ម្សិលមិញមិនបានផុសក៏ដោយសារតែទូរស័ព្ទអស់ថវិការ សូម្បីតែ internet ចូល ABA បញ្ចូលលុយក៏គ្មានដែរ។
ហ៊ើយ!!ជីវីតធ្លាក់ដល់សូន្យពេលដែលទូរសព្ទអស់លុយ។
#គ្រងស្នេហ៍
ភាគ23+24ឆេយ៉ុងរុញទ្វាចូលយឺតៗនិងបិទវិញថ្នមៗ។ សភាពខាងក្នុងគឺងងឹតណាស់នាងមិនអាចមើលអ្វីឃើញនោះទេ។ពេលឃើញមានពណ៌ចាំងផ្លាតពីព្រីភ្លើង ដៃតូចស្រលូនក៏ឈោងទៅបើក។
ពឹក!> នៅក្នុងបន្ទប់ទាំងមូលបានបំភ្លឺដោយអំពូលមួយដែលនៅចំកណ្ដាល។ ពេលនេះនាងអាចឃើញអ្វីៗគ្រប់យ៉ាងនៅក្នុងនេះទាំងអស់។ មានក្ដាខៀនខៀវមួយនៅជាប់ជញ្ជាំងដែលនៅលើនោះមានបិទរូចបថតរញ៉េរញ៉ៃពេសពេញហ្នឹង។
“ទាំងនេះជាអ្វី?” ឆេយ៉ុងដើរទៅជិតទើបនាងឃើញថាមានរូបរបស់លោកនាយករដ្ឋមន្ត្រី ស្ទើរតែគ្រប់សកម្មភាព រូបភ្លើងឆេះស្រែនៅក្បែរជើងភ្នំ និងរូបជាច្រើនទៀតដែលសុទ្ធតែជាសោនាកដកម្ម។ ហើយនាងក៏បានឃើញរូបកាំភ្លើងមួយដែរមើលទៅវាជាកាំភ្លើងស៊េរីចាស់ ប្រហែលតាំងពីឆ្នាំ1900ម្លេះ។
“អ៊ុំជូនចង់ធ្វើអ្វីឲ្យពិតប្រាកដទៅ?” នាងមើលទៅក្នុងបន្ទប់នេះទាំងមានអារម្មណ៍ថាវិលវល់។
“???” កែវភ្នែកមូលក្លំក៏ប៉ះជាមួយនឹងរូបថតបីបួនតាំងនៅលើជញ្ជាំង ដោយការចង់ដឹងនាងក៏ដើរទៅជិត។
នោះជារូបថតលក្ខណៈគ្រួសារដែលមានសមាជិកបួននាក់ទាំងញញឹមពព្រាយ។ ក្មេងប្រុសម្នាក់កំពុងតែឱបក្មេងស្រីដែលនៅសងខាងពួកគេមានឱពុកម្ដាយ។
“ក្មេងប្រុសម្នាក់នេះ?” ឆេយ៉ុងយកដៃទៅប៉ះលើរូបក្មេងប្រុសម្នាក់ដែលកំពុងតែញញឹមបញ្ចេញថ្ពាល់ខួច។
ឌឹបៗ> បេះដូងនាងចាប់ផ្ដើមលោតញ៉ាប់ខ្លាំងទៅៗ ដោយសារតែរូបទាំងនេះ។ ខួរក្បាលក៏វៃចាប់ផ្ដើមដំណើរការនាងបានទាញទូរសព្ទពីក្នុងហោប៉ៅខោកាប៊ូយរបស់នាងយកមកថតរូបភាពទាំងអស់នៅលើជញ្ជាំងរួមទាំងរូបកាំភ្លើងចម្លែកនោះផងដែរ។បន្ទាប់ពីថតហើយនាងក៏ចេញមកវិញតែមិនប្រយត្ន័នាងក៏ជំពប់ជើងទៅប៉ះនឹងទូដាក់សៀវភៅនៅមុខនោះ។
ក្រិក! ទូសៀវភៅនៅជាប់ជញ្ជាំងក៏របើកឡើង។ ឆេយ៉ុងស្ទុះថយក្រោយនិងមើលទៅវាទាំងប្រុងប្រយត្ន័។ នៅថតទូនោះមានដូចជាកន្លឹះទ្វាសម្រាប់ចុចអញ្ចឹង។
មិនគិតច្រើននាងក៏រុញទូនោះដើម្បីទៅផ្នែកម្ខាងទៀត។
ទូកញ្ចក់ត្រវែងពីរបានដាក់ទន្ទឹមគ្នា មានគ្រោងឆ្អឹងរបស់មនុស្សពីរនាក់ដែលនៅក្នុងនោះ និងមានអំពូលភ្លើងពណ៌សបញ្ចាំងលើគ្រោងឆ្អឹងទាំងពីរនោះ។
ឆេយ៉ុងបើកភ្នែកធំៗរួចយកដៃបិទមាត់ ឯជើងទាំងគូរបស់នាងក៏រំកិលទៅមុខម្ដងបន្តិចរហូតដល់គ្រោងឆ្អឹងក្នុងទូនោះ។ ពេលដែលពិនិត្យឲ្យច្បាស់ទៅលើគ្រោងឆ្អឹងទាំងពីរមានគ្រាប់កាំភ្លើងបៀបជាប់នៅនឹងឆ្អឹងត្រង់ឆ្អឹងជំនី។
“គ្រោងឆ្អឹងទាំងពីរជារបស់ឪពុកម្ដាយក្មេងៗនោះទេដឹង"
“ចុះបើមែនតើអ៊ុំជូនត្រូវជាអ្វីនឹងពួកគេ?”
“ក្មេងប្រុសក្មេងស្រីនោះនៅឯណាពេលនេះ?”
សំណួរជាច្រើនបានផុសឡើងនៅក្នុងខួរក្បាលរបស់ឆេយ៉ង។ ទោះនាងខំគិតយ៉ាងណាក៏គិតមិនចេញ វាកាន់តែស្មុគស្មាញទៅៗហើយ។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romantikរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"