សួស្តី!!!!!
#គ្រងស្នេហ៍
ភាគ44ល្មមតែកម្មវិធីបញ្ចប់ក៏ដល់ម៉ោង1ព្រឹកឈានចូលដល់ថ្ងៃថ្មីបាត់ទៅហើយ ។ ណាមជូនត្រូវគេចាប់បញ្ច្រកស្រារហូតដល់ស្រវឹងជោគជាំលែងដឹងអ្វីទាំងអស់ ។ ឆេយ៉ុងឈរមើលមុខស្វាមីដែលដែលដេកផ្កាប់មុខលើតុជាមួយនឹងឪពុកនិងពូៗរបស់នាង ។
“ខ្ញុំត្រូវធ្វើយ៉ាងមិចទៅ" អ្នកគ្រប់គ្នាស្រវឹងស្ទើតែទាំងអស់គ្នាទៅហើយ ឯអេនឌីវិញក៏ទ្រេតទ្រោតជាមួយនឹងហៃគី ថាឈិៈនិងជេគគីដែររេរាំលើឆាកដោយគ្មានភ្លេង។“ឆេយ៉ុង!” លីស៊ីក៏បានផឹកដែរ ពេលនេះនាងដើរមករកឆេយ៉ុងទាំងភ្នែកធ្លាក់ជិតដល់ដី ។
“លីស៊ីឯងមិនគួរផឹកច្រើននោះទេ" ឆេយ៉ុងគ្រាមិត្តភក្តិស្រីឲ្យអង្គុយកើកៅអីសិន ។
“ហ្ហឹកៗ!”លីស៊ីបានស្រែកយំខ្លាំងទាំងមិនដឹងខ្លួនបើនៅនាងប៉ះចំស្រាយំហើយ ។
“មិត្តរបស់ខ្ញុំស្រវឹងខ្លាំងហើយ" ឆេយ៉ុងលើកដៃជូតថ្ងាស់ទាំងហត់នឿយ ។ ឈុតនៅលើខ្លួនក៏លំបាក អ្នកគ្រប់គ្នាក៏ស្រវឹង ។
“ឆេយ៉ុងមានអ្វីឲ្យខ្ញុំជួយដែរទេ" រាងតូចជីណាបានដើរចូលមកទាំងញញឹមស្រាល ។
“មិនអីទេជីណា!បន្តិចទៀតបុគ្គលិកសណ្ឋាគារនឹងមកយកពួកគាត់បន្ទប់ហើយ….តែគ្មានអ្នកណាមើលពួកគាត់ទេបើម្នាក់ស្រវឹងជោគលែងដឹងខ្លួនទៅហើយ"
“ជីណាឯងជួយមើលថែពូមីនម្នាក់ទៅ-លោកប៉ានិងពូជីនទុកឲ្យប្រពន្ធគាត់មើលទៅ-ពូជុងវិញចាំឲ្យគេមើលបន្ត"“ហើយអ្នកនាងម្នាក់នោះវិញ" ជីណាចង្អុលទៅលីស៊ីដែលកំពុងតែអង្គុយយំ ។
“ទុកឲ្យខ្ញុំមើលនាង-តែបីនាក់ខាងនោះវិញ…” ឆេយ៉ុងមើលទៅហៃគី ជេគគីនិងអេនឌីទាំងអស់សំណើចស្រវឹងនាំគ្នារាំដោយគ្មានភ្លេង
“ទុកឲ្យពួកគេរាំចឹងហើយ"
និយាយចប់បុគ្គលិកសណ្ឋាគាក៏គ្រាអ្នកស្រវឹងទាំងអស់ទៅបន្ទប់រៀងៗខ្លួន។ ឯឆេយ៉ុងវិញតាមមើលអ្នកដែលគ្រាមិត្តខ្លួនរបស់នាងជាមនុស្សស្រីហើយស្រវឹងបែបនេះនាងមិនទុកចិត្តអ្នកណាទេ។
**
ជីណាបានអង្គុយមើលមុខជីមីនដែលដេកស្ដូកស្ដឹងលើគ្រែទាំងដកដង្ហើមធំ ។
នាងបានយកទឹកជ្រលក់កន្សែងជាមួយនឹងកូនចានដែកមួយមកទុលលើតុនៅក្បាលគ្រែ មុននឹងយកវាមកជូតលើមុខរបស់ជីមីនថើៗ ។ ទឹកត្រជាក់ៗប៉ះមុខធ្វើឲ្យជីមីនភ្ញាក់ ជីណាចាប់ផ្ដើមបុកពោះព្រោះខ្លាចជីមីនចោទប្រកាន់នាងទៀត ។
“អឺ… ពូមីនខ្ញុំគ្រាន់តែជូតខ្លួនឲ្យពូប៉ុណ្ណោះ" នាងនិយាយទាក់ៗពេលដែលកែវភ្នែកក្រហមសម្លឹងមើលមកនាង ។
ភឹប!គេមិនបានតបបែរជាទាញនាងឲ្យមកគេងលើដៃរបស់គេ ។ ជីណាបើកភ្នែកៗធំព្រោះនាងកំពុងតែនៅក្នុងរង្វង់ដៃរបស់រាងក្រាស់ ឯមុខរបស់នាងវិញក៏ជ្រប់នឹងទ្រូងមាំ ។
“ពូមីន" នាងយកដៃទៅអង្រួនគេ ។ ជីមីនកាន់តែបន្ថែមកម្លាំងដៃឱបនាងកាន់តែណែនជាងមុន ។
“???” ជីណានាងមិនហ៊ានរើខ្លួននោះទេព្រោះខ្លាចរំខាន ដៃតូចក៏ស្រវ៉ាឱបចង្កេះជីមីនវិញទាំងញញឹមស្រាល ។ នាងនឹងឱបគេពេលគេគេងលក់បែបនេះ តែពេលភ្ញាក់ឡើងនាងគ្មានសិទ្ធសូម្បីតែប៉ះសម្លៀកបំពាក់គេ ។
-
មកមើលឆេយ៉ុងវិញបន្ទាប់ពីមើលថែលីស៊ីហើយនាងក៏មកមើលថែលោកប្ដីនាងវិញម្ដង ។ នាងបានប្ដូររ៉ូបកូនក្រមុំចេញមកពាក់រ៉ូបគេងយប់រលុងៗវិញដើម្បីងាយមើលថែអ្នកស្រវឹង ។
“ពូកែផឹកបែបនេះគួរតែឲ្យទៅដេកលើឆាកជាមួយនឹងអេនឌីទើបត្រូវ" ឆេយ៉ុងមិនបានផឹកស្រាដូច្នេះនាងអាចមើលសភាពអ្នកស្រវឹងស្រាបានពេញៗភ្នែក ។
“បងជូន" នាងអង្រួនណាមជូនតែគេមិនសូម្បីតែកម្រើក ។ នាងសើចបន្តិចមុននឹងរៀបចំជូតខ្លួនប្ដូខោអាវឲ្យគេ ។ ចុងក្រោយនាងក៏ទាញក្រែមមួយដើមចេញមករួចក៏ឡើងមកលើគ្រែអង្គុយមើលមុខគេមួយស្របក់មុននឹងគូសវាសៗលើមុខចេញជារូបឆ្មាបន្តិច យក្សបន្តិច ។
“គេងលក់សុបិន្តល្អ-ជុប" នាងឱនមកថើបថ្ងាស់គេមុននឹងនាងដើរចេញមកក្រៅវិញ ។
ឆេយ៉ុងដើរចុះមកក្រោមហើយក៏ឲ្យអ្នកបើកឡាននាំនាងទៅភូមិគ្រឹះវិញព្រោះនាងមានការដែរត្រូវធ្វើជាបន្ទាន់ ។ មុននេះពេលដែលនាងទៅមើលថែលីស៊ីនាងបាននិយាយពីរឿងថូហ្វៃហើយថែមទាំងប្រាប់ថាថូហ្វៃមានឯកសារទាក់ទងនឹងជំនួញងងឹតរបស់អេឡាក្មួយស្រីលោកហារុដែលមាននៅក្នុងកុំព្យូទ័ររបស់ថូហ្វៃ ។
មកដល់ផ្ទះភ្លាមនាងក៏ប្រញ៉ាប់រត់ទៅបន្ទប់របស់ថូហ្វៃដែមាននៅក្រោយផ្ទះធំ មុននឹងនាងលួចយកកុំព្យូទ័ររបស់ថូហ្វៃឡើងមកបន្ទប់របស់ខ្លួនវិញ ។
ម៉ោងពីរទៅហើយតែឆេយ៉ុងមិនព្រមគេងនោះទេនាងព្យាយាមដោះលេខកូដសំងាត់តែនាងដោះពីរទៅហើយនៅតែមិនចេញ ។ ថូហ្វៃជាមនុស្សឆ្លាតណាស់អ្វីៗដែលគេរៀបចំឡើងគឺល្អិតល្អន់ណាស់សូម្បីតែគ្រាប់បែកថ្ងៃមុនក៏ចឹងដែរ ។
“ពូហ្វៃចូលចិត្តអ្វី?គាត់ដាក់លេខកូដអ្វីទៅ" ឆេយ៉ុងគិតចុះគិតឡើងមិនដឹងថាលេខកូដនោះជាអ្វីរហូតដល់នាងសាកចុចពីលេខមួយដល់លេខប្រាំបី។
“ហ៊ឹស!” ឆេយ៉ុងហាក់អស់សំណើចបន្តិចលេខកូដសុវត្តិភាពរបស់ថូហ្វៃបែរជាដាក់លេង1ដល់8ទៅវិញ វាងាយពេកហើយ ។
មិនចំណាយពេលអត់ប្រយោជន៍ឆេយ៉ុងបានរកមើលឯកសារដែលលីស៊ីនិយាយមុននោះហើយនាងក៏បានឃើញអ្វីដែលពាក់ពន្ធ័នឹងអេឡា ថែមទាំងហារ៉ាម្នាក់ទៀត ។
គ្រាន់តែចុចចូលមើលភ្លាម ប្រវត្តរូបរបសហារ៉ានិងអេឡាបានលោតមកជាមួយគ្នាដោយមួយចំហៀងនិយាយពីហារ៉ា និងមួយចំហៀងទៀតនិយាយពីអេឡា។
អេឡា ហូតូ ឈ្មោះដើមគឺណាស៊ី ខារុ ជាកូនស្រីរបស់លោកអូឈិៈ ខារុ នាយករដ្ឋមន្ត្រីចាស់ ។
អានមួយប្រយោគនេះចប់ភ្លាមឆេយ៉ុងបើកភ្នែកធំចាប់ផ្ដើមភ័យព្រួយមួយរំពិច ត្រកូលខារុឮហើយនាងភ័យណាស់ខ្លាចវាជាប់ទាក់ទងជាមួយនឹងណាមជូន ។
“ណាស៊ី ខារុ ជាប្អូនរបស់ ណាតូ ខារុ ចុះមើលណាតូ ខារុ ជាអ៊ុំជូន-ខ្ញុំនិងគាត់ត្រូវប្រឆាំងគ្នាដែរទេព្រោះខ្ញុំត្រូវកម្ចាត់អេឡា អ្នកដែលនាំចេញគ្រឿងញៀន” បន្ទាប់ពីដឹងអ្វីដែលនាងចង់ដឹងហើយនាងក៏ចុះទៅក្រោមយកកុំព្យូទ័រទៅទុកក្នុងបន្ទប់ថូហ្វៃវិញ តែពេលដែលនាងរៀបចំចេញក្រៅនាងក៏ប្រទះឃើញកុំព្យូទ័រមួយគ្រឿងទៀតដែលមានពណ៌ប្រាក់ដូចទៅនឹងកុំព្យូទ័រមុននេះដែរ ។ ដោយសារចង់ដឹងនាងក៏ទាញកុំព្យូទ័រនោះមកមើលហើយដាក់កុំព្យូទ័រទាំងពីទន្ទឹមគ្នា វាដូចគ្នាពេកហើយ ។
នាងបានបើកកុំព្យូទ័រថ្មីនោះមកមើល។ វាគ្មានលេខកូដសំងាត់ពេលដែលចូលទៅគឺមានឯកសារជាច្រើនរបស់ក្រុមហ៊ុនណាមជូនមើលទៅដូចជារបស់ថូហ្វៃ វាខុសពីកុំព្យូទ័រមុននេះដាច់ដែលមានតែឯកសាររបស់អេឡា និងហារ៉ា ។
“កុំព្យូទ័នេះមិនមែនជារបស់ពូហ្វៃទេដឹង?” នាងជ្រួញចិញ្ចើមចូលគ្នាតិចអ្វីៗគ្រប់គ្រាន់តែជាអន្ទាក់ ។
***
ព្រឹកថ្មីបន្ទាប់ពីស្វែងរកការពិតមិនឃើញហើយឆេយ៉ុងក៏ឡើងមកគេងវិញព្រោះនាងក៏អស់កម្លាំង ហត់នឿយពេញមួយថ្ងៃដែរហើយក៏គេងលង់លក់រហូតដល់ថ្ងៃរះ ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"