41+42+43

1.5K 22 0
                                        

ពីរនាក់ប្ដីប្រពន្ធគេលេងមែនទែនហើយ...

#គ្រងស្នេហ៍
ភាគ41

     ថ្ងៃចាំងចូលតាមចន្លោះបង្អួចបង្ហាញឲ្យឃើញកាយមួយគូកំពុងតែឱបគ្នាយ៉ាងស្អិតរមួត ។ ណាមជូនបើកភ្នែកយឺតៗសម្លឹងមើលទៅនាងតូចដែលគេងកើយដៃនិងឱបខ្លួនជាប់ ។ ស្នាមញញឹមស្រស់ស្អាតក៏បង្ហាញចេញមក ។ គេយកដៃវែកកូនសក់ដែលធ្លាក់បាំងមុខនាងចេញដើម្បីអាចមើលមុខនាងច្បាស់ជាងនេះ ។

“គេងលក់បែបនេះកាន់តែគួរឲ្យស្រលាញ់" ណាមជូននិយាយទាំងថើបសក់ទន់ៗរបស់នាង ។

“ហ្ហឹម!!” ឆេយ៉ុងគ្រហឹមដើម.កបន្តិច ទាំងយកដៃញីភ្នែកឲ្យស៊ាំងនឹងពន្លឺ ។
“បងភ្ញាក់យូរហើយ?” នាងនិយាយទាំងសម្លេងមិនទាន់អស់ងងុយ ។

“អូនគេងបន្តទៅបងចង់ទៅមើលការងារបន្តិច" គេនិយាតទាំងទាញនាងចេញឲ្យគេងនៅលើខ្នើយវិញ ។

“បងទៅធ្វើអី" នាងស្ទុះក្រោកតាមគេ និងឱបចង្កេះពីក្រោយទាំងភ្នែកនៅបិទនៅឡើយ ។

“អូនគេងបន្តសិនទៅម៉ោងទើបតែ6នោះទេ" ណាមជូនបែរមករកនាងព្រមទាំងឱបស្មានាង ។

“បងទៅណាអូនក៏ត្រូវទៅដែរខ្លាចបងលួចមានស្រីនៅក្រៅ" នាងប្រឹងបើកភ្នែកមកនិយាយជាមួយគេ ។
   គេលើកនាងឲ្យមកអង្គុយលើភ្លៅរបស់គេនិងថើបមុខរបស់នាងស្ទើតែគ្រប់កន្លែង ។
“ហិហិៗ!បានហើយ" ដោយសារតែពុកចង្ការបស់គេធ្វើឲ្យនាងរសើបទើបនាងសើចនិងប្រឹងគេចចេញ តែគេនៅតែតាមថើបនាងទៀត ។

“អូនមិនអាចតាមបងគ្រប់កន្លែងបានទេព្រោះអូនក៏ត្រូវទៅរៀនដែរ" គេញីសក់នាងតិចៗតែក៏ធ្វើឲ្យវារញ៉េរញ៉ៃដែរ ។

“អូនចង់ទៅតាមបងទោះមិនគ្រប់ពេលតែអូននឹងតាមបង-តាមៗរហូតទាក់តែបងធុញ" និយាយចប់នាងក៏ចុះពីលើភ្លៅគេវិញនិងដើរទៅបន្ទប់ខ្លួនវិញ ។ តែដើរបានត្រឹមទ្វានាងក៏ងាកមកវិញ៖
“អូននិយាលេងទេ-ថ្ងៃនេះមិនបានទៅជាមួយបងនោះទេចាំលើកក្រោយព្រោះនៅសាលាមានការប្រឡង"នាងញញឹមដាក់គេទាំងដៃទាញទ្វាបិទវិញ ។

ណាមជូនបានត្រឹមតែគ្រវីក្បាលហួសចិត្ត ។ គេនៅក្បែរនាងពិតជាក្ដីសុខណាស់គេគ្មានថ្ងៃធុញនាងនោះទេ ។ គេបានដើរទៅតុធ្វើការនិងទាញទូរសព្ទផ្ញើសារដើម្បីណាត់ជួបនរណាម្នាក់ ទាំងទឹកមុខមាំ ។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now