ដល់ពេលវេលាដែលយើងត្រូវតភាគហើយ...
#គ្រងស្នេហ៍
ភាគ27
តក់ៗ>ទឹកភ្នែករបស់នារីរូបស្រស់ដែលកំពុងតែអង្គុយលើរទះរុញក៏ស្រក់ចុះមកតក់ៗពេលដែលមាននារីម្នាក់បានមកស្រែកខ្លាំងៗឲ្យនាង។
“នាងអាចធ្វើអ្វីបានខ្លះក្រៅទឹកភ្នែករាល់ថ្ងៃ?” អេឡាបានចាប់អង្រួនស្មានាងខ្លាំងៗ។
“ហ៊ឹកៗ" រាងតូចហារ៉ាបានត្រឹមតែបញ្ចេញសម្លេងយំមិនអាចប្រកែកនឹងពាក្យចោទប្រកាន់របស់អេឡាបាន។
“នែ៎!នាងចង់ធ្វើអីបងស្រីខ្ញុំ” ហារីសចេញពីបន្ទប់ក៏ស្ទុះមកចាប់ទាញអេឡាចេញពីខ្លួនបងស្រីគេ។
“ស្រីពិការម្នាក់នេះមានចេតនាចង់រុញរទះបុកខ្ញុំ"
“ចុះនាងមានស្លាប់ដែរគ្រាន់តែប៉ះបន្តិចបន្តួចបែបនេះ?ជើងនាងបានបាក់ដែរទេ?បងស្រីខ្ញុំបើអាចគាត់មិនខ្ចីប៉ះពាល់ស្រីដែលមិនដឹងមកពីណាដូចជានាងនោះទេ!ខ្ញុំគួរតែចាប់បំបាក់ជើងនាងឲ្យបាក់ហើយឲ្យនាងមកអង្គុយដូចបងស្រីទើបនាងយល់អារម្មណ៍គាត់" ហារីសស្រែកឲ្យអេឡាខ្លាំងៗដែលសម្លេងនេះបានទៅប៉ះនឹងត្រចៀកនឹងលោកហារុ។
“មានរឿងអី" លោកហារុចេញមកនិងសួរទាំងសម្លេងមាំ។
“ប៉ាប្រដៅស្រីអនាថាម្នាក់នេះឲ្យបានល្អទៅ” ថាហើយហារីសក៏រុញរទះបងស្រីគេចេញទៅពីទីកន្លែងនោះ។
អេឡាបានត្រឹមតែក្ដាប់ដៃខឹងនឹងហារីសតែប៉ុណ្ណោះ។
“អេឡា!ហារ៉ាជាកូនស្រីយើងជួយធ្វើឲ្យល្អបន្តិចទៅ-យើងយកនាងមកចិញ្ចឹមមិនមែនឲ្យនាងមកខាំកូនៗខ្ញុំទេ" លោកហារុនិយាយរួចគាត់ក៏ចេញទៅវិញ គាត់មិនចង់និយាយខ្លាំងៗជាងនេះទេព្រោះនាងបានផ្ដល់ប្រយោជន៍ដល់គាត់ច្រើនណាស់។
“ពួកឯងមើលមកខ្ញុំគ្រាន់តែជាកញ្ចះទេមែនទេ?ល្អ!ខ្ញុំនឹងធ្វើឲ្យពួកឯងឃើញថាអេឡាម្នាក់នេះអាចធ្វើលើសពីការរំពឹងរបស់ពួកឯង" ស្នាមញញឹមពោរពេញដោយល្បិចបានលេចឡើង។
**
-ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ៖
ណាមជូនបានលើកបីឆេយ៉ុងចុះពីឡានកាត់មុខឪពុកម្ដាយនាង និងអ្នកបម្រើផ្សេងៗទៀតធ្វើឲ្យឆេយ៉ុងខ្មាស់គេស្ទើរតែស្លាប់ភ្លាមៗទេ។
“ថេ-ហេតុអីបងថ្លៃយកចិត្តទុកដាក់ចំពោះកូនឆេម្លេះថ្ងៃនេះ" រ៉ូសចុះពីឡានក៏សួរទៅស្វាមីទាំងមិនដឹងអី។
“បងក៏មិនដឹងដែរ" ថេយ៉ុងជ្រើសរើសកាកុហក់ព្រោះគេមិនអាចនាងដឹងពេលនេះបានឡើយ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romantikរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"