ភាគទី36 : អូនហ៊ានក្បត់បងឬថេយ៍?

3.6K 202 5
                                    

បន្ទាប់ពីធ្វើការងាររបស់ខ្លួនរួចរាល់ហើយនោះ
ជុងហ្គុក ក៏បានដើរចុះមកខាងក្រោមឃើញភរិយា
នឹងកូនស្រីកំពុងតែអង្គុយលែងជាមួយគ្នានៅក្នុង
បន្ទប់ទទួលភ្ញៀវទើបនាយដើរចូលទៅរកពួកគេទាំងពីរ

< កំពុងនាំគ្នាធ្វើអីនិង? > ជុងហ្គុក ស្រដីសួរទៅ កាន់ពួកគេទាំងញញឹម

< ប៉ាថេយ៍កំពុងបង្រៀអូនអោយចេះអានអក្សរនឹង សរសេរអក្សរណាប៉ាៗ > យូប៊ី ងើយមុខឡើងហាស្ដីប្រាប់ទៅកាន់អ្នកជាឪពុកដោយការសើចស្ងេញ យ៉ាងគួរអោយស្រលាញ់ដាក់នាយ

< ពិតមែនហ្ហេស? ឯណាអោយប៉ាមើលបន្តិច
ទៅមើលហៃយ៉ាកូនរបស់ប៉ាសរសេរអក្សរបានស្អាត
ពិតជាឆ្លាតខ្លាំងណាស់ > ជុងហ្គុក អោនឈ្ងោកមុខមើលអក្សរដែលកូនស្រីខ្លួនបានរៀនសរសេរព្រម ទាំងស្រដីសរសើរហើយលើកដៃអង្អែលក្បាលនាងថ្នមៗធ្វើអោយ យូប៊ី កាន់តែញញឹមអៀនរីឯ ថេយ៉ុង នៅអង្គុយក្បែរនោះក៏មិនបានមាត់.កអ្វីនាំអោយអ្នក ជាស្វាមីបានឃើញអ៊ីចឹងលួចមានការងឿងឆ្ងល់ឡើងមក

< តើអូនកើតអីមែនទេថេយ៍? > ជុងហ្គុក
ងាកបែរទៅសួរនាំភរិយារបស់ខ្លួន

< អត់ទេអូនមិនបានកើតអីឡើយអូនថាពួក
យើងនាំគ្នាទៅញាំបាយវិញល្អជាង > ថេយ៉ុង

< ចឹងក៏បានតោះ យូប៊ី ទៅញាំបាយកូន > ជុងហ្គុក គិតថាភរិយារបស់ខ្លួននៅមិនទាន់ជាស្រួលបួលគេប្រហែលជាកំពុងឈឺក្បាលឬស្មុគស្មាញទើបនាយមិនហ៊ានសួរនាំគេច្រើនមុននឹងងាកបែរទៅប្រាប់
កូនស្រីព្រមទាំងលើកពរនាងដើរចេញពីក្នុងបន្ទប់ទទួលតម្រង់ទៅកន្លែងតុអាហារក៏ប៉ុន្តែទង្វើរបែប នេះវាកាន់តែធ្វើអោយអ្នកម្ខាងទៀតគិតច្រើនលួចឈឺចាប់កាន់តែខ្លាំង

< អ្នកប្រុសថេយ៍ > លីលី បានឃើញដូច្នោះ
ប្រញាប់អោនសម្លឹងមុខមិត្តខ្លួនឃើញថាគេកំពុងរលីងរលោង

< ខ្ញុំមិនអីទេ > ថេយ៉ុង លើកដៃវាសទឹកភ្នែកចេញយ៉ាងលឿនងើបមុខញញឹមដាក់មិត្តរបស់ខ្លួនដើម្បី បញ្ចាក់ថាខ្លួនមិនអីមុននឹងងើបដើរចេញទៅកន្លែងតុអាហារតាមក្រោយនាំគ្នាញាំបាយយ៉ាងស្ងៀម ស្ងាត់ហាក់បីមិនដូចជាសព្វដង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now