ភាគទី34 : ប្រសិនបើបែបនោះឯងហ៊ានចាកចេញពីជីវិតគេទេ?

3.4K 209 4
                                    

អ៊ែលហ្សី នឹងម្ដាយរស់ក្នុងផ្ទះរបស់ ជុងហ្គុក
បានមួយរយៈទៅហើយតែបើទោះបីជានាងនឹងម្ដាយរបស់នាងមានឈ្មោះជាមនុស្សនៅក្នុងគ្រួសារថេយ៉ុង ក៏ពិតមែនប៉ុន្តែនៅពេលនេះពួកគេគឺជាអ្នក បម្រើនៅក្នុងផ្ទះ ជុងហ្គុក ដូច្នោះហើយប្រសិនបើ ពួកគេបានធ្វើខុសនោះរាងក្រាស់តែងតែស្ដីបន្ទោសគ្មានទុកមុខអោយសូម្បីតែបន្តិចឡើយរីឯ ថេយ៉ុងវិញបានឃើញអ៊ីចឹងក៏មិនដែលហ៊ានលូកមាត់ដូច គ្នា

< មួយរយៈនេះអូនបានឃើញ យូប៊ី ចូលចិត្តស្ដាប់ លីលី អានសៀវភៅខ្លាំងណាស់កូនថែមទាំងបាននិយាយថាចង់ចេះអានចង់រៀនទៀតផង > ថេយ៉ុង ស្រដីប្រាប់ទៅកាន់ស្វាមីខណៈពេលខ្លួនកំពុងឈរចងគ្រវាត់.ករៀបចំខ្លួនអោយនាយចេញទៅធ្វើការ

< ពិតមែនឬ? ប៉ុន្តែបើនិយាយទៅកូនរបស់ពួកយើងក៏រៀងធំទៅហើយបែបហ្នឹងពួកយើងអោយកូនចូលរៀនល្អទេ ?? > ជុងហ្គុក

< អូនខ្លាចក្រែងថានាងមិនព្រមនៅស្រែកយំរកពួក
យើងព្រោះចាំបានថាកាលពីលើកមុនធ្លាប់មានរឿង
លើនាងម្ដងទើបធ្វើអោយនាងមានការភ័យខ្លាចមក ដល់ឥឡូវ > គិតហើយធ្វើអោយក៏រាងតូចដកដង្ហើម
ធំបន្តិចព្រោះតែកាលពីលើកមុននោះធ្លាប់មានរឿងលើកូនស្រីរបស់ខ្លួនម្ដងថ្នាក់ធ្វើអោយនាងភ័យខ្លាចមកដល់ឥឡូវគ្រាន់តែបាត់ពួកខ្លួនបន្តិចនាងស្រែក យំស្ទើរគាំងទៅហើយ

< អូននិយាយក៏ត្រូវម្យ៉ាងប៉ុន្តែប្រសិនបើពួកយើង
នាំកូនទៅចូលរៀនពិតមែននោះអូនអាចទៅនៅជាមួយកូនអោយនាងទម្លាប់សិនបានទេ? ព្រោះកាល ណាដែលនាងរៀននៅទីនោះយូរចាប់ផ្តើមមានមិត្តមានអ្នកលែងជាមួយនោះបងជឿថាកូនប្រាកដជាលេងភ័យខ្លាចតទៅទៀតជាមិនខាន > ជុងហ្គុក

< បែបហ្នឹងក៏បានព្រោះរាល់ថ្ងៃនេះអូនមិនបាន ធ្វើការងារអ្វីផងដូច្នោះអូនក៏អាចមានពេលវេលានៅកំដរកូនបាន > រាល់ថ្ងៃនេះក្រៅពីមើលកូននឹងជួយ ធ្វើការងារផ្ទះខ្លះៗខ្លួនក៏មិនដែលធ្វើអ្វីទៀតឡើយព្រោះស្វាមីបានហាមឃាត់ខ្លាំងណាស់

< បងហាមព្រោះបងមិនចង់អោយអូនហត់យល់ទេ? > កាលពីមុននាយចាំច្បាស់ណាស់ថាខ្លួនឯងធ្លាប់ធ្វើអីដាក់គេខ្លះដូចនេះហើយទើបនេះចង់ប៉ះប៉ូវដល់គេវិញ

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now