chpt:29+30

1.1K 18 0
                                    

ភាគ29

“អរគុណ,”

     បន្ទាប់ពីចេញពីធ្វើការណាមជូមក៏នាំឆេយ៉ុងមកផ្ទះវិញ ទាំងមិនបានទៅដើរលេងនៅទីណាសិននោះទេក៏ព្រោះតែមានឪខ្លាកំពុងតែចាំនៅផ្ទះ ។

“អ៊ុំខ្ញុំចូលទៅមុខចាំអ៊ុំទៅតាមក្រោយលោកប៉ាប្រហែលជាកំពុងតែអង្គុយចាំផងមិនដឹង" ពេលមកដល់ផ្ទះហើយណាមជូននៅតែបន្តកាន់ដៃនាងមិនឈប់។

“កុំខ្វល់នឹងគេអី" ណាមជូនបង្ហាញឫកពារមិនខ្វល់ហើយថែមទាំងដើរអូសដៃឆេយ៉ុងចូលទៅក្នុងធ្វើព្រងើយ។

“ថូហ្វៃសប្តាហ៍ក្រោយមានប្រជុំនៅបារាំងឯងប្រហែលជាដឹងហើយណា" រៀបនឹងចូលទៅក្នុងហើយណាមជូនក៏បែរមកនិយាយជាមួយថូហ្វៃសិន។

“បាទ!ចៅហ្វាយខ្ញុំដឹងហើយ"

“រៀបចំឲ្យល្អយល់ទេ?” ថូហ្វៃក៏ឱនគំនាបជាការយល់។

**

“ឆេយ៉ុង!ប៉ាប្រាប់ថាយ៉ាងមិច?” ឆេយ៉ុងមិនទាន់បានឈានជើងឡើងកាំជន្ដើរបានមួយកាំផងសម្លេងឪពុកនាងក៏បន្លឺឡើង។

“ប៉ា-គឺ-"

“វាស្អីណាស់ណាទៅថេយ៉ុង!” ណាមជូនក៏និយាយកាត់ឆេយ៉ុង។

“មើល៎បងសួរខ្ញុំទៅ!ខ្ញុំជាឪពុកខ្ញុំមានសិទ្ធការពារកូនស្រីចឹងហើយ" ថេយ៉ុងក៏ប៉ះដៃនាងនិងថេយ៉ុងចេញដោយគេជាអ្នកឈរនៅចំកណ្ដាល។

“ឆេឡើងទៅបន្ទប់វិញ" គេងាកមកនិយាយជាមួយកូនស្រី។

“តែ-"

“ទៅបន្ទប់ទៅឆេចាំយប់អ៊ុំទៅរក" ណាមជូននិយាយជាមួយឆេយ៉ុងរំលងថេយ៉ុងផ្គើនគេទៀត។ ឯឆេយ៉ុងវិញក៏រត់ឡើងទៅលើយ៉ាងលឿន។

“ឃើញទេនាងស្ដាប់យើងជាងឯងជាឪពុកទៀត" ណាមជូនញ៉ាក់ស្មាឌឺថេយ៉ុង។

“បងប្រុសរឿងនេះមិនមែនលេងសើចទេណា៎!” ថេយ៉ុងអូសដៃណាមជូមមកអង្គុយលើសាឡុង គេអាក្រក់ ក៏អាក្រក់ហើយតែបងគេមានដែរស្ដាប់គេម្ដងណាទេ?

“ចុះឯងថាយើងលេងសើច?”

“រឿងអាយុបងខ្ញុំមិនប្រកាន់ តែថាបងអាចមើលថែកូនខ្ញុំបានយ៉ាងមិច? គ្រាន់តែគិតខ្ញុំក៏ចង់ស្ទះខ្យល់ដែរណា៎"

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now