ភាគទី1 : ហេតុអីទើបគេក្លាយជាម្ចាស់បំណុលតើអ្នកណាបានទៅខ្ចីស្អីគេ?

15.4K 496 5
                                    

// ផ្ដើមរឿង //

រាងតូចច្រឡឹងរូបសម្រស់ស្រស់ស្អាតម្នាក់បានដើរកាន់ដៃកូនស្រីបង្កើតរបស់ខ្លួនមានអាយុទើបតែ6ឆ្នាំនាំគ្នាដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីទៅមើលឪពុករបស់ខ្លួនកំពុងសម្រាកព្យាបាលនៅទីនេះ!

< ក្រាក! >

< លោកតា !! > ខណៈពេលដើរមកដល់មុខបន្ទប់លោកតាខ្លួនកំពុងសម្រាកភ្លាមនោះរាងតូចក៏បានបើកទ្វាអោយកូនស្រីចូលទៅរកឪពុកខ្លួនកំពុងគេង នៅលើគ្រែអ្នកជំងឺ

< អា៎! នាំគ្នាមកហើយឬនឹកណាស់ > បុរសវ័យចំណាស់ញញឹមយ៉ាងស្រស់ខណៈពេលបានឃើញ
កូនប្រុសនឹងចៅស្រីមកមើលខ្លួនទៀតហើយបែប នេះព្រោះពួកគេតែងតែមើលថែនៅក្បែរខ្លួនរហូតក៏ ប៉ុន្តែមានថ្ងៃខ្លះពួកគេរវល់ទើបមិនបានមកដូចជាកាលពីម្សិលមិញនេះអញ្ចឹង

< យូប៊ី នឹកលោកតាខ្លាំងណាស់ > រាងតូចបានដើរ ទៅជួយលើកឪពុកខ្លួនអោយអង្គុយផ្អែកខ្នងនៅលើគ្រែអ្នកជំងឺព្រមទាំងលើកកូនស្រីអោយអង្គុយលើកៅអីនៅក្បែរឪពុកទើបនាងតូច យូប៊ី ស្រដីប្រាប់ទៅ កាន់លោកតារបស់ខ្លួនកាន់ដៃគាត់ក្ដាប់យ៉ាងណែន

< ទើបតែមិនបានមកមើលតាមួយថ្ងៃសោះក៏រអ៊ូរថានឹកតាបាត់ទៅហើយនេះគ្រាន់តែនិយាយកុហកតាឬអត់និង ?? > បុរសវ័យចំណាស់ហាស្ដីសួរទៅកាន់នាងតូចវិញព្រោះកាលពីម្សិលមិញដោយសារតែប៉ារបស់នាងរវល់ទើបមិនបាននាំនាងមកមើលខ្លួន

< អត់ទេ យូប៊ី និយាយពិតមែនណា៎លោកតាព្រោះប៉ាថេយ៍ៗបានប្រាប់កូនថាមិនអោយនិយាយកុហក
មនុស្សចាស់ទេព្រោះនឹងក្លាយទៅជាក្មេងមិនល្អ >
នាងតូច យូប៊ី និយាយតបប្រាប់លោកតារបស់ខ្លួនវិញសើចស្ងេញតាមរបៀបកូនក្មេងធ្វើអោយរាងតូចឈររៀបចំអាហារដាក់ក្នុងចាននៅក្បែរនោះបានលឺកូនស្រីអ៊ីចឹងញញឹមចេញមកស្រាលៗ

< ហៃយ៉ា ចៅតាឆ្លាតហើយស្ដាប់បង្គាប់ខ្លាំងណាស់នៀក > បុរសវ័យចំណាស់បានស្រដីសរសើរចៅស្រីរបស់ខ្លួនព្រមទាំងលើកដៃអង្អែលក្បាលនាងថ្នមៗ
នាំអោយនាងតូច យូប៊ី អង្គុយញញឹមអៀនថ្ពាល់ប៉ោងៗឡើងក្រហមកាន់តែគួរអោយខ្នាញ់

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now