយឆាប់ជា” នាងចាប់មុខគេឲ្យងើយឡើងមករកខ្លួន ។

“ពេលនេះលែងអីហើយ!” គេសើចដាក់នាងទាំងស្រស់ស្រាយជាងមុន ។ តែឆេយ៉ុងបែរជាជ្រួញចិញ្ចើមឆ្ងល់

“បងឈឺអីហេតុអីក៏បានទៅវិញលឿនម្លេះ?”

“បងក៏មិនដឹងគ្រាន់តែបាននិយាយជាមួយអូនក៏ជាវិញ" គេញាក់ស្មាដាក់នាងទាំងមិនយល់ពីខ្លួនឯងដូចគ្នា ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now