ភាគទី31 : កុំទុកខ្ញុំនឹងកូនចោលអោយត្រូវរស់នៅតែពីរនាក់បែបនោះម្ដងទៀតបានទេ?

4.8K 251 4
                                    

មេឃចាប់ផ្តើមងងឹតជិតយប់វិញទៅហើយក៏
ប៉ុន្តែនាយកម្លោះ ស៊ុនជុន នៅមិនទាន់ចេញពីធ្វើការនៅឡើយទេព្រោះគេរវល់តែនៅចាប់ចែងរឿងក្ដីខ្លះៗដែលគេនៅមិនទាន់នឹងបានធ្វើរួចហើយខណៈនោះស្រាប់តែមានមនុស្សប្រុសម្នាក់បានដើរចូលមករកគេ

< ស៊ុនជុន! >

< ហ្ហាស? ឯងមានការអីហ្ហេស ?? > ស៊ុនជុន
ប្រញាប់ងើបមុខឡើងស្រដីសួរទៅកាន់មិត្តរួមការងារវិញ

< មានមនុស្សម្នាក់បានមករកឯង >

< អ្នកណា ?? > កាលបើបានលឺអ៊ីចឹងនោះនាំ
នាយកម្លោះមានការងឿងឆ្ងល់យ៉ាងខ្លាំងមិនយល់ ថាអ្នកណាមានការអ្វីទើបថ្នាក់មករកខ្លួនដល់
ទីនេះអញ្ចឹង?

< គឺជាមនុស្សស្រីម្នាក់ដែលធ្លាប់មកទីនេះ
កាលពីលើកមុនដែលថាបានជិះឡានបុកឯងនោះអី
ពេលនេះនាងកំពុងតែរងចាំឯងនៅខាងក្រៅនាងបានប្រាប់សុំអោយយើងមកហៅឯងអោយចេញទៅជួបនាងមួយភ្លែតដូចនេះហើយឯងឆាប់ទៅៗ >

< អឺៗ..អរគុណឯងហើយ > គ្រាន់តែបានលឺអ្នកម្ខាងទៀតនិយាយចប់ភ្លាមក៏អាចធ្វើអោយនាយ
កម្លោះបានដឹងភ្លាមដូចគ្នាថាស្រីម្នាក់នោះគឺជានរណាទើបស្រដីតបប្រាប់ទៅកាន់មិត្តរបស់ខ្លួនវិញព្រមទាំងប្រញាប់ប្រមូលឯកសារការងាររបស់ខ្លួនទុកដាក់អោយបានត្រឹមត្រូវរួចហើយទើបដើរចេញពីក្នុងបន្ទប់ធ្វើការចេញទៅខាងក្រៅ។

< មកទីនេះធ្វើស្អី? > ដេឡា កំពុងឈរនៅខាង
មុខប៉ុស្តិ៍ប៉ូលីសតែម្នាក់ឯងនោះខណៈពេលបានលឺសម្លេងនរណាម្នាក់និយាយនៅពីក្រោយខ្នងខ្លួន
នាងក៏ប្រញាប់ងាកបែរទៅមើល

< លោក..> ដេឡា បានឃើញអ្នកម្ខាងទៀតហើយនោះស្រាប់តែញញឹមបន្តិចព្រោះតែដំបូងឡើយនាងគិតស្មានថាគេចេញពីធ្វើការបាត់ហើយតើ

ប៉ុន្តែនាងបានសួរនាំអ្នកនៅធ្វើការទីនេះគេក៏បានប្រាប់ខ្លួនថានាយម្នាក់នេះនៅមិនទាន់ចេញពីធ្វើការនៅឡើយទេទើបនាងសុំអោយគេម្នាក់នោះចូលទៅហៅ ស៊ុនជុន អោយចេញមកជួបខ្លួនមួយភ្លែត

< ហេតុអីមិនឆ្លើយ ?? > ស៊ុនជុន

< ខ្ញុំគ្រាន់តែមានអារម្មណ៍ស្មុគស្មាញបន្តិចខ្ញុំចង់មានអ្នកនៅនិយាយលេងជាមួយតើពេលនេះលោកដល់ម៉ោងចេញពីធ្វើការឬនៅ? លោកអាចនៅកំដរខ្ញុំធ្វើជាមិត្តរបស់ខ្ញុំមួយភ្លែតបានទេ ?? > ដេឡា និយាយប្រាប់ព្រមទាំងបញ្ចេញទឹកមុខអង្វរ.កគេថ្នាក់នាយកម្លោះឃើញអ៊ីចឹងមិនដាច់ចិត្តហាក់បីប្រែជាចិត្តទន់ភ្លាមៗ

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now