មួយរយៈក្រោយមកនេះរាងតូចហាក់បីជាមានការប្រែប្រួលខុសប្លែកខ្លាំងណាស់! គេតែងតែឃ្លាននេះឃ្លាននោះនឹងក្អួតចង្អោរមិនឈប់ថែមទាំងថ្ងៃនេះគេបានក្អួតថ្នាក់សន្លប់ធ្វើអោយអ្នកជាស្វាមីបានដឹងលឺដំណឹងនេះភ្លាមក៏ត្រូវចេញពីធ្វើការទាំងកណ្ដាលថ្ងៃត្រឡប់មកផ្ទះវិញមើលភរិយាទាំងប្រញាប់ប្រញាល់ហើយថែមទាំងបានខលប្រាប់អោយគ្រូពេទ្យមកពិនិត្យមើលអាការៈភរិយារបស់ខ្លួនដូចគ្នា
< លោកគ្រូពេទ្យតើភរិយារបស់ខ្ញុំគេយ៉ាងមិចហើយ តើគេកើតអ្វីម្ដេចទើបក្អួតចង្អោរដល់ថ្នាក់សន្លប់បែបនោះអញ្ចឹង? > ជុងហ្គុក អង្គុយរងចាំនៅខាងក្រោមខាងទាំងអន្ទះសានោះគ្រាន់តែបានឃើញគ្រូពេទ្យដើរចុះមកវិញភ្លាមនោះនាយក៏ប្រញាប់ងើបដើរទៅសួរនាំយ៉ាងញាប់មាត់ធ្វើអោយលោកពេទ្យឃើញដូច្នោះសើចបន្តិចមុននឹងស្រដីតបវិញទៅកាន់នាយវិញ
< កុំមានការព្រួយបារម្ភពេកអីព្រោះភរិយារបស់លោកចនមិនបានកើតអ្វីឡើយ >
< បើអ៊ីចឹងហេតុអីគេមានអាការៈខុសប្លែកបែបនោះ? > ជុងហ្គុក
< កាលដែលគេក្អួតចង្អោរអញ្ចឹងវាគឺជាអាការៈមនុស្សកំពុងតែមានផ្ទៃពោះ >
< ហ្ហាសថាមិច? មានផ្ទៃពោះ !!! > កុំថាឡើយ
តែរាងក្រាស់ដែលភ្ញាក់ផ្អើលសូម្បីតែនាងតូច លីលី
នឹងជំនិតរបស់នាយឈរនៅក្បែរនោះក៏ភ្ញាក់ផ្អើលដូចគ្នា< ពិតមែនហើយភរិយារបស់លោកចនកំពុង
តែមានផ្ទៃពោះមួយសប្ដាហ៍ប្រាំថ្ងៃទៅហើយណា > លោកគ្រូពេទបានហាស្ដីប្រាប់ដោយស្នាមញញឹមរំភើបជំនួសនាយ< តើជាការពិតឬ? > ជុងហ្គុក សួរបញ្ជាក់របៀបមនុស្សកំពុងមិនជឿចំណែកឯក្នុងចិត្តបេះដូងលូតញាប់កំពុងកន្រ្ទាក់ខ្លាំងៗរំភើបត្រេកអរសឹងតែមិនចង់ជឿថាខ្លួនកំពុងតែមានកូនម្នាក់
< ខ្ញុំនិយាយគឺជាការពិតតែប្រសិនបើលោកចនមិនជឿទេលោកចនអាចនាំគេទៅមន្ទីរពេទ្យដើម្បីពិនិត្យ មើលម្ដងទៀតបានឬក៏ទិញប្រដាប់ត្រួតពិនិត្យយកមកអោយគេពិនិត្យមើលអោយបានឃើញច្បាស់នឹងភ្នែកក៏បានដែរ >

ESTÁS LEYENDO
ប្រពន្ធទាសករ 🖤🥀(ចប់)
Ficción General" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "