ភាគ33
“គ្រាន់តែសម្ដែង,”
ព្រឹកថ្មីឆេយ៉ុងរៀបចំខ្លួនដើម្បីទៅក្រៅជាមួយហារីស តែនាងពិតជាខ្លាចបើអ៊ុំនាងដឹងគាត់ធ្វើយ៉ាងមិចទៅ។
“មិនអីទេៗ!អ៊ុំជូនជាទីស្រលាញ់នៅបារីសគាត់មិនដឹង មិនឃើញនោះទេ-តែមួយថ្ងៃនេះទេរឿងនឹងចប់ហើយ" ឆេយ៉ុងមើលទៅរូបខ្លួនឯងដែលនៅក្នុងកញ្ចក់រួចនិយាយទាំងញញឹម។
ព្រឹកនេះនាងជ្រើសយករ៉ូបសាច់ក្រណាត់វែងក្រោមជង្គង់ ព្រោះនេះវាជាស្ដាយរបស់នាងដែលចូលចិត្តស្លៀកបែបនេះ។ មុននឹងចេញទៅក្រៅនាងក៏បានទាញអាវក្រៅមកពាក់ជាមួយនឹងកាបូបស្ពាយចំហៀង។
“ម៉ាក់!-ព្រឹកនេះកូនសុំទៅក្រៅជាមិត្តហើយណា" មកដល់ក្រោមនាងក៏ស្រែកនិយាយទៅកាន់ម្ដាយដែលនៅក្នុងផ្ទះបាយ។
“ចា៎កូន!តែឮថាល្ងាចនេះអ៊ុំជូននឹងត្រឡប់មកវិញណា៎" រ៉ូសដើរមករកកូន ទាំងប្រាប់ឲ្យនាងដឹងដើម្បីបានទៅទទួលណាមជូននៅព្រលានយន្តហោះ។
“ចា៎ម៉ាក់-ចាំល្ងាចនេះកូនទៅទទួលអ៊ុំជូនតែម្ដង"
បន្ទាប់ពីឆេយ៉ុងចេញទៅបាត់ថេយ៉ុងក៏ដើរចុះមកពីជាន់ខាងលើទាំងដៃកាន់ iPad ជាប់។
“រ៉ូសៗ!អូនជួយរើសបងបន្តិចទៅមើលថ្ងៃការកូនយើងបងគួរស្លៀកឈុតពណ៌អី" ថេយ៉ុងបានដើរមករ៉ូសព្រមទាំងបង្ហាញរូបសម្លៀកបំពាក់ជាច្រើនឲ្យនាងមើល។
“អូហូ!បងប្រញ៉ាប់រកឈុតជាងអូនទៀតថេ!ក្រែងបងនិយាយថាបងមិនចង់ឲ្យកូនរៀបការមែនទេ" រ៉ូស-បង្អាប់ស្វាមី ទើបធ្វើឲ្យគេត្រូវញញឹមតិចៗទាំងខ្មាស់អៀន ។
“ហ៊ឹស…” រ៉ូសអស់សំណើចនឹងស្វាមីនាងណាស់
“អូនថាគួរតែស្លៀកពណ៌ផ្ទៃមេឃនេះទៅ” នាងចង្អុលទៅឈុតមួយដែលនាងគិតថាស្អាតជាងគេ។
“ពិតមែន!” ថេយ៉ុងក៏យកវាមកពិនិត្យមើល។
“វាស្អាតពិតមែន-បងនឹងឲ្យបងជីនកាត់ពណ៌ផ្ទៃមេឃដែរ" ថាហើយថេយ៉ុងក៏ដើរទៅអង្គុយលើសាឡុងទាំងញញឹមបិទមាត់មិនជិតដោះឡើយ។
“អូ៎! រ៉ូសរឿងរោងការយើងគួរតែរៀបចំបែបមិច រៀបចំនៅផ្ទះ ឬនៅសណ្ឋាគារល្អ" គេនៅតែបន្តនិយាយរឿងពិធីមិនឈប់។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"