chapter:13

922 19 0
                                    

ខានផុស៣ថ្ងៃរហូតដល់អ្នកណាឆាតទៅសួរសុខទុក្ខ😹
#គ្រងស្នេហ៍
ភាគ13
........
“អ៊ុំជូន!លែងរវល់ហើយមែនទេបានអាចមកលេងឆេបាន" ឆេយ៉ុងបាននាំណាមជូនមកអង្គុយនៅក្រោមដើមឈើមួយកន្លែងនៅក្នុងបរិវេនសាលា ដាច់ឆ្ងាយពីភ្នែកគេឯងបន្តិច។
“រវល់!តែអ៊ុំមានការងារដែលត្រូវធ្វើនៅទីនេះទើបប្រញ៉ាប់មក"
“អ៊ីចឹងអ៊ុំមកនេះមិនមែននឹកឆេទេមែនទេ" នាងធ្វើឫកងក់ងរហើយបែរទៅម្ខាង។
“មិនមែនបែបនោះទេឆេ" គេក៏ចាប់កាន់ដៃនាងឲ្យបែរមករកគេវិញ។
“ឆេ!ដឹងតើថាអ៊ុំមិនគិតបែបនោះ អ៊ុំមកព្រោះនឹកឆេត្រូវទេ" នាងញញឹមខ្ជឹបរួចផ្អែកក្បាលទៅលើទ្រូងមាំរបស់ណាមជូនទាំងញញឹម។
“ក្មេងចម្កួត!យ៉ាប់ណាស់" ណាមជូនក៏ឱបនាងយ៉ាងណែន គេពិតជានឹកក្មេងម្នាក់នេះណាស់ រយៈពេលយូរហើយដែរគេមិនបានជួននាង។
“ឆេ!នឹកអ៊ុំជូនណាស់ដឹងទេ" នាងនិយាយទាំងស្ថិតនៅក្នុងដៃរបស់គេនៅឡើយ។  ណាមជូនក៏ឱនទៅថើបសក់ទន់ៗក្រអូបនោះមុននឹងតបទៅនាងវិញ។
“អ៊ុំក៏នឹកឯងដែរស្រីម៉ាប់"
“អ៊ុំជូន!ថាអ្នកណាម៉ាប់?” នាងក៏ងើបមកមើលមុខគេយ៉ាងលឿនទាំងជ្រួញចិញ្ចើម។
“មានអ្នកណាទៀតគឺឆេ!នឹងហើយកាលនៅពីក្មេងញ៉ាំច្រើនឡើងក្លាយជាជ្រូកទៅហើយ" គេចំអន់នាងលេងតែធ្វើឲ្យនាងខឹងគេមែនទែន។
“អ៊ុំជូន!!!” នាងហៅគេបែបសម្លេងមិនសុខចិត្ត។
“ហ៊ឹសៗ!អ៊ុំនិយាយលេងទេ" គេពិតជាអស់សំណើចនឹងទឹកមុខមួយនេះណាស់ ហើយដៃក្រាស់ក៏យកទៅអង្អែកសក់នាងថ្នមៗ។
“សក់ឯងស្អាតណាស់"
“អ៊ុំសរសើរតែសក់ទេហ្ហេស?ចុះឆេមិនស្អាតទេឬយ៉ាងមិច" នាងនិយាយព្រមទាំងលរមុខទៅរកគេ។
“កុំខិតមកជិតពេក" គេក៏រុញថ្ងាស់នាងឲ្យខិតឆ្ងាយបន្តិច។
“ហ៊ិៗ!អ៊ុំអៀនហើយ" នាងសើចតិចពេលសង្កេកឃើញមុខក្រក្រហមរបស់គេហើយ។

“បានហើយចូលរៀនទៅ” មិនអាចប្រឈមមុខនឹងនាងទៀតបានគេក៏ក្រោកឈរឡើង តែឆេយ៉ុងក៏បានងើបមកឱបចង្កេះណាមជូនទៀត។
“អ៊ុំនឹងទៅLA វិញមែនទេ?”
“អ្ហឹម!!អាទិត្យក្រោយ"
“អ៊ីចឹងមានន័យថាឆេបាននៅជាមួយអ៊ុំជូនមួយអាទិត្យហើយ" នាងនិយាយទាំងញញឹមព្រមទាំងហក់ទៅថើបថ្ពាល់គេសងខាង។
“ជួបគ្នាល្ងាចនេះណា៎អ៊ុំជូន" និយាយហើយនាងក៏រត់ទៅថ្នាក់រៀនវិញយ៉ាងលឿន។
“ក្មេងម្នាក់នេះចម្លែកមែន" គេក៏គ្រវីក្បាលរួចក៏ដើរទៅរកឡានរបស់ខ្លួនវិញ។
គ្រឺងៗ!!! ចំណុចនាឡិការចង្អុលត្រឹមម៉ោងបួនភ្លាមកណ្ដឹងក៏ចាប់ផ្ដើមរោទិ៍ជាសញ្ញាបញ្ជាក់ថាដល់ម៉ោងចេញទៅផ្ទះហើយ។ សិស្សទាំងអស់នាំគ្នារៀបចំការតាមរៀងៗខ្លួនមុននឹងងើបឈរគោរពលាគ្រូ។
    ថ្នាក់រៀនថ្ងៃថ្មីក៏បានបញ្ចប់ទៅយ៉ាងរលូតឆេយ៉ុងប្រញ៉ាប់ប្រញ៉ាល់រតទៅរកឡានដែលកំពុង់តែចតចាំនៅមុខរបបងសាលា។
“សួរស្ដីអ្នកនាងតូច" អ៊ុំអ្នកបើកឡានបានឱនគំនាបឆេយ៉ុងបន្តិចហើយក៏បើកទ្វាឲ្យនាង។
“ចា៎!សួរស្ដី" នាងញញឹមរាក់ទាក់តាមទម្លាប់របស់នាងធម្មតា។
     ពេលចូលមកដល់ក្នុងឡានអ៊ុំអ្នកបើកឡានក៏សួរនាង៖
“អ្នកនាងតូចទៅផ្ទះ ឬមួយទៅកន្លែងហាត់សិនបាទ!”
“ថ្ងៃនេះខ្ញុំមានការប្រកួតសំខាន់ដូច្នេះទៅកន្លែងហាត់សិនណាអ៊ុំ" ឆេយ៉ុងនិយាយទាំងមុខស្អុយព្រោះនាងមិនអាចទៅជួបអ៊ុំរបស់នាងបាននៅពេលនេះ។
ងឺត!!ឡានដែលនាំឆេយ៉ុងមកក៏មកឈប់នៅមុខសាលាបង្រៀនតៃក្វាន់ដូមួយកន្លែង។
“អ៊ុំប្រាប់ម៉ាក់ដូចដើមទៅណាថាខ្ញុំជាប់ធ្វើកិច្ចការសាលាជាមួយមិត្ត" នាងផ្ដាំអ៊ុំអ្នកបើកឡានមុននឹងកាន់កាតាបចុះទៅ។ វាជាទម្លាប់ទៅហើយដែរឆេយ៉ុងប្រាប់បែបនេះទៅអ៊ុំអ្នកបើកឡានព្រោះនាងមិនចង់ឲ្យនរណាម្នាក់ដឹងថានាងរៀនអ្វីបែបនេះទេគឺមានតែអ៊ុំអ្នកបើកឡានតែម្នាក់ប៉ុណ្ណោះដែរដឹងអាថ៍កំបាំងរបស់នាង។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now