ថ្ងៃនេះមករាងលឿនបន្តិច🐛🐛
#គ្រងស្នេហ៍
ភាគ21
..............................
នៅតាមផ្លូវត្រឡប់ទៅផ្ទះឆេយ៉ុងមិនបាននិយាយអ្វីនោះទេ ទើបធ្វើឲ្យសភាពនៅក្នុងឡានប្រែជាស្ងប់ស្ងាត់ចម្លែក។
“ឆេមិនអីទេមែនទេ?” ណាមជូនលូកទៅចាប់ដៃនាងថ្នមៗ។
“ឆេមិនអីទេ!គ្រាន់តែស្លុតតិចតួច" នាងញញឹមស្រាលរួចក៏បន្តនៅស្ងៀមទៀត។
ងឺត!! គ្រាន់តែឡានឈប់ភ្លាឆេយ៉ុងបានរត់ចូលក្នុងផ្ទះយ៉ាងលឿន។
“ឆេៗកើតអីហ្នឹង?” ថេយ៉ុងព្យាយាមស្រែកហៅនាងដែរតែនាងមិនព្រមងាកមកវិញនោះទេគិតតេពីរត់ឡើងទៅបន្ទប់។
“បងជូន!ឆេកើតអី?” ពេលនោះណាមជូនក៏ចូលមកដែរទើបថេយ៉ុងចាប់ដៃណាមជូនសួរ។
“មានរឿងនៅតាមផ្លូវ!”
“ប្រាប់ខ្ញុំបានទេថាមានរឿងអី?”
ថេយ៉ុងក៏អូសដៃណាមជូមទៅអង្គុយលើសាឡុងដើម្បីស្រួលនិយាយគ្នា។
**
ឆេយ៉ុងគ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមនាងក៏ប្រញ៉ាប់រត់ទៅបន្ទប់ទឹកក្អួតយកៗរហូតទាល់តែរាងកាយនាងទន់ល្អូក។ អាការៈបែបនេះក៏មកពីនាងប្រតិកម្មជាមួយនឹងផ្លែក្រូច ជាធម្មតាអាហារណាដែលមានក្រូចនាងគឺមិនញ៉ាំទាល់តែសោះ ហើយអ្នកគ្រប់គ្នានៅក្នុងផ្ទះសុទ្ធតែដឹងរឿងនេះ។ នាងបានដើរមកចាក់ទឹកផឹកទាំងល្វើយអស់ពីខ្លួន។
“ខ្ញុំមិនគួរណាប្រថុយផឹកវានោះទេ" នាងគ្រវីក្បាលមុននឹងយកបំពង់ហ៊ឺតក្នុងថតតុមកហិតតិចទើបធ្វើឲ្យនាងបានគ្រាន់បើខ្លះ។
ឆេយ៉ុងបានមកអង្គុយនៅតុរៀនរបស់នាងព្រមទាំងរកទូរសព្ទ័ដែលនាងបានលួចពីចូរ៍មុននេះ នៅក្នុងកាបូបស្ពាយរបស់នាង។
“នៅឯណា?” នាងចាក់សម្ភារៈក្នុងកាបូបទាំងអស់តែនាងមិនបានឃើញទូរសព្ទនោះទេ។
“កុំប្រាប់ណាថាវាជ្រុះបាត់" នាងយកដៃជ្រោងសក់ខាំមាត់ស្ទើរតែដាច់។
“អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ"
បើពេលនាងទៅរកវិញច្បាស់ណាស់ថាអ៊ុំនាងនឹងសង្ស័យ ហើយបើនាងមិនទៅរកទេនាងមិមបានដឹងឡើយថាអ្នកណាជាមេធំជួយដូរគ្រឿងញៀន។
រឺងៗៗ>ទូរសព្ទដែលនៅលើតុរបស់នាងក៏រោទិ៍ឡើង។ ឆេយ៉ុងលើកវាយកមកមើលមុននឹងចុចទទួល តែនាងក៏ឃើញអ៊ីម៉ែលមួយបានផ្ញើរមកនាងដូចគ្នាតែនាងមិនទាន់បានចូលមើលទេក៏សម្រេចចិត្តទទួលទូរសព្ទ័សិន។
“លីស៊ី មានការអីមែនទេ?”
(ឯងមានរឿងអីហេតុអីស្ដាប់សម្លេងដូចជាមិនល្អសោះអ៊ីចឹង?”)
“គ្មានអីទេមានបញ្ហាបន្តិចបន្តួចតែឯងកុំបារម្ភយើងដោះស្រាយបានហើយ" ឆេយ៉ុងនិយាយទាំងបិទភ្នែកផ្អែកខ្លួនទៅក្រោយ។
(យើងមកដក់តូក្យូហើយ)
“ពិតមែន?” ឆេយ៉ុងស្ទុះក្រោកទាំងសប្បាយចិត្តភ្លេចអស់ទុក្ខកង្វល់ដែលមាន។
(ពេលនេះយើងកំពុងតែនៅផ្ទះលោកប៉ារបស់យើង)
“OK ពេលទំនេរយើងនឹងទៅរក"
បន្ទាប់ពីទូរសព្ទត្រូវកាត់ផ្ដាច់ឆេយ៉ុងក៏បើកមើលអ៊ីមែលដែលគេផ្ញើរមក។
“ពូហ្វៃ??” ឆេយ៉ុងបើកភ្នែកធំៗ អង្គុយត្រង់ខ្លួនមើលទៅឈ្មោះអ្នកផ្ញើមក។
(To: The Queen
From : Thofei
សួរស្ដី!ខ្ញុំត្រូវការឲ្យអ្នកនាងជួយធ្វើការឲ្យខ្ញុំ។ សង្ឃឹមថាអ្នកនាងឃើញហើយនឹងតបមកវិញក្នុងពេលឆាប់ៗនេះ។
អរគុណ…… )
“គាត់មានការអី?” មិនចាំយូរនាងក៏ផ្ញើតបទៅវិញថាយល់ព្រមជួយទាំងមិនទាន់ដឹងថាធ្វើអ្វីនោះទេ។
(អរគុណសម្រាប់ការសហការណ៍-តែចៅហ្វាយខ្ញុំគាត់ត្រូវការជួបអ្នកនាងដើម្បីនិយាយការងារ)
អ៊ីម៉ែលជាបន្តបន្ទាប់ក៏ចេញតែលោតមកហើយឆេយ៉ុងតបទៅវិញមិនចន្លោះ។
“ចៅហ្វាយពូហ្វៃ?ជាអ៊ុំជូន!ឲ្យខ្ញុំជួបគាត់យ៉ាងមិច?” នាងផ្លុំខ្យល់ចេញពីពោះបន្តិចមុននឹងតបទៅវិញ។
[ជាធម្មតាខ្ញុំមិនដែលជួបអ្នកណាទេលោកប្រហែលជាដឹងហើយ-មានការអ្វីអាចនិយាយគ្នានៅក្នុងនេះបាន]
(តែការងារនេះត្រូវឲ្យអ្នកនាងមកធ្វើជាមួយនឹងពួកយើង)
[បើបែបនោះមែនសុំទោសផង-ខ្ញុំមិនអាចជួយបានទេ]
ឆេយ៉ុងបញ្ឍប់ការសន្ទនាត្រឹមនេះមុននឹងដើរចេញទៅក្រៅវិញទាំងខួរក្បាលមានតែចម្ងល់។
“ឆេ!ឯងមិនអីពិតមែនហ្ហេស?” ណាមជូនបានឈរនៅមុខបន្ទប់នាងល្មម។ កែវភ្នែកមូលក្រឡង់តម្រង់ទៅរកណាមជូន។
“ខ្ញុំធម្មតានោះទេ-តែអ៊ុំវិញមានបញ្ហាអ្វីដែរទេ?”
“បញ្ហា?ឯងមើលមកអ៊ុំដូចមានបញ្ហាអីដែរទេ?” គេសួរបកទៅនាងវិញទាំងញញឹម។
“អ៊ុំចាំខ្ញុំបន្តិចខ្ញុំរៀបចំរបស់ដើម្បីទៅផ្ទះអ៊ុំសិន" នាងក៏បែរខ្លួនចូលក្នុងបន្ទប់វិញទាំងបិទទ្វាចាក់សោរជិត។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"
