ភាគ35
“ជឿជាក់លើនាងទោះនាងកំពុងកុហក”
ល្មមតែបើកឡានបានមកដល់ផ្ទះមិនដឹងថាពួកគេចម្រាញ់ស្ករបានប៉ុន្មានគីឡូហើយនោះទេអាណិតតែអ្នកអត់គូដូចជាថូហ្វៃដែលខំនៅកំដរពួកគេ។
“ចុះមក!” ណាមជូនហុចដៃឲ្យឆេយ៉ុងកាន់ចុះមក។
“អរគុណ!” ឲ្យតែនាងនៅក្បែរគេនាងមិនអាចឃាត់ខ្លួនឯងមិនឲ្យញញឹមបាននោះទេ។
“កូនឆេ!!” រ៉ូសបន្ទាប់ពីបានឃើញនាងក៏ប្រញ៉ាប់រត់មករកនាងភ្លាម។
“ម៉ាក់កុំបារម្ភពេកអី!កូនមានកើតអីឯណា" ឆេយ៉ុងចាប់កាន់ដៃម្ដាយ។
“ម៉ាក់មានកូនតែពីរនាក់ម៉ាក់ត្រូវតែបារម្ភបែបនេះហើយ-ឆាប់ចូលក្នុងទៅម៉ាក់បានត្រៀមថ្នាំលាបមុខឲ្យកូនរួចហើយ" រ៉ូសដឹកដៃកូនចូលក្នុងផ្ទះភ្លាម។ មុននេះថេយ៉ុងបានទាក់ទងមកនាងប្រាប់ពីរឿងរបស់ឆេយ៉ុងរួចរាល់ហើយទើបនាងមិនចាប់បាច់សួរថាមានរឿងអីកើតឡើង។
**
បន្ទាប់ពីអាហារពេលល្ងាចហើយឆេយ៉ុងឡើងមកជាន់ខាងលើទាំងដៃអង្អែលថ្ពាល់ជាប់។
“ស្រីម្នាក់នោះដៃធ្ងន់ណាស់តើ!” ពីរកំផ្លៀងរបស់អេឡាពិតជាឈឺណាស់មិនដឹងថានាងយកដៃមកទះឬជើងមកធាក់នោះទេ។
“បងស្រីយ៉ាងមិចដែរមានរឿងរហូតដល់ចូលប៉ូស៍" ប្អូនប្រុសរបស់នាងអូស្កាឈរផ្អែកជញ្ជាំងមើលមកនាងទាំងសើចតិច។
“ឯងសើចសប្បាយណាស់ណ៎!មិនទៅក្លឹបទៀតទេឬយ៉ាងមិច?” នាងសួរទាំងដើរទៅឈរជ្រាត់ចង្កេះនៅពីមុខប្អូន។
“ទៅអីទៀត!ក្លឹបដែលបងស្រីទៅរកបុរស-អ្ហឹម!” អូស្កានិយាយដល់ត្រឹមនេះឆេយ៉ុងក៏យកដៃទៅខ្ទប់មាត់អូស្កាមុននឹងអូសគេចូលទៅនៅបន្ទប់។
ណាមជូនដែលបានឈរស្ដាប់ពួកគេក៏បានដើរចេញមកពីកន្លៀតទ្វាក្បែរនោះ។
**
“បងធ្វើស្អីនឹង!” ពេលដែលចូលមកដល់បន្ទប់ទើបអូស្កាស្រែកសួរវិញខ្លាំងៗ។
“ឯងមាត់ឮម្លេះបើអ្នកដទៃស្ដាប់ឮគិតយ៉ាងមិច?” នាងសម្លុតទៅអូស្កាវិញទាំងមុខកាច។
YOU ARE READING
SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)
Romanceរឿងនេះកំពូលផ្អែមប្រចាំឆ្នាំ😆 "គេជឿអ្វីៗគ្រប់យ៉ាងដែលនាងបាននិយាយព្រោះបេះដីងរបស់គេនៅនឹងនាងបើគេមិនជឿជាក់នាងដូចគេមិនជឿជាក់លើខ្លួនឯងដែរ" "បងជឿជាក់លើអូន!"